8

956 72 3
                                    


      គ្រប់គ្នាមានចម្ងល់ជាប់ខ្លួនខណៈជុងហ្គុកចេះតែប្រកែកគ្រប់រឿង ម្នាក់ៗមានការសង្ស័យចំពោះគូស្នេហ៍ថ្មី ប៉ុន្តែគ្មាននណារមាត់សោះ ។
« ចឹងតេីអ្នកម៉ាក់លោកប៉ាគិតត្រឡប់ទៅវិញម៉ោងប៉ុន្មានដែរ »សំនួរនាយហាក់ជាកំពុងតែដេញម៉ែឪឱ្យចេញឆាប់ៗយ៉ាងចឹង ។
« កូនដេញម៉ាក់ ? »លោកស្រីដាលិកាតបទៅកូនប្រុសបណ្ដូលចិត្ត ។
« អត់ទេម៉ាក់ !! កូនគ្រាន់តែសួរធម្មតាទេ អ្នកម៉ាក់គិតវែងឆ្ងាយម្ល៉េះ ? កូនឯណាដេញម៉ាក់ »ជុងហ្គុក និយាយបែបយកចិត្តអ្នកម្ដាយមិនដេញទេ តែក្នុងចិត្តពិតជាចង់ឱ្យគាត់ទៅឆាប់ៗពិតមែននាយមិនចង់សម្ដែងជាប្ដីល្អស្អីនោះទេ ។
« អ្នកម៉ាក់ហ្នឹងញាំអារហារនៅទីនេះ យប់បន្តិចទេីបពួកម៉ាក់ទៅវិញ »លោកស្រីយ៉ុងសេស្ដីទាំងស្នាមញញឹម ។
« ល្អខ្លាំងណាស់អ្នកម៉ាក់ !! កូនពិតជាចង់នៅជិតលោកទាំងពីឱ្យបានយូ »ជីមីនត្រេកអរពិតមែនហ្នឹងមានអារម្មណ៍កក់ក្ដៅពេលមានពួកគាត់នៅជិត ។
ប៉ុន្តែនាក់ដែលមិនរីករាយជាមួយគឺជុងហ្គុក ក្នុងចិត្តគុំជាមួយជីមីនពន់ពេកកែវភ្នែកទាំងគូបាញ់ទៅមុខតូចច្រមិចមូលខ្លុំឥតព្រិច បេីអាចចង់ហែកសុីឆៅៗតែម្ដង ។
ជីមីនអាចដឹងពីកែវភ្នែកជំរៅចិត្តស្វាមី គិតបែបណានៅពេលនេះចំពោះខ្លួន នាយតូចគិតតែពីអោនមុខចុះ មេីលតែមុខប៉ាម៉ាក់ ផ្ដល់ស្នាមញញឹមទៅគាត់មិនសមប៉ុណ្ណោះ ។

       នៅក្នុងអូសហ្វីសដ៏ធំទូលាយជាន់ទី9 បុរស់មាឌធំអង្គុយត្រង់ខ្លួនភ្នែកបាញ់ទៅកំព្យូទ័រ ដៃមិនស្ងៀមនៅលេីកំព្យូទ័ររបស់ខ្លួន នាយវាយអក្សរបណ្ដេីរ សម្លឹងទៅក្រដាស់ពណ៍ដែលមានអក្សជាច្រេីនក្នុងក្រដាស់ ។
រាងកាយខួរក្បាលកំពុងតែស្វះស្វែងជាមួយការងារប្រចាំថ្ងៃ គ្រប់ពេលឈានជេីងចូលក្នុងក្រុមហ៊ុនម្ដងៗ នាយតែងប្រឹងប្រែងការងារខ្លួនឯង ដេីម្បីចេញមកឱ្យបានល្អដល់ក្រុមការងារនិងអតិថិជនជាដេីម ។ កំពុងផ្យង់ដាក់អារម្មណ៍ជាមួយកំព្យទ័រ ខ្លួនត្រូវភ្ញាក់ ទាញភ្នែកមកទូរស័ព្ទដែលរ៉ូរណ្ដាំលេីតុជិតខ្លួនឯង នាយឈោងយកមេរំខានអារម្មណ៍ ទាំងធុញទ្រាន់តាមទឹកមុខដែលបង្ហាញលេីផ្ទៃមុខដ៏សម៉ត់ផូផង់ ។
« ហេឡូ !! »
( សំលេងដូចជាមិនចង់និយាយជាមួយយេីង ? )
« ខលមកចំពេលខ្ញុំរវល់ ! ហេីយចុះឯងមានការងារស្អីដែរ លោកមិត្ត »ថេយ៉ុងក្រោកចេញពីកៅអីដេីរមកឈរជិតកញ្ចក់ដែលអាចមេីលទេសភាពខាងក្រៅ ។
( ស្អែកខ្ញុំធ្វេីដំណេីរទៅតៃវ៉ាន់ ឯងជួយចាត់ចែងការស្នាក់នៅឱ្យយេីងផង ! »
« អេ៎..... ក្រែងថាមិនពេញចិត្តប្រពន្ធតូចទេ ចុះហេតុអីនាំទៅហានីមូនដល់តៃវ៉ាន់ផង ? »ថេយ៉ុងញោះកំពូលមិត្ត ញញឹមញញេមម្នាក់ឯង ។
( ម៉ាត់ឆ្កែមួយណាថាទៅហានីមូន ? )ជុងហ្គុកដាក់មួយឃ្លាទៅវិញថេយ៉ុងចត់បាយ ។
( ដល់តៃវ៉ាន់ គ្មានកន្លែងឱ្យយេីង កាត់ផ្ដាច់ពូជឯងមិនខានទេ គីម ថេស្វា )
ថេយ៉ុងយកដៃក្ដោបចន្លោះភ្លៅ លេបទឹកម៉ាត់សេីមបំពុងក កាត់អីកាត់បាន តែអាក្រោមតាដាច់គឺអត់លិឍហេីយ ចិត្តនាយខឹងអាមិត្តគម្រាមគេហេីយបឹតទូរស័ព្ទភ្លាមតែម្ដង រកតែជេវិញមិនទាន់ ។
« អាឆ្កួតហ្គុកនេះ ចេះយកអានេះមកលេងសេីចទៅកេីត !! កុំឱ្យដល់វេនអញម្ដងណាអាក្អូន ឆឺស »មាត់រអ៊ូជេគេទាំងគេមិនលឺ តែដៃមិនភ្លេចចុចទូរស័ព្ទខលឆ្លងប្រទេសរៀបចំឱ្យមិត្តផងនោះ ។
នៅតៃវ៉ាន់ ថេយ៉ុងបានបង្កេីតរឺសតមួយកន្លែងន័យរដ្ឋធានីតៃបុិដែលមានទំហំធំជាងគេនៅតៃបុិនេះឯង ក្រោយបំពេញទួននាទីដល់មិត្តសម្លាញ់រួច នាយក៏មកអង្គុយធ្វេីការបន្ត ។

ភូមិគ្រិះអេឡេស!!

« លេីកនេះឯងគ្រាំបេះដូងងាប់មិនខានទេជីមីន »ជុងហ្គុកក្ដោបទូរស័ព្ទស្ទេីរបែក កែវភ្នែកពណ៍ត្នោតចាស់ ប្រែមកជាក្រហមឆ្អៅ រំលឹកដល់ឈ្មោះម្នាក់នេះពេលណា ចិត្តក៏ឆេះក្ដៅឡេីងភ្លាមៗ ។

និស្ស័យកម្ម. ចប់Where stories live. Discover now