ភាគ១៦+១៧

1K 31 0
                                        

#ទាសីភ្លើងប្រាថ្នា
#ភាគ១៦
#អភ័យឯកសិទ្ធពិសេស
        “ដល់ថ្ងៃណាត់ជួបពេទ្យហើយចៅហ្វាយ” កូនចៅរបស់គេនិយាយតិចៗទើបអាន់ធ័រងក់ក្បាល
        “យើងដឹងហើយ”
        “បាទចៅហ្វាយ” កូនចៅរបស់គេអោយគោរពបន្តិចមុននឹងថយខ្លួនចេញទៅក្រៅ
        “លោកកើតអី?”
        “គ្មានស្អីត្រូវនាងដឹងទេ!រឿងរបស់យើង” អាន់ធ័រ
        “....” ជែលហ្វីខ្ជឹបមាត់ណែន។ អេ៎! មិនគួរណាសួរមនុស្សកំណាចដូចជាគេសោះ
        “យើងជាយើង! នាងគ្មានសិទ្ធិសូម្បីបារម្ភយើង! មើលតែកូនយើងអោយបានល្អទៅយើងនឹងសម្រេចបំណងនាង” អាន់ធ័រសំដៅដល់ការស្លាប់ដែលជែលហ្វីទាមទារមករហូត
        “ខ្ញុំដឹងហើយ..អ៊ុប” ជែលហ្វីនិយាយមុននឹងមានអារម្មណ៍ថាចង់ក្អួតទើបលើកដៃខ្ទប់មាត់
        “ហេតុអីត្រូវទប់?មកណេះ!យើងនាំនាងទៅបន្ទប់ទឹក” អាន់ធ័រនិយាយមុននឹងឡើងគ្រាហ៍រាងកាយតូចទ្រុឌទហរោមរបស់ជែលហ្វីឡើងសំដៅទៅបន្ទប់ទឹក
        “អរគុណ”
        “ដើម្បីកូនយើង” អាន់ធ័រងាកមកនិយាយព្រោះមិនចង់អោយជែលហ្វីយល់ច្រឡំ
        ព្រោះគ្រប់យ៉ាងគឺដោយសារតែកូនពិតមែន...
        បើគ្មានកូនជីវិតនាងដូចជាកម្ទេចសម្រាមប៉ុណ្ណោះ...
        គេត្រូវការអោយនាងចាំដោយខ្លួនឯង...
        មនុស្សដូចជាអាន់ធ័រធ្វើពិតនិយាយពិត។ គេនិយាយថាមិនស្រឡាញ់អ្នកណាគេក៏ធ្វើតាមសម្ដីខ្លួនឯងរហូតមកដូចគ្នា
        “ត្រូវការអីទៀតទេ?” អាន់ធ័របន្ទាបសម្លេងស្រទន់បន្តិចព្រោះថាលឺម៉ែដោះនិយាយថាបើម៉ាក់ក្មេងអារម្មណ៍ល្អកូនក៏សុខភាពល្អទៅតាមដែរ
        “អត់ទេ”
        “យើងត្រូវចេញទៅក្រៅ! ចាំយើងតេរហៅអ្នកបម្រើមកកំដរ.”
        “ហើយល្ងាចនេះយើងនាំនាងទៅសម្រាកនៅភូមិគ្រឹះវិញ” ព្រោះគេមិនទុកចិត្តសត្រូវ។ ជីវិតគេមានគេតាមព្យាបាទគហរប់ទិសទីគេអាចនឹងឆក់ឱកាសពេលនេះចំណែករឿងដែលជែលហ្វីមានផ្ទៃពោះជាមួយគេក៏អាចមានអ្នកដឹងទៅហើយ
        “ចាស៎..” ចង់មិនចង់នាងក៏ត្រូវតែទន់ជាមួយគេសិនព្រោះពេលនេះកូនរបស់គេនៅក្នុងពោះនាងបើនាងហ៊ានថ្លោះថ្លោយដឹងតែគ្រួសារឡូវើសនឹងរងទុក្ខ
        “ល្អ! ស្រួលនិយាយគ្នាហើយតើស” អាន់ធ័រញញឹមចុងមាត់មុននឹងងាកចេញពីបន្ទប់ពេទ្យហើយជែលហ្វីក៏បិទភ្នែកសម្រាក...
        មន្ទីរពេទ្យផ្សេងមួយទៀត អាន់ធ័រចុះពីលើឡានដោយមានកូនចៅតាមគ្រប់ទីកន្លែងហើយគ្រូពេទ្យស្រីចំណាស់ម្នាក់ក៏ដើរចេញមកស្វាគមន៍អោយចូលកន្លែងណាត់÷
        “សួស្ដីលោកអាន់ធ័រ” គ្រូពេទ្យស្រីចំណាស់និយាយទាំងញញឹមព្រោះជាពេទ្យប្រចាំរបស់អាន់ធ័រតាំងពីក្មេងមក
        “ថ្ងៃនេះអ៊ំស្រីហៅឈ្មោះខ្ញុំឬ?” អាន់ធ័រនិយាយហើយញញឹម
        “គឺអាន់ធ័រខានមកយូរហ្នឹងហើយ”
        “បាទ!គឺរវល់តិចតួច”
        “អូខេ! អញ្ចឹងសុំពិនិត្យអាការៈហើយណា៎”
        “បាទ” អាន់ធ័រងក់ក្បាលហើយគ្រូពេទ្យចំណាស់ក៏លើកប្រដាប់វាស់ចង្វាក់បេះដូងមកដាក់លើទ្រូងខាងឆ្វេងរបស់អាន់ធ័រ
        “ឥឡូវនេះប្រសើរហើយ! ថ្នាំដែលអោយដែរទៅលេបដែរទេ?”
        “អត់ទេ” អាន់ធ័រគ្រវីក្បាលព្រោះថ្នាំដែលអោយទៅគឺគេមិនដែលលេបមែន
        “បើនៅតែចចេសលើកនេះគឺចាក់! ដឹងទេថាថ្នាំដែលអោយទៅគឺសំខាន់ហើយអាចធ្វើអោយផ្លូវចិត្តវាធូរស្រាលខ្លះ” គ្រូពេទ្យចំណាស់និយាយដោយការរករឿង
        “បាទ” អាន់ធ័រងក់ក្បាលទើបគ្រូពេទ្យចំណាស់យកថ្នាំមួយសារ៉ាងចេញមករៀបចំអោយអាន់ធ័រ
        “គេងអោយបានទៀងទាត់ផង” គ្រូពេទ្យនិយាយហើយក៏ចាក់ថ្នាំអោយអាន់ធ័រ
        “បាទ” អាន់ធ័រនិយាយងក់ក្បាលព្រមទាំងខាំធ្មេញណែន។ វាគួរអោយខ្មាសដែលទេដែលមនុស្សធំដូចគេខ្លាចម្ជុលជាងអ្វីៗទាំងអស់
        “រួចហើយ! ថ្ងៃមុនអោយអ៊ំរកសៀវភៅថែអ្នកមានផ្ទៃពោះដោយសារអី?”
        “អឺ..គឺ..” អាន់ធ័រញញឹមមិនសូវសមហើយគេមិនចង់ប្រាប់រឿងជែលទៅអោយអ្នកណាឡើយ
        “កុំប្រាប់ថាទៅបំផើមកូនគេ”
        “គឺអត់ទេ! ម៉ែដោះផ្ដាំទិញអោយអ្នកបម្រើ” អាន់ធ័រធូរទ្រូង
        “អ៎..ណេះសៀវភៅអ៊ំទិញមក២ក្បាល” គ្រូពេទ្យចំណាស់ហុចថង់សៀវភៅអោយអាន់ធ័ររួចគេក៏ទទួលហុចអោយកូនចៅរួចក៏បន្តនិយាយលេងជាមួយគាត់...
        ល្ងាចឡើង អាន់ធ័រក៏នាំជែលហ្វីមកភូមិគ្រឹះវិញ។ គ្រាន់តែចូលក្នុងភូមិគ្រឹះនាងក៏ចម្លែកចិត្តព្រោះសមាជិកថ្មីដែលជាម៉ារីមើលមកនាងដូចជាសត្រូវស៊ីសាច់គ្នាហើយអាន់ធ័រក៏បានឃើញមុននឹងនិយាយខ្លាំងប្រកាសក្នុងភូមិគ្រឹះ÷
        “កុំប៉ះឆ្មាតូចរបស់យើង” អាន់ធ័រនិយាយខ្លាំងលឺពេញភូមិគ្រឹះហើយអ្នកដែលមិនដឹងរឿងរវាងជែលហ្វីនិងអាន់ធ័រក៏មើលមកជែលហ្វីដោយចម្ងល់
        (នាងនេះវាជាអ្នកណា?)ម៉ារីនិយាយក្នុងចិត្តតិចព្រមឬាំងខាំមាត់ស្ទើរបែកឈាម...
#ទាសីភ្លើងប្រាថ្នា
#ភាគ១៧
#នាងមារ
        (នាងនេះវាជាអ្នកណា?) ម៉ារីនិយាយក្នុងចិត្តតិចព្រមទាំងខាំមាត់ស្ទើរបែកឈាម
        “លោកអាន់ធ័រ..” ម៉ារីរត់មកម្ញិកម្ញក់ដូចជាម្ចាស់អាន់ធ័រទាំងដែលមិនចាំថាខ្លួនឯងនៅក្នុងភូមិគ្រឹះនោះមានឋានៈជាអី
        “លែងដៃ! យើងមិនចូលចិត្ត” អាន់ធ័រគ្រលាស់ដៃចេញពីម៉ារីងាកមកគ្រាហ៍ជែលហ្វីទៅកាំជណ្ដើរដើម្បីឡើងទៅបន្ទប់មួយទៀតដែលកៀកនឹងបន្ទប់ធំ
        “ចង់ញ៉ាំអីដែរទេ?យើងអោយគេលើកមកអោយ..បើឃ្លានចង់បានអីប្រាប់ព្រោះយើងបារម្ភ” អាន់ធ័របើកទ្វារបន្ទប់ហើយគ្រាហ៍នាងអោយអង្គុយលើគ្រែ
        “....” ជែលហ្វីងើបមើលមុខគេ
        “យើងបារម្ភកូន..” អាន់ធ័របន្ថែមប្រយោគកុំអោយជែលហ្វីយល់ច្រឡំ
        “លែងដៃ..ខ្ញុំមិនមែនទារុណដល់ថ្នាក់នោះទេ! ហើយចេញអោយឆ្ងាយពីខ្ញុំផងបានទេព្រោះ...” ជែលហ្វីនិយាយទើបស្ងាត់បន្តិច
        ព្រោះនាងមិនទុកចិត្តគេ...
        “ព្រោះស្អី?បើកូនយើងមានរឿងអីពួកនោះនឹងងាប់ទាំងអស់”
        “លោកនៅតែគិតថាខ្ញុំមិនហ៊ាន?ពេលខ្លះខ្ញុំក៏អាចធ្វើព្រោះដ្រេមស្លាប់ទៅហើយគ្រួសារនោះក៏មិនទាក់ទងនឹងខ្ញុំទៀត..ឱកាសខ្ញុំគឺមានច្រើនពិតមែន” ជែលហ្វីនិយាយព្រមទាំងងាកមុខចេញហើយក៏រំកិលខ្លួនឡើងលើគ្រែ
        “បើហ៊ាននាងសាកល៍មើលទៅហាន ជែលហ្វី” អាន់ធ័រនិយាយដោយសម្លឹងកាចតែកាយវិការកំពុងតែឃ៊ែរនាងសម្បើមដោយការដាក់នាងអោយគេងថ្នមៗលើគ្រែ
        “....”
        “គេងសិនចាំយើងអោយគេលើកអាហារមកអោយ” អាន់ធ័រ
        “....” ជែលហ្វីងក់ក្បាល
        “ឆ្លើយ!!” អាន់ធ័រប្រែជាមួម៉ៅជាងអ្នកមានផ្ទៃពោះថ្មីថ្មោងទៅទៀត។ គេចាប់ចង្ការរបស់ជែលហ្វីអោយឆ្លើយ
        “ចាស៎..” ជែលហ្វីបិទភ្នែកសម្រួលអារម្មណ៍ជាមួយមនុស្សទំនើងហើយឆ្លើយស្រទន់
        “ល្អបើមិនស្រួលហៅយើងលឺទេ?”
        “លឺហើយ” ក្រោយជែលហ្វីឆ្លើយនូវសំនួរគេរួចរាល់អាន់ធ័រក៏ដកដៃចេញពីចង្ការតូចរបស់ជែលហ្វីហើយងើបដើរចេញពីបន្ទប់ទៅកាន់បន្ទប់ធំរបស់ខ្លួន។ មិនយូរប៉ុន្មានអ្នកបម្រើក៏មកដល់ដូចចិត្តហើយអ្នកទើបមានផ្ទៃពោះក៏មើលទៅអាហារដែលលើកមកដោយការស្រេកឃ្លាន
        “អ្នកនាងចង់ញ៉ាំអ្វីផ្សេងទៀតទេ?” អ្នកបម្រើស្រីសួរព្រោះមើលទៅមុខស្លេកស្លាំងរបស់ជែលហ្វី
        “អត់-អត់ទេ! ប៉ុណ្ណឹងបានហើយ” ជែលហ្វីតបទាំងញញឹមតិច
        “ចាស៎!បើអស់ការហើយនាងខ្ញុំសុំចេញទៅវិញហើយចាស៎”
        “អឺ..ឈប់សិន!” ជែលហ្វី
        “មានអ្វីឬអ្នកនាង?”
        “អ្នកនាងម្នាក់ដែលខ្ញុំឃើញនោះជាអ្នកណា?” ជែលហ្វីសួរធម្មតាៗព្រោះប្លែកមិនឃើញអាន់ធ័រប្រាប់
        “អឺ..គឺគ្មានអីទេអ្នកនាង” អ្នកបម្រើស្រីមិនហ៊ាននិយាយព្រោះគិតថាជែលហ្វីនាងអាចនឹងខូចចិត្តរួមជាមួយពេលនេះមានផ្ទៃពោះផង
        “អឹម..មិនអីទេ” ជែលហ្វីមើលទៅអាការៈអ្នកបម្រើមិនចង់ប្រាប់ខ្លួននោះក៏ងក់ក្បាលលើកអាហារមកញ៉ាំ...
        នៅក្នុងបន្ទប់ធំរបស់អាន់ធ័រ÷
        រាងមាំរបស់អាន់ធ័រក៏ងូតទឹករួច ហើយក៏ដើរទៅកាន់កៅអីជិតគ្រែយកសៀវភៅមកអានដោយស្ងៀមស្ងាត់។ ចំណែកឯម៉ារីក៏នៅសម្ញែងខ្លួនលើគ្រែរងចាំអាន់ធ័រតែអាន់ធ័រមិនរវល់។ គេរវល់ជាមួយសៀវភៅថែទាំអ្នកមានផ្ទៃពោះទៅវិញ។ អាន់ធ័របើកសៀវភៅអានម្ដងមួយទំព័រៗដោយស្ងៀមស្ងាត់
        “លោកអាន់ធ័រ” ម៉ារីចុះពីលើគ្រែព្រមទាំងមកញ៉ែញ៉ងអាន់ធ័រអោបចុះឡើងៗ
        “....” អាន់ធ័រនៅអានសៀវភៅ
        “ខ្សឺត..” ម៉ារីអោនថើបថ្ពាល់របស់អាន់ធ័រចុះឡើងៗដាស់អារម្មណ៍គេ
        ក្រឹប!! អាន់ធ័របិទសៀវភៅភ្លាមៗងាកមករកម៉ារី។ មានន័យថាម៉ារីដាស់អារម្មណ៍គេបានសម្រេចហើយ
        “លោកអាន់...”
        អ៊ួក អ៊ួក!! សម្លេងក្អួតចង្អោរលាន់លឺពីបន្ទប់របស់ជែលហ្វីរីឯអាន់ធ័រក៏វាសម៉ារីចេញហើយងើបគ្រូសទៅកាន់ទ្វារ
        “លោកអាន់ធ័រ..” ម៉ារីនិយាយដោយការឃ្នើសចិត្តមើលទៅអាន់ធ័រដែលចាកចេញពីបន្ទប់
        “មិនយូរយើងនឹងឆ្កឹះនាងចេញពីអាន់ធ័រហើយគ្រប់យ៉ាងបឹងជារបស់យើង” ម៉ារីនិយាយទាំងខឹង។ ចង់ដឹងណាស់ថាជែលហ្វីជាអ្នកណាដែលហ៊ានមករំខានក្ដីសុខនាងបែបនោះ...
        តុក តុក!! សម្លេងគោះទ្វារ
        អាន់ធ័រគោះទ្វារជែលហ្វីខ្លាំងៗដោយការបារម្ភមុននឹងទាត់ទ្វារភ្លាម
        ផាំង!! អាន់ធ័រទាត់ទ្វាររបើក
        “កើតស្អី?មានអីមិនស្រួលហេតុអីមិនប្រាប់យើងហាន ជែលហ្វី” អាន់ធ័រស្ទុះចូលទៅក្នុងបន្ទប់ទៅចាប់ស្មារបស់ជែលហ្វីដែលកំពុងតែឡើងអង្គុយលើគ្រែ
        “ខ្ញុំ..ខ្ញុំ..អ៊ួក..” មិនទាន់បាននិយាយជែលហ្វីក៏ងើបគ្រូសតៅបន្ទប់ទឹកភ្លាមៗដោយមានអាន់ធ័រទៅតាម...
       
       
       
       
       
       

       
       
       
       
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Where stories live. Discover now