ភាគ58:ខោក៏ខ្ងុំខ្ជិលស្រាតដែរ!

366 51 2
                                    

ថ្ងៃថ្មីក៏បានមកដល់
ជីមីនងើបពីគេងទាំងឈឺក្បាល ធីងធោងរកតែវិលមុខ ជើងគេក៏អាចដើរបានខ្លះៗដែរហើយ

ក្រលែងទៅតុនិងទូសម្លៀកបំពាក់ គេក៏ឃើញមានសម្ភារៈរបស់គេជាច្រើន មិនដឹងជាយ៉ុនហ្គីចូលមករៀបតាំងពីពេលណាឡើយ ជីមីនបានតែដកដង្ហើមធំដើរចូលបន្ទប់ ដើម្បីសម្អាតខ្លួន

មួយសន្ទុះក្រោយមក គេក៏ហើយរួចរាល់ស្លៀកពាក់មើលទៅទំនងដូចជាចង់ទៅធ្វើការ បន្ទាប់ពីតែងខ្លួនហើយរួចរាល់ក៏ចុះទៅខាងក្រោម

«អ្នកប្រុសលោកម្ចាស់ឲ្យអ្នកប្រុសតូចទៅពិសារអាហារពេលព្រឹកជាមួយគាត់នៅឯខាងក្នុង!»គ្រាន់តែចុះមកដល់ខាងក្រោមភ្លាម ក៏ត្រូវយូហានិងអ៊ីនថា ពាំងផ្លូវគេមិនឲ្យចេញទៅ

«ខ្ងុំមិនឃ្លានទេ!»ជីមីនងាកទៅឃើញយ៉ុនហ្គីអង្គុយយ៉ាងស្ងៀមនៅតុអាហារដូចតែគេថានាយកំពុងចាំខ្លួន

«អ្នកប្រុសមិនបានញាំអីតាំងពីយប់!ហើយយល់ល្អអ្នកប្រុសកំប្រកែកអី!»ពួកគេនិយាយតិចៗមិនឲ្យយ៉ុនហ្គីលឺនោះទេហើយក៏មិនចង់ឲ្យមានការឈ្លោះប្រកែកគ្នាតាំងពីប្រលឹមដែរ

«ខ្ងុំញាំនៅរោងអាហារក៏បានដែរ!»ជីមីននៅតែប្រកែក

«អ្នកប្រុសកំឲ្យមានរឿងទាំងប្រលឹមអី!»ពួកគេក៏អង្វរតិចៗ

ជីមីនបានតែដកដង្ហើមធំបង្ខំចិត្តដើរចូលតុបាយទាំងបង្ខំ គេមិនចង់ចូលមកពីអ្នកកំពុងតែរួមតុ មិនបានទាំងហៅខ្លួនផង ជំនួសមកវិញទៅឲ្យអ្នកដទៃជាអ្នកនិយាយ  សួរថាសមទេ អញ្ជឹងហើយបានគេមិនចង់ចូលទៅ

តុបាយដ៏សែនស្ងប់ស្ងាត់ ម្នាក់ៗមិននិយាយអីគិតតែស្ងាត់ ក៏ឃើញថាស្ងាត់ពេកយ៉ុនហ្គីនិយាយឡើង

«ឆាប់ញាំទៅប្រយ័ត្នត្រដាក់អស់!»យ៉ុនហ្គីនិយាយតែជីមីនក៏មិនបានតប គេក៏ចាប់ផ្ដើមញាំបាយជាមួយគ្នា

ជីមីនឃើញនាយដួលម្ហូប ក៏តាមសម្លឹងមើលដៃគេគិតថានាយដួសដាក់ចាននាយតើ តែមានឯណានាយដួសឲ្យគេសោះ គេក៏មិនបាននិយាយអីក៏បានតែអោនមុខញាំបាយនិងព្រមញាំម្ហូបដែរនាយដួសឲ្យទៀតផង ធ្វើឲ្យយ៉ុនហ្គីរីកមុខមាន
សំនើមតិចៗដែរ ទោះជីមីនមិនបានតបនិយាយតែជីមីនព្រមញាំម្ហូបទាំប៉ុន្មានដែរដួលឲ្យទាំងអស់ គេក៏សប្បាយចិត្ត ទោះពេលនេះភាពស្និតស្នាលមាន1%ក៏ដោយក៏គេសប្បាយចិត្តដែរ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now