ភាគ47:ចង់ឈឺខ្លួនឯងសោះ⚠️🔞

457 49 5
                                    

   យ៉ុនហ្គីបានឲ្យអ៊ីនថាបើកឡានមកផ្សារទំនើបដែរធំជាងគេនៅក្នុងទីក្រុង ដែរមានហាងប្រេនៗ
លំដាប់ៗជួរមុខ នៅលើពិភពលោក
លក្ខណៈនៅក្នុងឡានជីមីនអង្គុយអោបចង្កេះយ៉ុនហ្គី ទាំងទឹកមុខមិនសូវជាសប្បាយចិត្ត ព្រោះមិនដឹងថាគេនាំទៅណា ព្រោះពួកគេនិយាយមិនឲ្យខ្លួនដឹងមិនដឹងនិយាយគ្នាតាំងពីពេលណា

  ពេលចូលមកដល់ខាងក្នុង៚

  យ៉ុនហ្គីនិងជីមីនដើរទទឹមគ្នាដោយមានអ៊ីនថា
និងយូហាដើរតាមពីក្រោយ
«ចង់បានអីក៏រើសយកទៅ!»យ៉ុនហ្គីចូលមកដល់ហាងយ៉ុនហ្គីក៏និយាយឡើង ទាំងដៃអោបចង្កេះរាងតូចជាប់ ជីមីនក៏អោបដើមដៃនាយជាប់ដូចគ្នា

«ហិហិឲ្យអូនរើសបានសេរីមែនណា?»ជីមីនលើកដៃចង្អុលមុខនាយសួរបញ្ជាក់

«អឹមម!»នាយគ្រាន់តែប្រហឹមហើយក៏ត្រូវជីមីនចាប់អូសដៃដូចក្មេងមកមើលផ្នែកកាបូបជាមុនសិន ដែរនៅក្នុងហាងនេះគឺ ប្រេន Dior ដែរមានខ្នាតធំមានគ្រប់សម្ភារៈទាំងអស់ ។

«ស្អាតៗណាស់យកមួយណាទុកមួយណាទៅ?»ជីមីនពេបមាត់យ៉ាងគួរស្រលាញ់ បានមក
ទិញរបស់ដែរខ្លួនចង់បានហើយតែមិនដឹងយកមួយណាបើស្អាតៗទាំងអស់និង

«ស្រលាញ់ក៏យកទៅយើងមិនខ្វះលុយទិញឲ្យទេ!»យ៉ុនហ្គីដែរឈរត្រូវក្មេងតូចហុចការបូបដែរខ្លួនស្ពាយមកមិញនេះឲ្យនាយកាន់ យ៉ាងទំនង់ លំដាប់គេទៅហើយ របស់ប៉ុនិងៗមិនជាបញ្ហារនោះទ។

«ស្រលាញ់ច្រើនណាស់!»ជីមីន
យ៉ុនហ្គីឃើញជីមីននៅឈររេរាមិនព្រមរើសយកអីនោះទេលក្ខណៈមាន បុក្គលិក ឈរចាំជួយយក
ឥវ៉ាន់ដែរ ជីមីនរើសយក នាយក៏ដើរទៅកៀកដៃនិងស្មារគេ ដៃមាំឈោងយកកាបូបស្ពាយក្រោះមួយដែរមានពណ៍ត្នោតតូចល្មមសមនិងរូបរាងជីមីនណាស់

«wow ស្អាតណាស់!»រាងតូចលាន់មាត់បើកភ្នែកធំៗសរសើរអំពីរបស់នោះវាស្រស់ស្អាតណាស់ បូកផ្សំនិងអ្នកដែរជួយរើសឲ្យទៀតកាន់តែស្រលាញ់

«យកអានឹងទេចឹង?»យ៉ុនហ្គីអោនមុខមើលមុខជីមីន
«យក!»ជីមីនឆ្លើយទាំងញញឹមលិបភ្នែកមានអារម្មណ៍ថា បុរសម្នាក់នេះគឺជាយ៉ុនហ្គីពីមុនណាស់ គេតែងតែយកចិត្តទុកដាក់និងខ្លួនរហូត ដូចមិនមែន
បាត់បង់ការចងចាំ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now