52

392 48 5
                                    

« នេះជាឯកសាអីនឹងបង? »រាងតូចត្រូវបានប្ដីដឹកដៃមកញាំអារហារពេលព្រឹក ក៏ដាក់ភ្នែកនឹងក្រដាស់ពណ៍ខ្លាញ់ក្ដាមលើតុបាយ ។ រាងតូចដើរមកចាប់ដុំសាមីនោះឡើងដោយមិនទាន់បើកមើល ។
« របស់លោកប៉ាទេដឹង »រាងក្រាស់តបហើយក៏ដាក់គូទអង្គុយកៅអី ដោយមានអ្នកបំរើរៀបចំអារហារជូន ។
« ឆាប់អង្គុយចុះមកប្រពន្ធ »
« លោកប៉ាភ្លេចទេដឹង?អូនថាយកទៅអោយអ្នកម៉ាក់សិន ក្រែងទុកនៅទីនេះប៉ះទឹកប៉ះអីសើមរបស់គាត់ »រាងក្រាស់ក៏មិនបានហាមប្រពន្ធនោះដែរ គេគ្រាន់តែងក់ក្បាលបណ្ដោយអោយប្រពន្ធយកទៅចុះ ។ រាងតូចដើរកាន់សមីក្នុងដៃសំដៅទៅរកអ្នកម៉ាក់កំពុងអង្គុយលេងជាមួយចៅ ពេលមកដល់រាងតូចក៏បានសួរ ។
« អ្នកម៉ាក់នេះជារបស់លោកប៉ាមែនទេ? »
« អរ..ប្រហែលហើយ!សង្ស័យតែភ្លេចយកទៅ »
« កូនឃើញនៅតុបាយ ខ្លាចខូចព្រោះមើលទៅទំនងសំខាន់ក៏យកមកអោយម៉ាក់អោយហើយ »រាងតូចក៏បានដាក់វាចុះទៅលើតុហើយក៏រៀបដើរទៅវិញផងដែរ ពេលនោះម្ដាយក្មេកក៏និយាយ ។
« បើកូនជ្រុលយកមកហើយ!កូនឯងដើរហួសយកទៅទុកក្នុងបន្ទប់ធ្វើការប៉ាបន្តិចទៅ ទុកនៅទីនេះខ្លាចជុងអុីរពិសលេងរហែកអស់ »
« បាទអ្នកម៉ាក់ »រាងតូចញញឹមទាំងស្ទាក់ស្ទើរ អោនយកសាមីមកកាន់ទាំងញឹមៗ បន្ទាប់មកគេក៏ដើរយកទៅទុកក្នុងបន្ទប់ប៉ាដែលនៅជិតនេះដែរ ។
ក្រាក!!រាងតូចបើកទ្វាបន្ទប់អេឡេសហើយដើរទៅកាន់តុធ្វើការដោយមិនខ្វល់ឬចាប់អារម្មណ៍អ្វីទាំងអស់ ។ គេដាក់សាមីលើតុក្រោយពីដើរមកដល់ ហើយក៏រៀបដើរមកវិញប៉ុន្តែអកុសល់ដៃតូចដកមិនផុតធ្វើអោយប៉ះទៅលើកញ្ចប់សាមីមួយធ្លាក់ចុះមកខាងក្រោម រួចក៏លានអ្វីចេញមក ។ រាងតូចដកដង្ហើមធំមួយខ្យល់បន្ទោសខ្លួនឯងមិនចេះប្រយ័ត្ន គេក៏អោនទៅរើសសាមីនោះឡើង ក៏លេចចេញរូបថតមួយសន្លឹក គេមានចម្ងល់ក៏ទាញមកមើលអោយផុតស្រាប់តែបើកភ្នែកធំៗ ។ ជារូបដាយ៉ុន ថែមទាំងមានច្រើនទៀតផង តើរូបដាយ៉ុនមកនៅក្នុងនេះបានយ៉ាងមិច?ព្រះអើយកាន់តែកកាយមើលកាន់តែខ្លោចចិត្តសុទ្ធតែជារូបអាស់អាភាសរបស់នាងតើមានរឿងអី?នាងទាក់ទងជាមួយលោកប៉ាឬ?
« នេះជាស្អី? »រាងតូចបានចាក់រូបថតចេញមកមើលសុទ្ធតែគួរអោយអាណិតមានរូបខ្លះនាងត្រូវប្រុសជាច្រើនបូកហើយវាយធ្វើបាប ។
« ហឹក នេះ »រាងតូចខ្ទប់មាត់យំរៀបថាយករូបទៅសួរប្ដីក៏បានឃើញផ្លាស់មួយគេរើសមកមើលហេតុតែឆ្ងល់ក៏ទៅចុចបើកកំព្យូទ័រលោកប៉ា ។ គេធ្វើយ៉ាងញ៉ាប់ដៃញ៉ាប់ជើងដើម្បីកុំអោយនណាចូលមកឃើញ ពេលបើកបានគេដូតផ្លាស់នោះចូលហើយឆែករកមើលរូបភាពវីឌីអូ ។
« ហឹក មិនពិត »
......
រាងតូចរត់ចេញពីបន្ទប់វិញយ៉ាងលឿនជាមួយទឹកមុខក្រៀមក្រំ ។
« ជុងហ្គុកពួកយើងទៅវិញ »មិនដឹងថាមានហេតុអ្វីនោះទេបានជាមកដល់បបួលប្ដីត្រឡប់ទៅវិញ ។
« កើតអី?នៅសុខៗក៏ចង់ទៅលឿនយ៉ាងនេះ? »នាក់ជាប្ដីដែលកំពុងតែចាំញាំអារហារជាមួយក៏ឆ្ងល់ ។
« ទៅផ្ទះវិញអូននឹងប្រាប់បង »រាងក្រាស់ចងចញ្ចើមហើយក៏ក្រោកឈរ គេរៀបថាទៅយកកូនប៉ុន្តែរាងតូចចូលមកចាប់ដៃអូសចេញទៅក្រៅបាត់ ។
« មិនយកកូនទេឬ? »
« អូនមានរឿងសំខាន់ណាស់ ទុកជុងអុីនៅជាមួយម៉ាក់សិនក៏បាន ចាំល្ងាចពួកយើងមកទទួលគេ »រាងក្រាស់មិនស្រដីក៏ឡើងឡានទៅតាមប្រពន្ធ ។
ឡានបានបើកចេញពីភូមិគ្រិះទិសដៅទៅខុនដូរ តាមដងផ្លូវធ្វើដំណើររាងតូចហាក់មិនស្ងប់ចិត្ត មិនដឹងថាមុននេះបានឃើញអ្វីនោះឡើយទើបធ្វើអោយទឹកមុខស្លេកស្លាំង ។
« កើតអីអូនសម្លាញ់? »អត់មិនបានជុងហ្គុកក៏សួរ ។
« ហឹក មុននេះអូនបានឃើញរូ- »ផាំង....ធ្វើដំណើរចេញពីផ្ទះរៀងឆ្ងាយហើយ មកដល់ចំណុចផ្លូវបំបែកជាបួនស្រាប់តែមានឡានធំមួយបើកពីជើងទៅត្បូងឯឡានជុងហ្គុកបើកពីកើតទៅលិច ។ ព្រោះតែរវល់និយាយជាមួយប្រពន្ធក៏មានឡានធំបើកមកបុកចំកន្លែងជីមីនអង្គុយបណ្ដាលអោយត្រូវពេញមួយទំហឹងក្រឡាប់ពីបីតង់ ឯឡានធំនោះក៏ផ្អៀងមួយចំហៀងចំកណ្ដាលផ្លូវ ។
រាងកាយដែលសុទ្ធតែឈាម បើយើងមើលទៅព្រោះតែកញ្ចក់បានបែកខ្ទិចខ្ទីគ្មានសល់ ម្នាក់ៗសុទ្ធតែបាត់មាត់បាត់ករៀងខ្លួន ។ មួយសន្ទុះក្រោយក៏មានឡានពេទ្យឡានប៉ូលីសមកត្រៀបត្រាតាមការហៅរបស់ប្រជាជនដែលរស់នៅទីនោះ ។ ម្នាក់ៗធ្វើការរហ័សមិនរងចាំសាច់ញាតិពួកគេប្រយ៉ាប់យកមនុស្សគ្រោះថ្នាក់ទៅកាន់មន្ទីពេទ្យអោយលឿនបំផុតតាមដែលអាចធ្វើទៅបាន ។
.....
ក្នុងបន្ទប់សង្គ្រោះបន្ទាន់ពេទ្យបីបួននាក់កំពុងតែញ៉ាប់ដៃធ្វើការសង្គ្រោះជីវិតរបស់ជីមីន អាការៈរបស់គេគឺធ្ងន់ខ្លាំងណាស់ ចង្វាក់បេះដូងម្ដងយឺតម្ដងលឿន ។ ងាកមកមើលជុងហ្គុកវិញក៏ពេទ្យកំពុងតែសង្គ្រោះដូចគ្នា ចំណែកសាច់ញាតិទាំងសងខាងក៏បានមកដល់ក្រោយពីទទួលបានដំណឹងភ្លាមៗ ម្ដាយទាំងពីឈរយំអោបប្ដីរៀងខ្លួនបន់ស្រន់អោយព្រះថែរក្សាកូនៗ ។
ការរងចាំពីមួយនាទីទៅមួយនាទីពិតជាយូខ្លាំងណាស់សម្រាប់ពួកគាត់ ចាំរហូតពីនាទីទៅជាម៉ោង ។ ក្រិ...គ្រូពេទ្យម្នាក់បានចេញមក ។
« លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចហើយ? »អេឡេស ។
« កូនលោកផុតគ្រោះថ្នាក់ហើយ សាច់ញាតិអាចសប្បាយចិត្តបាន »ពួកគាត់ដកដង្ហើមធូទ្រូងខណៈដឹងថាជុងហ្គុកឆ្លងផុតពីគ្រោះថ្នាក់ គេមិនសូវជាប៉ះទង្គេចធ្ងន់គ្រាន់តែបាក់ដៃខាងឆ្វេង ព្រោះការបុកមិនប៉ះប៉ាល់ទាំងស្រុង ។ ពេទ្យក៏ចូលទៅខាងក្នុងវិញ ហើយគ្រួសារក៏រងចាំចម្លើយពីបន្ទប់ជីមីនវិញម្ដង កន្លងផុតទៅជាងពីម៉ោងបន្ទប់ជីមីនក៏បានបើក ម្នាក់ៗស្ទុះមកយ៉ាងលឿន ។
« លោកគ្រួពេទ្យកូនប្រុសខ្ញុំ? »លោកផាក ។
« ហឺម.. »ពេទ្យក្រវីក្បាលដោយអស់សង្ឃឹម ។
« ខ្ញុំចង់អោយសាច់ញាតិអ្នកជំងឺធ្វើចិត្តអោយហើយ!ព្រោះអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ បាត់បង់ឈាមច្រើនហើយប៉ះប៉ាល់ខ្លាំងពិបាកក្នុងការជួយសង្គ្រោះជីវិតរបស់គេ »
« ហាស់?ហឹក ហឹក មិនពិតទេ..ហឹក លោកគ្រូពេទ្យ សូមលោកជួយកូនខ្ញុំផង ហឹក ហឹក »លោកស្រីផាកសឹងតែសន្លប់ខណៈលឺសំដីពេទ្យ គាត់បានយំសុំពះអោយពេទ្យជួយដល់កូនប្រុស ។
« សុំទោសសាច់ញាតិផង ខ្ញុំប្រឹងអស់ពីសុវត្តិភាពហើយ!ដង្ហើមរបស់គេពេលនេះគឺពឹងទៅលើអុកសុីសែនប៉ុណ្ណោះ »លោកគ្រូពេទ្យក៏ដើរចេញ គ្រប់គ្នាទ្រសោយំពិសេសម៉ាក់ទាំងសងខាង គាត់អង្គុយចុះយំសោកសង្រែងកូនប្រុស គាត់ទទួលយកមិនបានទេទើបតែជួបគ្នាមុននេះនណាធ្វើចិត្តបាន ។

កន្លងផុតទៅជាច្រើនម៉ោងគេក៏បានអនុញ្ញាតិអោយសាច់ញាតិចូលទៅមើលអ្នកជំងឺ ម្ដងចូលបានតែម្ដងម្នាក់ នាក់ដែលចូលមុនគឺម្ដាយបង្កើតដោយក្នុងមួយម៉ោងចូលបានតែម្នាក់10នាទីទៅ15នាទី ។ រាងកាយដែលបំពាក់ទៅដោយខ្សែជាច្រើននឹងមានបំពង់អុកសុីសែនក្របច្រមុះ ត្រជៀកទាំងគូអាចស្ដាប់លឺសំ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

កន្លងផុតទៅជាច្រើនម៉ោងគេក៏បានអនុញ្ញាតិអោយសាច់ញាតិចូលទៅមើលអ្នកជំងឺ ម្ដងចូលបានតែម្ដងម្នាក់ នាក់ដែលចូលមុនគឺម្ដាយបង្កើតដោយក្នុងមួយម៉ោងចូលបានតែម្នាក់10នាទីទៅ15នាទី ។ រាងកាយដែលបំពាក់ទៅដោយខ្សែជាច្រើននឹងមានបំពង់អុកសុីសែនក្របច្រមុះ ត្រជៀកទាំងគូអាចស្ដាប់លឺសំលេងសោកសៅនឹងការនិយាយរបស់ពុកម្ដាយ ប៉ុន្តែភ្នែកនៅបឹតជិតហាក់មានអ្វីមកសង្កត់មិនអោយបើកសម្លឹងមុខពួកគាត់រួច ។ ទឹកភ្នែកមួយដំណក់បានច្រៀបចេញពីកែវភ្នែកបឹតនោះហូកាត់ត្រជៀកនៅពេលលឺសម្រឹបជើងលោកអ្នកមានគុណចេញចាកពីបន្ទប់ ដោយបន្សល់ទុកអោយគេនៅម្នាក់ឯង ។

អរគុណជំរាបលា🫶💜

និស្ស័យកម្ម. ចប់Where stories live. Discover now