#ទាសីភ្លើងប្រាថ្នា
#ភាគ២៣
#ការពិត
រហូតដល់យប់ជ្រៅទើបអាន់ធ័រត្រឡប់មកភូមិគ្រឹះវិញហើយក៏មិននឹកនាចូលទៅមើលជែលហ្វីព្រោះកំហឹងមិនទាន់ស្ងប់នៅឡើយ។ អាន់ធ័របើកទ្វារបន្ទប់ចូលទៅបន្ទប់ម៉ារីទាំងស្ត្រេសហើយម៉ារីក៏ញញឹមពេញចិត្ត÷
“ឡើងមកបម្រើយើង” អាន់ធ័រនិយាយទៅកាន់ម៉ារីដែលកំពុងតែស្លៀករ៉ូបស៊ិចស៊ិទាក់ភ្នែកគេសម្បើមណាស់
“ចាស៎លោកអាន់ធ័រ” ម៉ារីនិយាយទាំងញញឹមព្រមទាំងឡើងមកលើគ្រែបបោសអង្អែលរាងកាយរបស់អាន់ធ័រ
ទឹង!! ស្របពេលដែលសង្គ្រាមស្នេហារបស់ម៉ារីនិងអាន់ធ័រកើតឡើងទូរស័ព្ទរបស់អាន់ធ័រក៏លោតសារថ្មីចូលមកតែអាន់ធ័រក៏មិនបានបើកមើល...
ព្រឹកថ្ងៃថ្មី អាន់ធ័រងើបចេញពីគ្រែទាំងញីសក់ទាំងធុញទ្រាន់នឹកឃើញតែរឿងរបស់ជែលហ្វីឡើង។ អាន់ធ័រចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនរួចហើយក៏មករកទូរស័ព្ទរបស់ខ្លួនបើកសារដែលផ្ញើរចូលមក÷
(ចៅហ្វាយនេះជារូបភាពក្នុងកាមេរ៉ាសុវត្ថិភាព) សម្លេងរីខតសាររបស់កូនចៅរបស់គេហើយក៏ភ្ញាប់ជាមួយវីដេអូមួយផងហើយគេបើកមើល
រូបភាពម៉ារីលើកជែលហ្វីចូលទៅក្នុងបន្ទប់អ្នកថែសួនទាំងជែលហ្វីមិនដឹងខ្លួនហើយឈាមអាន់ធ័រក៏ចាប់ផ្ដើមឡើងហើយក្ដាប់ទូរស័ព្ទដៃណែនសម្លឹងមើលទៅម៉ារីដែលគេងលើគ្រែទាំងមិនទាន់ភ្ញាក់ពីគេង
“នាងព្រហើនណាស់ម៉ារី”
“នាងងាប់របស់យើងមិនខាន” ក្រោយពេលឃើញវីដេអូហើយដឹងថាជែលហ្វីមិនដឹងអីគេក៏ចាប់ផ្ដើមខឹងខ្លាំងស្ទើរតែលោតទៅច្របាច់កម៉ារីអោយស្លាប់តែបេះដូងក៏ចាប់ផ្ដើមនឹកនាដល់រាងកាយជាំរបស់ជែលហ្វីកាន់ពីយប់មិញទើបបេះដូងគេក៏ធ្លាក់មកគរនៅចុងជើងភ្លាម
“ជែល..” ដឹងថាជះកំហឹងខុសមនុស្សអាន់ធ័រក៏ប្រញាប់ចេញពីបន្ទប់ហើយយកសោរចាក់ចូលបន្ទប់របស់ជែលហ្វី។
រាងកាយស្ដូកស្ដឹងរបស់ជែលហ្វីគេងនៅលើការ៉ូតាំងពីល្ងាចក៏ធ្វើអោយបេះដូងអាន់ធ័រចាប់ផ្ដើមលោតស្ទើរជ្រុះជាមួយនឹងកំណកឈាមដែលកកជាប់នឹងរ៉ូបរបស់ជែលហ្វី
“ជែលហ្វី!ជែល..បើកភ្នែកមើលមកយើង..ជែល” បបូរមាត់នាងស្លេករួមជាមួយនឹងមុខដែលសឹងតែគ្មានឈាមញលសក៏ជោគមុខធ្វើអោយគេភ័យខ្លាំង
“មានរឿងអីអ្នកប្រុស?” ម៉ែដោះលឺសម្លេងមិនស្រួលក៏រត់ឡើងមកក៏បើកភ្នែកធំៗជាមួយនឹងសភាពដូចជាសាកសពរបស់ជែលហ្វី
“ព្រះអើយ..អ្នកប្រុសឆាប់យកនាងទៅពេទ្យភ្លាមទៅ” ម៉ែដោះចាប់ផ្ដើមត្រហេមត្រហបហើយអាន់ធ័រក៏បីរាងកាយរបស់ជែលហ្វីចេញពីបន្ទប់ទាំងបែកញើសជោកព្រោះភ័យ។ យប់មិញគេមិនបានថ្នាក់ថ្នមនាងអីបន្តិចរួមជាមួយនាងមានផ្ទៃពោះផងតើវានឹងមានរឿងអីកើតឡើង?
“ពួកឯងចេញឡានទៅពេទ្យឥឡូវនេះ” អាន់ធ័រឡើងឡានព្រមទាំងអោបជែលហ្វីជាប់
“ជែលបើកភ្នែកមើលមកយើង!ជែលបើកភ្នែកឡើង” អាន់ធ័រទះថ្ពាល់របស់ជែលហ្វីតិចៗអោយនាងភ្ញាក់តែថាវាក៏មិនអាចទៅរួចដែរនាងក៏នៅតែសន្លប់ស្ដូកស្ដឹងជាមួយនឹងមុខស្លេកដដែល
“ជែល!បើកភ្នែកឡើង..កុំធ្វើអោយយើងភ័យអោយសោះ!” គេអង្អែលថ្ពាល់នាងតិចៗទាំងស្លន់ស្លោហើយលូកដៃទៅអង្អែលពោះជែលហ្វីដោយការភិតភ័យដូចគ្នាព្រោះឈាមវាកកជាប់នឹងសំពត់នាងច្រើនណាស់
“កុំកើតអី!កុំកើតអី” គេទន្ទេញជាប់នឹងមាត់។ យ៉ាងណាបើកាលពីយប់គេស្ដាប់នាងសិនក៏វាមិនកើតអីដែរ...
នាមន្ទីរពេទ្យ ក្រោយពីពិនិត្យជែលហ្វីរួចរាល់គ្រូពេទ្យក៏ហៅអាន់ធ័រទៅណែនាំភ្លាមព្រោះថាលើកនេះសំណាងហើយ÷
“លោកជាប៉ាក្មេងមែនទេ?”
“បាទ”
“លោកសំណាងហើយដែលកូនក្នុងពោះអ្នកនាងមិនអី” ម្ចាស់មន្ទីរពេទ្យចំណាស់ក៏ចេញមកពិនិត្យផ្ទាល់
“បាទ!” ក្រោយពីដឹងថាកូនគេមិនអីគេក៏សប្បាយចិត្តឡើងភ្លាម
“ធ្វើជាលោកប៉ាស្អែកៗហើយកុំប្រហែសពេក!ឃើញទេថាលើកនេះកូនលោកក៏ជិតនឹងជួយមិនបានទៅហើយ” លោកគ្រូពេទ្យចាស់ស្ដីបន្ទោស
“បាទ!លើកក្រោយខ្ញុំនឹងមិនប្រហែសទៀតទេ” អាន់ធ័រលើកដៃអង្អែលកញ្ចឹងកព្រោះរាល់ដងមិនដែលមានអ្នកស្ដីអោយបែបនេះ
“ធ្វើលោកប៉ាគេកុំល្ងីល្ងើពេក!តាមការពិនិត្យទៅអ្នកនាងដែលសម្រាកព្យាបាលនោះក៏ហូរឈាមយូរណាស់ទៅហើយម៉េចមិនប្រញាប់យកមកមន្ទីរពេទ្យ?”
“គឺ..”
“ឧស្សាហ៍នាំប្រពន្ធមកពិនិត្យកូនក្នុងពោះផងព្រោះការប៉ះទង្គិចលើកនេះអាចនឹងមានបញ្ហានៅថ្ងៃក្រោយ” លោកគ្រូពេទ្យនិយាយកាត់
“បាទ” អាន់ធ័រ
“លោកចេញទៅបានហើយ”
“បាទអរគុណ” អាន់ធ័រងើបចេញពីកៅអីហើយអរគុណទៅលោកគ្រូពេទ្យរួចក៏ដើរចេញពីបន្ទប់នោះទៅ។ អាន់ធ័រលើកទូរស័ព្ទមកទាំងមុខចាប់ផ្ដើមមាំព្រោះនឹកដល់ដើមហេតុរឿង÷
“ដល់ពេលម៉ារីត្រូវងាប់ហើយ” អាន់ធ័រលើកទូរស័ព្ទមកនិយាយជាមួយកូនចៅ
(បាទចៅហ្វាយ)
“កុំអោយនាងងាប់ស្រួលៗពេកលឺដែរទេ?” អាន់ធ័រខ្សឹបសម្លេងកាច
(បាទចៅហ្វាយ!ពួកខ្ញុំនឹងរៀបចំជូន)
“បន្ទាប់មកយកនាងទៅអោយឪនាងវិញផង!ហើយក៏សម្លាប់ឪវាអោយហើយទៅ!ពួកនេះទុកពេលអោយតែនាំទុកគេឯងប៉ុណ្ណោះ”
(បាទចៅហ្វាយ)....
#ទាសីភ្លើងប្រាថ្នា
#ភាគ២៤
#ផលនៃទង្វើ
“អ្ហា៎..ហ៊ឹកៗ..លែងយើង..អ្ហាស៎..” សម្លេងស្រែករបស់ម៉ារីនាបន្ទប់ងងឹតគួរអោយខ្លាចតែអ្វីដែលគួរអោយខ្លាចគឺរូបភាពនៅចំពោះមុខ។ ម៉ារីដែលខោអាវត្រូវដាច់ខ្ចាត់ខ្ចាយអស់កំពុងតែត្រូវបុរសទាំងក្រុមធ្វើការបំពានយ៉ាងព្រៃផ្សៃ។ តើវាគួរអោយអាណិតដែរទេ? វាគឺជាផលនៃទង្វើរបស់នាងត្រូវដែរទេ?
“លែងយើង!ហ៊ឹកៗ..អាន់ធ័រនឹងសម្លាប់ពួកឯង” ម៉ារី
“លោកអាន់ធ័រជាអ្នកបញ្ជា” ពួកក្រុមមនុស្សដែលនៅលើរាងកាយរបស់នាងនិយាយទាំងសើចចម្អក
“ទុកពេលអោយពួកឯង២០នាទី!បញ្ចប់ការងាររបស់ពួកឯងទៅ” កូនចៅជំនិតរបស់អាន់ធ័រប្រាប់ទៅពួកអន្ធពាលដែលពួកគេជួលមកធ្វើបាបម៉ារីតាមបញ្ជាអាន់ធ័រ
“ហ៊ឹកៗ..អ្ហា..” ម៉ារីខ្ញាំដៃនឹងការ៉ូស្ទើរបាក់ក្រចកវែងរបស់ខ្លួនព្រមជាមួយនឹងអាការៈពិបាកដែលត្រូវពួកមនុស្សមួយក្រុមនេះសម្រុកធ្វើបាបខ្លួនបែបនេះ
ក្រោយពេលកំណត់ពួកអន្ធពាលទាំងនោះក៏ចេញទៅវិញអសើទុកតែកូនចៅរបស់អាន់ធ័រនិងម៉ារីនៅក្នុងបន្ទប់ងងឹតនោះ។ខ្លួនប្រាណម៉ារីទ្រុឌទ្រោមរាងកាយពោរពេញទៅដោយស្នាមជាំខៀវខ្លាំងស្រគៀសព្វសាច់ខំលូនមកអង្វរកូនចៅអាន់ធ័រអោយទុកជីវិត÷
“ហ៊ឹកៗ..ខ្ញុំដឹងខុសហើយ!ប្រាប់អាន់ធ័រអោយទុកជីវិតអោយខ្ញុំផង” ម៉ារីវារមកអោបជើងកូនចៅអាន់ធ័រតែកូនចៅអាន់ធ័រក៏គ្រវាសជើងដោយការស្អប់ខ្ពើម
“នាងអ្នកខុសខ្លួនឯងលោកអានធ័រមិនបនាបង្ខំនាងអោយធ្វើរឿងបែបនោះ”
“ហ៊ឹកៗ..លើកលែងអោយខ្ញុំផង..ខ្ញុំដឹងខុសហើយ” ម៉ារីអង្វរញ័រមាត់សភាពមិនខុសពីកូនឆ្កែអានាថារមះយក្បាលដែលសុំការប្រណី
“អត់ទេ..” កូនចៅអាន់ធ័រនិយាយដោយការផ្ដាច់ការដូចអាន់ធ័រមិនខុស។ មនុស្សដែលអាន់ធ័ររើសមកធ្វើកូនចៅសុទ្ធតែជាពួកមនុស្សដែលអស់ជម្រើសនិងចិត្តដាច់គ្មានសាច់ញាតិត្រូវបារម្ភទើបគេរើសមកព្រោះជីវិតពួកគេគឺរស់ពាក់កណ្ដាលស្លាប់ពាក់កណ្ដាល
“សុំអង្វរ..អ្ហក៎..” ម៉ារី
“ដល់ពេលហើយ” កូនចៅអាន់ធ័រលើកកាំភ្លើងមកតម្រង់ក្បាលរបសើម៉ារីភ្លាមមុននឹង
ផាំង!! ឈាមក៏ខ្ទាតមកត្រូវកូនចៅរបស់អាន់ធ័រមុននឹងពួកគេនាំគ្នាលើកសាកសពនាងឡើងទៅក្នុងឡានសំដៅទៅភូមិគ្រឹះលោកចន
ភូមិគ្រឹះរបស់លោកចន
ឡានរបស់កូនចៅអាន់ធ័រក៏នាំគ្នាមកចតត្រៀបត្រាហើយមានកូនចៅខ្លះលើកសាកសពម៉ារីបោះអោយលោកចន÷
ព្រូស!!សាកសពម៉ារីត្រូវកូនចៅរបស់អាន់ធ័របោះអោយលោកចន
“កូន-កូនស្រីប៉ា..ពួកឯងសម្លាប់កូនយើង” លោកចនស្ទុះមកអោបសាកសពកូនស្រីជាមួយនឹងសភាពតក់ស្លុត
“នេះជាផ្លូវដែលកូនរបស់លោកជាអ្នកជ្រើស” កូនចៅអាន់ធ័រនិយាយហើយក៏លើកទូរស័ព្ទមកខលទៅអាន់ធ័រ
“យើងចង់និយាយជាមួយលោកអាន់ធ័រ..ហេតុអីសម្លាប់កូនស្រីយើង..” ទោះគេអាក្រក់តែលោកចនក៏ស្រឡាញ់កូនស្រីមុនស្ទើរបើលោកចនមិនអោយកូនស្រីធ្វើរឿងឆ្កួតក៏អាចអាន់ធ័រមេត្តាខ្លះ
“អាឡូចៅហ្វាយ”កូនចៅអាន់ធ័រនិយាយជាមួយអាន់ធ័រដែលបានលើកទូរស័ព្ទហើយ
(យ៉ាងម៉េចហើយ?)
“ជិតសម្រេចហើយចៅហ្វាយ!នៅតែអាតាកញ្ចាស់នេះទេ”
(ល្អ!ចាត់ការទៅ)
“វាចង់និយាយជាមួយចៅហ្វាយ” កូនចៅអាន់ធ័រដាក់ទូរស័ព្ទផ្អៀងអោយលោកចនបាននិយាយមិននឹងស្លាប់
“ហេតុអីសម្លាប់កូនរបស់យើង?អោយម៉ារីមកយើងវិញ..ហឺ..”
(វាជាជម្រើសកូនរបស់ឯង!បើមិនថ្លើមធំនាងក៏មិនងាប់ហើយកូនឯងក៏មិនសមបានឪចោលម្សៀតដូចជាឯងដែរ..ចាត់ការវាទៅ)ចុងក្រោយអាន់ធ័រល៏បញ្ជាកូនចៅពករោះមិនចង់ស៊ាំញ៉ាំ
(ផាំង!!)សម្លេងស្នូរកាំភ្លើងលាន់ចេញពីខ្សែម្ខាងទៀតនៃទូរស័ព្ទហើយអាន់ធ័រក៏សើចចុងមាត់ទម្លាក់ទូរស័ព្ទទៅម្ខាងដាក់លើតុជិតរាងតូចរបស់ជែលហ្វីដែលកំពុងតែគេង។ មុខមាត់របស់ជែលហ្វីចាប់ផ្ដើមស្រស់ថ្លាវិញព្រោះទទួលបានការសង្គ្រោះក៏ធ្វើអោយគេធូរទ្រូងខ្សាកតែម្ដង។ គេភ្ញាក់ផ្អើលបន្តិចក្រោយពេលឃើញរាងតូចរបស់ជែលហ្វីចាប់ផ្ដើមកន្ត្រាក់បន្តិចហើយនាងក៏បើកភ្នែកតិចៗទើបគេចូលទៅជិតបន្ទាប់មកសម្លេងខ្សាវៗរបស់នាងធ្វើអោយគេភាំងបន្តិច÷
“កុំ-កុំចូលមក..ខ្ញុំ-ខ្ញុំខ្លាចលោកធ្វើបាបខ្ញុំនិងកូន” កម្លាំងតិចៗរបស់ជែលហ្វីក៏រំកិលចេញពីគេក្រោយឃើញមុខគេអំពើព្រៃផ្សៃដែលគេធ្វើដាក់នាងក៏ចាប់ផ្ដើមលេចរូបរាងធ្វើអោយនាងបាក់ស្បាត...
