#ទាសីភ្លើងប្រាថ្នា
#ភាគបញ្ចប់
មួយខែក្រោយមក រាងមាំរបស់អាន់ធ័រនៅលើគ្រែជាមួយនឹងសេរ៉ូមតេកតោកជាមួយនឹងអុកស៊ីសែន តើវាល្អមើលដែរទេ?ពីបុរសមាំមួនមានកម្លាំងកំហែងបែរជាមកដេកនៅលើគ្រែបែបនេះទៅវិញនោះ? ក្រោយពីជែលហ្វីអាចងើបមកជាជាមួយនឹងរបួសហើយនាងក៏ចង់ឃើញមុខអាន់ធ័រមុនគេមុនឯងតែបែរជាឃើញត្រឹមកូនស្រីជាមួយមុខស្រពោននិងកូនចៅអាន់ធ័រប៉ុន្មានអ្នកហើយនាងក៏នឹកអន់ចិត្តនឹងគេដោយមិនបានដឹងរឿងអី។ ប៉ុន្តែក្រោយមកម៉ែដោះក៏មកប្រាប់ពីជម្ងឺរបស់អាន់ធ័រដែលគេមានបំណងចង់មិនអោយនាងដឹងនាងក៏ធ្លាក់ថ្លើមក្ដុកចង់មករកគេចង់ឃើញគេហើយនេះវាគួរអោតសង្វេកដែលនាងមកឈរនៅក្នុងបន្ទប់ពេទ្យតែពីរអ្នកអាន់ធ័រហើយចង់ទន់ជង្គង់ក្រោយឃើញរូបគេ។ ជំហាននាងចាប់ផ្ដើមធ្ងន់បោះមិនចង់ទៅមុខបន្លប់ចិត្តខ្លួន៉ងថាជាការយល់សប្ដិតែមិនអាចទៅរួច÷
“ហ៊ឹកៗ..អាន់ធ័រ..” ជែលហ្វីស្ទុះរត់ទៅរកអាន់ធ័រនៅលើគ្រែដែលចាប់បែរមុខមកមើលនាងជាមួយនឹងកែវភ្នែកសោកសៅដូចមនុស្សចាំសេចក្ដីស្លាប់
“ហ៊ឹកៗ..ម៉េចក៏ក្លាយជាបែបនេះ?..ហ៊ឹកៗ..ហ៊ឹកៗ..មនុស្សអាក្រក់ម៉េចក៏ចង់លាក់បាំងខ្ញុំ” ជែលហ្វីទាញដៃអាន់ធ័រមកក្ដាប់ហើយស្រែកយំ
“ហ៊ឹកៗ..ឆ្លើយមកអាន់ធ័រ..” ជែលហ្វីមើលទៅមនុស្សអាក្រក់ទាំងទឹកភ្នែកដែលគេបានត្រឹមញញឹមខ្សោះដាក់នាង
“សុំទោសដែលកាលមុនយើងទំនើង..យើងមិនល្អបំបែកបំបាក់ស្នេហានាង..បើយើងស្លាប់ទៅអហោរសកម្មអោយយើងផង..បងស្រឡាញ់អូន” អាន់ធ័រនិយាយជាមួយសម្លេងខ្សោះមិនដូចជាអសន់ធ័រហ្សិកកូរីសកាលពីមុន
“លោ-លោកនិយាយអីអាន់ធ័រ..ហ៊ឹកៗ..លោកមិនអាចទៅចោលខ្ញុំបាន” ជែលហ្វីភ្ញាក់ផ្អើល
“ពេលវេលាល្អៗកាលពីមុនបងនឹងចាំទុក..ចាំបានទេថាជែលមិនទាន់ឆ្លើយសំណួរបងកាលពីមុន”
“ហ៊ឹកៗ..ខ្ញុំស្រឡាញ់លោក..លោកត្រូវតែមិនកើតអី” ជែលហ្វីលាន់តែយំខ្លាំងឡើង
“បងសង្ឃឹមថាអូននឹងរកបានប្រុសល្អម្នាក់ប្រសិនបើបងស្លាប់ទៅ”
“ហ៊ឹកៗ..អត់ទេ..អូនត្រូវការតែបងម្នាក់អាន់ធ័រ..បងយកបេះដូងអូនបានហើយ..ហេតុអីក៏និយាយបែបនេះ?”
“ខឹខឹ..ចេញទៅ..ចេញទៅជែល..បងមិនចង់និយាយអីទៀតទេ..ចេញទៅបានហើយ” អាន់ធ័រគ្រលាស់ដៃចេញពីជែលហ្វីព្រមទាំងបង្វែរខ្លួនបែរទៅម្ខាងមិនចង់មើលមុខសោកសៅរបស់ជែលហ្វីទៀត
“ហ៊ឹកៗ..អត់ទេ..អូនមិនទៅណាទាំងអស់..អាន់ជែលមិនអាចអត់មានប៉ាបាន..” ជែលហ្វីយំ
“ប៉ាៗ..ហ៊ឹកៗ..ជែលត្រូវការប៉ាៗ..ហើយប៉ាៗដែលជែលត្រូវការគឺជាប៉ាអាន់ធ័រម្នាក់គត់..ហ៊ឹកៗ..» មិនយូរសម្លេងយំរបស់អាន់ជែលក៏បន្លឺឡើងមកបន្ទាប់មកក៏រត់មកអោបអាន់ធ័រនៅលើគ្រែដែលបែរខ្នងដាក់ធ្វើអោយអាន់ធ័រអួលណែនក្នុងទ្រូងមិនស្ទើរ
“ហ៊ឹកៗ..ជែលលែងរឹងហើយ..ជែលនឹងធ្វើជាក្មេងល្អអត់អោយប៉ាៗពិបាកទេ..ហ៊ឹកៗ..កុំទៅណាចោលជែលអី..ហ៊ឹកៗ..” អាន់ជែលយំ
“ហ៊ឹកៗ..បងមិនអាណិតកូនទេមែនទេ?” ជែលហ្វី
“ប-បង..” អាន់ធ័រនិយាយអ្វីមិនចេញ។ បើជីវិតគេពេលនេះភាគច្រើនច្រើនមិនអាចរស់បានតើគេធ្វើយ៉ាងណាវិញ?
“ប៉ាៗ..ហ៊ឹកៗ..បើប៉ាទៅចិលជែលបានអ្នកណាលេងហ្គេមជាមួយជែលទៀតទៅ?..ហ៊ឹកៗ..”
“ប៉ា-ប៉ា..”
“ជែលស្រឡាញ់ប៉ា..ហ៊ឹកៗ...កុំទៅណាចោលជែលអី” អាន់ជែលយំអោបអាន់ធ័រហើយជែលហ្វីក៏អួលតាម
“ប៉ាអត់ស្រឡាញ់ជែលទេមែនទេ?..ហ៊ឹកៗ..ប៉ាៗអតើស្រឡាញ់ជែលនិងម៉ាក់ៗទេបាមជាប៉ាៗចង់ទៅចោលជែលនិងម៉ាក់”
“អត់ទេប៉ាស្រឡាញ់..ប៉ាស្រឡាញ់កូនណា៎ជែល..ប៉ាគ្រាន់តែមិនដឹងថារស់បានប៉ុណ្ណា..” អាន់ធ័រងាកមកអោបកូនស្រីព្រមទាំងបើកដៃអោយជែលហ្វីមកជិត
“ហ៊ឹកៗ..បងត្រូវតែមិនអី..រឿងគ្រប់យ៉ាងជាអតីតកាលតែបច្ចុប្បន្នអូនជារបស់បងអាន់ធ័រ” ជែលហ្វីហឺតសម្បោរបន្តិចនិយាយជាមួយសម្លេងក្ងួរមុននឹងអាន់ធ័រក្ដោបមុខរបស់នាងហើយជូតទឹកភ្នែកអោយនាងនិងកូន។ ពេលឃើញនាងយំគេក៏មិនសប្បាយចិត្តដែរ
“ជែលស្រឡាញ់ប៉ាៗ..ហ៊ឹកៗ..” អាន់ជែលយំអោបអាន់ធ័រជាប់មិនលែងឃើញហើយអាន់ធ័រទាំងអាណិតទាំងស្រឡាញ់ហើយគេក៏មានកម្លាំងចិត្តបន្តិចដែរ
“បងស្រឡាញ់អូននិងកូនដូចគ្នាជែល..កាលពីមុនបងមិនល្អមិនសាកសម..ប្រសិនបើបងអាចឆ្លងផុតបងនឹងធ្វើតួនាទីអោយល្អបំផុត” អាន់ធ័រញញឹមស្រទន់ទាំងខ្សោះមើលទៅប្រពន្ធកូន...
មួយឆ្នាំក្រោយមក រាងតូចរបស់ជែលហ្វីឈរទាំងមុខសោកសៅនៅមុខផ្នូរមួយនាទីវាលស្ងាត់ជ្រងំព្រមទាំងលើកដៃអង្អែលពោះដែលចាប់ផ្ដើមប៉ោងដោយសារតែទម្ងន់នោះតិចៗរួចញញឹម÷
“ខ្ញុំនឹងចងចាំបងទុក..ចងចាំមនុស្សល្អរបស់ខ្ញុំជារៀងរហូត” ជែលហ្វីញញឹមមើលទៅផ្នូរ
“ខ្ញុំនៅតែចងចាំបងដ្រេម..” ជែលហ្វីនិយាយមុននឹងសម្លេងតូចរបស់អាន់ជែលមកកាត់
“ម៉ាក់ៗ..ប៉ាៗនៅចាំនៅឡានហ៎..” អាន់ជែលនិយាយព្រមទាំងញញឹមស្រស់។ ក្រោយពីអាន់ធ័រវះកាត់ហើយក៏បានជោគជ័យគេនិងកូនសប្បាយចិត្តហើយគេក៏ធ្វើតាមសម្ដីគេមែនក្រោយពីជាសះស្បើយបានគេក៏ឈប់ធ្វើជាពួកម៉ាហ្វៀឬក៏បងធំអ្វីទៀតហើយក៏បើកក្រុមហ៊ុមចងការប្រាក់ស្របច្បាប់មួយមិនប្រើអំណាចដូចកាលពីមុនទៀត។ ហើយនេះហើយជាអ្វីដែលនាងចង់បាន
“ចាស៎..ម៉ាក់ទៅហើយ” ជែលហ្វីប្រាប់បន្ទាប់មកអាន់ធ័រក៏មកដល់ដូចគ្នាមកឈប់នៅមុខផ្នូររបស់ដ្រេម
“សុំទោសរឿងកាលពីមុន..យើងមិនគួរគិតខ្លីទេដ្រេមហើយយើងនឹងមើលថែជែលហ្វីអោយល្អបំផុត” អាន់ធ័រនិយាយហើយញញឹម។ អ្នកស្រីហ្លណាក៏គេមិនបានធ្វើអីដែរគ្រាន់តែប្រដៅបន្តិចបន្តួចហើយក៏អហោរសកម្មអោយគ្នាទៅវិញទៅមក
“តោះជែលដល់ម៉ោងទៅពិនិត្យអាល្អិតក្នុងពោះនោះហើយ” អាន់ធ័រនិយាយហើយក៏មកអោបចង្កេះរបស់ជែលហ្វីព្រមទាំងឆ្មក់ថើបថ្ពាល់របស់នាងទៀតផង
“ប្រុសកំហូចឈប់បានហើយ” ជែលហ្វីទប់មុខសង្ហារបស់អាន់ធ័រព្រមទាំងសើច
“ប៉ាៗនិងម៉ាក់ៗអត់ខ្វល់ពីជែលទេ..ជែលខឹងហើយ” អាន់ជែលនិយាយព្រមទាំងធ្វើមុខគួរអោយអាណិតរត់ចេញទៅ
“រត់ទៅណាកូន/កូនកំហូចនេះ” សម្លេងរបស់ជែលហ្វីនិងអាន់ធ័រនិយាយឡើងស្របគ្នាព្រមទាំងរត់តាមកូនស្រីបង្កើតជាសុភមង្គលមួយនៃគ្រួសារតូចនេះ...
•ចប់ដោយបរិបូរណ៍•
