44

458 60 4
                                    

ជុងហ្គុករត់លឿនស្លៀវទៅចាប់ទាញប្រពន្ធមកវិញបណ្ដាលអោយអ្នកទាំងពីដួលបោកខ្លួនលើថ្នាល់រមៀលមកកៀនផ្លូវ ចំណែកឡានក៏បើករេទៅបុកទ្រូងផ្លូវកណ្ដាលបណ្ដាលអោយខ្ទិចឯមនុស្សក៏សន្លប់ស្មារតីបាត់ទៅ ។ ជុងហ្គុកអោបប្រពន្ធដោយចុកចាប់ពេញខ្លួន ពេលរមៀលមកខ្លួនគេនៅខាងក្រោមជីមីន ហើយក៏មិនកើតអ្វីធ្ងន់ធ្ងរគ្រាន់តែក្រលិតកែងដៃបន្តិច ។
« ជុងហ្គុក »ជីមីនបើកភ្នែកមើលឃើញថាជុងហ្គុកចូលមកជួយជីវិត គេរហ័សចុះចេញពីប្ដីហើយលើកអោយអង្គុយខណៈវៃហាំងក៏រត់មកមើលចៅហ្វាយទាំងពីដោយបារម្ម ។
« ចៅះចាយអ្នកប្រុសតូច »
« ហឹក..ជុងហ្គុក!ហឹក..បងមិនអីទេអ្ហេស?ហេតុអីក៏ជួយអូន »រាងតូចយំសសឹកអាណិតប្ដីត្បឹតថាមិញនេះគេខឹងជុងហ្គុកខ្លាំងតែក៏រសាយក្រោយពីឃើញប្ដីមានរបួស ។
« ជីមីន!បងសុំទោស »គ្រាន់តែបានឃើញមុខជីមីនភ្លាមគេទាញយកមកអោបយ៉ាងណែន នាយមិនខ្វល់ពីរបួសពេលនេះគេដឹងខុសហើយ គេមិនគួរប្រើសំលេងធំមិនស្ដាប់ហេតុផល បិះតែបាត់បង់មនុស្សស្រលាញ់ជាលើកទីពី ។
« មិចក៏អូនគិតល្ងង់យ៉ាងនេះ »នាយកាន់តែអោបថែម គេភ័យណាស់មិញបើសិនជាគេទៅមិនទាន់តើគិតយ៉ាងមិច?
« ហឹក..ដើម្បីបងទោះជីវិតក៏អូនអោយបាន »
« បងសុំទោស..សុំទោស..កុំធ្វើបាបបែបនេះទៀត ហឹក »មើលទៅគេខ្លាចបាត់បង់ជីមីនណាស់ហើយទើបធ្វើអោយទឹកភ្នែកគេស្រក់ចុះមកបាន ។
« កុំគិតល្ងង់អោយបងឃើញទៀត..ហឹក ហឹក..ជីមីនបងភ័យណាស់..អូនកុំទៅចោលបងម្នាក់ទៀតអី..បងខុសហើយដែលដេញអូនបែបនេះ បងសុំទោស »គេគ្មានពាក្យនិយាយក្រៅពីសុំទោសម្ដងហើយម្ដងទៀត ឃើញទេកំហឹងមួយឆាវអាចអោយយើងស្ដាយក្រោយមួយជីវិតមុនធ្វើអីត្រូវគិតពិចារណាអោយបានច្បាស់ ។ ជីមីនយំអង្អែលខ្នងប្ដីបន្ថយភាពផិតភ័យអោយគេ មិននឹកស្មានថាជុងហ្គុកក៏ចេះខ្លាចបាត់បង់គេដែរសោះ នឹកគិតថាគេដាច់ចិត្តឈរមើលសេចក្ដីស្លាប់មុននេះសប្បាយចិត្តទេតើ ។
......
« ថាមិច?សម្លាប់មិនបានទេ? »អេឡេសក្រោកពីសាឡុងនិយាយទាំងភ្ញាក់ផ្អើលក្រោយពីស្ដាប់សំលេងតាមទូរស័ព្ទ ។ គាត់បញ្ជាអោយមនុស្សសម្លាប់ជីមីនតែគ្មានឱកាស់ព្រោះជុងហ្គុកនៅទីនោះម្លោះហើយធ្វើអីមិនបានក្រៅពីដកថយបញ្ឈប់សកម្មភាព បើមុននេះជីមីនស្លាប់ដោយការសម្លាប់ខ្លួនម្ល៉េះពួកគេមិនបាច់ហត់ ប៉ុន្តែត្រូវខកបំណងជុងហ្គុកចូលមកជួយ ។
« ឆាប់ត្រឡប់មកវិញ ទុកអោយយើងរកវិធីថ្មី »បញ្ចប់សំដីគាត់ដាក់ទូរស័ព្ទចុះ មិចជីវិតជីមីនថ្លៃយ៉ាងនេះណ៎សម្លាប់ប៉ុន្មានដងក៏មិនស្លាប់ ។
.....
ងាកមកមើលជីមីននឹងជុងហ្គុក ក្រោយពីកើតរឿងហើយសម្រួលគ្នារួចរាល់ក៏ត្រឡប់មកខុនដួរវិញ ជុងហ្គុកអង្គុយលើសាឡុងដោយមានជីមីនកំពុងតែលាងរបួសជូន ។
« អូយ... »សំស្រែកឈឺចាប់ខណៈសំឡីនឹងអាកុលប៉ះសាច់ ជីមីនលាបផងផ្លុំអោយប្ដីផងដើម្បីកាត់បន្ថយការឈឺចាប់អោយគេ ។
« អូយ..អូនបងផ្សារ »
« តិចបំផុតហើយ សល់តែបន្តិចទៀតទេរួចហើយ »ជុងហ្គុកខាំមាត់ឈប់ស្រែកបណ្ដោយអោយប្រពន្ធលាបរហូតដល់តែហើយ បន្ទាប់មកជីមីនក៏បឹតប្រអប់ថ្នាំយកទៅទុកហើយមកអង្គុយជាមួយជុងហ្គុកវិញ ។ នាយសម្លឹងមើលទៅជីមីនដោយអារម្មណ៍ដឹងពីកំហុសទើបនាយទាញជីមីនមកអោបក្នុងទ្រូងនិយាយ៖
« បងចង់សុំទោសអូនម្ដងទៀត »
« អូនមិនខឹងបងទេ »ជីមីនលើកដៃអោបចង្កេះប្ដីងើបមុខមើលគេដូចគ្នា ។
« ថ្ងៃក្រោយបងសុំអូនកុំធ្វើបែបនេះទៀតបានទេ? »ជីមីនញញឹមងក់ក្បាលជុងហ្គុកបន្តនិយាយរបស់គេ៖
« ការបញ្ចប់ជីវិតខ្លួនឯងមិនមែនជាដំណោះស្រាយឡើយ!អូនត្រូវតែរកវិធីដែលល្អជាងនេះ មកប្រឈមចំពោះបញ្ហា »មើលគេនិយាយប្រដៅប្រពន្ធចុះតែមិនព្រមសម្លឹងមើលកំហុសខ្លួនឯងបន្តិច ។ ជីមីនសង្ងំក្នុងទ្រូងប្ដីស្ងៀមស្ងាត់ទុកអោយគេនិយាយអស់ចិត្តសិន៖
« បងដឹងថាសំដីមុននេះបងហួសហេតុ!ប៉ុន្តែអូនក៏មិនត្រូវយកសំណើរដ៏ឆ្កួតឡប់មកធ្វើដូចគ្នា វាមិនបានផ្ដល់ប្រយោជន៍អ្វីដល់អូនបន្តិច »
« សរុបមកអូនគឺជាអ្នកខុស? »នាយតូចប្រលេងពីការអោបមកអង្គុយហួសចិត្តប្ដី អត់គិតថាខ្លួនឯងខុសសោះណ៎ ?
« មិនមែនទេ »
« មិនមែនស្អី?បងជាមនុស្សអាក្រក់ មិនព្រមស្ដាប់ការបកស្រាយគ្នានៅមកស្រែកជេឡែតៗ មើលងាយប្រពន្ធខ្លួនឯងកណ្ដាលផ្លូវ ចុងក្រោយបែជាអូននាក់ខុស?បងមិនព្រមឃើញពីកំហុសខ្លួនឯងខ្លះទេអ្ហេស? »ជីមីនបញ្ចេញអារម្មណ៍ម៉ួម៉ៅមិនពេញចិត្តសំដីជុងហ្គុកឡើងមក ។
« បង...បងសុំទោស »
« សុំទោសៗៗ...ក្រៅពីពាក្យសុំទោសបងចេះពាក្យស្អីខ្លះ?ធ្វើខុសក៏សុំទោសព្រោះអាងតែអូនចិត្តទន់ក៏លើកទោសអោយ ក្រោយមកក៏ធ្វើចរិកដូចមុន »
« ...... »
« ពីមុនធ្វើបាបខ្ញុំទាំងផ្លូវកាយទាំងផ្លូវចិត្តស្ទើឆ្កួត ធ្វើរហូតដល់ខ្ញុំស្រលាញ់បង!បន្ទាប់មកបងក៏មកសុំទោសសុំបញ្ចប់រឿងខ្ញុំក៏okលើកទោសអោយ ព្រោះជាប្ដីដេកអោបទ្រូងរាល់ថ្ងៃ!ពេលនេះក៏ដូចគ្នា អូនគិតថាបងគួរតែដឹងពីកំហុសខ្លួនឯងពេលដែលហាមាត់និយាយសុំទោសខ្ញុំ ប៉ុន្តែអត់ទេ...ហឹក ..មាត់បងសុំទោសចិត្តបងវិញនោះ ដឹងកំហុសដែរឬទេជុងហ្គុក? »គេខាំមាត់ថាមិនយំទេតែពេលនិយាយរឿងចាស់វាធ្វើអោយអួលដើមកទប់ទឹកភ្នែកមិនបាន ជីមីនយំរៀបរាប់ប្រាប់ប្ដីគួរតែដឹងហើយថាចិត្តគេប្រេះស្រាំប៉ុណ្ណា?
« ជីមីន... »នាយក៏មិនយល់ចិត្តខ្លួនឯងដូចគ្នា ធ្លាប់សន្យាជាមួយខ្លួនឯងជឿចិត្តប្រពន្ធចុងក្រោយគេធ្វើមិនបានអោយប្រពន្ធទៅវិញ ហេតុបានជាមនុស្សអត្មានិយមយកតែចិត្តខ្លួនឯងទៅវិញ?
« ហឹក...ខ្ញុំមិនដែលខឹងបងទេ..ហឹក..ព្រោះខ្ញុំស្រលាញ់បងខ្លាំង ទើបខ្ញុំទ្រាំលេបសំដីបងគ្រប់យ៉ាង ព្រមអត់អោនអោយបង...ហឹក ហឹក..អូនមិនទាមទាអ្វីពីបងឡើយគ្រាន់តែចង់អោយបងជឿចិត្តអូន...អោយបងមានហេតុផលជាមួយអូន សុំតែប៉ុន្នឹងហេតុអីបងអោយប្រពន្ធមិនបាន? »
« បងយល់ហើយ...បងយល់ពីចិត្តអូន..ថ្ងៃក្រោយបងមិនធ្វើចឹងទៀតទេ..បងមិនធ្វើទេជីមីន »នាយជូតដំណក់ទឹកភ្នែកពីថ្ពាល់អោយប្រពន្ធយ៉ាងខ្លោចផ្សារ ។
« អូនសង្ឃឹមថានេះជាលើកចុងក្រោយ..ចុងក្រោយដែលបងនិយាយ ហឹក..ព្រោះអូនមិនចង់ស្ដាប់ទៀតទេ អូនធុញអូនហត់...អូនគ្មានកំលាំងតស៊ូទៅមុខបន្តទៀត »
« បាទ!បាទអូន..បងស្បត់...បងឈប់ហើយ... »

ខ្ញុំក៏ហត់ក្នងការសេរដែរ សាច់រឿងនេះវែងតែអ្នកអានធុញហើយថាវ៉ល់😐ទាំងកាពិតគេមិនទាន់ចង់អោយបែកធ្លាយព្រោះសាច់រឿងបញ្ចប់ទៅដោយអាថ៌កំបាំងដល់លឺគេយាយចឹងបាក់ទឹកចិត្តម៉ង🙂

និស្ស័យកម្ម. ចប់Tahanan ng mga kuwento. Tumuklas ngayon