ភាគ22: ឬក៏អូនរហ័សមានអារម្មណ៍?

430 47 1
                                    


«ឲ្យគេសម្រាកសិនទៅ...កម្មវិធីមិនទាន់ចាប់ផ្ដើមទេ!!»ជុងហ្គុកដែឈរអោបដៃផ្អែកខ្លួននិងជញ្ជាំងមើលមិត្តខ្លួនបីក្មេងតូចល្អិតនោះតូចមក

«អឺ...ឯងទៅវិញទៅ!!»យ៉ុនហ្គីងាកមកឆ្លើយនិងមិត្ត
ខ្លួនរួចហាពាក្យដេញគេយកតែម្ដងខ្ជិលឲ្យនៅទើសទាល់ណាស់ខ្លាចជីមីនធ្វើខ្លួនមិនត្រូវ

ជុងហ្គុកមិនមាត់ក៏ចេញទៅវិញណាមួយមិនចង់នៅប៉ុន្មានដែរតែមុននេះព្រោះតែនាំមកបន្ទប់តែប៉ុណ្ដោះ

«អូនយ៉ាងមិចហើយ??»យ៉ុនហ្គីដាក់ជីមីនលើកពូករួចបន្លឺសួរគេយកដៃអង្អែលក្បាលជីមីនថ្នមៗ ទឹកមុខជីមីនដូចជាស្លេកៗ
«អូនវិលមុខ!!»ជីមីនបន្លឺឡើងខ្សាវៗសឹងតែមិនឮព្រោះតែខ្លួន ដូចជាល្វើយណាស់

«អូនគេងសិនទៅចាំបងឲ្យគេយកថ្នាំនិងអ្វីបន្តិចឲ្យអូនញាំ!!»
«បងកុំទៅបានទេ?»ជីមីនចាប់ដៃនាយមិនឲ្យដើរចេញមុនដឹងមិចចេះតែភ័យៗមិនទាន់បាត់
«អូនមានអីហេស??»
«អូនអត់ចង់ញាំអីទេអូនចង់នៅក្បែរបងច្រើនជាង!!»ជីមីនពេបមុខពេបមាត់ទាមទាចង់ឲ្យយ៉ុនហ្គីនៅក្បែរខ្លួនគេ
«ចឹងចាំបងនាំអូនទៅវិញនៅទីនេះអូនប្រហែលជាអារម្មណ៍មិនល្អទេ!!»យ៉ុនហ្គីញញឹមទៅកាន់ជីមីន ក៏គិតថានិងនាំជីមីនទៅវិញព្រោះតែមិនចង់ឲ្យជីមីនមិនស្ងប់
ជីមីនមិនមាត់ក៏ងក់ក្បាល ងើបអង្គុយវិញតែយ៉ុនហ្គីងើបបីក្រសោបកាយតូចនោះឡើងមិនឲ្យជីមីនដាក់ជើងដល់ដីទាន់

«អូនដើរបានតើ!!»
«បងមិនឲ្យអូនដើរទេ តិចបានខ្យល់គទៅ!!»យ៉ុនហ្គីងាកមកនិយាយជាមួយជីមីនខ្លាចជីមីនវិលមុខអីទៅពិបាកថែម
«ចឹងបើទៅវិញបងនិងមិនបានចូលរួចកម្មវិធីមិត្តបងហើយ»
ជីមីនធ្វើកម្សត់មុនគួរណាឲ្យពិបាកដល់នាយទេ

«មិនអីទេ...ពេលនេះប្រពន្ធបងសំខាន់ជាង!!»យ៉ុនហ្គីដើរចេញពីបន្ទប់បណ្ដើរនិយាយបណ្ដើរនាយចេញទៅតាមផ្លូវក្រោយដែរមានជំនិតរបស់នាយចាំទៅទ្វាទទួល
   «ចឹងបងមកវិញក៏បានពេលយកអូនទៅដល់ផ្ទះ!!»ជីមីននិយាយព្រោះមិនចង់ឲ្យយ៉ុនហ្គីធ្វើចឹងវាមិនសម

  «បែបនិងក៏បានដែរ!!»យ៉ុនហ្គីក៏យល់ព្រមជួនជាដើរមកដល់កន្លែងចត់ឡានដែរមានជំនិតនាយកំពុងចាំ
«សំអញ្ជើងខាងនេះចៅហ្វាយ!!»អ៊ីថាក៏នាំនាយមកឡើងឡានដែរមានយូហានៅក្នុងនោះស្រាប់ចាំបញ្ជារបង្គូតឡាន
«ចេញឡាន!!»យ៉ុនហ្គីបីជីមីនក្នុងដៃដដែលឲ្យជីមីនគេងកើយទ្រុងនាយទើបជាការស្រួលជាង បញ្ជារជំនិតឲ្យចេញឡាន

ម្ចាស់ចិត្តមីនយ៉ុនហ្គីUnde poveștirile trăiesc. Descoperă acum