ភាគ២៧+២៨

1K 28 0
                                        

#ទាសីភ្លើងប្រាថ្នា
#ភាគ២៧
#អតីតកាលវិលវល់
        ទម្រាំមកដល់ផ្ទះវិញក៏ថ្ងៃត្រង់ល្មម អាន់ធ័ររហ័សចុះពីលើឡានមុនហើយក៏មកបីអ្នកមានផ្ទៃពោះ÷
        “ខ្ញុំដើរខ្លួនឯងបាន” ជែលហ្វីអោបកគេហើយក៏និយាយ។ នាងមិនមែនទារុណដល់ថ្នាក់ចុះពីលើឡានមិនបាននោះទេ
        “ថ្ងៃនេះនាងដើរផ្សាររោយខ្នងអស់ហើយ..មិនអាណិតកូនឬទេយ៉ាងម៉េចដែលហត់ជាមួយម៉ាក់ៗដែរ” អោយតែនិយាយពីកូនគេក៏ញញឹមព្រមទាំងធ្លោយមកថើបសកើនាងមួយខ្សឺតថែមទៀត
        “លោក..” នាងសម្លក់មុខគេ
        “មកទៅលើយើងកក់សក់អោយនាង!ឃើញទេលែងក្រអូបអស់ផ្អួរតែញើស” អាន់ធ័រចំអន់លេងស្របពេលបីនាងឡើងទៅបន្ទប់ខាងលើដើម្បីកក់សក់អោយនាង។ ហើយវាក៏មិនមែនជាលើកទី១គេតែងតែកក់សក់អោយនាងជានិច្ចព្រោះតែពោះនាងធំទើបពិបាកក្នុងការធ្វើចលនា
        “អឹម..” នាងងក់ក្បាលយល់ព្រម
        កំឡុងពេលដែលកំពុងកក់សក់ អាន់ធ័រគេមិនមែនកក់តែសកើនាងថែមទាំងល្បួងនាងអោយដោះអាវហើយគេជាអ្នកមុជទឹកអោយថែមទៀតរែនរណាទៅដឹងទៅថាជែលហ្វីចាប់គំនិតខូចគេបានក៏មិនព្រមដោះអោយ÷
        “ធ្វើជាខ្មាស!ខ្លួននាងមានកន្លែងណាដែលអាថ៌កំបាំងសម្រាប់ខ្ញុំទៀតទៅ?” អាន់ធ័រញីសក់នាងតិចៗជាមួយនឹងសាប៊ូ។ ទោះជែលហ្វីធ្វើមិនត្រូវចិត្តគេក៏គ្រាន់តែស្ដីបន្ទោសអោយតិចតួចមិនមែនស្ដីខ្លាំងព្រោះគេក៏គិតថាកូនក្នុងពោះនាងនឹងកើតមកហើយមិនត្រូវធាតុគ្នាជាមួយគេ។ ពេលខ្លះគេក៏ដូចជារោគចិត្តសុខៗក៏បាញ់ខ្សែភ្នែកម៉ក់ៗដូចកូនឆ្មារមកកាន់នាង
        “ខ្ញុំដឹងតែខ្ញុំអាចងូតទឹកខ្លួនឯងបាន” នាងប្រាប់
        “តោះរួចហើយ” អាន់ធ័រនិយាយព្រមទាំងលើកទឹកមកចាក់លើសក់នាងហើយក៏យកកន្សែងលើកសក់នាងឡើងទៅលើ
        “លោកចេញទៅក្រៅទៅ!ខ្ញុំត្រូវការងូតទឹក”
        “ចាំយើងងូតអោយនាង”
        “មិនបាច់ទេ!ចេញទៅអោយលឿនទៅកូនកំពុងតែស្អុះស្អាប់” ជែលហ្វី
        “អូខេ..តែហាមចាក់សោបើនាងយ៉ាងម៉េចៗហៅខ្ញុំភ្លាមលឺទេ?”
        “ចាស៎..” ជែលហ្វីងក់ក្បាលព្រមទាំងរិញគេអោយចេញទៅក្រៅហើយនាងក៏ចាប់ផ្ដើមងូតទឹក
        រីឯអាន់ធ័រនៅខាងក្រៅក៏លើកសម្លៀកបំពាក់ទារកដែលទិញមកពីផ្សារមកបត់ដាក់ក្នុងកន្ត្រកតូច។ ទោះបត់ស្អាតមិនស្អាតក៏គេនៅតែប្រឹងធ្វើព្រោះទទួលបានការបង្រៀនពិសេសពីម៉ែដោះហើយនិងមើលតាមអ៊ីនធើណេត។ ក្រោយពេលជែលហ្វីចេញពីបន្ទប់ទឹកវិញ÷
        “មកណេះ..” អាន់ធ័រទាញដៃជែលហ្វីមកអោយអង្គុយលើគ្រែ
        “យ៉ាងម៉េច?”
        “ចង់លេងជាមួយកូន” គេប្រាប់ព្រមជាមួយយកដៃទាំងសងខាងទៅដាក់លើពោះខ្នាតធំរបស់ជែលហ្វីដែលមានរ៉ូបបាំង។ គេអង្អែលថ្នមៗព្រមទាំងភ្លាត់មាត់និយាយ÷
        “នាងល្អិតនេះកំពុងតែកំរើកហើយតើ” អាន់ធ័រនិយាយហើយក៏អៀងត្រចៀកដាក់លើពោះនាង
        “កូនលោករពឹសណាស់..” នាងថារួចលើកដៃអង្អែលពោះ
        “កាត់តាមនាង”
        “គ្មានទេ”
        “ទ្រាំទៅណា៎បន្តិចទៀតនឹងបានចេញមកខាងក្រៅរត់លេងជាមួយប៉ាៗមិនខាន” អាន់ធ័រនិយាយព្រមជាមួយសម្លេងស្រទន់តែជែលហ្វីបែរជាចង់ស្រក់ទឹកភ្នែកក៏ងើយមើលទៅពិដានព្រោះនឹកដល់សម្ដីគេកាលពីមុន
        (បើនាងគ្មានកូនយើងក្នុងពោះនាងទេ..កុំសង្ឃឹមថានាងបានរស់ដល់វេលានេះ) នាងចាំបាន។ គេក៏ធ្លាប់ប្រាប់នាងថាបន្ទាប់ពីនាងបង្កើតកូនគេហើយនាងនឹងត្រូវស្លាប់។ រយៈពេលកន្លងមកនាងមិនដឹងទេថាហេតុអី..នាងបែរជាលែងចង់ស្លាប់ទៅវិញព្រោះតែមានអារម្មណ៍ថាមានចំណងមួយដែលផ្សារភ្ជាប់រវាងនាងនិងកូនក្នុងពោះ។ នាងខូចចិត្តពេលនេះ។ នាងចង់នៅជាមួយកូនអោយយូរៗដូចគ្នាហើយនាងក៏មិនប្រកែកដែរថានាងពេញចិត្តនឹងទង្វើល្អរបស់គេមកកាន់កូនក្នុងពោះនាងហើយនាងទទួលបានវាដោយប្រយោលក៏ដោយចុះ។ សក់ពេលតែជាង១ខែទៀតកូននឹងកើតហើយនាងក៏ប្រហែលជាលែងសល់ដង្ហើមលើផែនដីនេះដូចគ្នា
        “កើតអី?” អាន់ធ័រងើយមុខមកសួរនាងព្រោះឃើញនាងចង់យំ
        “កូនជិតកើតហើយ” ជែលហ្វីរំលឹកហើយអាន់ធ័រក៏ចាំសម្ដីគេកាលពីមុនដូចគ្នា។ បេះដូងគេលោតញាប់រកតែរាប់មិនត្រូវហើយក៏មានអារម្មណ៍ថាមិនដាច់ចិត្តនឹងជែលហ្វីតែគេមិននិយាយវាចេញមក។ តាំងពីមានកូននោះមកអាន់ធ័រដែលធ្លាប់តែជាមនុស្សឯកាក៏ចាប់ផ្ដើមស្គាល់ពាក្យថាគ្រួសារយ៉ាងពេញលេញទោះនេះវាគ្រាន់តែជាពិភពក្លែងក្លាយមួយក៏ដោយតែគេក៏ពេញចិត្តវាហើយទទួលបានអារម្មណ៍ថាគេមិមចង់ឯកាដូចពីមុនហើយចង់មានគ្រួសាររស់នៅសុខសាន្តដូចមនុស្សធម្មតាដទៃ
        “ចង់ញ៉ាំអី?ថ្ងៃនេះយើងធ្វើជាចុងភៅអោយនាង” គេបង្វែររឿងវិញហើយប្រឹងញញឹមដាក់នាងទោះបេះដូងក៏តែសោកសៅប្រេះស្រាំដូចជាជែលហ្វីហើយនាងក៏ងក់ក្បាល
        (ពេលវេលាដែលនៅសល់ខ្ញុំនឹងធ្វើជាអោយល្អបំផុត)ជែលហ្វីនិយាយស្ងាត់ៗម្នាក់ឯងក្នុងចិត្តហើយអាន់ធ័រក៏បីនាងចុះពីបន្ទប់ទាំងអត់មាត់អត់ក....
#ទាសីភ្លើងប្រាថ្នា
#ភាគ២៨
#លោកប៉ាថ្មីថ្មោង (២)
        ធ្មេចបើកៗក៏មួយខែក៏កន្លងទៅហួសទៅទៀត លោកប៉ាអាន់ធ័រក៏មើលថែម៉ាក់បានល្អបំផុតហើយសាងអនុស្សាវរីយ៍ច្រើនដែលអាចថាអាន់ធ័រនឹងមិនអាចដាច់ចិត្តពីនាងបាន។
        តឹបៗ សម្លេងដើរទៅដើរមកនៅមុខបន្ទប់សម្រាលកូន អាន់ធ័រដើរចុះឡើងៗទាំងក្ដោបដៃណែនមើលទៅបន្ទប់សម្រាលទាំងខាំធ្មេញណែននឹកបារម្ភដល់អ្នកសម្រាលនៅខាងក្នុង
        “ចង្រៃមែន..” អាន់ធ័រលើកដៃដាល់ជញ្ជាំងពេទ្យ។ កាលពីព្រឹកគេឃើញនាងឈឺពោះខ្លាំងនៅពេលញ៉ាំអាហារគេភ័យសឹងស្លាប់ខ្លាចនាងមានរឿងអីតែនរណាទៅដឹងទៅថានាងឈឺពោះសម្រាលនាងល្អិតនោះសោះក៏ធ្វើអោតគេធូរទ្រូងតែពេលមកដលើពេទ្យគេបែរជាថប់ដង្ហើមសឹងស្លាប់ដែលលឺសម្លេងនាងស្រែកចេញពីបន្ទប់សម្រាល
        “អ្ហា...” សម្លេងជែលចេញពីបន្ទប់សម្រាលហើយអាន់ធ័តក៏ខាំធ្មេញបែកញើសជោគសឹងតែវេទនាជាងអ្នកនៅខាងក្នុងទៅទៀត
        “ចៅហ្វាយ..នេះកន្សែងជូតញើស” កូនចៅគេលួចសើចព្រមទាំងថែមជាយល់ចិត្តហុចកន្សែងអោយអាន់ធ័រជូតញើស
        “បញ្ជួសយើង?” អាន់ធ័រទទួលកន្សែងព្រមទាំងសួរទៅកាន់កូនចៅទាំងម៉ឺងម៉ាត់
        “អឺ..អត់ទេចៅហ្វាយ” កូនចៅរបស់អាន់ធ័រលើកដៃអេះសក់តិចៗ។ អាន់ធ័រជូតញើសតិចៗព្រមជាមួយនឹងការបារម្ភអ្នកខាងក្នុងខ្លាំងតែមិនអាចធ្វើអីបានគឺបានត្រឹមតែឈរស្ដាប់សម្លេងស្រែកពីខាងក្នុងមក
        “ង៉ាៗ...” មួយសន្ទុះធំក្រោយមក សមាជិកថ្មីដែលអាន់ធ័ររងចាំក៏បន្លឺសម្លេងយំពីខាងក្នុងមករួចអាន់ធ័រក៏អរភើតជាមួយនឹងសម្លេងយំមួយនោះ
        “កូនយើង..” អាន់ធ័រញញឹមស្រទន់សប្បាយចិត្តតែក៏ងកមកមិនញញឹមវិញព្រោះតែបាត់សម្លេងជែលហ្វីឈឹងធ្វើអោយគេបារម្ភលើសដើម
        បន្តិចក្រោយមក ទ្វារបន្ទប់សម្រាលក៏បើកឡើងអ្នកគ្រូពេទ្យម្នាក់ក៏បីទារិកាតូចដែលកំពុងតែយំធធាក់ចេញមកហើយអាន់ធ័រក៏រហ័សទៅរក
        “ង៉ាៗ..ង៉ា” សម្លេងយំរកររឿងក្មេងដែលទើបនឹងកើតបានមកដល់ដៃអាន់ធ័រជាឪពុក
        “កូនលោកគួរអោយស្រឡាញ់ណាស់” អ្នកគ្រូពេទ្យសរសើរព្រមទាំងរំភើបជំនួសជែលហ្វីដែលបានស្វាមីល្អៗ
        “បាទអរគុណ! ចុះជែល?” អាន់ធ័រ
        “ភរិយារបស់លោកនៅខាងក្នុងដោយសារតែសម្រាលកូនថ្មីថ្មោងមានការហត់នឿយខ្លាំងហើយខាងខ្ញុំបានចាក់ថ្នាំជំនួយរួចរៀបចំអោយភរិយាលោកសម្រាកហើយចាស៎!លោកអាចចូលទៅមើលភរិយាលោកបាននៅបន្ទប់ជិតនេះ” អ្នកគ្រូពេទ្យប្រាប់ព្រមទាំងជួយសារ៉េការបីកូនអាន់ធ័រដែលគេបីមិនសមទំនងសោះ
        “បាទ” អាន់ធ័រងក់ក្បាលរីឯានាងល្អិតដែលទើបចាប់កំណើតក៏ចាប់ផ្ដើមធ្វើទុកគេតែម្ដង
        “ង៉ាៗ..ង៉ា..”
        “អូៗ..កុំយំអីណាកូនស្រីប៉ា” អាន់ធ័របីកូនហើយនិយាយស្រទន់ព្រមទាំងធ្វើមុខធ្វើមាត់លួង
        “បើអញ្ចឹងខ្ញុំសុំទៅខាងនោះសិនហើយ” អ្នកគ្រូពេទ្យប្រាប់ហើយអាន់ធ័រក៏ងក់ក្បាល
        “បាទ” អាន់ធ័រឆ្លើយស្របពេលដែលឈរបីកូនលេងមួយសន្ទុះធំទើបចូលទៅរកអ្នកទើបសម្រាលកូន
        ក្រាក!! អាន់ធ័រពរកូនតូចបើកទ្វារចូលទៅមើលជែលហ្វីដែលកំពុងគេងលើគ្រែពេទ្យ។ អាន់ធ័រដើរស្ងាត់ៗកុំអោយជែលហ្វីភ្ញាក់តែថាកូនតូចមិនសហការ÷
        “ង៉ាៗ..ង៉ាៗ”
        “ស៊ូច!ស្ងាត់ណា៎កូនប៉ា..រំខានម៉ាក់ៗធ្វើអីហា៎?” អាន់ធ័រធ្វើជាមុខមាំដាក់កូនតូចតែជែលហ្វីដែលកម្លាំងកំហែងតិចតួចនោះក៏និយាយតិចៗមកកាន់គេ
        “កូន..អោយកូនមកខ្ញុំបន្តិច” សម្លេងខ្សោយរបស់ជែលហ្វីហើយអាន់ធ័រក៏បីកូនតូចមកសាក់លើដៃខ្សោយរបស់នាងដែលរងចាំ
        “មុខកាត់រកនាងណាស់..សឹងតែច្រឡំគ្នាហើយតើ” អាន់ធ័រដាក់ខ្លួនអង្គុយជិតគ្រែរួចក៏លើកដៃទៅអង្អែលដៃតូចរបស់កូន
        “ហិហិ..” ជែលហ្វីអោនថើបកូនដោយក្ដីស្រឡាញ់ពេញទ្រូងហើយសើចដោយការសប្បាយចិត្តរួចនាងក៏រកកលចង់យំខណៈដែលចិត្តមួយគិតថាអាន់ធ័រនឹងបំបែកនាងនិងកូន
        “ចង់ញ៉ាំអីឬអត់?មែនហើយចាំយើងតេរប្រាបើម៉ែដោះអោយរៀបចំរបស់ប៉ូវអោយនាងព្រោះនាងហត់ហើយ..” អាន់ធ័រនិយាយហើយលើកដៃនាងមកថើបបន្តិច
        “ចាស៎..អូៗកូនឆ្លាតរបស់ម៉ាក់..កុំយំណា៌” មិនដឹងយ៉ាងម៉េចកូនតូចដែលទើបកើតក៏ត្រូវធាតុជាមួយជែលហ្វីសម្បើមគ្រាន់តែនិយាយផ្អែមបន្តិចក៏ស្ងាត់មាត់
        “កូននាងគួរអោយជ្រិញណាស់” អាន់ធ័រនិយាយទាំងពេបមាត់លេងសើច
        “ក៏ជាកូនរបស់លោកហ្នឹងហើយ”
        “ង៉ាៗ..ង៉ាៗ..” តែបន្តិចក្រោយមកកូនក៏យំម្ដងទៀតទើបជែលហ្វីគិតថាកូនប្រហែលជាឃ្លានបៅ
        “លោកចេញទៅក្រៅសិនទៅ..ខ្ញុំ-ខ្ញុំ” នាងនិយាយមិនចេញព្រោះខ្មាស
        “យ៉ាងម៉េច?”
        “ខ្ញុំបំបៅកូន..ចេញទៅ!ខ្ញុំខ្មាស”
        “ហ៊ឹម..អញ្ចឹងក៏ចេះខ្មាសគ្នាឯងកើត”
        “គឺខ្ញុំខ្មាសពិតមែន”
        “ខេ..ចាំតេរប្រាប់ម៉ែដោះអោយយកអាហារមកផង”អាន់ធ័រ
        “ចាស៎..អឺ..ពេលទៅវិញខ្ញុំមានរឿងចង់និយាយជាមួយលោក” ជែលហ្វី
        “រឿងអី?” អាន់ធ័រសួរដោយលើកចិញ្ចើម
        “គឺរឿងកូន” ជែលហ្វីប្រាប់ទើបអាន់ធ័ររាងធ្លាក់ទឹកមុខបន្តិចតែក៏ញញឹមដាក់ជែលហ្វីវិញ
        “យើងដឹងហើយ”...
       
       
       
       
       
       
       
       
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Where stories live. Discover now