ភាគ២៩+៣០

1K 31 0
                                        

#ទាសីភ្លើងប្រាថ្នា
#ភាគ២៩
#ឈាមត្រជាក់
        ពីរបីថ្ងៃក្រោយមក ជែលហ្វីនិងកូនក៏អាន់ធ័រនាំត្រឡប់មកភូមិគ្រឹះវិញ។ ក្រោយពីកូនតូចគេងលក់បាត់÷
        “នាងគិតថាដាក់ឈ្មោះនាងល្អិតនេះថាអាន់ជែលល្អទេ?មានឈ្មោះយើងនិងនាងបញ្ចូលគ្នា” អាន់ធ័រអង្អែលក្បាលកូនស្រីដែលកំពុងតែគេងស្កបើស្កល់នៅលើគ្រែតូច
        “ចាស៎..” នាងឆ្លើយទាំងញញឹមហើយសម្លឹងមើលមុខរបស់កូន
        “នាងបានស្រួលខ្លួនខ្លះហើយឬនៅ?” អាន់ធ័រងាកមកសួរជែលហ្វីហើយនាងក៏ងក់ក្បាលតិចៗ
        “លោកភ្លេចរឿងដែលខ្ញុំនិយាយថ្ងៃមុនឬនៅ?” នាងចង់សំដៅលើរឿងកូនដែលជែលហ្វីចង់និយាយគេអោយជាក់ច្បាស់
        “អឹម..ទៅនិយាយនៅក្នុងបន្ទប់សៀវភៅទៅ!នៅទីនេះនឹងរំខានកូនហើយយើងក៏មានរឿងចង់និយាយដែរ” អាន់ធ័រប្រាប់រួចក៏ងើបចេញពីកៅអីជែលហ្វីក៏តាមទៅជាមួយយ៉ាងស្ងៀមស្ងាត់់
        “អ្នកប្រុសនិងអ្នកនាងចង់ទៅណា?” ម៉ែដោះឡើងមកខាងលើក៏សួរដែលឃើញអាន់ធ័រនិងជែលហ្វីដើរចោលកូន
        “ពឹងម៉ែដោះអោយមើលកូនខ្ញុំផង!ខ្ញុំមានការនិយាយជាមួយជែលមួយភ្លែត” អាន់ធ័រ
        “ចាស៎អ្នកប្រុស” ម៉ែដោះងក់ក្បាលព្រមជាមួយនឹងជែលហ្វីនិងអាន់ធ័រដើរចេញទៅបន្ទប់សៀវភៅ
        មកដល់បន្ទប់សៀវភៅ សភាពក្នុងបន្ទប់ក៏ស្ងៀមស្ងាត់មិនមានខាងណានិយាយទើបជែលហ្វីហាឡើង÷
        “លោកនិយាយមុនទៅ” ជែលហ្វីនិយាយហើយអាន់ធ័រក៏ដកដង្ហើមធំលើកសែកមកស៊ីញ៉េហើយហុចអោយនាង
        “ជាអ្វី?” ជែលហ្វីសួរទាំងឆ្ងល់
        “យកប្រាក់នេះហើយចាកចេញពីកូនយើងទៅ” អាន់ធ័រទាញដៃនាងដាក់សែកលើដៃជែលហ្វីហើយនិយាយទាំងមុខស្មើរធេងរួចជែលហ្វីក៏ប្រឹងបើកភ្នែកមើលមុខគេជាមួយនឹងទឹកភ្នែកចាប់ផ្ដើមស្រក់មកម៉ាត់ៗក្រោយលឺសម្ដីគ្មានបេះដូងរបស់គេ
        “ហ៊ឹកៗ..លោកកំពុងតែវាយតម្លៃអាម្មណ៍ជាម្ដាយរបស់ខ្ញុំជាមួយនឹងប្រាក់មែនទេ? អាន់ធ័រ ហ្សិកកូរីសលោកមិនយល់អារម្មណ៍របស់ខ្ញុំនោះទេ..” ជែលហ្វីក្ដាប់សែករហូតដល់ទក់អស់រួចក៏ចោលវាទៅកាន់មុខសង្ហារបស់អាន់ធ័រហើយគំហក
        “ចេញទៅ! យើងដូរចិត្តហើយ..យើងទុកជីវិតអោយនាងរួចយកប្រាក់នេះទៅអោយឆ្ងាយទៅ..កាន់តែឆ្ងាយកាន់តែល្អ” អាន់ធ័រនិយាយទាំងឈាមត្រជាក់ដាក់ជែលហ្វី។ គេមិនចង់អោយនាងនៅជាមួយគេនោះទេព្រោះជីវិតពួកម៉ាហ្វៀដូចជាគេស្លាប់មិនដឹងថ្ងៃណាហើយក៏គេប្រហែលជាមិនអាចផ្ដល់ក្ដីសុខគ្រន់គ្រាន់អោយនាងបានដូចគ្នា
        (ចាកចេញពីយើងហើយទៅរកប្រុសល្អៗដូចជាអាដ្រេម..មនុស្សដូចជាយើងមិនអាចផ្ដល់ក្ដីសុខគ្រប់គ្រាន់អោយនាងបានទេ! ហើយយើងក៏ដឹងថានាងមិនបានស្រឡាញ់យើង) គេនិយាយក្នុងចិត្តម្នាក់ឯងទាំងបេះដូងឈឺឆៀបៗជាមួយនឹងសម្លេងយំរបស់ជែលហ្វី
        “លោកឈាមត្រជាក់ណាស់អាន់ធ័រ..ហ៊ឹកៗ..លោកគ្មានបេះដូង!លោកដឹងទេថាខ្ញុំមិនអាចរស់បានដោយគ្មានកូន..ហ៊ឹកៗ..បើចង់អោយខ្ញុំចេញអោយផុតក៏សម្លាប់ខ្ញុំតែម្ដងទៅអាន់ធ័រ..ហ៊ឹកៗ..ក្នុងរយៈពេលជាង១ឆ្នាំដែលខ្ញុំនៅជាមួយលោកនោះលោកក៏គ្មានមនោសញ្ចេតនាក្នុងខ្លួនអ្វីបន្តិច..ហ៊ឹកៗ..លោកចង់អោយខ្ញុំចាកចេញណាស់ឬ?..ហ៊ឹកៗ..ល្អ..” ជែលហ្វីញញឹមជូរចត់ទាំងទឹកភ្នែកហើយក៏ស្រវាកន្ត្រៃតូចលើតុសៀវភៅមកដាក់ក្នុងដៃអាន់ធ័រហើយក្រសោបដៃអាន់ធ័រអោយក្ដាប់វាមកជ្រលរនឹងកសស្អាតរបស់នាង
        “ចាក់មកអាន់ធ័រ..បើចង់អោយខ្ញុំចេញទៅក៏សម្លាប់ខ្ញុំមក..ហ៊ឹកៗ..” អាន់ធ័រភ្ញាក់ផ្អើលហើយក៏ទាញដៃរបស់ខ្លួនមកវិញ
        “ធ្វើស្អីឆ្កួតៗបែបនេះជែលហ្វី?” គេទាញកន្ត្រៃចេញពីដៃគេតែជែលហ្វីក៏នៅតែប្រទាញប្រទង់ជាមួយនឹងគេ
        “ហ៊ឹកៗ..ថ្ងៃនេះខ្ញុំគិតថាមកសអង្វរលោកអោយខ្ញុំរស់នៅក្នុងផ្ទះនេះក្នុងឋានៈអីក៏បានអោយតែបាននៅជាមួយកូនតែលោកឈាមត្រជាក់ចង់អោយខ្ញុំចាកចេញ..ហ៊ឹកៗ..មនុស្សគម្រក់លោកគ្មានយល់អារម្មណ៍របស់ខ្ញុំអីបន្តិចទេ..ហ៊ឹកៗ..ខ្ញុំគ្រាន់តែចង់សុំ..ហ៊ឹកៗ..ក្នុងឋានៈអីក៏បាន..ជាអ្នកបម្រើឬក៏ម៉ែដោះកូនអីក៏បានតែលោកបែរជាមកចង់ពង្រត់ខ្ញុំចេញពីកូន..ហ៊ឹកៗ..លោកមិនមែនជាមនុស្សទេ..ហ៊ឹកៗ..មែនមនុស្សដូចជាលោកមានតែប្រាក់មានតែអំណាចយកតែចិត្តខ្លួនឯង..ហ៊ឹកៗ..លោកអន់ជាងដ្រេមឆ្ងាយណាស់អាន់ធ័រ..ទោះដ្រេមមិនមានអំណាចដល់លោកតែគេល្អជាងលោករាប់រយដង..ហ៊ឹកៗ..” នាងទ្រហោរយំព្រមទាំងនៅតែប្រទាញប្រទង់ជាមួយគេទើបអាន់ធ័រអត់ដង្ហើមហើយច្រាននាងចេញពីខ្លួនឯងមួយទំហឹង
        “ចេញទៅ..មែនយើងមិនល្អដូចជាអាដ្រេមទេ” គេខ្មាសខ្លួនឯង។ គេគេងគិតដើរគេគិតជារៀងរាល់ថ្ងៃថាធ្វើបែបណាដាក់នាងល្អ..គេជាមនុស្សដែលគោរពសម្ដីខ្លួនឯងតែពេលនេះមិនអាចសូម្បីតែលើកដៃសម្លាប់នាងតាមដែលនិយាយទើបគេធ្វើបែបនេះដាក់នាងគឺអោយនាងទៅអោយឆ្ងាយពីគេទៅរកប្រុសល្អៗជាងគេ
        “អ្ហឹក..ហ៊ឹកៗ..” នាងត្រូវដួលទៅលើការ៉ូអោយសារកម្លាំងច្រានរបស់អាន់ធ័រ
        “យកលុយនេះទៅ” អាន់ធ័រស៊ីញ៉េសែកមួយសន្លឹកទៀតអោយជែលហ្វីរីឯជែលហ្វីក៏បែរទៅលុតតួគេប្រឹងវារទៅរកគេហើយអោបជើងគេជាប់
        “ហ៊ឹកៗ..កុំធ្វើបែបនោះអី”
        “យើងសម្រេចចិត្តហើយ..” អាន់ធ័រនិយាយជាមួយសម្លេងមាំហើយគ្រវៀសយើងចេញពីនាងទាំងដាច់ចិត្តហើយចេញពីបន្ទប់សៀវភៅទុកអោយជែលហ្វីនៅទ្រហោរយំម្នាក់ឯង
        “មនុស្សចិត្តអាក្រក់..ហ៊ឹកៗ..” ជែលហ្វីយំខាំមាត់ទាំងឈឺចាប់ស្របពេលដែលនាងដឹងថាបេះដូងនាងក៏ត្រូវការគេ...
#ទាសីភ្លើងប្រាថ្នា
#ភាគ៣០
#អត្មានិយមរៀងខ្លួន
        រហូតដល់យប់ជ្រៅទើបអាន់ធ័រត្រឡប់មកវិញក្រោយពីមិនទាន់ហ៊ានប្រឈមមុខជាមួយជែលហ្វីដែលគេធ្វើដាក់នាងជ្រុលពេក។ គេទទួលស្គាល់ហើយក៏ចង់កែពាក្យដែលខ្លួនឯងនិយាយដែរតែវាហួសពេលបាត់ហើយក៏ដឹងថាជែលហ្វីនឹងខឹងគេខ្លាំងមិនខាន។ គេបើកទ្វារចូលបន្ទប់កូនតិចៗកុំអោយរំខានដល់អ្នកនៅខាងក្នុង។ គេញញឹមស្រទន់បន្តិចដាក់អ្នកដែលគេងលក់នៅលើគ្រែធំជិតគ្រែតូចរបស់កូនគេហើយគេក៏ដើរទៅអង្អែលក្បាលកូនស្រីបន្តិចទើបត្រឡប់ចេញពីបន្ទប់វិញទៅសម្អាតខ្លួននឹងអាលមករកជែលហ្វីវិញ។ ក្រោយពីសម្អាតខ្លួនរួចរាល់ទើបអាន់ធ័រត្រឡប់មកគេងលើពូកជិតជែលហ្វីថ្នមៗកុំអោយរំខាននាង។ គេរៀបនឹងគេងបែរខ្នងដាក់នាងតែជែលហ្វីដែលកំពុងគេងលក់ក៏ត្រឡប់ខ្លួនមកអោបរាងមាំរបស់គេទើបគេមិនដាច់ចិត្តហើយអោបនាងវិញ÷
        (សុំទោសដែលយើងអត្មានិយមតែយើងដឹងថាយើងប្រហែលជាមិនអាចរកសេចក្ដីសុខពិតមួយអោយនាងបាន)អាន់ធ័រអោបជែលហ្វីព្រមទាំងនិយាយក្នុងចិត្តម្នាក់ឯង
        (ខ្ញុំមិនប្រកែកទេថាបេះដូងខ្ញុំក៏ត្រូវការលោក)ការពិតជែលហ្វីមិនបានគេងលក់ហើយនាងក៏គ្រាន់តែធ្វើជាមុខក្រាស់បឺរទៅអោបអាន់ធ័រទាំងបេះដូងកំពុងតែប្រេះស្រាំហើយក៏ជិតដល់ពេលនាងដែលត្រូវចាកចេញបើគេបើគេធ្វើបែបនោះដាក់នាងហើយចង់បំបែកនាងចេញពីកូន
        (យើង..យើងក៏ស្រឡាញ់នាងឆ្មាតូច) អាន់ធ័រនិយាយក្នុងចិត្តម្នាក់ឯងហើយបិទភ្នែកគេងព្រមទាំងទាញជែលហ្វីមកផ្អឹបជាប់នឹងទ្រូង
        មួយសន្ទុះធំក្រោយមក បន្ទាប់ពីជែលហ្វីដឹងថាអាន់ធ័រគេងលក់ហើយនាងក៏រមៀលខ្លួនតិចៗចេញពីអាន់ធ័រភ្លាមៗ។ ដៃតូចរបស់នាងលើកទៅអង្អែលមុខសង្ហារបស់អាន់ធ័រតិចៗព្រមទាំងញញឹមទាំងទឹកភ្នែក÷
        “ខ្ញុំនឹងចងចាំមុខមាត់របស់លោកទុកក្នុងចិត្តខ្ញុំជានិច្ច” នាងញញឹមហើយក៏ងាកទៅអង្គុយនៅលើកៅអីហើយសរសេរសំបុត្រមួយច្បាប់ទុកអោយគេរួចក៏មកបីកូនស្រីដែលកំពុងគេងចេញពីគ្រែតូចហើយក៏ដើរស្ងាត់ៗចេញពីបន្ទប់រួចក៏ចាកចេញពីភូមិគ្រឹះហ្សិកកូរីសតាមទ្វារក្រោយដោយគ្មាននរណាបានឃើញព្រោះអ្នកបម្រើចូលទៅសម្រាកអស់ហើយ។ មុននឹងចាកចេញនាងងាកមើលទៅភូមិគ្រឹះហ្សិកកូរីសបន្តិចព្រោះមិនដាច់អាល័យ។ ការរស់នៅទីនេះជាងមួយឆ្នាំនោះធ្វើអោយនាងមានក្ដីសុខច្រើនដែរបន្ទាប់ពីមើលអស់ចិត្តហើយនាងក៏ងាកមកញញឹមដាក់កូនតូចដែលកំពុងគេង
        “សុំទោសណា៎អាន់ជែល!ហ៊ឹកៗ..តទៅកូនអាចនឹងគ្មានប៉ាតែកូននៅមានម៉ាក់” ដើម្បីទុកជាការចងចាំល្អជែលហ្វីក៏ហៅឈ្មោះកូនតូចថាអាន់ជែលដែលអាន់ធ័រជាអ្នកដាក់អោយ
        “សុំទោសណា៎..ហ៊ឹកៗ” ជែលហ្វីអោនថើបកូនមួយខ្សឺតហើយក៏ដើរចេញទៅ
        “ដ្រេម! អូនខុសហើយ..ហ៊ឹកៗ..ខុសហើយ” នាងទន្ទេញសុំទោសស្វាមីដែលបានស្លាប់ទៅដោយបបូរមាត់ស្លេកហើយក៏ដើរដោយគ្មានទៅទិសដៅ។ នាងខុសធ្ងន់ណាស់ដែលបែរជាមានចិត្តសាវ៉ាស្រឡាញ់ប្រុសម្នាក់ដែលបានសម្លាប់ស្វាមីរបស់ខ្លួននោះ...
        ព្រឹកថ្ងៃថ្មី អាន់ធ័របើកភ្នែកព្រឹមៗរាវរកអ្នកនៅក្បែរខ្លួនតែមិនឃើញទើបគេភ្ញាក់ភ្លាមមើលទៅកូនក៏បាត់ដូចគ្នាទើបគេងើបចេញពីលើគ្រែចុះមកក្រោមដើម្បីមករកជែលហ្វីក្រែងនាងអាចនឹងងរង៉ក់ហើយគេចមុខគេ÷>
        “ម៉ែដោះឯណាជែល?” អាន់ធ័រចុះមកក្រោមក៏ឃើញតែអ្នកបម្រើនិងម៉ែដោះទើបសួរ
        “អ៊ាវ..ម៉ែដោះក៏មិនទាន់ឃើញអ្នកនាងជែលចុះមកដែរ” ម៉ែដោះលើកចិញ្ចើមព្រោះថាគាត់ភ្ញាក់តាំងពីព្រលឹមតែមិនទាន់ឃើញអ្នកណាចុះមកផងនោះ
        “តែជែលអត់នៅក្នុងបន្ទប់ទេ” អាន់ធ័រចាប់ផ្ដើមស្លន់ស្លោរហើយរត់ឡើងទៅបន្ទប់របស់ជែលវិញតែក៏មិនឃើញសូម្បីស្រមោលនាងទើបគេកាន់តែភ័យបុកពោះ
        “ជែលហ្វី..ជែលនៅឯណា?” គេស្រែកសឹងបែកភូមិគ្រឹះហើយអ្នកបម្រើដោយបាត់ម្ចាស់ស្រីក៏គ្នាតាមរកនៅទីធ្លាភូមិគ្រឹះតែមិនឃើញ
        “មិនឃើញអ្នកនាងទេម៉ែដោះ” អ្នកបម្រើម៉ែដោះនិងអាន់ធ័រមកជុំគ្នានៅបន្ទប់របស់កូនតូចដែលគេគេងយប់មិញ។ ខោអាវមិនបាត់សូម្បីមួយកំផ្លេរួមទាំងខោអាវកូនផងតែបាត់នាងនិងកូនសូន្យឈឹង។ គេគ្រលៀសភ្នែកទៅកាន់តុក៏ឃើញសំបុត្រមួយច្បាប់ដែលជែលហ្វីទុកអោយគេនៅក្រោមថូផ្កាហើយគេក៏ចាប់អារម្មណ៍លើកមកមើលយឺតៗ÷
                      *ជូនចំពោះអាន់ធ័រ ហ្សិកកូរីស*
        សុំទោសដែលខ្ញុំអត្មានិយមហើយយកកូនរត់ទៅជាមួយ។ សុំទោសដែលខ្ញុំធ្វើរឿងបែបនេះតែលោកក៏ដឹងថាខ្ញុំមិនអាចរស់នៅបើគ្មានកូនបានហើយខ្ញុំខ្លាច..ខ្លាចដែលលោកពង្រត់កូនចេញពីខ្ញុំ។ អរគុណសម្រាប់ទង្វើល្អៗកាលពីមុនៗដែលវានៅដិតដាមជាប់នឹងបេះដូងខ្ញុំជានិច្ចហើយរឿងកន្លងមកខ្ញុំនឹងបំភ្លេចវាអោយអស់ចាត់ទុកថាគ្មានរឿងអីកើតឡើងមក។ អរគុណដែលធ្វើអោយខ្ញុំគិតថាខ្លួនឯងមិនឯកាតាមរយៈទង្វើរបស់លោក។ ខ្ញុំក៏មិនប្រកែកដែរតាមពិតលោកក៏ល្អដូចជាដ្រេមដូចគ្នា។ ខ្ញុំនឹងចងចាំលោកទុកជានិច្ច..ខ្ញុំនឹងចងចាំលោក..ចងចាំអាន់ធ័រ ហ្សិកកូរីស♡´・ᴗ・'♡
        ពីខ្ញុំ ហាន ជែលហ្វី
        ក្រោយពី អានសំបុត្រចប់អាន់ធ័រកាន់ក្រដាសនោះទាំងញ័រដៃទទ្រើតសឹងតែដួលទាំងជំហរទៅលើការ៉ូ។ ពេលនេះនាងទៅហើយ..នាងទៅហើយ។ បេះដូងគេស្ទើរតែឈប់លោតតែក្រោយពេលអានហើយ
        “ជែល..ជែល!នាងមិនអាចទៅទាំងបែបនេះទេជែល..មករកយើងវិញ!យើងសុំទោសយើងមិនយកកូនចេញពីនាងទេជែល” គេមិនស្មានថាពាក្យសម្ដីរបស់គេធ្វើអិយនាងដិតដាមក្នុងអារម្មណ៍ហើយបង្ករឿងបែបនេះអោយកើតឡើង។ គេចាប់ផ្ដើមបារម្ភខ្លាំងពីជែលហ្វីមិនដឹងថានាងនិងកូនរសាតអណ្ដែតដល់ណានោះទេ...
       
       
       
       
       
       
       
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Où les histoires vivent. Découvrez maintenant