ភាគ២៥+២៦

1.1K 34 0
                                        

#ទាសីភ្លើងប្រាថ្នា
#ភាគ២៥
#ស្រីផិតក្បត់
        “កុំ-កុំចូលមក..ខ្ញុំ-ខ្ញុំខ្លាចលោកធ្វើបាបខ្ញុំនិងកូន” កម្លាំងតិចៗរបស់ជែលហ្វីក៏រំកិលចេញពីគេក្រោយឃើញមុខគេអំពើព្រៃផ្សៃដែលគេធ្វើដាក់នាងក៏ចាប់ផ្ដើមលេចរូបរាងធ្វើអោយនាងបាក់ស្បាត
        “ជែល..” គេខិតមករកជែលហ្វីទាំងតូចចិត្តតូចថ្លើមដែលនាងមិនហ៊ានសូម្បីតែនៅជិតគេហើយសម្លឹងមើលមុខគេក៏ដូចគ្នា
        “កុំចូលមក..ហ៊ឹកៗ..” ជែលហ្វីកាន់តែខិតចេញពីគេបន្តិចម្ដងៗទាំងភ័យខ្លាចព្រមទាំងញ័រខ្លួនតតតាក់
        “យើងអាន់ធ័រ..កុំខ្លាច” អាន់ធ័រងាកមកជិតឃើញនាងបែបនេះគេភ័យខ្លាំងណាស់
        “ហ៊ឹកៗ..លោកធ្វើបាបខ្ញុំ..ហ៊ឹកៗ..ចេញអោយឆ្ងាយ” ជែលហ្វីស្រវេស្រវាទៅក្បាលគ្រែ
        ផូស!! ថូផ្កាដែលនៅលើតុក៏ត្រូវជែលហ្វីបោកទៅនឹងជញ្ជាំងព្រមទាំងទាញអំបែងមុតមកផ្ជុងអាន់ធ័រកុំអោយគេមកជិតនាង
        “កុំមកជិតខ្ញុំ..លោកនឹងធ្វើបាបខ្ញុំ..ហ៊ឹកៗ” អំពើររបស់គេដកជាប់ក្នុងភ្នែកនាងមិនបាត់ហើយធ្វើអោយនាងខ្លាចគេ។ ដៃជើងរបា់នាងក៏សុទ្ធតែស្នាមជាំទៀត។ តើដោយសារអ្នកណា?គឺដោយសារគេ អាន់ធ័រ ហ្សិកកូរីស..គេសាហាវដល់ថ្នាក់នាងលែងទុកចិត្តខ្លាចថាគេអាចនឹងច្រឡោតមិនដឹងរឿងដូចយប់នោះហើយធ្វើបាបនាងនិងកូន
        “យើងសុំទោស!!” អាន់ធ៏រអត់ដង្ហើមសុំទោសនាងក្រែងនាងឈប់ច្រឡោតដាក់អំបែងចុះ
        “ហ៊ឹកៗ..ហ៊ឹក” ជែលហ្វីយំព្រមទាំងព្រមទម្លាក់អំបែងចុះបន្តិច
        “យើងសន្យាថាមិនអោយមានរឿងដូចយប់នោះ” អាន់ធ័រនិយាយស្រទន់ព្រមទាំងដើរទៅជិត
        “អត់ទេ..ហ៊ឹកៗ” នាងស្រែកខ្លាំងៗព្រមទាំងលើកអំបែងមកវិញ
        ជ្រឹប!! អំបែងថូត្រូវជែលហ្វីរុញទៅចាក់ទៅលើស្មាម្ខាងរបស់អាន់ធ័រធ្វើអោយគេថយជំហានចេញវិញ
        “ជែល” អាន់ធ័រហៅជែលហ្វីព្រមទាំងមិននឹកថានាងហ៊ាធ្វើបែបនេះ
        “ចេញទៅ..ហ៊ឹកៗ..” ជែលហ្វីបោះអំបែងទៅម្ខាងអោយបែកខ្ចាយក្រោយឃើញឈាមកំពុងតែហូរចេញពីស្មារបស់អាន់ធ័រ
        “កុំធ្វើបែបនេះដាក់យើងជែល!យើងសុំទោស..យើងសន្យាមិនអោយមានរឿងដូចយប់នោះ..មិនធ្វើបាបនាងទេ!កុំធ្វើអីផ្ដេសផ្ដាសយើងបារម្ភ...” អាន់ធ័រប្រុងបញ្ចប់ប្រយោគជាមួយនឹងពាក្យថា“យើងបារម្ភនាង..” តែគេក៏ស្ងាត់វិញ
        “លោកចង់ធ្វើបាបខ្ញុំ..ហ៊ឹកៗ..មែនហើយបើកុំតែខ្ញុំមានកូនរបស់លោកៗនឹងសម្លាប់ខ្ញុំហើយធ្វើបាបខ្ញុំដូចយប់នោះ” ជែលហ្វី
        “អត់ទេ!យើងសន្យា..” អាន់ធ័រដើរមកជិតព្រមទាំងនិយាយជាមួយសម្លេងស្រទន់ជាងលើកណាទាំងអស់
        “ចេញ..ហ៊ឹក..” ជែលហ្វីស្ទុះងើបចេញពីគ្រែទាញផ្ដាច់សេរ៉ូមចេញពីដៃហើយក្រោកគេចពីគេទាំងដៃកំពុងស្រក់ឈាម
        “ជែលហ្វី..កុំធ្វើអីផ្ដេសផ្ដាស” អាន់ធ័រស្ទុះទៅអោបរាងកាយញ័រតតាក់របស់ជែលហ្វីផ្ដល់ភាពកក់ក្ដៅអោយនាងកុំអោយនាងខ្លាច
        “ហ៊ឹកៗ..” ជែលហ្វីស្ងាត់ហើយនៅតែមានសម្លេងអណ្ដឺតអណ្ដក់
        “យើងសន្យា!មិនអោយរឿងនោះកើតឡើងម្ដងទៀតទេ” អាន់ធ័រអោបនាងជាប់ព្រមទាំងដាក់ចង្ការលើស្មាតូចរបស់នាង
        “ហ៊ឹកៗ..ហឺ..”
        “ឈប់ខ្លាច!យើងមិនធ្វើអីនោះទេ” អាន់ធ័រនិយាយព្រមទាំងលើកបីរាងកាយរបស់នាងដាក់លើគ្រែវិញ
        “ហ៊ឹកៗ..”
        “សម្រាកទៅ!កូននឹងបានគេងដែរ” អាន់ធ័រនិយាយព្រមទាំងអោនថើបនាងទាំងដែលគេមិនដែលធ្វើដាក់នាងពីមុខមក
        បន្ទាប់មកគ្រូពេទ្យក៏ចូលមកចាក់ថ្នាំអោយជែលហ្វីទើបនាងបានសម្រាកម្ដងទៀតទាំងមានអាន់ធ័រនៅក្បែរព្រមទាំងស្ទាបអង្អែលពោះនាងលេងផង÷
        “សុំទោសណា៎កូនប៉ា” អាន់ធ័រញញឹមស្រទន់មើលទៅពោះតូចរបស់ជែលហ្វី...
        ទីក្រុងបែលហ្សិក នាភូមិគ្រឹះឡូវើស÷
        ផាំង!! ឯកសារមួយសំណុំត្រូវអ្នកស្រីហ្លណាឃាម្ដាយដ្រេមបោះឬៅលើតុទាំងកំហឹង
        “នាងជែលវាមានផ្ទៃពោះអញ្ចឹងឬ?” អ្នកស្រីហ្លណាសួរកូនចៅរបស់គាត់បញ្ជាក់
        “បាទអ្នកស្រី”
        “បងឃើញទេវាមិនស្មោះជាមួយដ្រេមកូនយើង” អ្នកស្រីហ្លណា
        “ហ៊ឹម..” លោកឡូវើស
        “ដ្រេមស្លាប់មិនទាន់បានប៉ុន្មានក៏វាមានប្ដីទៀត!នៅឬដែលដ្រេមនិយាយថាវាជាមនុស្សល្អ!ស្រីថោកទាបនេះសមតែងាប់ពិតមែន” អ្នកស្រីហ្លណានិយាយទាំងខឹង
        “ចាត់ការយ៉ាងម៉េចទៀតអ្នកស្រី?”
        “ដូចដែលប្រាប់កាលពីមុន!ឃើញកន្លែងណាសម្លាប់កន្លែងនោះបើងាប់ទាំងកូនចង្រៃក្នុងពោះវាទៀតកាន់តែល្អ” អ្នកស្រីហ្លណានិយាយផ្ដាច់ការ
        “អូនហា៎..ឈប់ត្រឹមនឹងទៅណាមួយក្រោយខ្នងជែលជាអាន់ធ័រហ្សិកកូរីសហើយណាមួយក្មេងនោះវាមិនដឹងអី” លោកឡូវើសនិយាយ
        “បងតែបែបនេះ!ខ្ញុំមិនខ្វល់..ពួកឯងស្ដាប់យើងនិយាយអោយច្បាស់បើឃើញនាងនោះសម្លាប់ចោលភ្លាមហើយកូនក្នុងពោះនោះក៏ដូចជាគ្នា!អោយពួកវាងាប់ទៅកំដរកូនប្រុសយើង”...
#ទាសីភ្លើងប្រាថ្នា
#ភាគ២៦
#យកចិត្តទុកដាក់
        ក្រោយពីថ្ងៃនោះមក អាន់ធ័រមើលថែជែលហ្វីបានល្អខ្លាំងដោយមិនអាចប្រកែកបាន។ គេយកចិត្តទុកដាក់ធ្វើអ្វីៗគឺស្របតាមចិត្តនាងគ្រប់យ៉ាងសឹងមិនគួរអោយជឿ។ គេចាប់ផ្ដើមទន់ភ្លន់ មិនច្រឡោត ចិត្តត្រជាក់ជានិច្ចមិនងាយខឹងហើយអ្នកបម្រើក្នុងភូមិគ្រឹះក៏រាងស្រួលចិត្តបន្តិចដែរ។
        ៧ខែក្រោយមក ពេលវេលាដើរលឿនសឹងតែជែលហ្វីតាមមិនទាន់ ពោះនាងក៏ចាប់ផ្ដើមធំឡើងពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយអាន់ធ័រកាន់តែយកចិត្តនាងលើសដើមសឹងតែមិនអោយនាងដើរ។ ឥឡូវកូនក្នុងពោះនាងបានជាង៨ខែទៅហើយៗក៏សល់តែបន្តិចទៀតក៏ជិតគ្រប់ខែដែរ។ ហើយបន្ទាប់ពីពេលដែលដឹងថាកូនគេជាកូនស្រីគេក៏ចង់ទៅទិញសម្លៀកបំពាក់ទុកភ្លាមតែនាងឃាត់សិនហើយគេក៏ស្របតាមទៀតរហូតដល់ថ្ងៃនេះនាងក៏អផ្សុកទើបនឹកឃើញបបួលគេទៅផ្សារទំនើបរលសសម្លៀកបំពាក់ទុកអោយកូន÷
        “លោកទំនេរទេ?” ជែលហ្វីអង្គុយលើសាឡុងព្រមទាំងងាកមុខមកសួរគេដែលកំពុងតែអង្គុយមើលឯកសារក្នុងកុំព្យូទ័រ។ ក្រោយពីពោះនាងកាន់តែប៉ោងធំគេដឹងថានាងពិបាកក្នុងការដេកដើរទើបគេឃ្លៀរ៍ការងារនៅផ្ទះមិនចេញទៅណាសូម្បីការសំខាន់ក៏គេបញ្ជាកូនចៅគេទៅដែរ
        “យ៉ាងម៉េច?ចង់ទៅណាមែនទេ?” គេសួរជាមួយនឹងសម្លេងស្រទន់។ វាមិនប្លែកទេសម្រាប់នាងព្រោះរយៈពេលក្រោយនេះគេតែងតែនិយាយស្រទន់ដាកើនាងគ្រប់រឿង
        “ខ្ញុំចង់ទៅផ្សារទិញសម្លៀកបំពាក់ទុកអោយកូន!លោកអនុញ្ញាតិទេ?” ជែលហ្វី
        “ថីមិនបាន..ហ្នឹងអីយើងចាំនាងសួរយើងយូរហើយ” អាន់ធ័រគ្រាន់តែលឺថាទៅទិញសម្លៀកបំពាក់អោយកូនគេក៏សប្បាយចិត្តភ្លាមបិទកុំព្យូទ័រ
        “អញ្ចឹងខ្ញុំទៅផ្លាស់សម្លៀកបំពាក់” ជែលហ្វីនិយាយព្រមទាំងងើបឡើងឬាំងរាងពិបាកព្រោះពោះខ្នាតធំ
        “នៅអោយស្ងៀម!ចាំយើងបីនាងទៅ” អាន់ធ័រលើកដៃឃាត់មិនអោយនាងងើបទើបនាងស្ងៀម
        “ចាស៎..”
        “ថ្ងៃនេះទៅទិញសម្លៀកបំពាក់ហើយនិងទិញរទេះរុញកូនក្មេងអោយហើយល្អទេ?រួមទាំងរបស់របរក្មេងស្រីលេងផង” អាន់ធ័រលើកឯកសារនិងកុំព្យូទ័រទុកមួយឡែកហើយក៏ងើបមកលើកបីនាង
        “អឹម..” ជែលហ្វីងក់ក្បាលព្រមទាំងលើកដៃអោបកគេព្រោះខ្លាចធ្លាក់
        “នាងកាន់តែធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃហើយឆ្មាតូច” គេនៅតែហៅនាងឆ្មាតូចហើយញញឹមព្រោះគេពេញចិត្តឈ្មោះនេះ
        “គឺកូនលោកកាន់តែធំដែរហ្នឹងណា៎”
        “អ្នកបម្រើយកទឹកដោះគោស្រស់ឡើងទៅលើមួយកែវផង” អាន់ធ័រមុននឹងឡើងកាំជណ្ដើរក៏ងាកទៅប្រាប់អ្នកបម្រើស្រី
        “ចាស៎អ្នកប្រុស”
        “តែថ្ងៃនេះខ្ញុំញ៉ាំអស់២កែវហើយ..ខ្ញុំលេបមិនចូលទៀតទេ”
        “យ៉ាងណាក៏ត្រូវតែញ៉ាំដែរកូននឹងរឹងមាំ!នាងនេះពិតជាមិនដឹងស្អីមែន” អាន់ធ័របន្ទោសតិចៗហើយជែលហ្វីក៏ដកដង្ហើមធំ
        “កូនស្រីយើងត្រូវតែស្អាតដូចជានាង” អាន់ធ័រឡើងកាំជណ្ដើរបណ្ដើរនិយាយបណ្ដើរចំណែកឯជែលហ្វីក៏ក្ដៅមុខភាយៗព្រោះមានអារម្មណ៍ប្លែកតែក៏ស្ងាត់អោយគេនិយាយប៉ប៉ាច់ប៉ប៉ោចរឿងកូនតែម្នាក់ឯង។ នាងចង់ប្រាប់ថាគេនិយាយច្រើនបែបនេះនាងហត់ខ្លាំងណាស់
        ក្រោយពីរៀបចំខ្លួនរួចរាល់ គេក៏នាំនាងទៅផ្សារទំនើបភ្លាមៗ។ រយៈពេលយូរហើយដែលជែលហ្វីនៅតែក្នុងផ្ទះមិនដែលចេញក្រៅហើយពេលដែលចេញក្រៅម្ដងក៏មានអារម្មណ៍ថជ្រួលជ្រើមប្លែកភ្នែកជាមួយនឹងមនុស្សជុំវិញខ្លួន។ មកដល់ផ្សារទំនើបភ្លាម អាន់ធ័រក៏ក្រសោបដៃនាងជាប់ខ្លាចវង្វេងព្រោះមនុស្សច្រើនហើយក៏ក្រែងថានាងមានអាការៈមិនស្រួលនឹងបានជួយទាន់ពេលវេលា។ មកដល់ក្នុងហាងលក់សម្លៀកបំពាក់កូនក្មេង ជែលហ្វីក៏កាន់តែជ្រួលជ្រើមរើសសម្លៀកបំពាក់អោតកូនជាមួយនឹងអារម្មណ៍ល្អហើយអាន់ធ័រក៏ដូចគ្នាចូលរួមធកវើជាប៉ាៗល្អដែលដើររើសសម្លៀកបំពាក់អោយកូនដូចគ្នា÷
        “នាងគិតថាស្អាតទេ?” អាន់ធ័រលើកខោអាចកូនក្មេងរូបSpider manមកសួរនាងហើយជែលហ្វីក៏គ្រវីក្បាល
        “កូនជាកូនស្រីណា៎..ពាក់បែបនេះមិនកើតទេ” នាងទាញខោអាវពីដៃអាន់ធ័រយកទៅដាក់កន្លែងដើមវិញ
        “អ៎..ហើយចុះមួយនេះ” គេលើកមួយទៀតមកអោយនាងដែលវាជារូបពួកRiderមកអោយនាងមើល
        “លោកទិញទៅពាក់ខ្លួនឯងឬ?និយាយហើយថាកូនជាស្រីរើសយកសម្លៀកបំពាក់ដូចជាព្រះនាងអីបែបនោះមិនមែនបែបនេះទេព្រោះវាជាសម្លៀកបំពាក់ក្មេងប្រុស”
        “អញ្ចឹងនាងរើសទៅ..យើងមិនចេះទេ” អាន់ធ័រងាកខ្លួនដើរមកអង្គុយលើកៅអីតូចដែលទុកអោយភ្ញៀវអង្គុយ
        “អឹម..” ជែលហ្វីងក់ក្បាលព្រមទាំងដៃរើសយកសម្លៀកបំពាក់ស្អាតៗមកដាក់ក្នុងកន្ត្រកតូច
        “នាងពាក់វាទៅមើល” ដៃអាន់ធ័រនៅមិនស្ងៀមលើកតកបូរទន្សាយរបស់កូនក្មេងមកពាក់លើសក់ជែលហ្វី
        “ចេះលេងទៅកើត..ខូចរបស់គេអស់ហើយ” ជែលហ្វីលើកដកយកបូរវិញ
        “នាងមិនមែនជាឆ្មាតូចទេវាគួរតែជាទន្សាយតូច..មើលចុះគួរអោយចង់ខាំណាស់” គេលេងសើចអោយនាងអារម្មណ៍ល្អ
        “ខាំអី?ចេះមកនិយាយកណ្ដាលវាលបែបនេះទៅកើត” ជែលហ្វីញញឹមតិចៗមុននឹងងាកទៅរើសសម្លៀកបំពាក់វិញយ៉ាងភ្លើតភ្លើន
        អស់រយៈពេលយ៉ាងយូរ ដែលនាងចំណាយពេលនៅក្នុងកន្លែងលក់សម្លៀកបំពាក់កូនក្មេង។ ក្រោយពីចេញពីហាងខោអាវ អាន់ធ័រក៏ងាកដើរនាងទៅកន្លែងទិញរបស់លេងវិញហើយគេក៏នៅតឬរើសខុសទំនងដូចដើម÷
        “កូនជាកូនស្រី!អោយខ្ញុំប្រាប់លោកប៉ុន្មានដងទៀតទៅ..គួរតែទិញតុក្កតាខ្លាឃ្មុំឬក៏បាប៊ីអីទៅ”
        “កូនធំឡើងនឹងក្លាយជាស្រីរឹងមាំនោះអី”
        “ខ្ញុំថានាងអាចនឹងទំនើងដូចលោកក៏ថាបាន” ជែលហ្វីសើចតិចៗព្រមទាំងមិនខ្វល់ជាមួយនឹងមុខស្អុយប៉ែរបស់អាន់ធ័រ។ ក្រោយពីចប់ការងារសព្វគ្រប់ហើយទើបពួកគេត្រឡប់ទៅផ្ទះវិញជាមួយនឹងស្នាមញញឹមរៀងខ្លួន...
       
       

ទាសីភ្លើងប្រាថ្នា(ចប់)Où les histoires vivent. Découvrez maintenant