ភាគ5: មនុស្សទីមួយដូចគ្នា

699 68 1
                                    

«មនុស្សកំណាញ់!!»ជីមីនខាំមាត់វាយស្មារនាយខឹងណាស់គ្រាន់តែគេងស្ដាប់សម្លេងបេះដូងនាយបន្តិចក៏មិនបានដែរ
«ចាំយប់នេះគេងស្ដាប់ចុះបងឲ្យគេងស្ដាប់!!»យ៉ុនហ្គីប្រាប់គេរួចនាំគេឡើងទៅខាងលើ ចំណែកឯងជីមីនវិញ ញញឹមរីកអស់ថ្ពាល់ក្រពុំ ជាស្នាមដែរយ៉ុនហ្គីមិនដែរបានឃើញ។

    Skip Back ៚

នាងល្អិតជុនអុីដើរជារើយៗគ្មានឃើញស្រមោលផ្លូវទៅផ្ទះនាងឡើយ នាងក៏មិនមែនជា
យូរៗទៅផ្លូវក៏ចេះតែស្ងាត់ទៅ ធ្វើឲ្យនាងល្អិតខ្លាចនៅពេលដែរ ផ្លូវនៅខាងមុខនាងងងឹតឆឹងហើយថែមទាំងស្ងាត់ទៀត អារម្មណ៍ភ័យខ្លាចបុករំញួរឲ្យនាយញ័រដៃញ័រជើងនៅពេលដែរឮសម្លេងដូចជាសម្លឹងម៉ូតូធំឮសម្លេងខ្លាំងៗធ្វើឲ្យនាងសឹងតែទន់ចង្គង់ទៅហើយម្រាមដៃតូចៗក្ដាប់ចូលគ្នាច្របាច់តិច បន់ស្រន់ឲ្យតែបងប្រុសរបស់នាងមកយកនាងទៅវិញទេនាងមិនចង់នៅទីនេះទេ
«អ្ហឹកៗ!! ...នាងគ្មានចិត្តសោះហើយអាយខា!!»ក្រៅពីបងប្រុសនាងហើយនាងក៏មិនអាចនឹកដល់អ្នកផ្សេងបានដែរមានតែអ្នកដែរទុកនាងចោលមុខនេះហើយ។
ង៉ូងៗ~
សម្លេងម៉ូតូធំៗពីគ្រឿងជិះទៅមកទៅមកឆ្លាស់គ្នាម្នាក់ទៅ
ម្នាក់មកធ្វើឲ្យជុនអុីរិតតែភ័យខ្លាចដើរកាន់តែញ៉ាប់មុខអោនមិនហ៊ានសូម្បីតែងើបក្នុងពេលនេះនាងភ័យណាស់

ដើរៗស្រាប់តែមានដៃមកទាញចង្កេះនាងចូលឡានឲ្យជុនអុីអង្គុយលើភ្លៅឯជុនអុីក៏ស្រែកទាំងភ័យ៖
«អាយយយយ៎?»
«កុំស្រែកគឺខ្ងុំទេ!!»
«អាយខា??អ្ហឹកៗ!!ខ្ងុំខ្លាចណាស់!!»ជុនអុីពេលដែរដឹងថាអ្នកណាគេក៏ស្រែកយំលោតហក៎អោបកអាយខាយំប្រាប់នាគេឋ្លាចណាស់ បើមិនមានអ្នកណាមកជួយនាងមុនដឹងថានាងត្រូវជួបអ្វីទេ
«កុំយំអី!!មាន..មានខ្ងុំនៅទីនេះហើយ!!»អាយខាអោបលួងលោមជុនអុីនិយាយរៀងរដាក់រដុបមាត់បន្តិចព្រោះចង់ប្រើពាក្យបងតែក៏ប្រែវិញ។
«បងយកអូនទៅវិញបានទេ???»នាងល្អិតមុខតូចក្រមិចងើបមុខពីទ្រូងអាយខា និយាយសុំឲ្យគេយកនាងទៅវិញនាងមិនចង់នៅទីនេះទេ សម្ដីបងនិងអូនរបស់ជុនអុីធ្វើឲ្យអាយខារាងភាំងបន្តិច
«អឹមអង្គុយត្រង់នេះហើយ!!»អាយខាដាក់ឲ្យជុនអុីអង្គុយស្រួលបួលរួចនាងក៏ផ្លោះមកម្ខាងទៀតជាកន្លែងបញ្ជារចង្កូតឡាន មិនអាចចេញទៅបានទេណាមួយពួកនោះនៅជិតៗនេះ។

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now