43

403 48 4
                                    

ជីមីនអង្គុយលើឡានបើកដោយវៃហាំង គេសម្លឹងមើលទៅទេសសភាពតាមកញ្ចក់ឡាន បណ្ដោយខួរក្បាលគិតរឿងដ៏ស្មុកស្មាញខណៈកំពុងតែគិតទូរស័ព្ទក៏រ៉ូឡើង ជីមីនទាញយកទូរស័ព្ទពីហោប៉ាវឃើញថាជាលេខប្ដីក៏ញញឹមរួចចុចទទួល ។
( ពេលនេះនៅឯណា? )ជីមីនរកនិយាយមិនទាន់សំលេងនាក់ខាងនោះក៏បន្លឺឡើងយ៉ាងកំណាច ។
( បងសួរថាពេលនេះកំពុងតែនៅឯណា? )គេអន្ទះសារការឆ្លើយតបយឺតយ៉ាវរបស់រាងតូចជាខ្លាំង ចំណែកជីមីនភាំងសំលេងប្ដីហេតុអីសំនៀងគេហាក់ជាខឹងម្ល៉េះ?
( នៅតាមផ្លូវទៅផ្ទះវិញ ជុងហ្គុកមានការអី? )
( ឈប់ឡាននៅទីនោះហើយផ្ញើរទីតាំងអោយបង បន្តិចទៀតបងទៅដល់ )ជីមីនមិនទាន់ឆ្លើយផងប្ដីក៏ផ្ដាច់ទំនាក់ទំនងបាត់ រាងតូចដកដង្ហើមធំដោយចម្លែកចិត្តសំដីម៉ាត់ៗរបស់ប្ដី ហើយគេក៏បញ្ជាអោយវៃហាំងឈប់ឡាន ។ វៃហាំងនាមជាកូនចៅបានត្រឹមតែឈប់តាមសំដីចៅហ្វាយ បន្ទាប់មកជីមីនក៏ផ្ញើរទីតាំងទៅជុងហ្គុក មួយសន្ទុះក្រោយក៏បានឃើញឡានជុងហ្គុកបើកមកឈប់ពីមុខឡានជីមីន ឃើញប្ដីភ្លាមរាងតូចរហ័សបើកទ្វាចេញពីឡានញញឹមទៅកាន់ក្ដី ចំណែកឯជុងហ្គុកមុខឡើងមាំរួចក៏ស្រែក៖
« ឯណាវា? »ជីមីនធ្វើមុខភាំងមិនយល់សំដីប្ដី ។
« បងសួរថាវានៅឯណា អូនអូសកវាមកអោយបង »គេមិនស្ដាប់ប្រពន្ធនិយាយសិនស្រែកឡោងៗកណ្ដាលថ្នាល់មិនចេះខ្មាស់គេ ។
« ឆាប់ចេញភ្លាមមក »
« បងកើតអី? »ជីមីនដើរសួរតាមពីក្រោយប្ដីតាំងៗខណៈនាយដើរយ៉ាងលឿនមកបើកទ្វាឡានជីមីនជិះ ។ គេសម្លឹងរកមើលអ្វីមួយតែមិនឃើញក៏ងាកមកសួរវៃហាំង៖
« អាខែប៊ីននៅឯណាវៃហាំង »
« គាត់មិនបាននៅទីនេះទេចៅហ្វាយ »វៃហាំងតបទើបអោយជីមីនស្លុតចិត្ត គេងាកមើលទៅវៃហាំងដោយហួសចិត្តនេះគេបានសុំហើយរឿងប្ដីប្រពន្ធគេទុកអោយគេដោះស្រាយហេតុអីបានជាយកទៅនិយាយប្រាប់ជុងហ្គុក ។
« ខ្ញុំមិនបាននិយាយទេអ្នកប្រុសតូច »វៃហាំងសម្លឹងមើលភ្នែកជីមីនអាចទាយដឹងថាកំពុងតែទំលាក់កំហុសមកគេទើបគេរហ័សដោះសារ ។ ការនិយាយដោះសារវៀងពួកគេទាញចំណាប់អារម្មណ៍ជុងហ្គុកអោយមើលឆ្លាស់គ្នារវៀងអ្នកទាំងពី បន្ទាប់មកជុងហ្គុកទៅចាប់កំភួនដៃតូចខ្លាំងចំរិតសួរ៖
« នេះបានន័យថាមិចទៅជីមីន?អូនឆាប់និយាយមកតើវាបានន័យយ៉ាងមិច »
« អូយ...ឈឺបងលេងអូនសិនទៅ »រាងតូចអង្វកប្ដីទាំងទឹកភ្នែក គេពិតជាឈឺព្រោះនាយច្របាច់សាច់ដៃពេញកំលាំងគេតែម្ដង ។
« ឈឺស្មើរបងទេ អូនយកវាទៅលាក់នៅឯណា អូននិយាយមក »
« ហឹក ហឹក...ស្ដាប់អូនសិនបានទេ បើបងឆេវឆាវយ៉ាងនេះអ្នកណានិយាយចេញ »
« ហេតុអីទៅជីមីន!ហេតុអីក៏អូនលាក់បាំងនឹងបង បងខំល្អនឹងអូនហើយហេតុអីក៏ទាក់ទងវា »
« មិនមែនដូចជាបងគិតទេបងស្ដាប់អូនសិន »
« បងមិនចង់ស្ដាប់ »ជុងហ្គុកមានចរិកឆេវឆាវពិបាកនិយាយស្ដាប់គ្នា ពេលនេះគេកំពុងតែប្រចណ្ឌខឹងមើលលេងដឹងសខ្មៅគិតតែពីកំចាយអារម្មណ៍ខ្លួនឯង ។
« ឈរអោបគ្នាទាំងកណ្ដាលថ្ងៃត្រង់ អូននៅចង់អោយបងស្ដាប់ស្អីទៀត »
« ចៅហ្វាយមិនមែនដូចចៅហ្វាយឃើញទេ »
« ឯងបឹតមាត់អាវៃហាំង យើងក៏ជម្រះបញ្ជីជាមួយឯងដូចគ្នា »គេចង្អុលទៅកូនចៅហ្វាយស្រែកបំបឹតមាត់ រួចបន្ត៖
« យើងអោយឯងមើលថែប្រពន្ធយើង ប៉ុន្តែឯងបែជានាំប្រុសផ្សេងមកប៉ះប៉ាល់គេហើយរួមគំនិតបិតបាំងពីភ្នែកយើង!ពួកឯងចាត់ទុកយើងជាក្របីអ៊ីចឹងអ្ហេស? »ជីមីនឈរយំមិនយល់ហេតុអីក៏ជុងហ្គុកមិនបោះចោលចរិកគ្មានហេតុផលនេះទៅ?រូបភាពខ្លះវាមិនដូចជាកាគិតរបស់យើងទេ ម្ដេចមិនចេះបែកចែកវាអោយច្បាស់លាស់ទៅវិញ អាងពេលធ្វើខុសហើយមកសុំទោសលួងលោមគ្រប់យ៉ាងក៏ចប់ឬ?
« បងមិនល្អត្រង់ទៅមីន?អូនក៏ដឹងថាបងស្អប់វា ហើយបងក៏ស្អប់ពេលដែលអូននៅជាមួយវា ជិតស្នឹតនិងវាបងស្អប់អូន »ជីមីនគាំងអណ្ដាតក្រលាស់មិនចេញ មិនដឹងថាបកស្រាយមកជាស្អីបើប្ដីឆ្កួតមិនព្រមទទួលស្ដាប់ការបកស្រាយមួយពាក្យសោះ ។ គេគិតតែអារម្មណ៍ខ្លួនឯង មិនខ្វល់អារម្មណ៍អ្នកដ៏ទៃ ។
« បើសិនលោកប៉ាមិននិយាយពេលនេះខ្ញុំក្របីមួយជីវិតហើយ មិនដឹងថាប្រពន្ធទាក់ទងប្រុសណាខ្លះ »
« លោកប៉ានិយាយ? »ជីមីនឆ្ងល់ហេតុអីប៉ាដឹងថាគេមកជាមួយខែប៊ីន?នៅរឿងគេអោបគ្នាទៀតតើប៉ាគេធ្វើដើម្បីអ្វីចង់អោយកូនឈ្លោះគ្នាឬ?
« មែន!លោកប៉ាបងបង្ហាញរូបភាពដ៏គួរអោយស្អប់!ប្រពន្ធបងវាអោបណែបនិតជាមួយប្រុសកណ្ដាលថ្ងៃត្រង់ ស្មោកគ្រោកហេតុអីមនុស្សដែលខ្ញុំស្រលាញ់ងាយយ៉ាងនេះ »
« ជុងហ្គុក »ជីមីនស្រែកដោយក្ដីឈឺចាប់ប្ដីគេឆ្កួតមែនទែនហើយ មិនស្ដាប់ហេតុផលមានគំនិតថាប្រពន្ធពេស្យា?
« យ៉ាងមិចបងនិយាយត្រូវចំណុចឬ?តាំងពីដើមមកដល់អីលូវឯងនៅតែចិត្តងាយ ដើរជាមួយវៃហាំងរាល់ថ្ងៃចូលផ្ទះយប់ៗមិនស្រួលសុីគ្នាប៉ុន្មានដងហើយក៏មិនដឹង »ផាច់....ថ្ពាល់រៀងរាងក្រាស់ត្រូវងាកទៅម្ខាងពីស្នាដៃតូច មើលងាយគ្នាជ្រុលពេកហើយយកទៅដាក់សូម្បីតែកូនចៅខ្លួនឯង ។ ជីមីនខាំមាត់សម្រក់ទឹកភ្នែកតក់ៗកាត់ផែនថ្ពាល់ កែវភ្នែកអស់សង្ឃឹមមើលទៅប្ដី ឯវៃហាំងគេគាំងជាមួយចៅហ្វាយនិយាយមិនចេញ គេបំរើមកយូណាស់ទៅហើយហេតុអីគិតមកលើគេបែបនេះ ?
« បងមិនដែលជឿចិត្តខ្ញុំនោះទេ? »ជីមីនហើបមាត់សួរទាំងអួលដើមករ ។
« ហេតុអីទៅជុងហ្គុកបងប្រាប់អូនមួយម៉ាត់មក ហឹក តើហេតុអីបានជាបងមិនដែលជឿមិនដែលទុកចិត្តលើអូនសោះ »
« ....... »
« បងមិនជឿអូន ហឹក អូនមិនថាទេ ហឹក តែហេតុអីក៏បងមិនស្ដាប់ហេតុផលអូនខ្លះ? »
« ...... »
« ពេលណាទើបបងជឿអូន? »ជីមីនទប់ស្មារតីអោយមាំហើយសួរសំនួរទៅកាន់ប្ដីបើសិនជាជុងហ្គុកតបមកមិនច្បាស់ ជីមីននឹងធ្វើអោយគេមើលបញ្ជាក់ថាគេស្មោះចំពោះប្ដីកំរិតណា ។
« ..... »ជុងហ្គុកមើលជីមីនដោយចិត្តដាច់កែវភ្នែកគេហាក់គ្មានស្រណោះអាណិតដល់ដំណក់ទឹកភ្នែកប្រពន្ធរិតតែមិនខ្វល់ពីកំហុសខ្លួនឯង ។ នាយមើលប្រពន្ធហើយតបយ៉ាងត្រជាក់៖
« យើងនឹងជឿឯងពេលផែនដីនេះគ្មានឯង »
« .... »ជីមីនលេបទឹកមាត់សើមបំពុងករតបទៅវិញ៖
« បងច្បាស់ហើយឬ? »បើគេចង់បានបែបនឹងមិនអីទេជីមីនអោយបានសូម្បីតែជីវិត ។
« ..... »នាយមិននិយាយរួចដើរបែក្រោយតម្រង់ទៅឡានយ៉ាងស្ងៀមស្ងាត់ខណៈនោះជីមីនក៏ស្រែក៖
« ខ្ញុំស្រលាញ់បង!ហឹក ហឹក ជាតិក្រោយអូនមិនចង់ស្គាល់បងទៀតទេ »គេនិយាយទាំងអួលដើមក អស់សង្ឃឹមលើប្ដីរស់នៅជាមួយគ្នាយូសែនយូតែប្ដីបែជាមិនទុកចិត្តម្ដងណា ។ គេសុំឈឺចាប់ត្រឹមជាតិនេះបានហើយទុកថាអស់កម្មពានឹងគ្នាត្រឹមនឹងជាតិក្រោយសូមអោយពួកគេទាំងពីកុំជួបគ្នាទៀតអី គេហត់ហើយគេឆ្អែតហើយក្នុងមួយជាតិនេះ ។
« ខ្ញុំនឹងបំពេញបំណងបង »គ្រាន់តែចប់សំដីភ្លាមជីមីនរត់ទៅផ្លូវជាតិយ៉ាងលឿន ។
« អ្នកប្រុសជីមីន.. »សំលេងស្រែកត្រហឹងរបស់វៃហាំងអោយជុងហ្គុកងាកក្រោយយ៉ាងលឿន គេស្ទើមិនជឿនឹងភ្នែកខណៈប្រពន្ធកំពុងតែរត់ចូលឡានធំមួយគ្រឿងបើកក្នុងល្បឿនលឿន ។
« ជីមីន.... »ឌឹប....ផាំង....

និស្ស័យកម្ម. ចប់Where stories live. Discover now