48

453 57 4
                                    

នាយទះថ្ងាស់ខ្លួនឯងមួយដៃហួសចិត្តនឹងប្រពន្ធ ចេះមកនិយាយរួចខ្លួនទៅកើត ចុះមិនប្រាប់ម៉ាក់ផងថាខ្លួនឯងទេនាក់និយាយពេលជិះឡានមកនោះ ។
« មិចក៏អូននិយាយប្រាប់ម៉ាក់ចឹង? »
« ហីយា..មើលឯងចុះ យ៉ាងមិចឯងចង់យកមិនអោយម៉ាក់ដឹងមែនទេ?ឯងជាកូនចង្រៃមែនហើយ »ដាលិកាកើនកំដៅក្នុងខ្លួនខណៈលឺកូនប្រុសស្ដីបន្ទោសកូនប្រសារគាត់ ។
« ហូយ..មិនមែនដូចម៉ាក់នឹងអូនមីនយល់ទេ »
« បើចឹងឯងនេះវាចង់យ៉ាងមិចហាស់?ឯងគិតថាកូនមីនប្រុសនឹងបង្កើតកូនអោយបានឬ? »
« ប្រកត់ជាបាន »គ្រប់គ្នាសម្លឹងមើលនាយម៉ក់ៗ គេទៅធ្វើមិចអោយចេញកូនបានមក?មើលទៅជឿជាក់ដល់ហើយ ។ ជុងហ្គុកដើរមកទាញប្រពន្ធអោបចង្កេះគេជាប់ ហើយក៏និយាយដោយស្នាមញញឹម ។
« ខ្ញុំនឹងអូនមីននឹងមានកូនជាមួយគ្នា ដោយមិនមែនរៀបការប្រពន្ធថ្មី »
« ?? »អ្នកទាំងបីលូតសញ្ញា?ពេញខួរក្បាល ហើយគិតថាមាននណាម្នាក់ស្ដាប់ច្រឡំឬមួយក៏អត់ ?
« ប្រពន្ធសម្លាញ់ »រាងក្រាស់ញញឹមអាការៈពួកគេ ប្រកត់ជាចង់ដឹងហើយថាធ្វើរបៀបណានោះ ទើបនាយទាញកាយរាងតូចមកសម្លឹងមុខគេយ៉ាងចំ ។
« អ្វីដែលបងនិយាយជាមួយអូនក្នុងឡាន មិនមែនបងមានន័យចង់បានប្រពន្ធថែម!តែពាក្យទាំងនេះអូននិយាយខ្លួនឯង ទើបបងបណ្ដោយអោយតាមអូនទៅ »សន្យាថាស្រលាញ់តែប្រពន្ធ ស្មោះត្រង់កែគំនិតអាក្រក់ពីមុនចោលរឿងអ្វីអោយគេទៅយកអ្នកផ្សេង?កាលដែលមិនតបព្រោះតែចង់អោយគិតលេងសិនចុះ ។
« ម៉ាក់ប្រពន្ធខ្ញុំស្អាតហើយគួរអោយស្រលាញ់យ៉ាងនេះ ធ្វើម្ដេចទៅនៅជាមួយនារីផ្សេងបាន »ជុងហ្គុកងាកមកនិយាយញិញក់ដាក់ដាលិកាវិញ មិនសួរគ្នាអោយច្បាស់សិនទេមកដល់ញ៉ែតៗដាក់កូនយក ។
លោកស្រីធ្វើភ្នែកក្រឡេក្រឡាប់ញឹមៗ នណាគេដឹងបើកូនប្រសារនិយាយមកចឹង ទើបកើតចិត្តក្ដៅជំនួសកូនទៅព្រោះកូនប្រសារនេះគាត់ស្រលាញ់ខ្លាំងណាស់ ។
« ហើយបងគិតធ្វើយ៉ាងមិច? »រាងតូចសួរ ។
« បងបានទាក់ទងមជ្ឈបណ្ឌិតដែលអាចធ្វើអោយពួកយើងមានកូនរួមគ្នាបាន »គ្រប់គ្នាបានត្រឹមតែស្ងាត់រងចាំអោយជុងហ្គុករៀបរាប់ ។
« ខ្ញុំនឹងជីមីនធ្វើដំណើរទៅអាមេរិក ដើម្បីពិនិត្យសុខភាពពួកយើងទាំងពី!បើសិនជារឹងមាំអាចokបានពួកយើងនឹងយកកូន ដោយប្រើមេជីវិតពួកយើងដើម្បីចញ្ចឹម !តែបើសិនជាយើងអាចរកស្ត្រីណាម្នាក់ដើម្បីអោយគេចាក់មេជីវិតទៅចញ្ចឹមក្នុងពោះនាងក៏ជាការល្អ ! ប៉ុន្តែបើសិនជាយើងមិនចង់ខាងមន្ទីពេទ្យមានការរក្សាចញ្ចឹមមេជីវិតអោយមានរូបរាងជាទារកបាន »
« ពិតមែនឬជុងហ្គុក? »រាងតូចសែនរំភើបក្រោយពីស្ដាប់ការណែនាំប្ដី ។
« ពិតមែនហើយ!ដំបូងបងមិនចង់ជឿនោះទេ ប៉ុន្តែមានមនុស្សប្រុសពីគូដែលគេជាប្ដីប្រពន្ធអាចមានកូនបាន ! បងក៏ទាក់ទងតាមគេ »
« ហឹក..អូនសប្បាយចិត្តណាស់ »រាងតូចអោបដៃប្ដីទាំងសប្បាយដល់ថ្នាក់ស្រក់ទឹកភ្នែក ។ គ្មាននណាម្នាក់អាចជឿបានទេបើសិនជាយើងមិនសាកល្បង ម្យ៉ាងទៀតសម័យនេះទៅហើយបច្ចេកវិទ្យាជឿនលឿនអ្វីដែលមិនអាចទៅរួចពួកគេក៏ធ្វើអោយវាទៅរួច ។
« ម៉ាក់ត្រេកអរណាស់!បើចឹងមានន័យថាម៉ាក់ជិតមានចៅពរហើយ »លោកស្រីរំភើបឡើងញ័រដៃទាំងដែលមិនទាន់កើតឡើង ។
« ម៉ាក់កុំទាន់ត្រេកអរខ្លាំងពេក!ព្រោះថាមិនដឹងអូនមីនអាចទៅរួចឬអត់ »ប្រពន្ធគេខ្សោយយ៉ាងនេះ ទើបគេបារម្មខ្លាចក្ដីស្រម៉ៃត្រូវអាសាបង់ អ៊ីចឹងហើយកុំសង្ឃឹមខ្ពស់ពេកខ្លាចធ្វើអោយយើងខកចិត្តខ្លាំងទៅតាមនឹង ។
«បងចង់ថាអូនអន់? »រាងតូចមិនសុខចិត្តខណៈប្ដីមើលងាយរាងកាយ ។ នែ៎...មួយយប់ៗមិនដឹងថាបបួលគេដាំបាយប៉ុន្មានឆ្នាំងទេគេនៅតែស៊ូនៅតែមិនសន្លប់ ហើយមើលសំដីមើលងាយណាស់ ។
« បងថាលេងតើ កុំកាត់រកម៉ាក់បងពេកតិចខឹងៗ »
« អេ..មកដៀមដាមស្អីយើងអាកូនហ៊េងសយ »
« ទេៗម៉ាក់...កូនថាលេងតើ »
« បានហើយៗទាំងម្ដាយទាំងកូនឈ្មោះគ្នាមិនឈប់ »លោកអេឡេសស្ងៀមជាយូក៏លូកមាត់ខ្លះ ឈរមើលម្ដាយកូនឈ្លោះគ្នាដូចកូនក្មេងយូហើយ គាត់ឡើងហឹងស្លឹកត្រជៀក ។
« ហើយគិតថាទៅពេលណា? »អេឡេសសួរ ។
« គិតថាពីថ្ងៃទៀតលោកប៉ា »
« អឺម..កាន់តែលឿនកាន់តែល្អណ៎ »ដាលិកា ។
« អូនសប្បាយចិត្តទេ »ពេលនេះនាយងាកមកក្រសោបប្រពន្ធសួរពីអារម្មណ៍វិញម្ដង ខណៈប្រពន្ធញញឹមចង់ស្ងួតជើងធ្មេញទៅហើយ ។
« ថ្ងៃក្រោយកុំមានគំនិតឡប់ៗចឹងទៀត!ព្រោះថាពេលនេះបេះដូងបងមានតែអូន បងមិនចែករំលេខអោយអ្នកណាឡើយ »
« ហិ..សុំទោស »រាងតូចក៏អោបស្វាមីទាំងសប្បាយចិត្ត រូបភាពផ្អែមល្ហែមនៅក្រោមភ្នែកអ្នកម៉ាក់លោកប៉ាតែម្ដង ។ កូននេះពិតជាមិនខ្មាស់ចាស់ៗសោះមកស្វីតពេញភ្នែកម៉ង តែគាត់ក៏មិនសុខចិត្តអោយកូនៗស្វីតចំពោះមុខដែរ ។ លោកស្រីដើរអៀៗយឺតៗទៅកៀកស្វាមីហើយក៏លើកដៃស្វាមីមកអោបចង្កេះគាត់ ទាំងប្ដីបានត្រឹមតែហួសចិត្ត ចេះមកច្រណែនកូនៗទៅកើត ។
.....
ខុនដូរ!!
ពួកគេក៏បានត្រឡប់មកដល់ផ្ទះវិញគឺយប់ល្មម ដោយសារត្រូវទៅលេងញាំអារហារជុំម្ដាយជីមីនផងទើបយប់បែបនេះ ។ រាងតូចដាក់គូទអង្គុយលើសាឡុងទាំងញញឹម គេនៅសប្បាយចិត្តរឿងពីថ្ងៃមិញនេះមើលទៅត្រូវញាំអីពៅៗបន្តិចហើយដើម្បីមានកំលាំងយកកូនអោយប្ដី ។ រាងក្រាស់កាន់ម្ហូបដែលប៉ាម៉ាក់បានផ្ញើមកអោយទុកញាំទៅដាក់ទូទឹកកកហើយក៏ត្រឡប់មករកប្រពន្ធ ។
« អូនមិនរូយមាត់ខ្លះទេដែលញញឹមមិនឈប់ »នាយដាក់គូទអង្គុយចុះសួរ ហើយជីមីនក៏មកអោបដើមដៃស្វាមី ។
« អូនត្រេកអរពេក!គិតថាបងរៀបការថ្មីតើ »
« ចុះបើបងរៀបការថ្មីអូនធ្វើយ៉ាងមិចទៅ? »
« អូនប្រកត់ជាឈឺ!តែក៏ទ្រាំដើម្បីក្ដីសុខបង »
« ប្រពន្ធបងល្អពេកហើយ..! តែបងគ្មានថ្ងៃធ្វើបែបនោះ ទោះបីអូនគ្មានកូនអោយបងក៏ដោយ មានត្រឹមអូនម្នាក់ជីវិតបងពេញលេញណាស់ទៅហើយ »រាងក្រាស់ពោលទាំងក្រសោបថ្ពាល់រាងតូចអង្អែលតិចៗ ។ មានកូនឬគ្មានមិនសំខាន់នោះទេ សំខាន់ការស្រលាញ់ស្មោះត្រង់ជាមួយគ្នា ជាតិនេះសុំមានតែប្រពន្ធម្នាក់ជីវិតគេស្រស់បំព្រងណាស់ទៅហើយ ។
« អូនខ្លាចទេ? »នាយសួរចង់ដឹងថាប្រពន្ធខ្លាចទេបើសិនយកកូននោះ?
« អូនមិនខ្លាចទេ!មានតែសប្បាយចិត្តដែលពួកយើងអាចមាន »
« កុំព្រោះតែបងពេកអី!បើសិនជាអូនខ្លាចអូននិយាយមកបងនឹងមិននាំអោយអូនពិបាក »
« អូនពិតជាមិនខ្លាចមែន!អោយតែវាជាដំណក់ឈាមរបស់អូននឹងបង អូនធ្វើមិនសោកស្ដាយទេ »
« អរគុណណាស់ប្រពន្ធសម្លាញ់ »រាងក្រាស់ក៏ទាញរាងតូចមកអោបជាប់ទ្រូង ។

និស្ស័យកម្ម. ចប់Where stories live. Discover now