#ទាសីភ្លើងប្រាថ្នា
#ភាគ៣៧
#គំនុំត្រូវជម្រះ
ជាច្រើនថ្ងៃក្រោយមក ជែលហ្វីនិងអាន់ធ័រក៏រស់នៅជួបជុំគ្នាយ៉ាងសុខសាន្តគួរអោយច្រណែនក៏ប្រៀបដូចជាប្ដីប្រពន្ធទោះបីជាម្ខាងមិនទាន់បាននិយាយអីឬក៏ផ្ដល់ជាចម្លើយអោយក៏ដោយចុះ។ នាពេលថ្ងៃត្រង់មួយ÷
“ថ្ងៃនេះខ្ញុំចង់ទៅផ្សារលោកមិនបាច់ទៅជាមួយទេ” ជែលហ្វីលើកកាបូបចំហៀងមកស្ពាយហើយងាកទៅញញឹមដាក់កូនស្រីដែលកំពុងតែអង្គុយគូររូបហើយមានអាន់ធ័រនៅអោនមើលកូនស្រី
“យើងជូននាងទៅល្អជាង” អាន់ធ័រងើបមុខចេញពីកូនស្រីហើយញញឹមស្រទន់ដាក់ជែលហ្វីមុន
“អត់ទេខ្ញុំចង់ទៅខ្លួនឯងមិនបាច់ពិបាកលោកទេ” ជែលហ្វី
“ណេះទូរស័ព្ទ!យើងទិញវាថ្មីអោយនាង..លេខយើងមាននៅក្នុងនោះបើមានអីក៏ប្រញាប់តេរមក” អាន់ធ័រហុចទូរស័ព្ទអោយជែលហ្វីហើយនាងក៏ទទួល
“ចាស៌” ជែលហ្វីងក់ក្បាល
“ឆាប់ទៅឆាប់មក” អាន់ធ័រប្រាប់ហើយជែលហ្វីងក់ក្បាលចេញទៅខាងក្រៅហៅតាក់ស៊ីចេញទៅផ្សារទំនើប។ កូនចៅអាន់ធ័រមានច្រើនមែនតែនាងក៏មិនចង់រំខានហើយនាងក៏ត្រូវទិញរបស់របរផ្ទាល់ខ្លួនខ្លះផងទើបសម្រេចចិត្តទៅម្នាក់ឯង
“ចង់ញ៉ាំអីដែរទេកូនស្រីប៉ា?” ក្រោយពីជែលហ្វីចេញទៅបាត់អាន់ធ័រក៏ងាកមកសួរកូនស្រីដែលកំពុងគូររូប
“អត់ទេ..ប៉ាៗលេងហ្គេមប្រណាំងឡានជាមួយជែលដែរទេ?អោយលឿនឡើងប៉ាៗម៉ាក់ៗអត់នៅផ្ទះទេ” អាន់ជែលង់បមុខឡើងសួរប៉ាក្បាលខូចដែលតែងតែនាំកូនលេងតែរបស់កូនប្រុសចង់ខូចកូនស្រីអស់
“បាទៗ” អាន់ធ័រញញឹមដាក់កូនស្រីហើយងើបយ៉ាងលឿនបីកូនស្រីឡើងទៅបន្ទប់ខាងលើ
“ហិហិ..” អាន់ជែលសើចតិចៗអោបរាងមាំរបស់អាន់ធ័រជាឪពុក
ចំណែកឯងាកទៅកាន់ជែលហ្វីដែលកំពុងតែជិះតាក់ស៊ីនោះវិញ។ នាងងាកមើលទៅផ្លូវយ៉ាងយូរមុននឹងមានអារម្មណ៍ថាទៅកាន់តែយូរកាន់តែឆ្ងាយហើយមិនមែនផ្លូវទៅផ្សារទំនើបដែលអាន់ធ័រនាំនាងទៅដូចសព្វដង។ ទម្រាំតែចាប់ភ្លឹកដឹងខ្លួនឡានក៏ឈប់នៅផ្លូវស្ងាត់មួយកន្លែងហើយនាងក៏ចាប់ផ្ដើមភ័យស្របពេលដែលអ្នកបើកតាក់ស៊ីស្រាប់តែចុះពីលើឡានយ៉ាងលឿនហើយទាញទ្វារឡានកៅអីក្រោយរបស់នាងបើកឡើង÷
“ឯង..ឯងជាអ្នកណា..អ្ហា៎..” ជែលហ្វីប្រឹងរំកិលខ្លួនទៅកៅអីផុតនៃតាក់ស៊ីតែមិនអាចឈ្នះបុរសមាឌមាំដែលជាម្ចាស់តាក់ស៊ីបានដែលកំពុងតែចាប់កន្ត្រាក់ដៃនាងយកចេញមកក្រៅហើយពេលនេះឡានកញ្ចក់ខ្មៅមួយក៏បានបើកមកជិតដូចគ្នា
“ឆាប់មីស្រីថោកទាបនោះចុះមក” ជែលហ្វីដែលកំពុងតែទាល់នៅក្នុងឡានប្រឹងប្រតាយប្រតប់ជាមួយនឹងអ្នកបើកតាក់ស៊ីនោះក៏ត្រូវងាកមករកម្ចាស់សម្លេងហលយភ្ញាក់ផ្អើល
“ម៉ាក់...” សឹងតែមិនជឿនឹងភ្នែកថាអ្នកដែលធ្វើដាក់នាងគឺជាអ្នកស្រីហ្លណាម្ដាយរបស់ដ្រេម
“យើងមិនមែនម៉ែនាងឯងទេ..នាងស្រីថោកទាប!រស់មានក្ដីសុខណាស់មែនទេ?” អ្នកស្រីហ្លណានិយាយជាមួយការខឹងសម្បារហើយក៏អរដែរដែលថ្ងៃនេះមានឱកាសថានឹងបានសម្លាប់កូនប្រសារស្រីថោកទាបរបស់ខ្លួន
“អ្ហា៎..លែងខ្ញុំ..កុំ..ហ៊ឹកៗ” ជែលហ្វីនិយាយជាមួយទឹកភ្នែកខណៈដែលអ្នកម្ខាងទៀតកន្ត្រាក់សក់របស់ខ្លួនខ្លាំងៗមិនប្រណីសោះ
“នាងនេះវាសមតែងាប់អោយឆាប់ៗ” អ្នកស្រីហ្លណានិយាយព្រមទាំងមើលទៅជែលហ្វៅទាំងក្ដីស្អប់ខ្ពើម
“លែងខ្ញុំ..ហ៊ឹកៗ..អូយ៎..” ដោយសារតែមានការរើបម្រាស់ខ្លាំងអ្នកដែលចាប់ជែលហ្វីក៏លើកដៃដាលើពោះរាបស្មើរបស់នាងធ្វើអោយនាងចុកឆ្អល់យ៉ាងខ្លាំងហើយបាត់អស់នូវកម្លាំងដែលចង់រើបម្រះ
“កុំ..អ្ហឹម..”:សម្លេងរបស់ជែលហ្វីត្រូវឃាំងនៅបំពង់កវិញខណៈដែលមានកន្សែងសតូចមួយមកបំបិទមាត់ភ្លាមៗហើយភ្នែកនាងចាប់ផ្ដើមព្រិលមើលអ្វីនៅជុំវិញខ្លួនលែងច្បាស់មុននឹងទន់ខ្លួនព្រូស
“យកនាងទៅ” អ្នកស្រីហ្លណានិយាយជាមួយនឹងស្នាមញញឹមជ្រីវជ្រួញតាមវ័យចាស់
“អ្នកស្រីមិនសម្លាប់ចោលតែម្ដងទេឬ?” កូនចៅម្នាក់ដែលជាកូនចៅរបស់អ្នកស្រីហ្លណាសួរ
“យើងចង់អោយវាងាប់គ្រប់គ្នា” អ្នកស្រីហ្លណានិយាយហើយញញឹមចុងមាត់។ គាត់មានបំណងចង់អោយជែលហ្វីនិងកូនស្លាប់ទៅតែអ្នកស្រីហ្លណាមិនដឹងទេថាអំណាចអាន់ធ័រប៉ុណ្ណានោះឡើយ។ មិនយូរឡានរបស់អ្នកស្រីហ្លណាក៏បរចេញទៅបាត់ទៅដោយនាំយកជែលហ្វីទៅជាមួយដែរ...
រហូតដល់មេឃបាក់រសៀល ជែលហ្វីក៏មិនឃើញត្រឡប់មកកាន់ភូមិគ្រឹះវិញទើបអាន់ធ័រក៏ចាប់ផ្ដើមរសាប់រសល់ចម្លែកចិត្តរួមទាំងអាន់ជែលផងដែលបាត់ម៉ាក់ៗគេយូរក៏សួរអាន់ធ័រ÷
“ប៉ាៗម៉ាក់ៗទៅណាបាត់យូរម៉េស?” អាន់ជែលទាញជាវអាវរបស់អាន់ធ័រហើយបើកភ្នែកម៉ក់ៗសួរ
“ប៉ាក៏មិនដឹងដែរ..ចាំប៉ាសាកតេរទៅមើល” អាន់ធ័រលូកដៃចូលហោប៉ៅហើយលើកទូរស័ព្ទចេញមក
“ហេតុអីក៏បែបនេះ?” អាន់ធ័រទម្លាក់ទូរស័ព្ទចុះព្រោះតែអ្នកម្ខាងទៀតមិនលើកសោះ
“ម៉ាក់ៗអត់លើកទូរស័ព្ទប៉ាៗទេមែនទេ?”
“អឹម..តែមិនអីទេចាំប៉ាៗមើលទីតាំងម៉ាក់ៗក៏បានដែរណា៎” អាន់ធ័រញញឹមដាក់កូនស្រី។ ទូរស័ព្ទថ្មីដែលគេអោយជែលហ្វីទៅនោះគេបានភ្ជាប់ទីតាំងនាងនិងគេជាមួយគ្នាស្រាប់តៅហើយដូច្នេះវាជាការងាយស្រួលសម្រាប់គេ...
#ទាសីភ្លើងប្រាថ្នា
#ភាគ៣៨
#ស្នាមអតីត
“អឹម..តែមិនអីទេចាំប៉ាៗមើលទីតាំងម៉ាក់ៗក៏បានដែរណា៎” អាន់ធ័រញញឹមដាក់កូនស្រី។ ទូរស័ព្ទថ្មីដែលគេអោយជែលហ្វីទៅនោះគេបានភ្ជាប់ទីតាំងនាងនិងគេជាមួយគ្នាស្រាប់តៅហើយដូច្នេះវាជាការងាយស្រួលសម្រាប់គេ
“អេ..ម៉េចក៏ជែលទៅទីនោះ?” អាន់ធ័របើកបិទទូរស័ព្ទចុះឡលងក្រែងទូរស័ព្ទវាអាចផ្ដល់ព័ត៌មានខុសព្រោះថាវាមិនអាចទេដែលជែលហ្វីទៅកាន់ជាយក្រុងដាច់ឆ្ងាយបែបនោះ។ បន្តិចក្រោយមកទូរស័ព្ទរបស់អាន់ធ័រចាប់ផ្ដើមចាបើទីតាំងរបស់ជែលហ្វីលែងបានទៀតទើបគេចាប់ផ្ដើមស្លេកមុខព្រោះគិតថាសត្រូវខាងគេអាចនឹងលេងមិនល្អហលយចាប់យកជែលហ្វីទៅ
“ប៉ាៗហា៎ម៉ាក់ៗនៅឯណា?” អាន់ជែលទាញអាវប៉ាៗរបស់ខ្លួនតិចៗហើយសួរ
“អឹម..ចាំប៉ាទៅតាមម៉ាក់ៗមកវិញណា៎” គេដឹងថាមានរឿងមិនស្រួលទើបអាន់ធ័រអោនប្រាប់កូនហើយអាន់ជែលក៏ងក់ក្បាល
“ឆ្លាតណា៎” អាន់ធ័រអង្អែលក្បាលកូនស្រី
“ជែលចង់ទៅដែរ” អាន់ជែលធ្វើមុនគួរអោយស្រឡាញ់ហើយទារតាមប៉ាៗ
“មិនបានទេណា៎នៅផ្ទះចាំប៉ាទិញនំមកផ្ញើរជែល” អាន់ធ័រលួងកូនស្រី
“អត់ទេ..ជែលចង់ទៅរើស..ណា៎ៗជែលចង់ទៅជាមួយប៉ាៗ” អាន់ជែលទាររំអុកហើយអាន់ធ័រដែលតែងតែទំនើងកូនក៏ងក់ក្បាលតិចៗព្រមអោយទៅហើយក៏សន្យាថាបើមានរឿងអីនឹងការពារកូនមិនអោយមានរឿង
“អូខេៗណា៎” អាន់ធ័រងក់ក្បាលហើយអាន់ជែលក៏ជំទើតជើងថើបថ្ពាល់អាន់ធ័រទើបអាន់ធ័រញញឹមងើបឈរពេញកម្ពស់ដឹកដៃអាន់ជែលដោយមិនភ្លេចតេរហៅកូនចៅជាច្រើនអោយមកតាមពីក្រោយទៅរហូតដល់កន្លែងដែលគេចាប់ទីតាំងរបស់ជែលហ្វីលែងបាន...
ផាច់ៗៗ សម្លេងទះកំផ្លៀងលាន់លឺឡើងជាច្រើនដងជាច្រើនលើកសឹងរាប់មិនអស់។ មុខសស្អាតរបស់ជែលហ្វីក៏ក្លាយទៅជាក្រហមង៉ូវជាមួយនឹងឈាមតិចៗនៅគែមមាត់ទឹកភ្នែកនាងហូររហាមជាមួយភ្នែកក្រហមប្រឹងសម្លឹងមើលទៅអតីតម្ដាយក្មេកដែលចង់ខ្លួនជាប់កៅអីហើយទះគ្មានសំចៃដៃជាមួយមុខកាច
“ដោយសារនាងឯងបានជាកូនយើងត្រូវស្លាប់! សងកូនយើងវិញមក” អ្នកស្រីហ្លណាលើកដៃទះមុខជែលហ្វីជាបន្តបន្ទាប់ហើយទម្លាក់កំហុសទាំងអស់ទៅលើនាង
“អ្ហឹក..ខ្ញុំមិនដឹងអីទេម៉ាក់” ជែលហ្វីនិយាយជាមួយនឹងទឹកភ្នែកស្របពេលដែលអ្នកស្រីហ្លណាចាប់ផ្ដើមសើច
“ដោយសារតែនាងឯង! កូនយើងស្លាប់ទៅមិនបានប៉ុន្មាននាងក៏មានប្រុសថ្មីទៀត..កំហុសនាងច្រើនណាស់នាងជែល!ស្រីថោកទាប” អ្នកស្រីហ្លណាទាញសក់របស់ជែលហ្វីខ្លាំង
“ហ៊ឹកៗ..”
“យើងនឹងសម្លាប់ទាំងកូននាងឯងអោយនាងយល់ពីអារម្មណ៍យើង”
“កុំ..ហ៊ឹកៗ..កុំធ្វើបាបគេ..ហ៊ឹកៗ..ម៉ាក់ចង់សម្លាប់ក៏សម្លាប់តែខ្ញុំមក..ម៉ាក់សម្លាប់តែខ្ញុំមក” ជែលហ្វីកាន់តែស្លេកមុខក្រោយពេលលឺអ្នកស្រីហ្លណានិយាយបែបនោះ
“ហ៊ឹសៗ..ភ័យហ្អេស?នាងឯងនេះវាសាហាវណាស់ដែលយកអ្នកសម្លាប់ប្ដីខ្លួនឯងធ្វើប្ដី..នាងមិនមានអារម្មណ៍ខុសស្អីបន្តិចចំពោះកូនយើង..នាងមុខក្រាស់ណាស់” អ្នកស្រីហ្លណានិយាយទាំងកំហឹងព្រមទាំងលើកកាំបិតចេញមកហើយកូនចៅក៏លេបទឹកមាត់
“ហ៊ឹកៗ..កុំធ្វើអីពួកគេ” ជែលហ្វីយំអង្វរ
“យើងមិនអោយនាងឯងងាប់ងាយៗទេ” អ្នកស្រីហ្លណាលើកកាំបិតទៅអូសកាត់កស្អាតរបស់ជែលហ្វីហើយសង្កត់វាបន្តិចធ្វើអោយឈាមស្រក់មកតក់ៗ
“អ្ហឹក..”
“ថ្ងៃនេះយើងអោយពួកវាងាប់ទាំងអស់” អ្នកស្រីហ្លណានិយាយហើយសើចលើកដៃប្រុងទះជែលហ្វី
“ឈប់ភ្លាម..” សម្លេងគ្រលររបស់អាន់ធ័របន្លឺឡើងជាមួយនឹងទឹកមុខស្រេកឈាមជាទីបំផុតដែលហ៊ានយកជែលហ្វីមកអ្វើបែបនេះ
“អាន់ធ័រ” ជែលហ្វីហៅគេតិចៗដែលគេនៅឆ្ងាយពីនាងប្រហែល៥០ម៉ែត្រ
“ម៉ាក់ៗ...” បន្តិចក្រោយមកក៏លេចរាងតូចរបស់អាន់ជែលចេះមកហៅជែលហ្វី
“ជែលកុំមកកូន..” ជែលហ្វីភ័យដែលអាន់ធ័រនាំកូនមក
“ហ៊ឹកៗ..ម៉ាក់ៗ” អាន់ជែលយំព្រោះឃើញម្ដាយខ្លួនត្រូវគេចង
ផាំង!!
