#ទាសីភ្លើងប្រាថ្នា
#ភាគ១៤
#អន្ទាក់
“កូនឯងមិនអន់ទេ!អោយកូនស្រីឯងមកយើង! យើងនឹងទុកពេលអោយឯងមួយខែទៀតតែបើឯងគ្មានប្រាក់មកសងយើងទេកូនឯងនឹងងាប់” អាន់ធ័រនិយាយព្រមជាមួយនឹងខ្សែភ្នែកស្រេកឃ្លានរបស់គេមើលទៅរាងកាយស៊ិចស៊ីរបស់ម៉ារី
“សូមអង្វរលោក! កុំអី” លោកចនក្រាបសុំអង្វរតែអាន់ធ័រដែលស្ដាប់នរណា?
“យើងមិនខ្វល់ទេ! ពួកឯងយកនាងទៅ” អាន់ធ័របញ្ជាកូនចៅរបស់គេទើបកូនចៅរបស់គេរហ័សធ្វើតាមបញ្ជា
“ប៉ា..ប៉ា..ហ៊ឹកៗ..ប៉ា! កុំប៉ះខ្ញុំ..ហ៊ឹកៗ” ម៉ារីកូនស្រីលោកចនក្រញែងខ្លួនចេញពីការចាប់តែក៏មិនអាចទៅរួចមុននឹងត្រូវគេចាប់ដាក់ឡានមុន
“លោក! កុំយកកូនស្រីខ្ញុំទៅលោកអាន់ធ័រ” អាន់ធ័រប្រុងងើបពីកៅអីតែលោកចនហក់មកអោបជើង
“អាចង្រៃ” អាន់ធ័រនិយាយជាមួយសម្លេងកាចព្រមទាំងលើកជើងធាក់លោកចនចេញទៅម្ខាងហើយលើកដៃជូតខោតម្លៃថ្លៃដូចជាស្អប់ខ្ពើមណាស់
“លោកអាន់ធ័រអោយកូនស្រីខ្ញុំមកវិញមក” លោកចននិយាយជាមួយនឹងសម្លេងខ្សឹកខ្សួលតែអាន់ធ័រមិនខ្វល់ក៏ចាកចេញតាមចរិតទំនើងរបស់គេ...
មកដល់ភូមិគ្រឹះហ្សិកកូរីស÷
“យកនាងទៅសម្អាតហើយយកទៅបន្ទប់របស់យើង” អាន់ធ័របញ្ជាអ្នកបម្រើស្រីៗដូចកាលដែលយកជែលហ្វីមកដំបូង
“ចាស៎អ្នកប្រុស” អ្នកបម្រើស្រីៗ
“កុំចាប់ខ្ញុំ..កុំយកខ្ញុំទៅ” ម៉ារីធ្វមុខភ័យខ្លាចព្រមទាំងប្រឹងបម្រះខ្លួនកុំអោយគេចាប់ទៅ
“យកនាងទៅ” អាន់ធ័របញ្ជាមហដងទៀតទាំងសម្លេងកាច
“ចាស៎..” បន្ទាប់មកអ្នកបម្រើក៏ចាប់ម៉ារីទៅលាងជម្រះខ្លួនបាត់ទៅមុននឹងម៉ែដោះមកដល់
“ឯណានាងតូចម្នាក់នោះ?នាងកំពុងមានផ្ទៃពោះណា៎” ម៉ែដោះពោលទាំងព្រួយបារម្ភពីជែលហ្វី
“នៅមន្ទីរពេទ្យឯណោះ! ម៉ែដោះកុំរំលឹកបានទេ..ខ្ញុំឈឺក្បាលពិតមែនមិនគួរណាថ្លោះថ្លោយជាមួយស្រីបែបនោះ” អាន់ធ័រនិយាយទាំងស្មុគស្មាញធុញទ្រាន់ខ្លាំង
“ហ៊ឹម! យ៉ាងណាក៏រឿងវាបែបនោះទៅហើយទទួលខុសត្រូវនាងទៅ” ម៉ែដោះ
“ហេតុអីខ្ញុំត្រូវទទួលខុសត្រូវ? កូនខ្ញុំកើតពេលណាខ្ញុំក៏បញ្ជូននាងទៅវិញភ្លាម” អាន់ធ័រ
“អ្នកប្រុស” ម៉ែដោះជាមនុស្សចាស់ទុំនិយាយអោយខ្នាញ់នឹងចរិតអ្នកប្រុសរបស់ខ្លួនដែលជិតក្លាយជាប៉ាគេឆាប់ហើយក៏នៅតែចរិតមិនគួរអោយសម
“ម៉ែដោះកុំរំលឹកបានទេ! ខ្ញុំស្មុគខ្លាំងណាស់ហើយថ្ងៃនេះខ្ញុំក៏បានបង្អែមថ្មីមកខ្ញុំសុំទៅលើមុនហើយ” អាន់ធ័រនិយាយទាំងមិនខ្វល់ហើយញញឹមដើរទៅមិនខ្វល់ពីអ្នកនៅមន្ទីរពេទ្យសោះ...
បន្ទាប់ពីលាងសម្អាតខ្លួនហើយ ម៉ារីត្រូវគេយកមកដាក់ក្នុងបន្ទប់ធំរបស់អាន់ធ័រមុននឹងទូរស័ព្ទរបស់នាងដែលជាប់នឹងខ្លួនរោទិ៍ឡើង÷
“អាឡូប៉ា..” ម៉ារីនិយាយតិចៗទាំងទឹកមុខកំសត់របស់នាងប្រែជាញញឹមខ្ជឹប
(យ៉ាងម៉េចដែរកូនស្រីប៉ា?) លោកចន
“កំពុងតែតាមគម្រោងយើងហើយប៉ា! ប៉ាទុកចិត្តចុះ” ម៉ារីនិយាយទាំងញញឹមសប្បាយចិត្តការពិតគ្រប់យ៉ាងសុទ្ធតែជាគម្រោងទាំងអស់
(ប៉ាទុកចិត្តលើកូនស្រីប៉ា!ប៉ាជឿជាក់ថាក្នុងមួយខែកូនស្រីប៉ាអាចទាក់អាអាន់ធ័របាន)
“ទុកចិត្តលើខ្ញុំចុះប៉ា! ធានាថាងើបក្បាលមិនរួចទេ”....
#ទាសីភ្លើងប្រាថ្នា
#ភាគ១៥
#ស្គាល់អាន់ធ័រហ្សិកកូរីសតិចពេកហើយ
“ទុកចិត្តលើខ្ញុំចុះប៉ា! ធានាថាងើបក្បាលមិនរួចទេ” ម៉ារីតបទាំងញញឹមមុននឹងលឺសម្រឹបជើងរបស់មនុស្សដើរមកជិតទើបនាងរហ័សដាក់ទូរស័ព្ទចុះ
“បានហើយប៉ា!មានមនុស្សមកហើយ” ម៉ារីដាក់ទូរស័ព្ទទុកបិញហើយរត់ទៅអង្គុយនៅចុងគ្រែធ្វើមុខកំសត់តាមដែលរៀបចំទុក
ក្រាក!! សម្លេងបើកទ្វារបន្ទប់ខណៈដែលអាន់ធ័រគេសម្លឹងមករករាងកាយស៊ិចស៊ីរបស់ម៉ារីឥតដាក់មុននឹងហក់តាមទ្រោបតាមទម្លាប់របស់គេ
“លោក..ហ៊ឹកៗ..” ទឹកភ្នែកម៉ារីស្រក់ម៉ាត់ៗសម្ដែងយ៉ាងសមប្រឹងគេចខ្លួនចេញពីការគ្រប់គ្រងរបស់អាន់ធ័រទើបអាន់ធ័រគ្រហឹមដោយការខ្នាញ់ចិត្ត
“នៅអោយស្ងៀមក្រែងឪនាងវាងាប់មុន” មនុស្សដែលមិនចូលចិត្តស៊ាំញ៉ាំច្រើនក៏និយាយដាក់ម៉ារី
“ហ៊ឹកៗ..” ម៉ារីងាកទៅយំនៅទិសដៅផ្សេងមុននឹងអាន់ធ័រអោនគ្រប់គ្រងលើរាងកាយស៊ិចស៊ីរបស់នាង...
ក្រោយពីសង្គ្រាមស្នេហា ម៉ារីនិងអានធ័រត្រូវបានបញ្ចប់ ម៉ារីក៏ត្រូវអាន់ធ័រអភ័យឯកសិទ្ធអោយគេងលើទ្រូងមាំទើបម៉ារីញញឹមគិតថាការងាររបស់នាងប្រហែលជាសម្រេច។ ប៉ុន្តែនាងក៏មិនដឹងខ្លួនទេថានាងស្គាល់អាន់ធ័រហ្សិកកូរីសតិចពេកហើយ នាងនៅជាមួយគេតែត្រឹមមួយថ្ងៃនាងហ៊ានប្រាថ្នាថាអាន់ធ័រនឹងស្ថិតក្នុងកណ្ដាប់ដៃនាងទៅហើយតែវាមិនមែនបែបនោះមានតែពាក្យមួយម៉ាត់ទៅកាន់នាង
ស្គាល់អាន់ធ័រ ហ្សិកកូរីសតិចពេកហើយ...
មិនយូរ អាន់ធ័រក្រោយពីទទួលបានក្ដីសុខហើយគេក៏ងើបចុះពីលើគ្រែភ្លាមៗមុននឹងលើកអាវឃ្លុំមកពាក់ដើរសំដៅទៅកាន់បន្ទប់ទឹកព្រោះចិត្តគេកំពុងតែគិតដល់អ្នកនៅពេទ្យត្រូវជាម្ដាយកូនគេនោះ។
ក្រោយពេលអាន់ធ័រចេញពីបន្ទប់ទឹក÷
“លោកចង់ទៅណា?” ម៉ារីចិត្តក្លាហានសួរអាន់ធ័រដោយមិនកោតក្រែងសម្អាងលើគ្រាន់តែមានទំនាក់ទំនងលើគហរែមួយដងគត់
“រឿងរបស់យើង” អាន់ធ័រនិយាយដោយការធុញទ្រាន់ស្របពេលដែលលើកសម្លៀកបំពាក់មកស្លៀក
“តែ..” ម៉ារីប្រុងនិយាយតែអាន់ធ័រនិយាយកាត់
“កុំចង់មកបង្វិលក្បាលយើង” អាន់ធ័រគំហកដាក់ម៉ារីទើបនាងស្ងាត់មាត់
“ត្រូវចាំតួនាទីរបស់ខ្លួនឯង! នាងនៅកន្លែងណាយើងនៅកន្លែងណាព្រោះនាងគ្មានសិទ្ធិអីដេញដោលយើង” អាន់ធ័រនិយាយមួយៗអោយនាងស្ដាប់អោយច្បាស់ហើយក៏បលកទហវារចេញពីបន្ទប់ទៅ
“អាយ៎...ប្រុសចង្រៃ” ក្រោយពីអាន់ធ័រចេញទៅផុតចរិតពិតរបស់ម៉ារីក៏លេចឡើងស្រែកដោយការខឹងសមហបារព្រោះមិនបានដូចចិត្តប៉ង
“ចាំមើលណា៎! ខ្ញុំនឹងធ្វើអោយលោកដង្ហោយហភតែឈ្មោះខ្ញុំ..ហៅតែឈ្មោះខ្ញុំម៉ារី” ម៉ារីងាកសំដៅទៅទ្វារដោយការក្ដៅក្រហាយ...
នាមន្ទីរពេទ្យ រាងកាយតូចច្រឡឹងរបស់ជែលហ្វីកំពុងតែគេងនៅលើគ្រែយ៉ាងស្ងៀមស្ងាត់ដោយមានសេរ៉ូមតេកតោកពេញព្រោះតែមិនទាន់ស្រួលខ្លួន÷
“អ្នកនាងចា៎!ក្នុងខ្លួនមានអារម្មណ៍ថាយ៉ាងម៉េចដែរ?” គ្រូពេទ្យស្រីប្រចាំការមើលថែនាងសួរដោយក្នុងដៃមានសៀវភៅពេទ្យមួយក្បាលទុកកត់អាការៈ
“ខ្ញុំមិនអីទេ!គ្រាន់តែមានអារម្មណ៍ថាឈឺក្បាលតិចតួច” ជែលហ្វីញញឹមតិចៗ
“ចាស៎!ចាំបន្តិចទៀតនាងខ្ញុំនឹងយកថ្នាំវីតាមីនខ្លះមកជូនអញ្ចឹងអ្នកនាងសម្រាកសិនទៅក្រែងកូនតូចនៅក្នុងពោះធ្វើទុក្ខ” គ្រូពេទ្យស្រីញញឹមងក់ក្បាលហើយក៏ងាកភ្នែកមើលទៅម៉ាស៊ីនសម្ពាធឈាមរបស់ជែលហ្វីបន្តិចហើយក៏ចាកចេញពីបន្ទប់ស្របពេលដែលអាន់ធ័រមកដល់ល្មម
“មើលមុខយើងធ្វើស្អី?” អាន់ធ័រលើកចិញ្ចើមសួរទាំងមុខកាច
“....”
“កូនធ្វើទុក្ខឬអត់?” អាន់ធ័រសួរជែលហ្វីរួចក៏ដាក់ខ្លួនអង្គុយនៅជិតនាង
“.....” ជែលហ្វីគ្រវីក្បាលតិចៗ
“គ្រាន់តែធ្លាក់ទឹកម្ដងនាងគរហើយឬហាន ជែលហ្វី?” អាន់ធ័រ
“កូនមិនធ្វើទុក្ខនោះទេ” នាងនិយាយតិចៗព្រមទាំងមិនមើលមុខគេ
“ចង់ញ៉ាំអីឬអត់?យើងប្រាប់គេអោយយកមកអោយនាង” អាន់ធ័រនិយាយព្រមទាំងលើកដៃប្រុងស្ទាបពោះរាបស្មើររបស់នាង
ផាច់!! ដៃរបស់អាន់ធ័រត្រូវជែលហ្វីវ៉ៃ
“លោកចង់ធ្វើអី?” ជែលហ្វីនិយាយព្រមទាំងខិតទៅម្ខាង
“យើងចង់ប៉ះកូនរបស់យើងមិនបានឬ?”
“គឺមុនបាន!កូននៅជាដុំឈាមនៅឡើយ” ជែលហ្វីខិតទៅម្ខាងគ្រែ
តុក តុក!! សម្លេងគោះទ្វារបន្ទប់ពេទ្យ
“ចូលមក” អាន់ធ័រ
“ចៅហ្វាយ..” កូនចៅរបស់អាន់ធ័រ
“មានការអី?” អាន់ធ័រសួរកូនចៅហើយកូនចៅរបស់គេក៏ដើរមកជិតរួចអោនខ្សឹបប្រាប់
“ដល់ថ្ងៃណាត់ជួបពេទ្យហើយចៅហ្វាយ” កូនចៅរបស់គេនិយាយតិចៗទើបអាន់ធ័រងក់ក្បាល...
