ភាគ3:មាត់ខ្ងុំមិនបានរឹងមាត់ខ្ងុំទន់ណាស់!!

801 70 1
                                    

«អួយយ៎ឈឺណាស់អ្ហឹកៗ!!»
«យើងសុំទោស!ឈឺខ្លាំងទេ?»យ៉ុនហ្គីស្ទុះក្រោកចេញពីរាងកាយជីមីនប្រញាប់សួរនាំដោយការបារម្ភជាខ្លាំងព្រោះនាយបានជីមីនយំទៀតផងប្រហែលជាឈឺខ្លាំងហើយ សំណាងហើយដែរគេប៉ះថ្នមៗ មិនចឹងភ្លៅរបស់ជីមីនប្រាកដជារលាត់ស្បែកហើយ។
«ឈឺ..!!វាក្ដៅផ្សារៗ!»ជីមីនអោនសម្លឹងមើលភ្លៅរបស់គេងក់ក្បាលប្រាប់នាយ
«ទៅពេទ្យទេចាំយើងជូនឯងទៅ?»យ៉ុនហ្គីក៏ប្រញាប់សួរទៅរាងតូចនាយចង់ជូនគេទៅពេទ្យ
«គឺវាមិនអីនោះទេប្រហែលជាបន្តិចទៀតវាស្ងួតវិញហើយ!!»ជីមីនក្រវីក្បាលនិងសំណើរនាយគេមិនមែនធ្ងន់ធ្ងររហូតដល់ទៅពេទ្យទេ
«បើចឹង..ម៉ោះយើងលាបថ្នាំឲ្យបន្តិចទៀត!!»យ៉ុនហ្គីលាបថ្នាំឲ្យជីមីនបន្តិចទៀតរួចហើយក៏យកថ្នាំនិងទៅទុកកន្លែងដើមវិញ
នាយសម្លឹងបន្ទប់ជីមីនគឺធំល្អណាស់បន្ទប់មានក្លិនក្រអូបស្រាលក្នុងបន្ទប់របស់ជីមីនសុទ្ធតែពណ៍ ស និងផ្កាឈូក ពណ៍ខ្ជូតៗជាច្រើនដែរនៅក្នុងបន្ទប់នេះដូចនិងបន្ទប់ក្មេងស្រីអញ្ជឹង

Skip៚

«មេឃងងឹតហើយ!ឯងប្រហែលជាឃ្លានខ្លាំងហើយ!!»យ៉ុនហ្គីនិយាយពេលដែរបីជីមីនមកជាន់ក្រោមវិញ
«អង្គុយត្រង់និងហើយចាំយើងមកវិញ!!»យ៉ុនហ្គីដាក់ឲ្យជីមីនអង្គុយនៅតុបាយរួចនាយបញ្ជារមិនឲ្យគេទៅណា
ជីមីនក៏ងក់ក្បាលដាក់នាយមិនហ៊ានប្រកែនិងនាយឡើយ យ៉ុនហ្គីក៏ប្រញ៉ាប់ចេញទៅខាងក្រៅរកទិញរបស់ញាំបន្ថែមដោយខ្លួនឯងមិនប្រើអ្នកឡើយព្រោះគេចង់ធ្វើវាដោយខ្លួនឯង

ឡានស្ពន់ខ្មៅដែរចតនៅមុខផ្ទះរាងតូចមុននេះក៏ជិះចេញទៅដោយម្ចាស់វាជាអ្នកបើកវាដោយខ្លួនឯង

ហាង-Black coffee, red cake៚
       ឡានខ្មៅទំនើបមិញនេះបានឈប់នៅមុនហាងតែម្ដងនាយជាម្ចាស់ហាងក៏ចេញពីក្នុងឡានមកដើរចូក្នុងហាងយ៉ាងសង្ហារធ្វើឲ្យក្មេងៗស្រីសិស្សសាលាចំហរមាត់ដោយភាពសង្ហាររបស់នាយ។

«សួរស្ដីចៅហ្វាយ!!»ស្រីស្រស់អាយខាញញឹមរាកទាក់អ្នកដែរជាម្ចាងហាងនេះហើយក៏ជាចៅហ្វាយនាងដែរ
«ខ្ចប់ខេក5ដុំមកហើយយកBlack coffee1និងMilk tea1យកក្ដៅទាំងអស់!!»យ៉ុនហ្គីប្រាប់នាងពីអ្វីដែរខ្លួនចង់បានអាកាសធាតុត្រជាកមិនអាចញាំរបស់ត្រជាក់បានទេត្រូវតែក្ដៅអុនៗទើបវាល្អសម្រាប់សុខភាព
«Okបាទ!សូមចៅហ្វាយរងចាំបន្តិចតែ5នាទីទេ!!»អាយខាញញឹមស្ញេញដាក់គេមិនចាប់ភ្លឹកថានាយមកយករបស់ញាំទាំងនេះធ្វើអីព្រោះគេដឹងច្បាស់ណាស់><
«ហើយមិនទៅធ្វើមក??»យ៉ុនហ្គីអោនមើលនាឡីកានិងដៃរបស់ហើយងាកមកវិញនៅឃើញកូនចៅរបស់នាយនៅឈរស្ញេញដាក់គេដដែល ដឹងគេប្រញាប់អត់?
គេចេញមកទុកសណព្វចិត្តនៅម្នាក់ឯងនៅឯផ្ទះហ៎៙_៙
«កូនចៅខ្ងុំកំពុងតែរៀបចំបាទ!!ចៅហ្វាយភ្លេចហើយមែនទេថាខ្ងុំជាអ្នកណា??»អាយខានាងនិយាយធ្វើមើលតែខ្លួនឯងនិងមនុស្សប្រុសនិយាយបាទ បាទដាក់យ៉ុនហ្គីយ៉ាងឡូយ
«សុំMilk tea Hot1មួយមក!!»
«ជុនអុី??»យ៉ុនហ្គី
«waaបងយ៉ុន??»ជុនអុី
«មេឃងងឹតហើយចេញពីផ្ទះប្រុងទៅណា??»យ៉ុនហ្គីបន្លឺឡើងសួរទៅនាងល្អិត
«គឺខ្ងុំមករកមិត្តទើបខ្ងុំឈានចូលទិញអីក្ដៅៗញាំសិន!!មិននឹកស្មានថាបងក៏នៅហាងដែរ!!»ជុនអុី
«គឺបងមករបស់ញាំខ្លះៗ!!»យ៉ុនហ្គីនិយាយហើយចង្អុលទៅនំខេកដែរអាយខាយកមកដាក់ពីមុខនាយឲ្យនាងល្អិតបានឃើញ
«ហីយាៗបងប្រុសរបស់ខ្ងុំមិនដែរញាំរបស់ផ្អែមៗចឹងទេ
ហេតុអីក៏មកយកខេកផ្អែមៗញាំទៅវិញ??»ជុនអុីលើកដៃចង្អុលមុខរបស់បងប្រុសរកចាប់កំហុសនាយប្រើក្រខ្សែភ្នែកតូចៗព្រិចដូចចង់ឲ្យនាយប្រាប់ការពិតអីម្យ៉ាងដល់ខ្លួន។
«បងមិនចូលចិត្តខេកផ្អែមតែអ្នកដែរបងចូលចិត្តគេៗចូលចិត្តខេកផ្អែមៗនេះ!!»យ៉ុនហ្គីនិយាយហើយញីក្បាលនាងល្អិតលេងហើយរុញថយក្រោបន្តិចធ្វើឲ្យសក់ក្បាលរបស់នាងសំពោងមើលមិនយល់
«អា៎បងប្រុសខ្ទេចសក់ខ្ងុំហើយ!!»នាងស្រែកពេលដែរយ៉ុនហ្គីញីសក់នាងហើយរុញទៀតហើយដើរចេញទៅយ៉ាងរំភើយនាងក៏ប្រញាប់ងាកមករក Milk teaដែរនាងកម្មងមុននេះហើយក៏វាបានធ្វើរួចនាងក៏យកវាមកហើយរត់ទៅតាមប្រុសរបស់និងអាលបានជូនទៅផ្ទះមិត្តរបស់គេព្រោះនាងមិនហ៊ានទៅម្នាក់ឯងព្រោះវាក៏យប់ណាស់ហើយ បើមិនបានជួបនាយក៏នាងទៅម្នាក់ដដែរលនិង
(ចឹងឥឡូវទៅម្នាក់ឯងទៅចាំបាច់ឲ្យគេជូនទៅធ្វើអីកូនឆីម្ដាយ?)
«នែ៎នាងល្អិតឯណាលុយមិនទាន់ឲ្យទេណា??»អាយខាងស្រែសួរជុនអុីព្រោះនាងមកយក Milk teaពីដៃគេហើយរត់ទៅយ៉ាងរំភើយទាំងដែរមុននេះមិនទាន់ឲ្យលុយគេផង
«គិតពីបងយ៉ុនទៅខ្ងុំប្រញាប់!!»ជុនអុីស្រែកតបអាយខាវិញដោយនាងនិយាយថាឲ្យគិតពីយ៉ុនហ្គីណាមួយយ៉ុនហ្គីនិងនាងក៏មិនមែនអ្នកដទៃអីដែរជាបងប្អូនជីដូនមួយត្រឹមពិនៗ
និងបងប្រុសគេមិនកំណាញ់ទេ ចង់សុំលុយចាយគ្រាន់តែលាដៃមិនចាំបាច់ហាមាត់និយាយសុំកា៏បានបានលុយចាយដែរ។
«ឆឺសអាងតែជាបងប្អូននិងគ្នា!!»អាយខានាងពេបមាត់ជ្រេញជុនអុីដែរពិនៗនិងក៏ចាំតែចៅហ្វាយគេដែរ
ជុនអុីមិនមែនគ្មានលុយគ្រាន់តែខ្លាចយ៉ុនហ្គីទៅចោលតើ។

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now