ផ្ដើមរឿងនិងភាគ១

3.2K 50 0
                                        

#ទាសីភ្លើងប្រាថ្នា
#ផ្ដើមរឿងនិងភាគ១
#អាពាហ៍ពិពាហ៍ពណ៌ឈាម
        ទីក្រុងប៊ែលហ្សិក នៅមុខព្រះវិហារមួយកន្លែង÷
        នាពេលល្ងាចនៅមុខព្រះវិហារដែលកំពុងតែបញ្ចប់ពិធីមង្គលការយ៉ាងរីករាយ។ កូនកំលោះកូនក្រមុំញញឹមដាក់គ្នាយ៉ាងមានក្ដីសុខហើយក៏មានន័យបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ÷
“បងនឹងធ្វើអោយអូនមានសំណាងបំផុតជែលហ្វី” បុរសរូបសង្ហាក្នុងឈុតជាកូនកំលោះឡើងឡានសេ៊រីទំនើបព្រោះពិធីត្រូវបានចប់ហើយពួកគេក៏ក្លាយជាប្ដីប្រពន្ធគ្នាហើយចាប់ពីវិនាទីនេះទៅ
       
“អូនស្រឡាញ់បងដ្រេម” កូនក្រមុំស្រស់ស្អាតនិយាយមុននឹងលោមាត់ថើបយ៉ាងផ្អែមល្ហែមមុននឹងឡានបរចេញទៅបណ្ដើរៗ។ ងាកទៅឡានមួយទៀតដែលកំពុងតែចាប់ផ្ដើមបើកតាមឯណោះវិញ÷
      
“ហ៊ឹសៗ..ផ្ដាំសាសងគ្នាអោយហើយទៅបន្តិចទៀតឯងនឹងងាប់មិនខានអាដ្រេម ឡូវើស” ក្នុងឡានកញ្ចក់ខ្មៅបង្ហាញអោយហើយបុរសម្នាក់អង្គុយនៅកៅអីខាងក្រោយគងអន្ទាក់ខ្លាលើកបារីមកជក់សម្លឹងមើលឡានមង្គលខាងមុខដូចជាខ្លាសម្លឹងចំណី
       
“ស្កាក់ឡានវាទៅ! ហើយយកវាទៅជាយក្រុង” បុរសកំណាចដដែលនិយាយទើបសូហ្វ័រឡានរបស់គេងក់ក្បាលហើយលើកទូរស័ព្ទផ្ដល់ដំណឹងដល់ឡានកូនចៅខាងក្រោយ។ អាន់ធ័រ ហ្សិកកូរីស ឈ្មោះរបស់អ្នកកំលោះកំណាចដែលបង្ហាញអោយឃើញនូវទង្វើអំបាញ់មិញ។ គេស្អប់អ្នកដែលចូលចិត្តធ្វើអោយការងាររបស់គេរាំងស្ទះហើយម្នាក់គឺដ្រេម ឡូវើស មនុស្សប្រុសមានអំណាចក្រោមគេបន្តិចតែចិត្តខ្លាំងដែលចង់ប្រឆាំងជាមួយនឹងគេដូចច្នេះគេត្រូវតែធ្វើអោយដ្រេមស្លាប់ក្រោមកណ្ដាបើដៃគេអោយសាកសមបំផុតដើម្បីគំរាមពួកដែលចង់ខ្លាំងជាមួយគេឯទៀត។ ហើយពេលនេះវាក៏ជាពេលសាកសមដែលសត្រូវរបស់គេមានគេធ្វេសប្រហែសដូច្នេះឍវាជាពេលដែលត្រូវគេវាយឆ្មក់ដូចគ្នា។
        ង៉ឺត!! មិនយូរឡានរបស់អាន់ធ័រក៏មកស្កាក់មុខឡានដ្រេមបានសម្រេច
       
“បងមានរឿងអី?” ជែលហ្វីអង្រួនដៃស្វាមីមើលទៅក្រុមឡានដែលមកកាក់មុខ
       
“បងមិនដឹងទេ” ដ្រេមមិនដឹងហើយបន្ទាប់ពីនោះកូនចៅរបស់អាន់ធ័រក៏មកចាប់អ្នកទាំងពីរចេញពីឡានភ្លាមៗ
       
“លែងខ្ញុំ..ពួកឯងចង់ធ្វើស្អី?” ជែលហ្វីត្រូវគេចាប់ជាប់ទើបនាងខំរើបម្រះយ៉ាងវេទនាដោយសារតែរ៉ូបវែងរបស់ខ្លួន
       
“អាអាន់ធ័រ! អាចង្រៃឯងចង់ធ្វើស្អី?” ដ្រេមមើលទៅមុខរបស់អាន់ធ័រស្ទើរហុតសាច់។ គេមិនស្មានថាអាន់ធ័រគេធ្វើបែបនេះដាក់គេក្នុងថ្ងៃនេះ
       
“យ៉ាងម៉េច? ពួកឯងយកពួកវាទៅ” អាន់ធ័របញ្ជាយ៉ាងកំណាច
       
“បើឯងចង់ធ្វើស្អីយកតែយើងទៅបានហើយកុំយកជែលមកពាក់ព័ន្ធ” ដ្រេមតវ៉ាព្រោះគេមិនចង់អោយមនុស្សស្រីដែលមិនដឹងអីមកពាក់ព័ន្ធរឿងគេ
       
“អត់ទេដ្រេម! អូននៅជាមួយបងដ្រេម” ជែលហ្វីគ្រវីក្បាល
       
“មិនបាច់ប្រកែកគ្នាទេ! ព្រោះគង់តែងាប់ដូចគ្នា” អាន់ធ័រនិយាយមុននឹងបញ្ជាកូនចៅអោយយកពួកគេចូលក្នុងឡានកុំអោយដ្រេមនិយាយច្រើន។ គេធុញ..ធុញនឹងមនុស្សដែលស៊ាំញ៉ាំហើយយ៉ាងណាក៏ត្រូវតែងាប់ដូចគ្នាដដែល...
        ផ្ទះធំមួយនាជាយក្រុង÷
        ដឹបៗ!! សម្លេងវាយមនុស្សបានបន្លឺឡើងជាបន្តបន្ទាប់ព្រមជាមួយនឹងសម្លេងទ្រហោយំ
       
“ហ៊ឹកៗ..កុំធ្វើអីដ្រេម! ហ៊ឹកៗ..កុំ” ជែលហ្វីទ្រហោរយំមើលទៅស្វាមីដែលត្រូវគេវាយប៉ោងមុខប៉ោងមាត់យ៉ាងដំណំ
       
“ហ៊ឹសៗ..” អាន់ធ័រអង្គុយលើកៅអីធំគងអន្ទាក់ខ្លាសើចសមចិត្តនូវរឿងដែលបានកើតឡើងនេះវាគួរអោយសប្បាយណាស់
       
“ជែល..” ដ្រេមទន់ខ្លួនព្រោះតែត្រូវគេវាយយ៉ាងវេទនាហើយក៏ដួសស្បាបនឹងការ៉ូលើកដៃប្រឡាក់សុទ្ធតែឈាមប្រុងវារមករកជែលហ្វីស្រីសំណព្វចិត្ត
       
“ដ្រេម..ហ៊ឹកៗ..កុំកើតអីអោយសោះដ្រេម..អូនស្រឡាញ់បងដ្រេម” ជែលហ្វីទ្រហោរយំបម្រះខ្លួនទៅរកដ្រេមតែត្រូវកូនចៅអាន់ធ័រចាប់ជាប់
       
“បងស្រឡាញ់អូនណា៎ជែល..” ដ្រេមនិយាយយ៉ាងវេទនាខ្លាំង។ មុននឹងសម្លេងទះដៃរបស់អាន់ធ័របន្លឺឡើងព្រមទាំងលើកកាំភ្លើងដើរសំដៅមក÷
       
“យើងអាណិតឯងណាស់អាដ្រេម! បើយើងទុកអោយឯងរស់យូរទៀតវាកាន់តែវេទនា” អាន់ធ័រញញឹមចុងមាត់លើកកាំភ្លើងឡើងសំដៅមករកដ្រេម
       
“សម្លាប់យើងមកហើយដោះលែងជែលហ្វីទៅវិញ! សម្លាប់យើងមក”
       
“ហ៊ឹសៗ..” អាន់ធ័រសើច
       
“ងាប់ទៅ” អាន់ធ័រកេះកៃកាំភ្លើង
       
“កុំ...”ជែលហ្វីស្រែកភ្លាត់មាត់
        ផាំង!! សម្លេងកាំភ្លើងបានបន្លឺឡើងមុននឹងឈាមខ្ទាតមកប្រឡាក់លើរ៉ូបអាពាហ៍ពិពាហ៍របស់ជែលហ្វីហើយជែលហ្វីក៏ទន់ជង្គង់មើលទៅរាងកាយសកដូកស្ដឹងរបស់ស្វាមីដែលដេកក្នុងថ្លុកឈាម
       
“ដ្រេម..ដ្រេម” ជែលហ្វីនិយាយទាំងញ័រមាត់តតាក់ហើយអាន់ធ័រក៏ងាកមករកនាង
       
“យ៉ាងម៉េចដែរហ៎ស្រីស្អាត?”
       
“សម្លាប់ខ្ញុំមក..ហ៊ឹកៗ..សម្លាប់មក” ជែលហ្វីដែលអំបាញ់មិញស្លុតចិត្តនោះក៏ងាកមកសុំការស្លាប់ពីអាន់ធ័រ
       
“សម្លាប់ខ្ញុំមក..ហ៊ឹកៗ..ដ្រេម..ដ្រេម” ជែលហ្វីហៅឈ្មោះស្វាមីដែលខ្លួនស្រឡាញ់យ៉ាងស្លុតចិត្តខ្លាំងហើយអាន់ធ័រក៏ដាក់ខ្លួនអោនចុះមកជិតមុខស្អាតរបស់ជែលហ្វី...
       
       
       
       
       
       
       
       
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Where stories live. Discover now