#ទាសីភ្លើងប្រាថ្នា
#ភាគ៣៥និងភាគ៣៦
#ក្ដីសុខតិចតួច
(មានភាគពិសេសខ្លះៗ)
ក្រោយពីមកដល់ភូមិគ្រឹះហ្សិកកូរីសវិញ អាន់អ័រក៏មកសំងំនៅក្នុងបន្ទប់ជាមួយអាន់ជែលកូនស្រីដែលបាត់ទៅជាយូរនិយាយអោយយល់ចិត្តគ្នា។ នាពេលល្ងាច÷
“ជែលសំណាងដែលបានប៉ាសង្ហា..ជុប៌” អាន់ជែលងើបមុខថើបប៉ាៗហើយអានើធ័រក៏លើកដៃញីសក់នាងលេងតិចៗ
“ប្រាកដជាអញ្ចឹងហើយកូនស្រីប៉ា..ឥឡូវប៉ានិយាយជាមួយកូនត្រូវហើយនៅឡើយតែម៉ាក់ៗ” អាន់ធ័រនិយាយហើយអាន់ជែលក៏សើចកាច់ក
“បាទទាន..ជែលជូនពរអោយប៉ាៗនិយាយត្រូវគ្នាជាមួយម៉ាក់..ហិហិ..” អាន់ជែលសើចរួចអាន់ធ័រក៏លើកពរនាងឡើង
“រង្វាន់សម្រាប់កូនឆ្លាតចាំប៉ាអោយម៉ែដោះធ្វើបង្អែមអោយញ៉ាំល្អទេ?ហើយស្អែកចាំប៉ានាំជែលទៅចុះឈ្មោះរៀននៅទីនេះ” អាន់ធ័រនិយាយព្រមទាំងពរកូនចុះមកខាងក្រោម
“ចាស៎..សាលាជែលកាលពីមុនសម្បូរលោកគ្រូសង្ហាហើយជែលចូលចិត្តលោកគ្រូសង្ហាប៉ាៗរកអោយជែលផង..ហិហិ”
“ជ្រើមណាស់យើងនេះ..និយាយអញ្ចឹងប៉ាខ្មាសគេណាស់..ហ៊ឹសៗ”
“រៀនជាមួយលោកគ្រូណាសង្ហាៗជែលរៀនពូកែ..” អាន់ជែលអោនខ្សឹបប្រាប់អាន់ធ័រ
“ក្បាលខូច”
“កាលមុខម៉ាក់ៗធ្លាប់ប្រាប់ជែលថាជែលខូចកាត់តាមប៉ាៗអញ្ចឹងប៉ាៗខូចដូចជាជែលដែរមែនទេ?”
“ម៉ាក់ៗធ្លាប់និយាយអញ្ចឹងឬ?ប៉ាៗមិនបានខូចនោះទេ” អាន់ធ័រគ្រវីក្បាលញោចស្មាដូចជាមិនដឹងរឿង
“ចាំមើលជែលសួរម៉ាក់ៗ”
“តោះចង់ញ៉ាំអីប្រាប់ម៉ែដោះបានណា៎..ម៉ែដោះខ្ញុំផ្ញើរជែលផងដល់ម៉ោងចូលគេងពេលណានាំនាងទៅគេងផងព្រោះខ្ញុំជាប់និយាយជាមួយជែលហ្វី” អាន់ធ័រដាក់កូនស្រីលើកៅអីខ្ពស់ហើយក៏ងាកមកនិយាយជាមួយម៉ែដោះ
“ចាស៎អ្នកប្រុស” ម៉ែដោះញញឹមហើយអាន់ធ័រក៏ឡើងទៅខាងលើ
“ស៊ូប៉ាៗ! ជែលចង់បានប្អូន..ហិហិ”
“ហ៊ឹសៗ..ផ្ញើរផងណា៎ម៉ែដោះ! ជែលកុំក្បាលខូចលឺទេ?”
“ចាស៎ប៉ាៗ” ក្រោយពីនិយាយត្រូវរ៉ូវជាមួយកូនហើយអាន់ធ័រក៏ឡើងទៅខាងលើបន្ទប់របស់ជែលហ្វី
ក្រាក!! អាន់ធ័របើកទ្វារថ្នមៗមុននឹងខ្នើយត្រូវបានហោះមកត្រូវមុខសង្ហា÷
“លោកឆ្កួតទេឬ?ម៉េចមិនផ្ដល់សម្លេងមកមិន” ជែលហ្វីអោបខ្លួនដែលពាក់អាវសស្ដើង
“ផ្ទះយើង..យើងចង់មកពេលណាក៏បាន” អាន់ធ័រញោចស្មារ
“ទំនើង..” ជែលហ្វីបន្ទោសតិចៗហើយក៏លើកភួយមករុំខ្លួនតែអាន់ធ័រក៏អោបនាងជាប់
“ខានហិតក្លិននេះយូរហើយ” អាន់ធ័រអោនថើបសក់នាងតិចៗ
“....”
“យើងនឹងរងចាំចម្លើយពីនាងទោះប្រើពេលយូរយ៉ាងណាក៏ដោយ” អាន់ធ័រ
“....” ជែលហ្វីស្ងាត់ព្រោះតែបេះដូងលោតញាប់សឹងរាប់មិនបាន
“យើងស្រឡាញ់នាង” គេទន្ទេញដដែលៗ
“នាងលឺយើងនិយាយឬអត់?” អាន់ធ័របង្វែរមុខនាងអោយមកទល់មុខខ្លួនហើយសួរ
“ខ្ញុំ..ខ្ញុំលឺហើយ”នាងងក់ក្បាល
“យើងក៏សង្ឃឹមថាចម្លើយនាងមកកកាន់យើងធ្វើអោយយើងបានស្កប់ចិត្ត” អាន់ធ័រញញឹមស្រទន់ដាក់នាង
“យើងសង្ឃឹមថាយើងអាចមើលថែនាងដូចជាអាដ្រេមកាលពីមុន”
“....” ជែលហ្វីមុខក្រហម
“អរគុណដែលធ្វើអោយយើងក្លាយជាមនុស្សមិនឯកា” អាន់ធ័រនិយាយព្រមទាំងផ្ដួលរាងកាយតូចរបស់ជែលហ្វីទៅលើគ្រែទូលាយ
“អ្ហឹក..លោក..” ជែលហ្វីទប់ទ្រូងរបស់អាន់ធ័រតែអាន់ធ័រក៏លើកដៃនោះមកថើបដោយភាពទន់ភ្លន់
“យើងនិយាយពិតណា៎ជែលហ្វី..អ្ហឹម...” អាន់ធ័រអោនថើបបូរមាត់តូចរបស់ជែលហ្វីភ្លាមៗ
“លោក..” ដៃតូចរបស់ជែលហ្វីក៏រុញទ្រូងរបស់អាន់ធ័រតែក្រោយមកវាក៏ទម្លាក់ចុះវិញអោយឯកឯង។ គេក៏ចាប់ផ្ដើមថ្នាក់ថ្នមរាងកាយរបស់នាង មិនរហេនរហន់មិនមែនជាអាន់ធ័រកាលពីមុនដែលចូលចិត្តកម្រោល។ អាន់ធ័រទាញអាវស្ដើងរបស់ជែលហ្វីចេញទៅម្ខាងហើយក៏បន្ថែមនូវកម្រិតក្ដៅគគុកដាស់អារម្មណ៍រាងតូចនៅក្រោមរាងកាយ។ មិនយូរខោអាវអាន់ធ័រក៏ត្រូវបានជម្រុះចេញអស់មិនប្រណី ដៃគ្រើមអង្អែលសព្វរាងកាយរបស់ជែលហ្វី។ រាងកាយដែលគេឃ្លាតឆ្ងាយទៅជាយូរក៏បានមកនៅក្រោមការគ្រប់គ្រងរបស់គេវិញទាំងដែលគ្មានក្ដីសង្ឃឹមថានឹងបានមកគ្រប់គ្រងវិញ។ ដៃតូចរបស់ជែលហ្វីខ្ញាំកម្រាលពូកដោយភាពស្រើបស្រាលដែលអាន់ធ័រម្ដងអោយ
“អ្ហឹក..អ្ហាស៎..” ជែលហ្វីរមួលខ្លួនស្របពេលដែលអាន់ធ័រធ្វើអោយរាងកាយពួកគេទាំងពីរក្លាយជាសាច់តែមួយ
“យើងពេញចិត្តគ្រប់កន្លែងលើរាងកាយរបស់នាង..ឆ្មាតូច” អាន់ធ័រអោនថើបថ្ពាល់របស់ជែលហ្វីដោយការអាណិតស្រឡាញ់ព្រោះគេខុសជាមួយនាងច្រើនណាស់ហើយ។ អាន់ធ័របន្ថែមនូវចង្វាកើក្ដៅគគុកកាន់តែកើនឡើងជាចង្វាក់មួយដែលជែលហ្វីអាចនិយាយបានថាមិនដែលទទួលភាពកកើក្ដៅពីនរណាបានដូចនេះ។ បេះដូងនាងក៏អាចថាទទួលយករូបគេបានតែចិត្តនាងមានអារម្មណ៍ថាខុសធ្ងន់ខ្លាំងណាស់ជាមួយនឹងត្រកូលឡូវើស...
“នរណាថាជែលអត់មានប៉ា?ឥឡូវជែលមានទាំងប៉ាហើយថែមទាំងក្លាយជាក្មេងស្រីហាយសូទៀតផង” អាន់ជែលក្រោយពីញ៉ាំឆ្អែតក៏មកគេងនៅបន្ទប់ដែលប៉ាៗអាន់ធ័ររៀបចំអោយតាំងពីយូរ
“ជែលមានប៉ាសង្ហា..ប៉ាសង្ហាស្រឡាញ់ជែល..ហិហិ..ជែលសំណាងមែនបានប៉ាៗជាសេដ្ឋី” អាន់ជែលចុះពីលើគ្រែហើយដើរលេងក្នុងបន្ទប់ធំដែលមានពោរពេញដោយតុក្កតានិងសៀវភៅរាប់រយក្បាល
“បើជែលមានប្អូនគឺល្អហើយ..ជែលនាំប្អូនរត់លេងពេញបន្ទប់” អាន់ជែលលើកតុក្កតាធំមកអោប
តុក តុក!! សម្លេងគោះទ្វារខាងក្រៅ
“អ្នកនាងតូច!” សម្លេងស្រីបម្រើហៅពីខាងក្រៅ
“ចាស៎..ជែលទៅហើយ” អាន់ជែលរត់ទៅបើកទ្វារ
“ទឹកដោះគោអ្នកនាងតូច”
“អរគុណអ្នកមីង..ហិហិ” អាន់ជែលទទួលទឹកដោះគោចេញពីដៃអ្នកបម្រើស្រីហើយអ្នកបម្រើស្រីក៏ចាកចេញទៅ
“ហិហិ..អូហូ..ជែលហាយសូដល់ថ្នាក់មានអ្នកបម្រើយកទឹកដោះគោមកអោយឬ?ជែលដូចជាព្រះនាងមិនខុសទេ” អាន់ជែលលើកទឹកដោះគោមកផឹកហើយក៏ទុកវានៅលើតុបន្តមើលសម្ភារៈក្នុងបន្ទប់របស់នាង។ និយាយពីអ្នកខាងនោះ ក្រោយពីចង្វាក់ក្ដៅគគុកត្រូវបានបញ្ចប់ទៅ ជែលហ្វីក៏គេងអស់កម្លាំងស្ងៀមលើទ្រូងរបស់អាន់ធ័រមិនហ៊ានកម្រើកព្រោះតែអាម៉ាស់រឿងដែលបានកើតឡើង។ នាងមិនបានប្រកែកនឹងគេហើយថែមទាំងតបតជាមួយគេថែមទៀត..តើវាមិនអាម៉ាស់ទេឬ? នាងផ្អៀងខ្លួនគេងបែរទៅម្ខាងយ៉ាងស្ងាត់ក្រែងរំខានអាន់ធ័រតែអាន់ធ័រក៏គេងបែរមកអោបនាងពីខ្នងវិញព្រមទាំងថើបសាច់ខ្នងនាង÷
“យើងស្រឡាញ់នាង” គេប្រាប់នាងម្ដងទៀតព្រមទាំងអោបរឹតរាងតូចដោយការអាណិតស្រឡាញ់
“.....” ជែលហ្វីស្ងាត់ព្រោះថាមិនទាន់ធ្វើចិត្តនឹងទទួលយកការពិតដែលខ្លួនឯងក៏ត្រូវការគេ
(សុំទោសណា៎ខ្ញុំនឹងផ្ដល់ចម្លើយអោយលោកឆាប់ៗ..ខ្ញុំក៏ដឹងថាខ្លួនឯងឈរនៅចំណុចណា! មនុស្សដូចខ្ញុំនេះសមទទួលបានក្ដីស្រឡាញ់ពីលោកដែរឬ? ខ្ញុំគិតថាវាមិនសាកសមដែលមនុស្សឥតខ្ចោះដូចលោកមកស្រឡាញ់ស្រីដូចជាខ្ញុំ..)...
