ភាគ៣៣+៣៤

1.1K 32 0
                                        

#ទាសីភ្លើងប្រាថ្នា
#ភាគ៣៣
#បង្ខំព្រោះស្រឡាញ់
        “ពួកយើងពេលនេះត្រឹមតែជាអ្នកដទៃនោះទេ” ជែលហ្វីរុញអាន់ធ័រចេញពីខ្លួន
        “ជែលហ្វី..យើងដើររកនាងសឹងស្លាប់នាងនិយាយបែបនេះឬ?” អាន់ធ័រនិយាយជាមួយទឹកមុខសោកសៅបញ្ជាក់អោយឃើញច្បាស់
        “ម៉ាក់ៗពូសង្ហានេះជាអ្នកណា?” អាន់ជែលឈរមើលសកម្មភាពនោះទាំងលលកចិញ្ចើមទើបដើរមកជិតជែលហ្វីហើយសួរតាមចរិតក្មេងចង់ដឹងចង់លឺ
        “កុំទាន់ចងើដឹងអីជែល!កូនឡើងទៅធ្វើលំហាត់សិនទៅណាចាំម៉ាក់ធ្វើអាហារនិងទឹកដោះគោទៅអោយ” ជែលហ្វីនិយាយជាមួយកូន
        “ចាស៎ម៉ាក់ៗ..” អាន់ជែលមិនចចេសហើយក៏រត់ឡើងទៅលើព្រមទាំងងាកមកមើលមុខអាន់ធ័របន្តិច
        “លោកទៅវិញទៅ” ក្រោយពីឃើញកូនឡើងទៅលើបាត់ជែលហ្វីក៏ងាកមកនិយាយជាមួយអាន់ធ័រជាមួយមុខមាំ
        “ហេតុអីយើងត្រូវទៅ?កូនប្រពន្ធយើងនៅទីនេះ”
        ”.....” ជែលហ្វីស្ងាត់ព្រមទាំងភាំង។ នរណាជាប្រពន្ធគេ?គេសំដៅមកលើនាងឬ?
        “ជែលទៅវិញ!យើងសុំទោសដែលយើងចង់បំបែកកូនចេញពីនាង..” គេបែរជានិយាយស្រទន់ព្រមទាំងដើរចូលមកអោបនាងតែនាងមិនបានតបតអោយវិញក្រៅពីឈរធ្មឹង
        “អត់ទេ..សុំទោសផង” ជែលហ្វីនិយាយព្រមទាំងទប់ទឹកភ្នែកដែលរកកលចង់ហូរចេញមក
        “ហេតុអី?សន្យាថាយើងមិនយកកូនចេញពីនាង..សុំអង្វរណា៎” មនុស្សដូចជាអាន់ធ័រមិនដែលអង្វរអ្នកណាគេក៏សុខចិត្តចុះទន់អង្វរជែលហ្វីក្រែងនាងចិត្តទន់។ តែទង្វើដែកតបស្នងនឹងការអង្វរករបសើគេមិនបានដូចចិត្តជែលហ្វីបែរជារុញគេអោតចេញពីហាងកាហ្វេនាងហើយនាងក៏ទាញទ្វារបិទហាងតែម្ដង
        “ជែលហ្វី..អាន់ជែលមិនអាចអត់ប៉ាបានទេ” អាន់ធ័រមកក្រៅទ្វារហើយក៏គោះហើយនិយាយទៅកាន់ជែលហ្វី
        “អាន់ជែលទម្លាប់នឹងរស់នៅអត់ប៉ាហើយ” មុននឹងទ្វារបិទជិតឈឹងជែលហ្វីក៏បោះប្រយោគប្រហារបេះដូងមកកាន់គេធ្វើអោយគេសឹងតែដួល។ នាងចិត្តដាច់ដាក់គេណាស់...
        “ហ៊ឹកៗ..ហ៊ឹកៗ..” ពីក្រោយភាពរឹងមាំអំបាញ់មិញ ជែលហ្វីក៏សម្រូតខ្លួននឹងទ្វារហើយយំ។ នាងគេងយំរាល់យប់ដោយសារតែគេតែក្រោយពីបានជួបគេនាងក៏ទទួលបានអារម្មណ៍ថាស្កប់ស្កល់ដែរតែក៏ចិត្តរឹងដាក់គេព្រោះតែមានអារម្មណ៍ថាខុស។ នាងលើកដៃជូតទឹកភ្នែកបន្តិចមុននឹងដើរទៅកាន់អាហារនៅម្ខាងដែលបានរៀបចំទុកអោយអាន់ជែលនោះលើកទៅលើ÷
        “ម៉ាក់ៗហា៎ពូសង្ហានោះជាប៉ារបស់ជែលមែនទេ?” អាន់ជែលធ្វើភ្នែកម៉ក់ៗសួរជែលហ្វី
        “នរណាបង្រៀនអោយជែលលួចស្ដាប់រឿងចាស់ៗ?ម៉ាក់សួរជែល..” នាងសួរកូនព្រមជាមួយសម្លេងមាំ
        “ជែលសុំទោសម៉ាក់ៗ..” អាន់ជែលរត់មកអោបជើងជែលហ្វីទើបជែលហ្វីដកដង្ហើមធំមិនរករឿងកូន
        “កុំធ្វើបែបនេះទៀតលឺទេ?វាមិនល្អទេជែលដែលលួចស្ដាប់រឿងចាស់ៗ” ជែលហ្វីអង្អែលក្បាលកូនស្រី
        “ចាស៎ម៉ាក់ៗ” អាន់ជែលងក់ក្បាលស្ដាប់បង្គាប់...
        ស្អែកឡើង÷
        ក្រិកក្រុកៗ!! សម្លេងរុះរើរបស់របរនៅហាងកាហ្វេធ្វើអោយជែលហ្វីភ្ញាក់ចេញមកមើល
        “មានរឿងអីឬអ៊ំស្រី?” ជែលហ្វីសួរទៅកាន់អ៊ំស្រីម្ចាស់កន្លែងជួល។ ហេតុអីសុខៗមករករើរបស់នាងបែបនេះ?
        “សុំទោសផងណា៎ជែលហ្វី!កន្លែងអ៊ំមានអ្នកទិញហើយ”
        “ហេតុអីត្រូវរើភ្លាមៗតលខ្ញុំទៅរស់នៅកន្លែងណាវិញ?អ៊ំស្រីទុកពេលអោយខ្ញុំរកកន្លែងថ្មីសិនបានទេ?” ជែលហ្វីអង្វរតែសម្លេងមួយក៏មកកាត់
        “ពន្យាមិនបានទេ..”
        “អាន់ធ័រ?!”
        “នេះជាម្ចាស់ថ្មីនៅទីនេះ” អ៊ំស្រីម្ចាស់ហាងនិយាយព្រមទាំងចង្អុលទៅកាន់អាន់ធ័រ
        “អាន់ធ័រ..លោកមានចេតនាធ្វើអោយខ្ញុំទាល់ច្រក” ជែលហ្វីគំហកដាក់អាន់ធ័រ
        “យើងចង់អោយនាងទៅនៅជាមួយយើងវិញ” អាន់ធ័រ
        “ម៉ាក់ៗមានរឿងអី?” អាន់ជែលចុះពីលើផ្ទះជាមួយនឹងសម្លៀកបំពាក់រៀន
        “ទៅយកកូនយើងឡើងឡានមុនទៅ” អាន់ធ័របញ្ជាកូនចៅដែលមកជាមួយ
        “លោកចង់នាំកូនខ្ញុំទៅណាអាន់ធ័រ?អោយកូនមកខ្ញុំវិញ” ជែលហ្វីរហ័សរត់ទៅរកកូនតែមិនទាន់ដៃរបស់អាន់ធ័រដែលកញ្ឆក់ដៃនាងជាប់មិនអោយទៅណា
        “ហ៊ឹកៗ..ពូនាំជែលទៅណា?ជែលចង់នៅជាមួយម៉ាក់ៗ” អាន់ជែលចាប់ផ្ដើមយំព្រោះតែកូនចៅអាន់ធ័រលើកបីនាងជាប់ហើយយកទៅក្នុងឡានមុន
        “ជែល..អោយកូនជែលមកខ្ញុំវិញ..អាន់ធ័រលោកចង់បំបែកខ្ញុំនិងកូនមែនទេ..ហ៊ឹកៗ”
        “បើនាងមិនទៅតាមសមហរួលយើងត្រូវតែធ្វើបែបនេះ”
        ”លោកចូលចិត្តប្រើតែចរិតទំនើង”
        ”ហ៊ឹកៗ..ខ្ញុំស្អប់លោក”
        “យើងទំនើងដោយសារនាង”
        “ជែលហ្វី! យើងទំនើងដោយសារតែនាងមិនអញ្ចឹង?” អាន់ធ័រចាប់អោបត្រគៀកតូចរបស់ជែលហ្វីជាប់...
#ទាសីភ្លើងប្រាថ្នា
#ភាគ៣៤
#លុបលាងទង្វើ
        “ជែលហ្វី! យើងទំនើងដោយសារតែនាងមិនអញ្ចឹង?” អាន់ធ័រចាប់អោបត្រគៀកតូចរបស់ជែលហ្វីជាប់
        “លែងខ្ញុំអាន់ធ័រ! កុំធ្វើអីឆ្កួតៗអោយសោះ” ជែលហ្វីប្រឹងទាញដៃគ្រើមរបស់អាន់ធ័រចេញពីត្រកៀករបស់ខ្លួន
        “ហេតុអី?យើងប៉ះមិនបាន..នាងមានដឹងថាខ្លួនឯងខុសទេដែលនាំកូនយើងរត់មក៥ឆ្នាំ!យើងគួរតែដាក់ទោសនាងយ៉ាងម៉េចសមទៅជែលហ្វី?” អាន់ធ័រខ្សឹបដាក់ត្រចៀកតូចធ្វើអោយនាងព្រឺសម្បុរព្រោះតែបេះដូងនាងកំពុងតែធ្លោយគិតដល់រឿងឆ្កួតៗដែលគេធ្លាប់ធ្វើដាក់នាងកាលពីមុន
        “ខ្ញុំមិនខ្វល់ទេគឺលោកជាអ្នកធ្វើអោយខ្ញុំធ្វើបែបនេះនេះ..អ្ហា៎..ប្រុសឆ្កួតដាក់ខ្ញុំចុះ” នាងត្រូវស្រែកភ្លាត់មាត់ខណៈដែលអាន់ធ័រលើកលីរាងកាយតូចរបស់នាង
        “ពួកឯងរើឥវ៉ាន់ទីនេះអោយអស់លឺទេ?យើងទៅមុន..ហើយនេះប្រាក់របស់អ្នកស្រី” អាន់ធ័រនិយាយហើយហុចសែកមួយសន្លឹកទៅកាន់អ៊ំស្រីម្ចាស់ហាង
        ក្រោយពីចេញពីហាង អាន់ធ័រនិងកូនចៅក៏រៀបចំត្រឡប់ទៅកាន់កាលីហ្វញ៉ាវិញរីឯជែលហ្វីក៏ត្រូវតែបង្ខំចិត្តទៅជាមួយព្រោះថាអាន់ជែលក៏ត្រូវអាន់ធ័ររយកទៅដូចគ្នា។ អាន់ធ័រអង្គុយក្នុងឡានកៅអីក្រោយដោយបាំងពីរនាំងជាមួយនឹងអ្នកបើកឡាន÷
        “លោកយកជែលទៅណាបាត់ហើយ?” ជែលហ្វីសួរទាំងបារម្ភព្រោះថាមិនឃើញអាន់ជែលនៅលើឡាននេះ
        “នៅឡានមួយទៀត” អាន់ធ័រប្រាប់ព្រមទាំងរំកិលខ្លួនមកជិតជែលហ្វីធ្វើអោយជែលហ្វីបះរោមអស់
        “យើងនឹកនាង” អាន់ធ័រខិតកាន់តែមកជិតព្រមទាំងដាក់ចង្ការលើស្មារបស់ជែលហ្វីហើយត្រដុសតិចៗរួមជាមួយនឹងដៃគ្រើមលូកសើយអាវយឺតរបស់ជែលហ្វីអង្អែលចង្កេះរបស់នាង
        “អាន់ធ័រ ហ្សិកកូរីស” ជែលហ្វីរុញទ្រូងរបស់អាន់ធ័រចេញព្រោះតែគេធ្វើរឿងផ្ដេសផ្ដាស
        “យ៉ាងម៉េចខ្លាចភ្លេចឈ្មោះយើងមែនទេ?” អាន់ធ័រកាន់តែខិតមកជិត
        “លោកធ្វើស្អីឆ្គួតៗ..នេះក្នុងឡានហើយខ្ញុំក៏មិនពេញចិត្តនូវទង្វើគ្មានសិលធម៌របស់លោក”
        “និយាយទៅបើនាងនិយាយកាន់តែច្រើនយើងមិនគិតទេថាយើងនឹងធ្វើស្អីៗក្នុងឡាននេះ!គហរាន់តែអង្គុយៗស្ងៀមៗទៅយើងក៏គ្រាន់តែស្ទាបនាងអោយបាត់នឹក”
        “រោគចិត្ត..” នរណាទៅដឹងទៅថាអាន់ធ័របែកពីនាង៥ឆ្នាំទៅនេះប៉ិនបេះបួយមិនដូចជាអាន់ធ័រកាលពីមុនអីបន្តិច
        “ចាំទេ?នៅក្នុងសំបុត្រដែលនាងទុកអោយយើងនោះនាងបាននិយាយថាយើងក៏ល្អ” គេខិតមកអោបនាងម្ដងទៀតហើយអ្នកដែលធ្លាប់សរសេរនោះក៏ក្រហមមុខភ្លាមៗពេលនឹកដល់
        “....”
        “បើកចិត្តទទួលយើងមិនបានទេឬ?” អាន់ធ័របិទភ្នែកអោនដាក់ចង្ការលើស្មានាងហើយនិយាយខ្សឹបៗ
        “.....”
        “យើងក៏ល្អសម្រាប់នាង..អាចទេដែលយើងអាចជំនួសកន្លែងអាដ្រេមបាន?” អាន់ធ័រសួរនាងជារឿយៗតែជែលហ្វីស្ងាត់ជ្រៀបទើបគេនៅតែបន្តសួរចង់ដឹងចម្លើយពីនាង
        “យើងក៏ដឹងថានាងក៏មានចិត្តលើយើងដូចគ្នា..នាងចង់ប្រាប់យើងថានាងក៏មានចិត្តលើយើងដោយប្រយោលតាមសំបុត្រនោះ”
        “....” ជែលហ្វីស្ងាត់
        “ស្ដាប់សម្លេងបេះដូងរបស់យើង..បេះដូងយើងប្រាប់ថាវាត្រូវការនាង” អាន់ធ័រងើបពីស្មារបស់ជែលហ្វីហើយលើកដៃតូចរបស់ជែលហ្វីដាក់លើទ្រូងខាងឆ្វេងរបស់គេ
        “ឆ្លើយជាមួយយើងថានាងមានអារម្មណ៍យ៉ាងណា?”
        “ខ្ញុំ..ខ្ញុំ..”
        “មើលភ្នែកយើង..យើងពិតជាចង់ជំនួសកន្លែងអាដ្រេមពិតមែន” អាន់ធ័រអោនកាន់តែជិតព្រមទាំងទម្លាក់បបូរមាត់លើបបូរមាត់តូចរបស់ជែលហ្វី
        “ខ្ញុំ..អឹមម” ជែលហ្វីត្រូវបិទមាត់ខណៈដែលអាន់ធ័រកម្រើកបបូរមាត់រាក់ទាក់
        “ខ្ញុំ..ហ៊ឹកៗ..សុំទោសខ្ញុំឆ្លើយមិនទាន់បានទេ” មិនយូរជែលហ្វីក៏យំភ្លាមទើបអាន់ធ័រប្ដូរពីថើបហើយមកអោបនាងជាប់នឹងទ្រូងវិញ
        “យើងដឹងថានាងមិនទាន់ទទួលយកបានភ្លាមៗ..សុំទោលយើងប្រាប់នាងខុសកាលៈទេសៈហើយ” អាន់ធ័រអោបជែលហ្វីព្រមទាំងញញឹមទាំងខ្សោះ

        “ជែលមានប៉ាហើយ..ហិហិ..” អាន់ជែលនៅក្នុងឡានមួយទៀតក្រោយពីសួរនាំកូនចៅរបស់អាន់ធ័រក៏ដឹងថាអាន់ធ័រជាប៉ារវស់នាងទើបនាងសើចកខឹក
        “បាទអ្នកនាងតូច” កូនចៅរបស់អាន់ធ័រសើចតាមព្រោះរែកូនរបសើចៅហ្វាយគេរួសរាយសម្បើមណាស់...
       
       
       
       
       
      
       
       
       
       
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Where stories live. Discover now