#ទាសីភ្លើងប្រាថ្នា
#ភាគ១២
#ពពោះកូនរបស់គេ
“នាងពិតជាព្រៃផ្សៃណាស់” អាន់ធ័រនិយាយតិចៗម្នាក់ឯង។ គេខឹងនឹងជែលហ្វីដែលមិនប្រាប់គេអោយដឹង..នេះនាងចង់អោយគេជាប់ឈ្មោះជាឪពុកតិរច្ឆានសម្លាប់កូនខ្លួនឯងអញ្ចឹងឬ?
ប្រូង!!!រាងមាំរបស់អាន់ធ័រលោតចូលក្នុងទឹកភ្លាមៗហើយកូនចៅរបស់គេក៏រហ័សដុតដៃដុតជើងចុះស្វែងរកជែលហ្វីតាមដែរ
“ហាន ជែលហ្វី” អាន់ធ័រងើបចេញពីក្នុងទឹកក្រោយពីជ្រមុជរាវរកជែលហ្វីមិនឃើញហើយក៏ហៅឈ្មោះទាំងខឹង
“យើងនឹងចិញ្ច្រាំនាងអោយម៉ត់បើយើងរកឃើញនាង!ចង់សងសឹកយើងដោយវិធីនេះឬ?” អាន់ធ័រខាំធ្មេញណែនមាត់មើលទៅទឹកដែលកំពុងហូរនិងអស់សង្ឃឹមតិចៗបើទឹកហូរយ៉ាងនេះរកឃើញដែរឬ?
“ចៅហ្វាយ!ចៅហ្វាយ..អ្នកនាងជែលទើរនៅទីនេះ” សម្លេងកូនចៅរបស់អាន់ធ័រស្រែកឡើងព្រោះពួកគេបានឃើញរាងតូចរបស់ជែលហ្វីដែលធ្លាក់ទឹកទើរនៅកន្លែងដើមឈើដែលបាក់ក្រោមស្ពាន
“នៅឯណា?” សម្លេងកាចរបស់អាន់ធ័រ
“ទីនេះចៅហ្វាយ”
“ជែលហ្វី” អាន់ធ័ររហ័សទៅរករាងតូចសន្លប់របស់ជែលហ្វីហើយលើកនាងឡើងមកលើគោក
“ភ្ញាក់ឡើង..” អាន់ធ័រដាក់នាងនៅលើគោកជិតច្រាំងទះថ្ពាល់នាងតិចៗមុននឹងយកដៃទៅធ្វើចលនាលើដើមទ្រូងរបស់នាង
“ខឹខឹ..ហឿក..” មិនយូរសម្លេងឈ្លក់ទឹករបស់ជែលហ្វីបានបន្លឺឡើង។ រាងកាយរបស់ជែលហ្វីកន្ត្រាក់តិចៗទឹកក៏ក្អួតចេញមក
“ហាន ជែលហ្វី” អាន់ធ័រទះថ្ពាល់នាងម្ដងទៀតទើបនាងបើកភ្នែកតិចមើលមកគេទាំងល្ហិតល្ហៃ
“មិនទុកអោយខ្ញុំស្លាប់ទៅ” សម្លេងតិចៗរបស់ជែលហ្វីបន្លឺឡើងវាក៏បញ្ឆេះកំហឹងរបស់អាន់ធ័រឡើង
“នាងងាប់មិនខាន” អាន់ធ័រសម្លុតនាងមុននឹងភ្នែកនាងចាប់ផ្ដើមបិទវិញបន្តិចម្ដងៗ
“ជែលហ្វីបើកភ្នែកឡើង!បើកភ្នែកមកមើលយើង” អាន់ធ័រគេស្លន់ស្លោស្របពេលដែលជែលហ្វីចាប់ផ្ដើមសន្លប់
“ចៅហ្វាយ! ឈាម..” កូនចៅរបស់គេបើកភ្នែកធំស្របពេលដែលពួកគេភ្លេចចាប់អារម្មណ៍នឹងឈាមដែលហូរតាមចន្លោះជើងរបស់ជែលហ្វី
“ចង្រៃអើយ! បើនាងមានកូនយើងហើយមានរឿងអីនោះនាងងាប់មិនស្អាតទេហាន ជែលហ្វី” អាន់ធ័ររហ័សបីរាងតូចរបស់ជែលហ្វីឡើងហើយរត់សំដៅទៅឡានកូនចៅគេក៏បើកឡានចេញទៅមន្ទីរពេទ្យភ្លាមៗ...
មកដល់មន្ទីរពេទ្យ សាតានដូចជាអាន់ធ័រមិនដែលខ្លបខ្លាចឬតាមចិត្តអ្នកណានោះក៏បញ្ចេញសកម្មភាពទៀត÷
“ឯណាគ្រូពេទ្យ?បាត់ក្បាលទៅណាអស់ហើយវ៉ើយ?” អាន់ធ័រស្រែកចង់បែកមន្ទីរពេទ្យខណៈដែលគហរូពេទ្យក៏រុញរទេះមកហើយ
“មកដល់ហើយលោក” នរណាគេដែលមិនស្គាល់អាន់ធ័រហ្សិកកូរីសនោះសូម្បីតែគ្រូពេទ្យក៏ខ្លាចសឹងឈរមុននឹងនឹងដីទៅហើយ
“បើនាងមានរឿងអីពួកឯងងាប់មិនខានទេ” អាន់ធ័រសម្លុតគ្រូពេទ្យខ្លាំងៗមុននឹងគ្រូពេទ្យញាប់ដៃញាប់ជើងយកជែលហ្វីចូលទៅបន្ទប់សង្គ្រោះបន្ទាប់ភ្លាមៗ
“ចង្រៃមែន” អាន់ធ័រស្មុគសឹងបោកក្បាលនឹងជញ្ជាំង។ វាមានរឿងស្អីឆ្កួតៗបែបនេះថែមទាំងមានកូនមកចងជើងគេទៀត?
រយៈពេលយ៉ាងយូរក្នុងបន្ទប់សង្គ្រោះបន្ទាន់ មុននឹងទ្វារបានបើកឡើងហើយគ្រូពេទ្យស្រីម្នាក់ក៏ដើរចេញមក÷
“អ្នកនាងនៅខាងក្នុងបានរួចពីគ្រោះថ្នាក់ហើយលោករី៉ទារកវិញក៏មិនអីដែរ” គ្រូពេទ្យនិយាយហើយអាន់ធ័រក៏សួរបញ្ជាក់
“មានផ្ទៃពោះឬ?”
“ចាស៎! លោកមិនដឹងទេឬ?អ្នកនាងខាងក្នុងមានផ្ទៃពោះជាង២សប្ដាហ៍ហើយ” គ្រូពេទ្យស្រីនិយាយទើបអាន់ធ័រស្ងាត់
“អញ្ចឹងលោកអាចចូលទៅមើលអ្នកនាងខាងក្នុងបានហើយ! ពួកយើងបានរៀបចំទៅបន្ទប់ធម្មតាហើយ” គ្រូពេទ្យនិយាយមុននឹងចាកចេញទៅទុកអោយអាន់ធ័រនៅឈរទាំងខាំធ្មេញណែន...
ល្មមតែជែលហ្វីដឹងខ្លួនវាក៏ត្រូវប្រើពេលដល់ទៅព្រឹកស្អែកឯណោះរីឯអាន់ធ័រក៏នៅអង្គុយចាំអោយជែលហ្វីភ្ញាក់យ៉ាងអន្ទះសារ÷
“អ្ហឹក..ខឹខឹ..” ជែលហ្វីបើកភ្នែកមើលទៅជុំវិញបន្ទប់
“ភ្ញាក់ហើយមែនទេ?” អាន់ធ័រនិយាយទាំងសម្លេងកាចហើយស្ទុះមករកជែលហ្វី
“លោកមិនទុកអោយខ្ញុំស្លាប់ទៅ?” អ្នកដែលទើបភ្ញាក់ឡើងមុខអាន់ធ័រក៏រកកលចង់យំ
“យើងសួរនាងហេតុអូមិនប្រាប់យើងរឿងកូន?” អាន់ធ័រសួរ
“ខ្ញុំ-ខ្ញុំគ្មានទេ” ជែលហ្វីមិនយល់អ្វីដែលគេនិយាយ
“កុំចង់មកលាក់យើង! ប្រដាប់ពិនិត្យផ្ទៃពោះនៅបន្ទប់យើងក៏បញ្ជាក់ហើយពេទ្យក៏ប្រាប់យើងថានាងមានផ្ទៃពោះ” អាន់ធ័រ
“ខ្ញុំ..ខ្ញុំ” នាងស្លុតចិត្តនេះនាងមានផ្ទៃពោះដូចការសង្ស័យឬ?
“នាងចង់សងសឹកយើងមែនទេ?នាងពិសពុលណាស់ហាន ជែលហ្វី! យើងនឹកស្មានមិនដល់ទេ”
“....”
“ហេតុអីនាងមិនប្រាប់យើង?”
“មែនហើយ! ហេតុអីខ្ញុំត្រូវប្រាប់លោក?ពេលខ្ញុំងាប់ទៅក៏វាមិនស្ដាយព្រោះបានកូនលោកកំដរខ្ញុំ” ជែលហ្វីគំហកទាំងទឹកភ្នែក
“នាងសាហាវណាស់! យើងមិននឹកស្មានថានាងយកកូនយើងមកធ្វើជាឧបករណ៍សងសឹកទាំងបែបនេះ” អាន់ធ័រ
“ចុះលោកគិតថាលោកត្រូវមែនទេដែលលោកសម្លាប់ដ្រេមហើយធ្វើអោយខ្ញុំក្លាយជាបែបនេះ?”
“ស្រីថោកទាប..”.. .
#ទាសីភ្លើងប្រាថ្នា
#ភាគ១៣
#ព្រោះកូន
“ស្រីថោកទាប..” អាន់ធ័រចាប់ចង្ការរបស់ជែលហ្វីខ្លាំងៗតាមការដែលកំពុងតែខឹងខ្លាំង
“មែនខ្ញុំថោកទាប! បើលោកខ្លាំងក៏សម្លាប់ខ្ញុំទៅ” ជែលហ្វីនិយាយទាំងមុខមាំសម្លឹងទៅកាន់មុខសង្ហារបស់អាន់ធ័រ
“ហ៊ឹសៗ..នាងពិតជាគួរអោយខ្ពើមមែន”
“បើនាងគ្មានកូនយើងក្នុងពោះនាងទេ..កុំសង្ឃឹមថានាងបានរស់ដល់វេលានេះ” អាន់ធ័រខ្សឹបសម្លេងកាចដាក់នាង
“អញ្ចឹងក៏យកកូននេះចេញ..ខ្ញុំនឹងបានស្លាប់ត្រូវទេ?”
“នាងហ៊ានមែនទេហាន ជែលហ្វី”
“លោកស្មានមែនទេថាខ្ញុំនឹងទុកកូនរបស់លោក?” ជែលហ្វីងើបមុខសួរគេទាំងមុខស្មើរធេងទាំងដែលមិនដឹងថាខ្លួនឯងអាចធ្វើបានឬអត់
“ហើយនាងស្មានមែនទេថានាងនឹងអាចធ្វើអីកូនយើងបាន?បើនាងសាកល៍មើលត្រកូលឡូវើសនឹងងាប់ម្ដងម្នាក់ៗ” អាន់ធ័រ
“កុំ...” គ្រាន់តែលឺពីត្រកូលឡូវលានាងក៏រហ័សភ័យភ្លាមទាំងមិនដឹងខ្លួនថាគេក៏ប្រឹងមកកម្ចាត់នាងចេញដូចគ្នាតែនាងបែរជាគិតថាដ្រេមស្លាប់ម្នាក់ហើយតើហេតុអីនាងត្រូវនាំទុក្ខថលើគ្រួសារគេទៀតនោះ? នាងមានអារម្មណ៍ថាខុសណាស់ចំពោះត្រកូលឡូវើសហើយថែមទាំងខយសពីលើនោះទៀតគឺ
នាងមានផ្ទៃពោះជាមួយនឹងអាន់ធ័រ...
“យ៉ាងម៉េចបើចង់អោយពួកវាងាប់ដែរនាងក៏សាកទៅ!មនុស្សយើងនិយាយពិតធ្វើពិតដូចដែលនាងឃើញយើងសម្លាប់អាដ្រេមនិងពេលដែលយើងរុញនាងទម្លាក់ទឹក” អាន់ធ័រញញឹមព្រោះដឹងថាចាប់បានចំណុចខ្សោយជែលហ្វីហើយ
“ហ៊ឹកៗ...”
“អ៎..មែនហើយ!កុំភ័យណា៎ថានាងមិនបានងាប់ដូចចង់..យើងជាមនុស្សចិត្តទូលាយនៅពេលណាដែលកូនយើងកើតហើយនាងនឹងងាប់ភ្លាមៗតែម្ដង” អាន់ធ័រប្ដូរពីការចាប់ចង្ការមកអង្អែលមុខស្អាតរបស់ជែលហ្វីវិញ
“ហ៊ឹកៗ..ហ៊ឹកៗ..”
“កុំយំ! យើងគ្រាន់តែពន្យាពេលទេណា៎ងាប់នៅតែងាប់ដដែលទេកុំភ័យថាមិនបានទៅជាមួយអាដ្រេម”
“មនុស្សគម្រក់..ហ៊ឹកៗ”
“យើងប្រាប់នាងថាកុំយំ!បើហ៊ានតែយំបន្តិចទៀតយើងអាចនឹងស្ត្រេស..ពេលដែលយើងស្ត្រេសយើងចូលចិត្តសម្លាប់មនុស្សហើយអ្នកដែលយើងសម្លាប់មុនគេគឺមនុស្សត្រកូលឡូវើដ!ហាមយំអោយយើងលឺ” អាន់ធ័រគម្រាមទើបសម្លេងអណ្ដឺតអណ្ដក់របស់ជែលហ្វីចាប់ផ្ដើមបាត់បន្តិចម្ដងៗ
តុក តុក!! សម្លេងគោះទ្វារបន្ទប់ពេទ្យ÷
“សុំអនុញ្ញាតិផងចា៎” សម្លេងគ្រូពេទ្យបន្លឺឡើងចេញពីខាងក្រៅ
“ចូលមក” អាន់ធ័រ
“សុំអនុញ្ញាតិចាក់ថ្នាំជំនួយអោយអ្នកនាងផងលោក! លោកអាចចេញទៅខាងក្រៅសិនបាន” គ្រូពេទ្យស្រីប្រាប់ទើបអាន់ធ័រមិននិយាយអីគ្រាន់តែសម្លឹងមើលទៅមុខជែលហ្វីដោយខ្សែភ្នែកកាចបន្តិចមុននឹងដើរចេញពីបន្ទប់ពេទ្យទៅ
នៅក្រៅបន្ទប់÷
រ៉ឺង រ៉ឺង!! សម្លេងទូរស័ព្ទរោទិ៍
“អាឡូ!!” អាន់ធ័រ
(អាឡូចៅហ្វាយ! រឿងលោកចនចៅហ្វាយគិតយ៉ាងម៉េចដែរ?ឬចៅហ្វាយមកចាត់ការដោយខ្លួនឯង?) កូនចៅរបស់អាន់ធ័រនៅចុងម្ខាងទៀតនិយាយ
“យើងទៅចាត់ការដោយខ្លួនឯង! ២០នាទីទៀតយើងទៅដល់ទីនោះ”
(បាទចៅហ្វាយ) កូនចៅរបស់គេបញ្ចប់ប្រយោគមុននឹងបិទទូរស័ព្ទទើបអាន់ធ័រងាកទៅបញ្ជាកូនចៅដែលឈរនៅមុខបន្ទប់ពេទ្យ
“មើលនាងអោយល្អបើនាងរត់បាត់ទយ៉ាងម៉េចៗពួកឯងងាប់មិនខាន”
“បាទចៅហ្វាយ” កូនចៅរបស់គេទទួលបញ្ជា...
នាភូមិគ្រឹះលោកចន កូនចៅរបស់អាន់ធ័រមករុំព័ទ្ធជុំវិញត្រៀបត្រាដោយសារតែលោកចនជំពាក់បំណុលហើយក៏ត្រូវដល់ថ្ងៃសងតែលោកចនចង់គេចវេស÷
“ទុកពេលអោយខ្ញុំ១ខែទៀតទៅលោក! ខ្ញុំនឹងរកប្រាក់មកសងវិញអោយគ្រប់” បុរសចំណាស់ដែលជាលិកចនកំពុងតែក្រាបសុំអង្វរអាន់ធ័រ
“គ្មានផ្លូវទេ! ភូមិគ្រឹះរបស់ឯងលក់អោយយើងក៏មិនគ្រប់ផងហេតុអីយើងត្រូវទុកពេលអោយឯង? យើងមិនមែនជាគោស៊ីស្មៅទេ” អាន់ធ័រអង្គុយលើកៅអីធំក្នុងភូមិគ្រឹះនិយាយទាំងដាច់អហង្ការ
“ទុកពេលអោយខ្ញុំសិនមកលោក! ខ្ញុំនឹងមកសងលោកវិញអោយគ្រប់ចំនួន” លោកចនអង្វរ
“មិនអាចទេ..” អាន់ធ័រ
“កើតអីប៉ា?” មិនយូរស្រាប់តែលឺសម្លេងស្រួយស្រែសរបស់នារីស្លៀកបំពាក់ហាយសូលាបក្រែមក្រហមឆេះដើរចូលមកទាំងងឿងឆ្ងល់
“ម៉ារីកូនប៉ា” លោកចននិយាយទាំងញ័រមាត់មិនដឹងប្រាបើកូនស្រីយ៉ាងណាព្រោះនាងក៏មិនដឹងថាគាត់ជំពាក់បំណុលគេដែរ
“កូនស្រីឯងមែនទេ?” អាន់ធ័រមើលទៅម៉ារីទាំងញញឹមចុងមាត់
“បា-បាទ”
“កូនឯងមិនអន់ទេ!អោយកូនស្រីឯងមកយើង! យើងនឹងទុកពេលអោយឯងមួយខែទៀតតែបើឯងគ្មានប្រាក់មកសងយើងទេកូនឯងនឹងងាប់”....
