ផ្ដើមរឿង:ហេតុអីយើងចូលចិត្តឯង??

2.3K 120 0
                                    

នាពេលព្រឹកប្រលឹមភ្លឺស្រាងៗយើងបង្ហាញឲ្យឃើញក្មេងប្រុសតូចទាបសមជាមួយនិងរាងរូវរបស់គេ
គឺកំពុងតែដើរសម្ដៅទៅសួននៅឯខាងក្រោយផ្ទះរបស់គេ
និងមានកាន់កូនចបជីករួមជាមួយនិងកន្ត្រក់ធំល្មមទុកសម្រាប់ដាក់ផ្លែឈើរ

«ដើមធំៗបែបនេះប្រាកដជាបានមើមច្រើនហើយហិហិ!!»ក្មេងតូចសើចសប្បាយរីករាយជាមួយនិងដំណាំរបស់ខ្លួនដែរវាទទួលបានផលល្អគួរសម

មិនគិតច្រើនរាងតូចក៏ចូលទៅជីកតហរាវនិងដំឡូងមើមផ្សេងៗដើម្បីយកទៅលក់

ម៉ោង6:30នាទី

ជីមីនបានយកមើមដំឡូងមកហាងទំនើបមួយដែរជាហាងកាហ្វេរធំជាងគេនៅក្នុងទីក្រុងសេអ៊ូលនេះ

«នេះប្រាក់របស់ប្អូន!!»

«អរគុណហើយបងលើកក្រោយខ្ងុំយកបែបផ្លែឈើផ្សេងៗមកទៀត!!»ជីមីនទទួលយកប្រាក់ដែរគេលក់មើមទាំងអស់នោះ

«ចា៎..យកអាស្រស់ៗមកណាមកបងចូលចិត្ត..អា៎មិនមែនទេភ្ញៀវចូលចិត្ត!!»អាយខាជាមេការនៅក្នុងហាងនេះនាងមានតួនាទីជាអ្នកមើលការខុសត្រូវគ្រប់យ៉ាង

«ហិហិអរគុណណាស់បងស្រីដែរទទួលទិញវាពីខ្ងុំបើមិនមានបងទេខ្ងុំមិនដឹងជាធ្វើយ៉ាងមិចទេ!!»ជីមីនសើចលិបភ្នែកដាក់ស្រីក្រមុំនិយាយពាក្យអរគុណទៅកាន់នាង

«មិនអីទេគ្នាឯងសោះ..ណាមួយផ្លែឈើររបស់អូនល្អៗណាស់ធម្មជាតិគ្មានជាតិគីមីធ្វើឲ្យពួកបងមិនអាចមើលរំលងបានឡើយ!!»អាយខានាងនិយាយក៏ពិតណាស់ ផ្លែរឈើរមើមដំណាំផ្សេងៗគេទទួលទិញពីរាងតូចទាំងអស់ទោះវាមិនបានច្រើនដូចនិងអ្នកមានចម្ការធំៗមែនតែរបស់ជីមីនគឺល្អពិតមិនបន្លំឬក៏កេងប្រវេញឡើយ

«បាទអរគុណណាស់បងស្រីចឹងខ្ងុំទៅរៀនហើយខ្លាចមិនទាន់ជីមីនញញឹមពព្រាយដាក់អ្នកដែរមានអាយុគេហើយក៏សុំលាតាមទំម្លាប់របស់គេដែរមិនចេះអឺតក្រទម

«ចា៎..ជីមីននិយាយចឹងបងចង់សួរអូនរឿងមួយ!!»អាយខានាងក៏ឃាត់ជីមីនដែររៀបដើរចេញទៅនោះ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now