10

888 70 3
                                    



សំលេងឡានសន្ធឹកបេីកចូលផ្ទះធំល្មមរស់នៅប្ដីប្រពន្ធកូនពីនាក់ នាយមាឌមាំចុះពីឡានទាំងដៃមានយួររបស់ជាច្រេីនពេញដៃចូលផ្ទះ ។
« ប្រពន្ធសម្លាញ់បងត្រឡប់មកវិញហេីយ »ថេយ៉ុងយួអីវ៉ាន់ទៅផ្ទះបាយដេីម្បីរៀបចំដាក់ទូទឹកកកទុក ( ប្ដីល្អកម្ររកបាន ) និងរបស់ខ្លះយកមកធ្វេីអារហារញាំនៅល្ងាចនេះ ។
« ទិញអ្វីខ្លះមកប្ដី »ស្រីតូចជាភរិយាកំពុងលាងចានទុកដាក់សួរទៅប្ដី ។
« របស់អីដែលអូនប្រាប់ថានៅផ្ទះអស់គឺបងទិញមកទាំងអស់ហ្នឹង !! នេះម្ហូបសម្រាប់ធ្វេីញាំអីលូវ »
« មោះហុចឱ្យអូនមកអូនចាត់ចែង »
« បាទ !! ចាំបងជួយ »ឧស្សាហ៍ហួសមកពីធ្វេីការខាងក្រៅហត់នឿយហេីយមកផ្ទះជួយការងារប្រពន្ធថែមទៀត បន្ទាប់មកប្ដីប្រពន្ធទាំងពីក៏ជួយគ្នាទៅវិញទៅមក រួចរាល់ពួកគេញាំអារហារពេលល្ងាចទើបឡើងទៅគេ ។
បន្ទប់!!
« ទឹកមុខមិនស្រស់សោះ បងកំពុងតែគិតពីរឿងអី ? »នាងតូច ចេញពីបន្ទប់ទឹកដោយស្លៀកពាក់ឈុតគេងជាស្រែច នាងដេីរទៅអង្គុយលេីពូកក្បែរស្វាមីដែលអង្គុយសន្ដូកជេីងលេីពូក ទឹកមុខនាយមិនសប្បាយចិត្តតាំងពីញាំបាយមកម្ល៉េះ ។
« មានបញ្ហាអីនិយាយជាមួយអូនបានណាថេ »
« ហូប៊ី !! បងខ្វល់ពីមិត្តរបស់បង បងកាន់តែមិនទុកចិត្តគេហេីយ »
« លោកជុងហ្គុកមែនទេ »
« បងខ្លាចគេដេីរផ្លូវខុសកាន់តែជ្រៅ បងបារម្មពីគេណាស់ »
« កុំគិតច្រេីនពេក ! បងនិយាយតឿនគាត់ច្រេីនទៅហេីយ គាត់នៅតែមិនកែប្រែ បណ្ដោយគាត់ទៅបង គង់តែមានថ្ងៃដែលគាត់ស្ដាយវានៅពេលក្រោយទេ »
« ទំរាំដល់ពេលគេភ្ញាក់ខ្លួន ជីវិតគ្រប់គ្នាវេនទាស្លាប់អស់មិនខានទេ បងគួរជួយពួកគេយ៉ាងមិច ? បងអាណិតក្មេងម្នាក់នោះខ្លាំងណាស់ហូប៊ី »
« ប៉ុន្តែពួកយេីងក៏មិនអាចធ្វេីអ្វីបានស្រាប់ហេីយ »
« ហឹម !! បងគិតមិនចេញទេអូន បងទាល់ហេីយ »
« ចឹងយករឿងនេះទៅប្រាប់គ្រួសារជីមីនល្អទេ »
« មិនបានទេអូន ដឹងដល់គ្រួសារពួកគេហ្នឹងយកជីមីនទៅវិញ ដល់ពេលនោះជុងហ្គុកខឹងលេីសដេីម គេអាចសម្លាប់គ្រប់គ្នាចោល »
« គាត់មិនហ៊ានដល់ថ្នាក់ហ្នឹងទេថេ »
« បងជាមិត្តគេ បងស្គាល់ពីចិត្តគេច្បាស់ »ពីនាក់ប្ដីប្រពន្ធរកវិធីរំដោះពួកគេមិនបាន មានតែអោបដៃឈរមេីលភាពវេទនារបស់ពួកគេ ហូប៊ី ឃេីញស្វាមីតានតឹងនាងចូលទៅអោបផ្ដល់ភាពកក់ក្ដៅជូនប្ដី ។

  ថ្ងៃនេះថ្ងៃដែលជេីងយន្តហោះរបស់សាតានជុងហ្គុកចុះចតនៅប្រលានន័យតៃវ៉ាន់ ចេញពីប្រលានពួកគេបន្តដំណេីរទៅតៃបុិ រីសតដែលថេយ៉ុងមិត្តសម្លាញ់បានត្រៀមទុកសម្រាប់គេផងដែរ ដោយ
ក្នុងដៃមាឌធំមានបីក្មេងប្រុសជំទង់ក្នុងដៃឡេីងទៅជាមួយ ។
« ហេតុអីដៃខ្ញុំត្រូវប៉ះភាពខ្វក់បែបនេះ ? »នាយឈរសម្លឹងទៅគ្រែឆ្លាស់ជាមួយមនុស្សក្នុងដៃមុននិងទំលាក់មាឌតូចពីដៃ បើមិនចង់ប៉ះចុះហាវីនកូនចៅជំនិតមកជាមួយមិនឲ្យគេបី?
« អាក់ !! »ជីមីនដឹងខ្លួនពេលមានអារម្មណ៍ថាទល់ផ្អក ឈឺចាប់ត្រង់ពោះនិងខ្នងជាងខ្លាំង ព្រោះជុងហ្គុកទំលាក់គេចុះលើឥត ។
«ឈឺ ឈឺណាស់ !! »ជីមីនរមៀលតិចៗទៅមកតាមរបៀបមនុស្សឈឺចាប់ ។
« ឈឺខ្លាំងទេអូនសម្លាញ់ »ជុងហ្គុកបន្ទន់ជង្គង់ចុះ សួរបញ្ជឺរាងតូច ចំណែកដៃនាយលេីកឆ្កិះរាងតូចតិចៗដូចគេជាសម្រាមដែលស្អុយរលូយ ។
« ហឹក !! នាយបិសាច »
« បាទ !! »
« មនុស្សអាក្រក់ ! បាបកម្មហ្នឹងសុីក្បាលលោកនៅថ្ងៃណាមួយ »
« ហឹម !! អច្ចឹងផង »
« ហឹក ហឹក !! »រាងតូចយំថ្ងួចថ្ងូខណៈបាតជេីងធំសង្កត់ថ្ពាល់ក្រពុំជាប់និងការ៉ូ ។
« ទុកពេលឱ្យឯងដេកយំបីនាទីទៀតចុះ !! រួចពីនោះត្រូវប្រមូលអីវ៉ាន់ខ្ញុំរៀបចំឱ្យស្អាត បញ្ជាខ្ញុំបេីធ្វេីមិនហេីយពេលខ្ញុំមកពីខាងក្រៅវិញទេ ឯងជួបរបស់ល្អៗលេងច្រេីនជាងនៅកូរ៉េទៀតមិនខាន »នាយដកជេីងចេញទាំងលេីកបាតជេីងមកជូតចេញដូចជាមិនឱ្យជាប់ស្នាមជីមីនចឹង ( តែជាន់គេអាប៉ាកាច់ 🤭🤧 )

និស្ស័យកម្ម. ចប់Where stories live. Discover now