ភាគ35: រស់នៅគ្មានអនាគត់ច្បាស់លាស់

308 33 4
                                    


    ព្រឹកប្រលឹមថ្ងៃរះហើយមានគូស្នេហ៍មួយគូកំពុងតែប្រលែងគ្នាក្នុងបន្ទប់ទឹក ម្នាក់ៗសើចសប្បាយៗដល់ហើយ
   «អ្ហាយយ៎យ៉ុនហ្គីដាក់អូនចុះហិហិ!!»ជីមីនត្រូវយ៉ុនហ្គីបីក្រកងក្នុងដៃយកចេញពីក្នុងបន្ទប់ទឹក
   «អត់ បងចង់បីក្រកងអូនដូចទារក!»យ៉ុនហ្គី
«ហឹមមលឿនៗទៅហួសម៉ោងអូនទៅរៀនឡូវហើយ!»ជីមីនញញឹមខ្ជឹបពេលឮគេនិយាយថាចង់បីថ្នាក់ថ្នមខ្លួនដូចទារក
   «មិនអីទេ អូនចាំបងត្រង់នេះហើយណា!»យ៉ុនហ្គីដាក់រាងតូចឲ្យអង្គុយលើកពូករួចគេទៅយកសម្លៀកបំពាក់រាងយកមកពាក់ឲ្យគេ

  Skip ||

    ដូចជារាល់ដងជីមីនចាំរាងក្រាស់មកទទួលនៅកន្លែងដដែលហើយក៏បានជួបនិងយ៉ុងនីទៀតហើយ នាងមកម្ដងនេះមិននិយាយរាក់ទាក់ទៅរាងតូចទៀតឡើយតែបែបជាមកអង្គុយធ្មឹងជិតរាងតូច

   «នាង???»ជីមីន
«និយាយគ្នាបន្តិចបានទេ?»យ៉ុងនី
«ខ្ងុំមិននិយាយ ហើយឈប់មកជួបខ្ងុំទៀតឲ្យសោះ!»ជីមីន

  «បែកគ្នាជាមួយ ព្រះបុត្រាយ៉ុនហ្គីទៅ!»យ៉ុងនី
«នែក៎នាងមានសិទ្ធស្អីមកនិយាយបែបនេះ?រឿងរវាងខ្ងុំទាំងពីរ នាងកុំមកចេះបានទេ?»ជីមីននិយាយទាំងចង់យំនាងជាអ្នកណាមិចក៏ហ៊ាននិយាយបែបនេះមិចក៏ហ៊ានយ៉ាងនេះ រឿងគេរវាងរាងក្រាស់តាស៎

   «បើឯងមិនបែកគ្នានិងមានអ្នកម្ខាងស្លាប់ ភាគរយ
អ្នកដែរស្លាប់គឺព្រះបុត្រាយ៉ុនហ្គី!ឯងចង់ឃើញគាត់គាត់បែបនោះមែនទេ ឯងនិងគាត់មិនសមគ្នាឡើយឯងនៅក្មេងចំណែកគាត់មានអាយុកាល លើសឯងរាប់ពាក់ដងឯណោះ!!»យ៉ុងនី
«នាងឈប់និយាយទៅហ្អឹកៗខ្ងុំមិនបែកនាងឮទេ គាត់ជាមនុស្ស គាត់មិនកុហកខ្ងុំទេហ្អឹកៗ!»ជីមីនស្រែកឡើងយកដៃទប់ត្រចៀកស្រក់ទឹកភ្នែកដូចបាក់ទំនប់ នាងយករឿងប្លែកៗមកប្រាប់មកមួលបង្កាច់យ៉ុនហ្គីច្បាស់ណាស់ ខុសណាស់ឬបើគ្រាន់តែនៅជាមួយមនុស្សដែរយើងស្រលាញ់

«ហេតុអីឯងមិនជឿ??ឯងនេះល្ងង់ណាស់ រស់នៅគ្មានអនាគត់ច្បាស់លាស់!!»យ៉ុងនីនាងទ្រាំមិនបានទេ នាងចាប់ដើមដៃរាងតូចអន្រួនខ្លាំងៗខឹងនិងរាងតូចដែរគេល្ងង់អើយល្ងង់យ៉ាងនេះ ហេតុអីក៏មកស្នេហ៍មនុស្សមិនចំមនុស្សចឹង ល្ងង់ណាស់ គេកំពុងតែជាប់អន្ទាក់ យ៉ុនហ្គី ចុងក្រោយមកយ៉ុនហ្គីក៏មិនអាចរស់នៅជាមួយជីមីនបានដដែលនឹង

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now