ភាគ១០+១១

1K 31 0
                                        

#ទាសីភ្លើងប្រាថ្នា
#ភាគ១០+១១
#ចំណងកម្ម
        “ចាស៎..អ្ហា៎..” អាន់ធ័រកញ្ឆក់រាងតូចរបស់ជែលហ្វីមុននឹងខ្សឹបដាក់ត្រចៀកនាង
        “ដល់ពេលដែលនាងរងចាំហើយ..” អាន់ធ័រនិយាយហើយក៏អូសដៃនាងចេញពីបន្ទប់។ នាងគួរតែសប្បាយចិត្តតែហេតុអីបេះដូងនាងមានអារម្មណ៍ថាមិនអស់ចិត្តនឹងអ្វីម៉្យាង?មែនហើយនាងមិនអស់នឹងរឿងប្រដាប់ពិនិត្យផ្ទៃពោះនោះ។ ជែលហ្វីងាកទៅមើលបន្ទប់ទឹកទាំងមិនអស់ចិត្ត
        “ចេញទៅណាដែរអ្នកប្រុស” ម៉ែដោះសួរទៅកាន់អាន់ធ័រទើបគេញញឹមតាមទម្លាប់
        “នាំស្រីម្នាក់នេះទៅផ្ទះ..” អាន់ធ័របង្អូសសម្លេងយ៉ាងវែងឡើងជែលហ្វីចង់ព្រឺឆ្អឹងខ្នងហើយអ្នកបម្រើស្រីៗក៏នាំគ្នាខ្សឹបគ្នាតិចៗ
        “គួរអោយអាណិតណាស់! មិនដឹងបានមកវិញឬក៏អត់ទេ..អាយុខ្លីមែន” អ្នកបម្រើស្រីៗនិយាយទាំងមើលទៅកាន់ជែលហ្វីទាំងអាណិត
        “ល្អហើយអញ្ចឹង” ម៉ែដោះនិយាយព្រោះគាត់មិនដឹងថាជែលហ្វីកំពុងតែត្រូវអាន់ធ័រនាំទៅសម្លាប់សោះឡើយ
        “បាទ..” អាន់ធ័រតបនឹងម៉ែដោះរួចក៏ដឹកដៃជែលហ្វីចេញទៅភ្លាមតែក៏ងាកមកប្រាប់ម៉ែដោះម្ដងទៀត
        “ម៉ែដោះចាំប្រើអោយគេទៅសម្អាតបន្ទប់ខ្ញុំផងណា៎” បន្ទាប់មកអាន់ធ័រក៏ចាកចេញទៅ
        “ពួកនាងមិនលឺទេឬ?ឆាប់ទៅសម្អាតបន្ទប់អ្នកប្រុសភ្លាមទៅនៅខ្សឹបខ្សាវគ្នាអីទៀត?” ម៉ែដោះប្រាប់អ្នកបម្រើស្រីៗហើយពួកអ្នកបម្រើក៏ឆាប់ចេញទៅបំពេញការងារភ្លាមៗ
        “ចាស៎ម៉ែដោះ” អ្នកបម្រើស្រីអោនទទួលបញ្ជាភ្លាមៗ
        មួយសន្ទុះក្រោយមក÷
        “ម៉ែដោះៗ!!មានរឿងហើយមើលនេះ” មិនយូរអ្នកបម្រើស្រីម្នាក់ក៏រត់មករកម៉ែដោះយ៉ាងត្រហេមត្រហប
        “យ៉ាងម៉េចហ្អាស?” ម៉ែដោះលើកចិញ្ចើមឆ្ងល់
        “ម៉ែដោះមើលនេះ” អ្នកបម្រើស្រីលើកយកប្រដាប់ពិនិត្យផ្ទៃពោះមកអោយម៉ែដោះ
        “គំនូស២កាំអញ្ចឹងឬ?ពុទ្ធោអើយ..” មែ៉ដោះកាន់ប្រដាប់ពិនិត្យផ្ទៃពោះហើយបើកភ្នែកធំៗ
        “នាងឆាប់ទៅយកទូរស័ព្ទមក” ម៉ែដោះប្រញាប់ប្រាប់ទៅអ្នកបម្រើស្រីជាបន្ទាន់...
        ងាកទៅមើលអាន់ធ័រនិងជែលហ្វីវិញ÷
        អាន់ធ័រដឹកជែលហ្វីមកដល់ស្ពានស្ងាត់យ៉ាងធំមួយនៅឆ្ងាតពីក្រុងរួចក៏ឈប់នៅទីនោះអូសដៃជែលហ្វីចេញមក÷
        “ហ៊ឹសៗ..សប្បាយចិត្តដែរទេឆ្មាតូច?” អាន់ធ័រនិយាយព្រមទាំងរុញនាងទៅជិតផុតទទឹងស្ពានដែលខាងក្រោយទឹកហូរយ៉ាងខ្លាំង
        “មែនហើយ! សប្បាយចិត្តណាស់” ជែលហ្វីមើលមុខគេទងញញឹមជូរចត់
        “ហ៊ឹសៗ..អាដ្រេមវាបានស្រីមកល្អៗដល់ហើយ! ស្រឡាញ់វាដល់ថ្នាក់មិនខ្លាចងាប់សោះ” អាន់ធ័រសើចចុងមាត់មើលទៅជែលហ្វីទាំងចិត្តដាច់បំផុត
        “ពួកឯងម៉ោងប៉ុន្មានហើយ?” អាន់ធ័រសួរទៅកាន់កូនចៅដែលមកជាមួយ
        “ម៉ោងជិត៧ល្ងាចហើយទាន” កូនចៅ
        “យើងឃើញនាងស្រឡាញ់ប្ដីដល់ថ្នាក់នេះចាំយើងអោយនាងងាប់ម៉ោងដំណាលគ្នាណា៌” អាន់ធ័រ
        “អរគុណលោកហើយ” ជែលហ្វីនៅតែញញឹមមិនបាត់ទាំងដែលចិត្តកំពុងរសាប់រសល់
        “ដល់ម៉ោងហើយ! ត្រៀមងាប់ទៅ” អាន់អ័រដើរមកជិតនាង
        “.....”
        “លាហើយ ហាន ជែលហ្វី” អាន់ធ័រនិយាយព្រមជាមួយនឹងរុញជែលហ្វីដែលនាងកំពុងញញឹមបិទភ្នែកចាំជាស្រេច
        ប្រូង!! អាន់ធ័រមើលទៅរាងកាយរបស់ជែលហ្វីដែលធ្លាក់ទៅទាំងកែវភ្នែកទទេស្អាតគ្មានអារម្មណ៍អ្វីសោះហើយក៏ងាកប្រុងដើរទៅឡានរបស់ខ្លួនតែ÷
        រ៉ឺង រ៉ឺង!! សម្លេងទូរស័ព្ទរោទិ៍ឡើង
        “អាឡូម៉ែដោះ” អាន់ធ័រលើកទូរស័ព្ទនិយាយ
        “អាន់ឆាប់នាំនាងតូចនោះមកវិញភ្លាម” ម៉ែដោះនិយាយទាំងបារម្ភ
        “យ៉ាងម៉េចម៉ែដោះ?” អាន់ធ័រនិយាយទាំងឆ្ងល់
        “នាងមានផ្ទៃពោះ”
        ក្ឌាំង!! សម្លេងដូចជារន្ទះបាញ់ក្នុងខួរក្បាលរបស់អាន់ធ័រគេឡើងចំហរមាត់មុននឹងធ្លាក់ទូរស័ព្ទចេញពីដៃភ្លាម
        ក្ដុក!!ទូរស័ព្ទជ្រុះចេញពីដៃគេហើយគេក៏រត់ទៅចុងស្ពានវិញដោះអាវធំចេញ
        “នាងពិតជាព្រៃផ្សៃណាស់” អាន់ធ័រនិយាយតិចៗម្នាក់ឯង។ គេខឹងនឹងជែលហ្វីដែលមិនប្រាប់គេអោយដឹង..នេះនាងចង់អោយគេជាប់ឈ្មោះជាឪពុកតិរច្ឆានសម្លាប់កូនខ្លួនឯងអញ្ចឹងឬ?
        ប្រូង!!!
       
       
        
       
       

       
       
       
       
       
       
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Where stories live. Discover now