ភាគ៨+៩

1.1K 29 1
                                        

#ទាសីភ្លើងប្រាថ្នា
#ភាគ៨
#មិនអាចគេចផុត
        ព្រឹកថ្ងៃថ្មី ជែលហ្វីក្រោកឡើងទាំងស្ងាត់ចេញពីរាងកាយមាំរបស់អាន់ធ័រដែលកំពុងលង់លក់។ ភ្នែកស្អសតរបស់នាងងាកទៅរកកូនកាំបិតយប់មិញហើយញញឹមមុននឹងលើកវាឡើងមកដើរចូលទៅក្នុងបន្ទប់ទឹកមុនទាំងលើកអាវឃ្លុំសជិតនោះមកពាក់...
        មួយសន្ទុះធំក្រោយមក រាងកាយមាំរបស់អាន់ធ័រក៏ចាប់ផ្ដើមកម្រើកព្រោះតែភ្ញាក់ ដៃក្រាស់រាវរកអ្នកនៅក្រោមទ្រូងតែមិនឃើញទើបគេរហ័សបើកភ្នែកឡើងភ្លាមៗ÷
        “ហាន ជែលហ្វី” គេគំហកហៅឈ្មោះរបស់ជែលហ្វីទាំងមួម៉ៅ
        “ជែលហ្វី..” គេហៅឈ្មោះនាងម្ដងទៀតតែក៏នៅតែស្ងាត់ហើយអាន់ធ័រក៏ងើបលើខោអាវមកស្លៀកបន្តិចមុននឹងដើររកជែលហ្វី
        “ហាន ជែលហ្វី!!!” អាន់ធ័រឧទានឡើងទាំងភ្ញាក់ផ្អើលបន្តិចដែលឃើញជែលហ្វីនៅក្នុងអាងទឹកពោរពេញទៅដោយឈាម
        “នាងធ្វើអោយអំពល់ទុក្ខខ្លាំងណាស់ជែលហ្វី” គេខាំធ្មេញណែនរត់ទៅរករាងកាយតូចរបស់ជែលហ្វីដែលនាងចង់សម្លាប់ខ្លួនឯង។ មិនយូររាងកាយសន្លប់ជោគដោយឈាមរបស់ជែលហ្វីក៏ត្រូវអាន់ធ័រយកចេញមកក្រៅទាំងឆោឡោអស់អ្នកបម្រើក្នុងភូមិគ្រឹះ។ មកដល់មន្ទីរពេទ្យ÷
        “វាអាក្រក់ណាស់ណាទៅដែលចាំដល់ពេលអោយយើងសម្លាប់នាងនោះហាន ជែលហ្វី! ដឹងខ្លួនពេលណាយើងនឹងចិញ្ច្រាំនាងអោយម៉ត់មិនខាន” អាន់ធ័រក្ដោបក្បាលតប់ប្រមល់ខឹងនឹងជែលហ្វីដែលធ្វើអោយគេខាតពេលជាមួយ
        “ចង់ងាប់ខ្លាំងហើយមើលទៅ” អាន់ធ័រខាំធ្មេញណែនមើលទៅបន្ទប់សង្គ្រោះបន្ទាន់មុននឹងវាចាប់ផ្ដើមឡើងមកវិញ
        “លោកជាសាច់ឈាមអ្នករបួសខាងក្នុងឬ?” លោកគ្រូពេទ្យដើរចេញមកសួរអាន់ធ័រទើបគេធ្វើមុខមិនត្រូវមិនដឹងថាខ្លួនឯងជាអ្វីនឹងជែលហ្វី
        “អឺ..អឺខ្ញុំជា..ជាបងប្រុសរបស់នាង”
        “អ៎បាទ! នាងរួចផុតពីគ្រោះថ្នាក់ហើយតែថារបៀបដូចអ្នកនាងខាងក្នុងនោះអាចនឹងមានសម្ពាធផ្លូវចិត្តបើលោកជាបងប្រុសនាងជួយនាំនាងលំហែកាយផងណា៎! ប្រយ័ត្នដូចជាថ្ងៃនេះទៀត” លោកគ្រូពេទ្យសំដៅលើការដែលជែលហ្វីគិតខ្លីដូចថ្ងៃនេះ
        “បា-បាទ” អាន់ធ័រងក់ក្បាល
        “លោកអាចចូលមើលប្អូនស្រីបានហើយខ្ញុំបានអោយគេផ្លាស់នាងទៅបន្ទប់ធម្មតាហើយ” លោកគ្រូពេទ្យប្រាប់ទើបអាន់ធ័រញញឹមតិចៗតែក្នុងចិត្តកំពុងតែខឹងជែលហ្វីមិនស្ទើរទេ
        ក្រាក!! សម្លេងបើកទ្វារបន្ទប់ពេទ្យដែលជែលហ្វីកំពុងសម្រាក។ គេដើរទាំងភ្នែកមើលទៅជែលហ្វីដែលគេងលើគ្រែដោយកំហឹង។ ភ្នែកតូចរបស់ជែលហ្វីកំពុងតែចាប់ផ្ដើមបើកបន្តិចម្ដងៗ÷
        “ខ្ញុំ-ខ្ញុំមិនទាន់ស្លាប់ទេឬ?” ជែលហ្វីមិនដឹងពីវត្តមានរបស់អាន់ធ័រចូលមកនោះក៏សួរខ្លួនឯងតិចៗមុននឹងសម្លេងកាចរបស់អាន់ធ័របន្លឺឡើងមកកាត់
        “មិនទាន់ងាប់ទេថែមទាំងអំពល់ទុក្ខយើងទៀត! គួរតែគិតមើលថានាងសំណាងដែលយើងយកមកពេទ្យ” អាន់ធ័រ
        “មិនទុកអោយខ្ញុំស្លាប់ទៅ! ជួយខ្ញុំធ្វើស្អីហ្អាស?” នាងសួរគេទើបគេខាំធ្មេញណែន
        “មកពីយើងមិនទាន់ទ្រលាន់! យើងគ្រាន់តែចង់បានការចំណេញខ្លះដែលធ្វើដំណើរចូលបែលហ្សិក” គេដើរមកជិតនាងទាំងប្រើកែវភ្នែកពិឃាតទើបនាងរហ័សគេចភ្នែកតែគេចាប់មុខនាងជាប់
        “ហ៊ឹកៗ..”
        “គិតថានាងក្លាយជាបែបនេះយើងនឹងឃ៊ែរនាងមែនទេ?កុំគិតថាខ្លួនឯងពិសេសជាងស្រីដទៃអី..នៅពេលណាដែលយើងស៊ីឆ្អែតហើយក៏នាងត្រូវតែងាប់ដូចតែគ្នា”
        “ខ្ញុំមិនដែលគិត!ខ្ញុំវិញទេដែលចាំថ្ងៃដែលលោកសម្លាប់ខ្ញុំទៅតាមដ្រេម”
        “វាមិនទាន់ដល់ពេល”
        “ហ៊ឹកៗ...”
        “ចាំពាក្យរបស់យើងក្នុងខួររបស់នាង”...
#ទាសីភ្លើងប្រាថ្នា
#ភាគ៩និង១០
#ឆ្អែតឆ្អន់
        បន្ទាប់ពីនោះ ពេលវេលាក៏ចេះតែដើរទៅមុខ..មួយថ្ងៃ..ពីរថ្ងៃ..៣ថ្ងៃ..មួយខែដែលជែលហ្វីរស់រងចាំថ្ងៃស្លាប់ហើយក៏តែងតែបន់ស្រន់អោយគេមេត្តានាងអោយនាងបានស្លាប់ទៅជាមួយដ្រេមឆាប់ៗតែគេនៅតែមិនទាន់សម្លាប់នាងរហូតដល់ពេលនេះ។ រស់ក្នុងតួនាទីជាកញ្ជះតណ្ហារបស់ប្រុសល្មោភកាមម្នាក់នេះ។ រស់នៅជាមួយអាន់ធ័រនាងគ្មានសេរីភាពអ្វីបន្តិចសោះឡើយពោលគឺរស់នៅក្នុងការគាបសង្កត់ផ្ដាច់ការសឹងតែស្លាប់វាក៏ប្រសើរជាងផង។ ត្រឡប់ពីការគិតវិញ រាងតូចរបស់ជែលហ្វីកំពុងតែអង្គុយនៅក្នុងបន្ទប់ធំរបស់អាន់ធ័រ ភ្នែកតូចរំពៃមើលទៅទីក្រុងស្រស់ស្អាតក្រៅភូមិគ្រឹះទាំងញញឹមតិចៗតែភ្នែកក៏ចាប់ផ្ដើមមានអារម្មណ៍ថាក្ដៅភាយៗទឹកភ្នែកក៏រកកលចង់ស្រក់ដូចគ្នា÷
        “អង្គុយអណ្ដែតអណ្ដូងដល់ណាហើយឆ្មាតូច?” សម្លេងគ្រលររបស់អាន់ធ័របានបន្លឺឡើងមុននឹងជែលហ្វីត្រូវក្រញែងខ្លួនព្រោះតែគេដើរចូលមកអោបនាងភ្លាមៗហើយដៃគេក៏តាមទម្លាប់ដែលសូកចូលក្នុងរ៉ូបស្ដើងក្រសោបដើមទ្រូងនាងពេញដៃពេញជើង
        “លោកអាន់ធ័រ” នាងហៅឈ្មោះគេព្រមជាមួយនឹងការប្រុងងើបចេញហើយក៏មិនស៊ាំនឹងការប៉ះពាល់របស់គេ
        “យ៉ាងម៉េច?យើងប៉ះនាងរាល់ថ្ងៃមិនទាន់ស៊ាំទេឬ?” អាន់ធ័រនិយាយដោយសម្លេងកាចទៅកាន់ជែលហ្វី
        “វាមិនអានក្លាយជារឿងដែលត្រូវស៊ាំ! លោកក៏ដឹង” ជែលហ្វីគំហកដាក់មុខគេខ្លាំងៗរហូតដល់មុខរបស់អាន់ធ័រចាប់ផ្ដើមខឹងសម្លក់មុខនាងស្ទើរហុតសាច់
        “ទុកនាងយូរនាងកាន់តែព្រហើនហាន ជែលហ្វី” អាន់ធ័រនិយាយព្រមទាំងចូលទៅចាប់រាងតូចរបស់ជែលហ្វីបោះទៅលើគ្រែទូលាយ
        ព្រូស!!ជែលហ្វីត្រូវបានបោះទៅលើគ្រែគ្មានប្រណីស្របពេលដែលអាន់ធ័រតាមទ្រោបឥតឈប់
        “កុំ..ហ៊ឹកៗ..” ជែលហ្វីលើកដៃអង្វរអាន់ធ័រជាមួយនឹងរាងកាយញ័រតតាក់
        “យើងដែលស្ដាប់សម្ដីនាងដែរទេ?” អាន់ធ័រសួរដោតសម្លេងសើចចម្អក។ តើមានម្ដងណាទេដែលអាន់ធ័រគេស្ដាប់សម្ដីនាងនោះ
        “....”
        “គឺគ្មានទេ! យើងដែលសួរនាងថានាងពេញចិត្តទង្វើរបស់យើងទេ?”
        “ហ៊ឹកៗ..”
        “ក៏គ្មានទេ! គ្មានទេជែលហ្វីយើងមិនដែលសួរនាងទេហើយនាងក៏មិនមានសិទ្ធជំទាស់យើងដែរ” អាន់ធ័រញញឹមមានប្រៀប។ ត្រូវហើយរាល់លើកគេតែងតែឈ្នះ
        “ហ៊ឹកៗ..បានហើយ..កុំអី” ជែលហ្វីនៅតែអង្វរគេឥតឈប់
        “ទោះនាងមិនពេញចិត្តតែវាជាការពេញចិត្តរបស់យើងៗនៅតែបន្តធ្វើវា” អាន់ធ័រនិយាយ
        “ហ៊ឹកៗ...”
        “យើងទុកនាងដូចជាយូរពេកហើយ”
        ខ្វោក!! រ៉ូបស្ដើងរបស់ជែលហ្វីត្រូវអាន់ធ័រហែកអោយរហែលដាច់អស់ហើយបោះវាទៅការ៉ូ
        “ហ៊ឹកៗ..កុំអី! លោកក៏ល្មមឆ្អែតឆ្អន់ហើយ” នាងយកដៃក្ដោបទ្រូងរបស់នាងគេចពីភ្នែករបស់សាតានអាន់ធ័រ
        “រាងកាយនាងមានកន្លែងណាអាថ៌កំបាំងសម្រាប់យើង?វាគ្មានទេហើយយើងក៏ចង់ប្រាប់ដំណឹងល្អដល់នាងមួយផង” អាន់ធ័រនិយាយហើយក៏អោនទៅថើបញក់ញីលើកញ្ចឹងកសរបស់ជែលហ្វីមុននឹងងើបមកនិយាយជាមួយនាងវិញ
        “យើងមានអារម្មណ៍ថានាងចាប់ផ្ដើមទ្រលាន់ហើយហាន ជែលហ្វី” គេចាប់ចង្ការនាងជាប់អោយប្រសព្វភ្នែកជាមួយគេចំៗ
        “ហ៊ឹកៗ...”
        “នៅយំស្អីទៀត? មិនមែនឬដែលនាងចង់ងាប់នោះ? ឥឡូវវាក៏ជិតគៀកពេលហើយថាមិនត្រូវនាងអាចងាប់ថ្ងៃនេះក៏ថាបានដែរ! សប្បាយចិត្តដែរទេ?”
        “មែន! ខ្ញុំសប្បាយចិត្តខ្លាំងណាស់បើបានស្លាប់ថ្ងៃនេះវាកាន់តែល្អទៅទៀតនឹងបានចៀសចេញពីមនុស្សនរកដូចជាលោក អាន់ធ័រ ហ្សិកកូរីស” នាងហៅឈ្មោះគេចំៗស្របពេលដែលអានើធ័រច្របាច់ចង្កានាងស្ទើរបាក់
        “នាងគង់តែសម្រេចបំណងនោះទេហាន ជែលហ្វី” អាន់ធ័រនិយាយមុននឹងអោនគ្រប់គ្រងរាងកាយរបស់ជែលហ្វីភ្លាមៗ
        “ចេញទៅមនុស្សថោកទាប..ហ៊ឹកៗ” ជែលហ្វីធ្វើចិត្តក្លាហានរុញគេចេញពីរាងកាយហើយរាងមាំរវស់អាន់ធ័រក៏ជ្រមិលថយក្រោយ
        “នាងហ៊ានពិតមែន! យើងប្រហែលជាទុកនាងមិនផុតពីថ្ងៃនេះទេជែលហ្វី..ហ៊ឹស” អាន់ធ័រពោលទាំងក្ដៅស្លឹកត្រចផកមុននឹងងើបឈរពេញកំពស់ចេញទៅក្រៅវិញ
        ផាំង!! សម្លេងអាន់ធ័របិទទ្វារទាំងកំហឹងហើយក៏វាមិនប្លែកសម្រាប់ជែលហ្វីព្រោះថាគេធ្វើបែបនេះស៊ាំទៅហើយទើបនាងមិនបាននឹងភ្ញាក់ផ្អើលអីក្រៅពីគេងបង្ហូរទឹកភ្នែកបន្តលើគ្រែទាំងរាងកាយអាក្រាត។ រីឯអាន់ធ័រវិញក្រៅពីចេញពីបន្ទប់នោះក៏ទៅអង្គុយបង្ហុយបារីនៅក្រោយសួនច្បារស្របពេលដែលម៉ែដោះលើកទឹកមក÷
        “ក្នក់ចិត្តរឿងនាងតួចនៅខាងក្នុងទៀតហើយឬ?” វាមិនមែនជារឿងដែលប្លែកព្រោះថាអាន់ធ័រគេតែងតែខឹងជែលហ្វីបែបនេះរាល់ថ្ងៃ
        “នាងនោះវាចង់ងាប់ហើយម៉ែដោះ” ជាន់ធ័រពោលទាំងខឹងហើយក៏ហូតបារីមកជក់ជាបន្តបន្ទាប់
        “ល្មមយកនាងទៅវិញហើយ” ម៉ែដោះនិយាយទាំងមិនដឹងថាអ្នកដែលចេះពីអាន់ធ័រនោះតែងតែស្លាប់
        “បាទ” អាន់ធ័រនិយាយទាំងលើកទឹកមកផឹកហើយញញឹម
        (ពេលរបស់នាងវាជិតអស់ហើយហាន ជែលហ្វី! ចាប់ផ្ដើមរាប់ថយក្រោយអោយហើយទៅ..)...

        ល្ងាចឡើង ជែលហ្វីក៏នៅតែក្នុងបន្ទប់ដូចជាអ្នកទោសភ្នែកចេះតែងាកមើលទៅទ្វារហាក់ដូចរងចាំនរណា។ ពេលនោះ÷
        តុក តុក!! សម្លេងគោះទ្វារទើបជែលហ្វីរហ័សដើរទៅមុននឹងទ្វារត្រូវបើកឡើងបង្ហាញនូវអ្នកបម្រើស្រីម្នាក់ធ្វើកាយវិការលាក់លៀមអ្វីមួយមុននឹងហុចកញ្ចប់ម៉្យាងអោយជែលហ្វី÷
        “អរគុណនាងហើយ!ខ្ញុំសុំនាងកុំប្រាប់រឿងនេះដល់អ្នកណាអីណា៎” ជែលហ្វីទទួលកញ្ចប់ហើយនិយាយតិចៗដាក់អ្នកបម្រើ
        “ចាស៎អ្នកនាង! ខ្ញុំនឹងមិនប្រាប់ដល់អ្នកណាទេ” អ្នកបម្រើស្រីនិយាយហើយញញឹមតិចៗ
        “នាងអាចទៅវិញបានហើយប្រយ័ត្នអ្នកណាមកឃើញ”
        “ចាស៎អ្នកនាង”បន្ទាប់មកអ្នកបម្រើក៏ចេញទៅទើបជែលហ្វីក៏ក្ដោបកញ្ចប់ថង់យ៉ាងជាប់នឹងដៃចូលទៅក្នុងបន្ទប់ទឹក។ ជែលហ្វីបើកថង់មកមុននឹងលើក..
        ប្រដាប់ពិនិត្យផ្ទៃពោះ...
        នាងគ្រាន់តែសង្ស័យខ្លួនឯងតែក៏ចង់អោយប្រាកដចិត្តទើបទិញវាមកដើម្បីអោយច្បាស់ក្នុងចិត្ត។ មិនយូរនាងក៏ត្រូវរងចាំដើម្បីលទ្ធផលចេញមកទាំងអន្ទះសារតែមានសម្លេងមួយធ្វើអិយនាងត្រូវយកវាលាក់ជិតនោះយ៉ាងរហ័ស
        “ហាន ជែលហ្វី..” សម្លេងគំហករបស់អាន់ធ័រទើបនាងចេញពីបន្ទប់ទឹកមកវិញទាំងអាការៈធ្វើមុខមិនសូវសមព្រោះមិនទាន់បានមើលលទ្ធផលផង
        “មកណេះ..” អាន់ធ័របក់ដៃហៅនាងអោយមកជិតខ្លួន
        “ចាស៎..អ្ហា៎..” អាន់ធ័រកញ្ឆក់រាងតូចរបស់ជែលហ្វីមុននឹងខ្សឹបដាក់ត្រចៀកនាង
        “ដល់ពេលដែលនាងរងចាំហើយ..”....
       
       
      
       
       

       
       
       
       
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Where stories live. Discover now