27

564 57 5
                                    

ថ្ងៃនេះជុងហ្គុកត្រូវឡើងទៅតៃវ៉ាន់ ដើម្បីនិយាយតម្លៃដីដែលនាយទិញសាសងកាស់សុីណូបន្ថែមប្រហែលមួយរយៈតូច ។
ជុងហ្គុកមិនភ្លេចឈៀងចូលផ្ទះរបស់ជីមីនមុនពេលចេញទៅនោះទេ ។
« ជីមីននៅទេអ៊ុំ? »ជុងហ្គុកដើរចូលផ្ទះក៏គ្មាននណានៅនោះឡើយ ព្រោះសភាពផ្ទះស្ងាត់នាយក៏សួរទៅអ៊ុំស្រីមេផ្ទះដែលគាត់មកបើកទ្វាឲ្យនាយ ។
« ចាស់នៅអ្នកប្រុស!អ្នកប្រុសជីមីននៅខាងក្នុង »
« ចុះលោកពូអ្នកមីងនោះ »
« លោកប្រុសទៅធ្វើការ អ្នកស្រីមានការខាងក្រៅ »
« ជីមីនថ្ងៃនេះមិនទៅសាលាទេឬ? »
« មិនបានទៅទេចាស់!គាត់នៅខាងលើឲ្យខ្ញុំទៅប្រាប់គាត់ទេអ្នកប្រុស »
« មិនបាច់ទេ!អ៊ុំទៅធ្វើការរបស់អ៊ុំទៅចុះ ចាំខ្ញុំទៅរកគេខ្លួនឯង »និយាយរួចជុងហ្គុកក៏ឡើងទៅខាងលើបន្ទប់ជីមីន ។
តុក តុក!!

មុនពេលចូលនាយក៏មិនភ្លេចគោះទ្វាសុំការអនុញ្ញាពីម្ចាស់បន្ទប់ផងដែរ ។
« ចូលមកមិនបានចាក់សោះទេ »ជីមីនស្រែកពីខាងក្នុងដោយមិនសួរថាជានណា ទទួលបានការអញ្ជើងពីម្ចាស់បន្ទប់រួចហើយជុហ្គុកក៏បើកទ្វាចូល ។
« ដេកកម្ជិលនៅនឹងទៅឯង »ជុងហ្គុកចូលដល់ឃើញថាអាល្អឹតកំពុងដេកស្ពាបនឹងពូកចុចទូរស័ព្ទលេង ។
« បងប្រុស?មកធ្វើអី? »គ្រាន់តែលឺសំលេងជីមីនស្ទុះក្រោកអង្គុយខណៈជុងហ្គុកដើរមកជិតគេ ។
« មានការអីមែនទេ? »
« ទាល់តែមានការទើបបងមករកបានចឹងអ្ហេស? »
« ត្រូវហើយ!ព្រោះខ្ញុំដូចជាគ្មានសាច់ការជាមួយបងផង សម្រេចថាមកធ្វើអី? »
« បងត្រូវទៅតៃវ៉ាន់ថ្ងៃនេះ »
« អូ...!ហើយមកប្រាប់ខ្ញុំធ្វើស្អី? »ជីមីនសួរទាំងមុខឆ្ងល់ ។
« មិនសួរបងតិចទេអី? »
« សួរ?... »គេសម្លឹងមុខជុងហ្គុកទាំងមិនយល់ ។
« សួរធ្វើអី?បងទៅក៏ទៅៗ ហើយជាប់ពាក់ព័ន្ធអីជាមួយខ្ញុំនោះ »
ប៉ុង!!អត់ទ្រាំមិនបានជុងហ្គុកទះក្បាលជីមីនមួយដៃ តែទះក៏មិនខ្លាំងនោះដែរ ។
« អូយ...បងវាយក្បាលខ្ញុំធ្វើអី »
« ក្មេងចម្កួតឯងនេះ!សួរថាពេលណាបងត្រឡប់មកវិញ »
« ស្អីបង?ចាំបាច់ឲ្យខ្ញុំសួរដែេ?តាមកវិញគឺឃើញហើយ មកវាយក្បាលគេ »ជីមីនអង្គុយអង្អែលក្បាលធ្វើមុខស្អុយ រឿងអីគេត្រូវចង់ដឹងពីបងប្រុសនេះដែរ ។
ជុងហ្គុកញញឹមបន្តិចក៏ទាញជីមីនក្រោកឈរពេញកម្ពស់ មុននឹងទាញចង្កេះតូចមកពឹតដើមទ្រូងហើយក៏អោបគេយ៉ាងណែន ជីមីនភាំងខណៈកាយវិការនាយប្លែក តែមិនបានរើចេញពីដើមទ្រូងជុងហ្គុកនោះឡើយ បន្តិចក្រោយនាយក៏ប្រលេងជីមីនចេញ ។
« បងទៅហើយ!កុំភ្លេចនឹកបងផង »
« ហាស់??? »
« ហាមដាច់ខាតទៅរវល់ជាមួយខែប៊ីន បើបងដឹងមកវិញដឹងគ្នាមិនខាននោះទេ »និយាយចប់ជុងហ្គុកក៏ដើរចេញតែនឹកឃើញអ្វីមួយទើបងាកមកជីមីន ។
« កុំភ្លេចឧស្សាហ៍បបួលដាយ៉ុនដើរលេងផង!កំដរៗសង្សាបងកុំឲ្យនាងអប្សុក បងផ្ដាំនាងរួចហើយថាឲ្យដើរជាមួយអូន បងទៅមិនយូទេ »ផ្ដែផ្ដាំរួចជុងហ្គុកក៏ចេញពីបន្ទប់ជីមីនបាត់ទៅ ។

និស្ស័យកម្ម. ចប់Where stories live. Discover now