#ទាសីភ្លើងប្រាថ្នា
#ភាគ៣១
#និស្ស័យឪពុកកូន
ក្រោយពីជែលហ្វីចាកចេញដោយយកកូនតូចទៅអាន់ធ័រមិនអាចរកសូម្បីតែស្រមោលរបស់នាងនិងកូន។ គេបារម្ភពីនាងសឹងស្លាប់ដកដង្ហើមចេញចូលក៏ឃើញតែទឹកមុខសោកសៅរបស់នាងកាលដែលគេនិយាយថានឹងបំបែកកូនចេញពីនាង។ នេះជាវិប្បដិសារីសម្រាប់គេបំផុតហើយវាកាន់តែអាក្រក់នោះគឺបេះដូងរបស់គេក៏ត្រូវការនាងដូចគ្នា។ ជីវិតរបស់គេក្រោយពីបាត់នាងដូចជាគល់ឈើ ការងារក៏គេត្រូវផ្អាកឈប់ប្រឡូកក្នុងសង្គមម៉ាហ្វៀដែលរស់ចាំថ្ងៃស្លាប់។ គេចង់ដឹងថានាងនៅទីណាជាមួយអ្នកណាហើយកូនស្រីគេយ៉ាងម៉េចហើយមុខមាត់យ៉ាងណាហើយគេចេះតែធ្លោយគិតថាជែលហ្វីនឹងរកបានបុរសល្អម្នាក់ទៀតធ្វើជាប៉ាៗកូនគេ។ គ្រាន់តែគិតបេះដូងគេក៏ឈឺឆៀបៗស្រមៃថាកូនគេនឹងហៅអ្នកដទៃថាប៉ាមិនមែនជាគេ។ រាល់យប់គេតែងតែអង្គុយសំកុកនៅក្នុងបន្ទប់កូនគេដែលអោយជាងធ្វើកាលពីមុនគេអង្គុយមើលខោអាវតូចៗតុក្កតាដែលគេបានទៅទិញជាមួយជែលហ្វីយ៉ាងរីករាយសឹងតែយប់ខ្លះគេមិនបានគេងរវល់តែនឹកដល់ជែលហ្វីនិងកូន
៥ឆ្នាំក្រោយមក អាន់ធ័រអង្គុយក្នុងឡានស៊េរីទំនើបដោយមានកូនចៅជាអ្នកបើកឡានបរទៅកាន់ទីក្រុងមីឡានប្រទេសអ៊ីតាលីដើម្បីធ្វើកាងារខ្លះនិងលម្ហែខួរក្បាលខ្លះផង។ គេអង្គុយនៅកៅអីក្រោយមើលទៅផ្លូវមិនឈប់យ៉ាងស្ងៀមស្ងាត់រហូតដលើកូនចៅគេចម្លែកចិត្តព្រោះមិនដែលឃើញវៅហ្វាយរបស់ខ្លួនបែបនេះ÷
(យើងដឹងថាយើងមានអំនួតលើខ្លួនឯង,យើងដឹងថាយើងមានមោទនភាពនូវអ្វីដែលមានពេលនេះហើយមិនគិតថានឹងមាននរណាអាចយកឈ្នះយើងបាន! អ្វីដែលយើងចង់បានយើងត្រូវតែបានតែយើងគិតខុស..យើងមិននឹកស្មានថាស្រីធម្មតាដូចជានាងអាចធ្វើអោយយើងទន់ជ្រាយ!ហាន ជែលហ្វី..ពេលនេះនាងដឹងទេថាយើងមិនហ៊ានសូម្បីលើកដៃសម្លាប់នាងតាមដែលនិយាយហើយនាងថែមទាំងឆក់យកបេះដូងយើងទៅជាមួយថែមទៀត! ពេលនេះយើងដឹងថាយើងអន់ដល់កម្រិតណាសូម្បីបេះដូងនាងក៏យើងមិនអាចយកបាន..យើងមិនអាចយកឈ្នះមនុស្សស្លាប់ដូចជាអាដ្រេមបាន..យើងនេះវាអន់ខ្លាំងណាស់អន់ពិតមែន! យើងយកបានត្រឹមសម្បកកាយរបស់នាង) អាន់ធ័រលួចនិយាយក្នុងចិត្តយ៉ាងសោកសៅ គេសឹងតែគ្មានកម្លាំងក្នុងខ្លួនព្រោះតែចង់ជួបកូននិងជែលហ្វីខ្លាំង។ មកដល់ទីក្រុងមីឡាន អាន់ធ័រផ្ញើរការងារជាមួយកូនចៅហើយគេក៏ដើរលម្ហែក្នុងទីក្រុងម្នាក់ឯង។ គេដើរបណ្ដើរមើលទៅអ្នកដទៃដែលមានគ្រួសារដើរបណ្ដើរកូនយ៉ាងរីករាយសឹងតែមានតែគេដែលតែលតោល។ ស្រាប់តែគេដើរដល់ភ្លើងស្តុបមួយកន្លែងអាន់ធ័ររៀបនឹងឆ្លងផ្លូវទៅហើយស្រាប់តែលឺសម្លេងតូចមួយជាមួយនឹងដៃតូចរបស់អ្នកណាម្នាក់មកចាប់ជាយអាវធំគេតិចៗ÷
“ពូសង្ហាត្រូវការទិញផ្ការបស់ជែលដែរទេ?” នាងតូចម្នាក់សួរអាន់ធ័រទើបគេបន្ទាបខ្លួនអោយស្មើរនឹងកម្ពស់របស់នាងតូចលក់ផ្កានោះ
“លក់យ៉ាងម៉េចដែរ?” អាន់ធ័រញញឹមស្រទន់ស្របពេលដែលមើលទៅមុខរបស់ស្រីតូចលក់ផ្កាធ្វើអោយគេនឹកដល់ជែលហ្វីនិងកូនកាន់តែខ្លាំង។ បើរាប់ដល់ពេលនេះកូនគេសមតែធំប្រហាក់ប្រហែលនេះដែរហើយ
“១ទងមួយដុល្លាបើពូសង្ហាទិញជែលលក់អោយ៣ទងមួយដុល្លា..ហិហិ..” អ្នកលក់ផ្កាតូចនិយាយទាំងសើចតិចៗ
“អូខេអញ្ចឹងពូទិញ៣ទង” អាន់ធ័រញញឹមហើយឈោងយកផ្កា៣ទងរួចហុចប្រាក់អោយ
“អរគុណពូសង្ហា..ហិហិ..ពូសង្ហាមកដើរលេងនៅទីនេះឬ?” អ្នកលក់ផ្កាតូចសួរនាំ
“បាទ..ចេះសម្បើមទេតើ! ប្រាប់ពូមកមើលថាឈ្មោះអី?”
“អឺ..ម៉ាក់ៗប្រាប់ថាមិនអោយប្រាប់អ្នកណាទេតែប្រាប់ពូសង្ហាមួយក៏មិនអីដែរ..អាន់ជែល” នាងតូចប្រាប់ទាំងញញឹមហើយបេះដូងអានធ័រក៏លោតដុកដាក់ៗព្រោះតែឈ្មោះដូចដែលគេធ្លាប់និយាយប្រាប់ឈ្មោះកូនស្រីគេទៅកាន់ជែលហ្វី
“អាន់ជែលឬ?ឈ្មោះពិរោះ..ចុះម៉ាក់ៗនៅឯណា?ឈ្មោះអី?” គេសួរលេងៗ
“ម៉ាក់ជែលជាអ្នកលក់កាហ្វេនៅឆ្ងាយពីនេះបន្តិចហើយជែលសុំទោសណា៎ម៉ាក់ៗជែលប្រាប់ថាមិនអោយប្រាប់ឈ្មោះដលើអ្នកប្លែកមុខទេ..ពូសង្ហាកុំខឹងជែលណា៎”
“បាទ..” អាន់ធ័រងក់ក្បាល
“អញ្ចឹងជែលទៅសិនហើយណា៎..បាយៗពូសង្ហា..ជែលសង្ឃឹមថានឹងបានជួបពូសង្ហាទៀត” អាន់ជែលក្មេងលក់ផ្កាក៏លើកដៃលាអាន់ធ័រហើយរត់ប្រុយចេញទៅភ្លាមហើយអាន់ធ័រក៏ញញឹមព្រោះអារម្មណ៍ល្អបន្តិចហើយមានអារម្មណ៍ថាជែលហ្វីនិងកូនគឺនីទីនេះហើយក្បែរៗគេ...
“តែនៗ..ពិភពលោកពោរពេញដោយពូសង្ហា..ពូសង្ហាទិញផ្កាអាន់ជែល..ជែលចង់ក្លាយជាព្រះនាងបានពូសង្ហា..អុយ៎..មកដល់ផ្ទះវិញហើយ” អាន់ជែលបិទមាត់ស្ងាត់ជ្រៀបឈប់ច្រៀងព្រោះមកដល់ហាងកាហ្វេរបស់ម៉ាក់នាងហើយ
“ម៉ាក់ៗហា៎នេះប្រាក់” អាន់ជែលរត់ចូលក្នុងហាងកាហ្វេហើយហុចប្រាក់អោយនារីម្នាក់ដែលកំពុងតែជូតតុ។ នាងគឺ ជែលហ្វីមែនទេ?
“អឹម..”
“ម៉ាក់ៗហា៌មានគេសួរឈ្មោះម៉ាក់”
“ចុះជែលប្រាប់គេថាម៉េច?”
“គឺជែលអត់ប្រាប់ទេ..ម៉ាក់ៗធ្កាប់ប្រាប់ជែលហើយថាប្រាបើឈ្មោះម៉ាក់ទៅកាន់តែអ្នកគ្រូនៅសាលាតែមួយគត់”
“អឹម..ល្អណាស់!ចាំសម្ដីម៉ាក់ពេលគេសួរជែលត្រូវតែប្រាប់គេថាម៉ាក់ឈ្មោះអេនណាមិនមែនជែលហ្វីលឺទេ?”
“ចាស៎ម៉ាក់ៗ..”
“អឺ..តែ..” ម្ចាស់ឈ្មោះជែលហ្វីដែលជាម៉ាក់របស់អាន់ជែលរាប់ប្រាក់នៅក្នុងដៃហើយលើកចិញ្ចើម
“ជែល!ថ្ងៃនេះកូនលក់បាត់លុយម៉ាក់ទៀតហើយ”
“ហ៊ម..អូយ៎ម៉ាក់ៗហា៎..ជែលដូចជាហត់ណាស់ជែលសុំទៅគេងសិនហើយព្រោះស្អែកជែលត្រូវទៅរៀនពីព្រលឹម”
“កុំប្រើវិធីដដែលៗគេចម៉ាក់អោយសោះ..កូនជើងល្អ” ជែលហ្វីស្ដីបន្ទោសតិចៗអោយកូនហើយអាន់ជែលក៏រត់ឡើងទៅខាងលើផ្ទះខាងលើហាងកាហ្វេបាត់ទើបជែលហ្វីគ្រវីក្បាល...
#ទាសីភ្លើងប្រាថ្នា
#ភាគ៣២
#ក្នុងនាមជាអ្នកដទៃ
នាពេលព្រឹកព្រលឹម រាងតូចរបស់ជែលហ្វីកំពុងតែជូតតុក្នុងហាងលក់កាហ្វេនិងរៀបចំកាហ្វេមកជូនភ្ញៀវដែលមកជាប្រចាំរៀងរាល់ព្រឹក។ មិនយូរនាងល្អិតអាន់ជែលក៏ចុះមកពីខាងលើផ្ទះជាមួយខោអាវជាសិស្សសាលាជាមួយនឹងស្ពាយកាបូបតូចមួយនៅខាងក្រោយ÷
“ម៉ាក់ៗជែលទៅសាលាហើយណា៎..ជុប៎” អាន់ជែលទំទើតជើងថើបជែលហ្វី
“ចាស៎..ត្រូវចាំលឺទេថាមិនត្រូវទៅមានរឿងជាមួយអ្នកដទៃ” ជែលហ្វីជ្រឹមភ្នែកដាកើកូនស្រីក្បាលខូចដែលមកពីសាលាតែងតែស្ពាយរឿងអោយនាងឈឺក្បាលរាល់ពេល
“ចាស៎ម៉ាក់..” អាន់ជែលងក់ក្បាលព្រមទាំងញញឹមងាកដើរចេញទៅសាលាដោយខ្លួនឯងព្រោះសាលាក៏នៅជិតដែរ។ ក្នុងវ័យជិត៦ឆ្នាំអាន់ជែលមិនដែលធ្វើអោយជែលហ្វីពិបាកសូម្បីបន្តិច ទៅសាលាដោយខ្លួនឯង ធ្វើអីដោយខ្លួនឯងព្រមទាំងមានចរិតរឹងមាំមិនចាញ់កូនប្រុសថែមទាំងនិយាយច្រើនវោហារសឹងតែនាងតាមមិនទាន់។ នៅតាមផ្លូវទៅសាលារៀន÷
“ពូសង្ហា..សង្ហា..ជែលជាព្រះនាង..ជែលជាព្រះនាងបានពូសង្ហា” អាន់ជែលរអ៊ូរង៉ូវម្នាក់ឯងលេងតាមផ្លូវទៅសាលារៀន
វាក៏ជួនគ្នាដែលស្រាប់តែអាន់ជែលដើរសុខៗស្រាប់តែស៊ីផ្លេឡាននៅថ្នល់លឺមកទើបអាន់ជែលងាកទៅមើលហើយឡានក៏អែបកៀនមក÷
“អុយ៎..ពូសង្ហា” អាន់ជែលញញឹមស្របពេលដែលម្ចាស់ឡានបើកកញ្ចក់ឡានមកក៏បង្ហាញឃើញអាន់ធ័រនៅក្នុងនោះ
“ទៅណានាងល្អិតលក់ផ្កា” អាន់ធ័រសួរនាំស្របពេលដែលមានអារម្មណ៍ថាខ្លួនមាននិស្ស័យជាមួយអាន់ជែល
“ហិហិ..ជែលទៅសាលា..ជែលជួបពូសង្ហាទៀតហើយ” អាន់ជែលសើចតិចៗ
“សាលានៅឯណាចាំពូជូនឯងទៅ”
“បើមិនជឿលើនិស្ស័យក៏មិនកើតដែរ..ឃើញទេជែលបានជួបពូសង្ហាម្ដងទៀតហើយ” អាន់ជែលនិយាយហើយសើចលឹបភ្នែក
“មកទៅសាលជាមួយពូដែរទេពូជូនទៅ” អាន់ធ័រចិត្តល្អហើយញញឹមស្រទន់ដាកើអាន់ជែល។ គេមិនទាន់ធ្វើដំណើរត្រឡប់ទៅវិញទេព្រោះតែអារម្មណ៍គិតថាប្រពន្ធកូនគេនៅទីនេះហលយក៏ដាក់អោយកូនចៅស៊ើបមើលទៅទីនេះតែម្ដង
“អឺ..អរគុណពូសង្ហា..ហិហិ..” អាន់ជែលងក់ក្បាលអរគុណព្រោះថានាងជាក្មេងរួសរាយទើបអាន់ធ័រចេញពីឡានហើយលើកនាងចូលក្នុងឡាននាំនាងទៅសាលា
មកដល់សាលា អាន់ជែលចុះពីលើឡានដោយមានអាន់ធ័រលើកចុះព្រមជាមួយនឹងស្នាមញញឹម÷
“ពូសង្ហាថ្ងៃនេះទំនេរទេ?ចាំជែលនាំពូសង្ហាទៅញ៉ាំកាហ្វេហ្វ្រីនៅផ្ទះជែលសម្រាប់អរគុណពូសង្ហាដែលជូនជែលមកសាលា” អាន់ជែល
“មិនបាច់ក៏បាន” អាន់ធ័រ
“អត់ទេ!ជែលចង់អោយពូសង្ហាទៅញ៉ាំកាហ្វេផ្ទះជែលណា៎ៗ..ម៉ាក់ជែលប្រាប់ថាមនុស្សដែលធ្វើល្អដាក់យើងយើងត្រូវធ្វើល្អដាក់គេវិញ..ពូសង្ហាទៅៗណា៎..ជែលចេញពីសាលាម៉ោង១០ហើយចាំជែលនាំពូសង្ហាទៅផ្ទះជែល”
“អឹម..” អាន់ធ័រងក់ក្បាល
“ទ្ពក់ដៃមកព្រោះថាមនុស្សចាស់មិនគួរអោយទុកចិត្តទេដូចជាម៉ាក់ជែលអញ្ចឹងថាទិញសូកូឡាអោយជែលតែម៉ាក់ជែលមិនទិញមក..មនុស្សចាស់អត់គួរអោយទុកចិត្តដូចជាក្មេងៗទេ” អាន់ជែលញញឹមហើយលើកកូនដៃមកទ្ពក់ជាមួយអាន់ធ័រព្រមទាំងសើចរត់ទៅក្នុងសាលាព្រោះលឺជួងចូលរៀន
“ជែលសង្ឃឹមថាពូសង្ហានឹងមិនភ្លេចសន្យាជាមួយជែលទេ” អាន់ជែលរត់ចូលក្នុងរបងសាលាហើយក៏ងាកមកស្រែកប្រាប់អាន់ធ័រហលយគេក៏គ្រវីក្បាលតិចៗលើកដៃលាព្រមជាមួយនឹងអារម្មណ៍ខ្នាញ់ក្មេងម្នាក់នេះ...
វាជាលើកទី១ដែលងាន់ធ័រចងចាំពាក្យសន្យា គេនៅចាំអាន់ជែលរហូតដល់ម៉ោងចេញទៅផ្ទះតែម្ដងធ្វើអោយអាន់ជែលសប្បាយចិត្ត។ ក្រោយពេលមកដល់ហាងកាហ្វេរបស់ម៉ាក់អាន់ជែលដែលជាជែលហ្វី÷
“តែនៗមកដល់ហើយ..ហាមលួចស្រឡាញ់ម៉ាក់ជែលព្រោះម៉ាក់ជែលជាស្រីស្អាតនរណាក៏សរសើរដែរ” អាន់ជែលនិយាយដោយភាពជឿជាក់ព្រមទាំងដឹកដៃអាន់ធ័រចុះពីលើឡានមកចូលក្នុងហាងកាហ្វេតូច។ បេះដូងគេលោតញាប់ស្របពេលដែលឃើញរាងតូចរបស់ម៉ាក់របស់អាន់ជែលពីក្រោយខ្នងដូចជាប្រហែលៗហើយកាន់តែលោតញាប់នៅពេលដែលនាងបានងាកមកស្របពេលដែលអាន់ជែលហៅ÷
“ម៉ាក់ៗ..”
ផូស!! គ្រាន់តែងាកមកជែលហ្វីក៏ជ្រុះកែវទឹកដោះគោដែលត្រៀមទុកអោយអាន់ជែលពីដៃភ្លាមពេលឈរទល់មុខជាមួយបុរសម្នាក់ដែលប៉ុនប៉ងបំបែកនាងនិងកូនកាលពីមុន
“ជែលហ្វី..” អាន់ធ័រនិយាយជាមួយនឹងចង់ឈួលចុងច្រមុះមនុស្សស្រីដែលគេតាមរកកំពុងឈរនៅពីមុខគេ
“ពូសង្ហាស្គាល់ម៉ាក់ជែលដែរហ៎?”
“ស្គាល់..ស្គាល់ច្បាស់ណាស់..កូនស្រីប៉ា”
”កូនស្រីអី?”
ភឹប!! អាន់ធ័រស្ទុះទៅអោបរាងកាយរបស់ជែលហ្វីភ្លាមៗជាមួយនឹងអារម្មណ៍សប្បាយចិត្តឥតឧបមាតែក៏ភ្ញាក់ផ្អើលនៅពេលដែលដៃតូចរបស់ជែលហ្វីរុញគេចេញ÷
“ពួកយើងពេលនេះត្រឹមតែជាអ្នកដទៃនោះទេ” ....
