ភាគ54:នែ៎បងជាចៅហ្វាយអូន

416 55 3
                                    



«ខ្ងុំមិនដឹង ខ្ងុំមិនស្គាល់លោកនោះទេ កុំមកនិយាយអីអញ្ជឹងដាក់ខ្ងុំទៀតខ្ងុំស្អប់!»ជីមីននិយាយហើយក៏រត់ចេញទៅបាត់ឯយ៉ុនហ្គីចង់តាមតែក៏មិនហ៊ានខ្លាច
ជីមីនស្អប់ខ្លួន

«អូនប្រហែលជាស្អប់បងខ្លាំងហើយ!»យ៉ុនហ្គីនាយ មកអង្គុយលើសាឡុងសម្លឹងមើលទៅផ្លូវជីមីនដើរទៅនោះ ចិត្តចង់តាមម តែក៏មិនបាន មិនមែនមានឱកាសតែម្ដងនេះយ៉ាងណាគេក៏នៅទីនេះស្រាប់

នាយអង្គុយស្រង៉ោកស្រង៉ាកដូចជាមិនមានវិញ្ញាក្នុងខ្លួនអញ្ជឹង

ក្រលេកមកមើលអ្នកដែររត់ចេញមកអម្បាញមិញនេះវិញ គេរត់មកពួននៅក្រោមដើមឈើរមួយ
សម្រូតខ្លួនអង្គុយហើយយំយ៉ាងខ្លាំង

«ហ្អឹកៗ អូនក៏នឹកបងដែរយ៉ុនហ្គីអ្ហឹកៗ!»ជីមីនយំកាន់តែខ្លាំង នឹកដល់ពេលដែរយ៉ុនហ្គីអោបគេនោះ គេសឹងតែទប់ចិត្តខ្លួនឯងមិនបានបាត់ទៅហើយ

«ពួកយើងប្រហែលជាអស់និស្ស័យនិងគ្នាហើយ!»ជីមីននិយាយបណ្ដើរយំបណ្ដើរ គេយំៗដល់តែហើមភ្នែកក៏ដើរទៅផ្ទះខ្លួនឯងនោះ

មកដល់ផ្ទះនោះគេសាងសងឡើងសម្រាប់តែមនុស្សម្នាក់ នៅក្នុងនោះមាន បន្ទប់មួយ បន្ទប់ទឹកមួយ និងផ្ទះបាយសមល្មមនិងកន្លែងទទួលភ្ញៀវ ផ្ទះនោះស្អាតណាស់ ដែរធ្វើជីមីនរស់នៅមិនបាច់ខ្វះខាត
ច្រើន

ផ្ទះធំ៚

យ៉ុនហ្គីអង្គុយសម្ងំអង្គុយគិតមិនខ្ចីងើបទៅណា រហូត ដល់តែយប់ជ្រៅក៏នឹកឃើញចង់ដើរចេញទៅខាងក្រៅដើម្បីរកមើលផ្ទះទុក

នាយដើរចុះឡើងនៅមុខផ្ទះនីមួយៗផ្ទះម៉ូតដូចៗគ្នាពេកមិនដឹងមួយណាផ្ទះរបស់ជីមីននោះ តែក្រលែងមួយឆ្វាច់ ក៏ឃើញមុខផ្ទះមួយនោះខុសគេ ជាផ្ទះដែរមានដើមផ្កាតូចៗជាច្រើននៅមុខផ្ទះនោះ
នាយក៏ញញឹមឡើងដឹងថាផ្ទះមួយនេះគឺប្រាកដជារបស់ជីមីនហើយ


  ស្អែកឡើង៚

  ម៉ោងប្រាំពីពួកគេក៏នាំគ្នាធ្វើការងាររាងៗខ្លួន
ជីមីន និងយ៉ុននីក៏ធ្វើការរបស់ពួកគេ លុះដល់ថ្ងៃត្រង់ក៏នាំគ្នាមកសម្រាកញាំអាហារពេលថ្ងៃនៅរោងអាហារ នៅទីនោះមានអាហារជាច្រើន ស្អីក៏មានដែរ វាដូចហាងមួយអញ្ជឹងសម្រាប់ អ្នកនៅធ្វើការនៅទីនេះ តែមិនគិតលុយឡើយ សូម្បីតែយ៉ុនហ្គីក៏មកញាំដែរ ទាំងដែរនាយត្រូវមកញាំបាយនិងសម្រាកនៅផ្ទះខ្លួនឯងនោះទេ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now