ភាគ62:បងមិនអូនផឹកដាច់ខាន

378 45 2
                                    

 
  ព្រឹកថ្ងៃថ្មីយ៉ុនមីនក៏នាំគ្នាចុះមកញាំអាហារតាមធម្មតា តែមិនធម្មតានោះគឺជីមីន គេដូចមិនសូវមាត់កក៏ព្រោះនឹកហួសចិត្តខ្លួនឯងនិងកាលពីយប់មិញនោះអី សុខៗទៅយំក្ដែងៗដាក់យ៉ុនហ្គីនិងនិយាយថានឹកគេ បបួលគេមកគេងជាមួយ គិតហើយអត់និងហួសចិត្តមិនបាន នោះក៏ព្រោះតែខ្លួនគេទប់អារម្មណ៍មិនបាននោះហើយ ហើយក៏នឹកថាអៀនចំពោះយ៉ុនហ្គីផងដែរ

  ចំណែកឯយ៉ុនហ្គីវិញនាយ ឃើញជីមីនមិនមាត់ក៏ចម្លែងចិត្តសួរនាំ

«អូនកើតអីមែនទេ?»យ៉ុនហ្គីសួរជីមីន
«គឺអត់ៗ មានទេ!»ជីមីនឆ្លើយទាក់ៗញញឹមមិនសូវសមដាក់នាយ
«បងឃើញអូនភ្លឹកៗយូរហើយ!»យ៉ុនហ្គីក៏សួររាងតូចដោយការព្រួយបារម្ភ
«ប្រហែលតែខ្ងុំគិតពីរឿងការងារហើយ!»ជីមីន
និយាយធម្មតាមិនបានប្រើពាក្យអូនឬបងជាមួយយ៉ុនហ្គី ឯនាយក៏មិនថាស្ដីគិតថាជីមីនមិនទាន់សម
វិញនៅឡើយ

«កុំគិតច្រើនអី ធ្វើតាមសប្បាយៗ ឬក៏អូនមិនបាច់ទៅធ្វើក៏បានដែរ!»យ៉ុនហ្គីនិយាយហើយអង្អែលក្បាលជីមីនថ្នមៗ
«មិនអីនោះទេខ្ងុំអាចធ្វើបាន!»ជីមីនញញឹមស្ងួតតបនាយវិញ
«តាមអូនចុះ!»យ៉ុនហ្គីឆ្លើយទាំងញញឹមនិងជីមីនវិញ

  ជីមីនវិញគិតថាបើជ្រុលជាបើកឱកាសឲ្យនាយទៅហើយក៏អញ្ជឹងទៅចុះ តាមនិងទៅ
ចាំមើលពេលវេលាជាអ្នកផ្សារផ្ជាប់ទំនាក់ទំនងរវាងពួកគេទៅចុះ តែវាអស្រ័យនិងទង្វើរយ៉ុនហ្គីដែរ គេមិនមែនជាមនុស្សចិត្តដាច់អីណាស់ណានោះទេ បើនាយមើលថែរគេបានល្អមិនធ្វើឲ្យគេឈឺចាប់ មិន
ទុកឲ្យគេនៅម្នាក់ឯងនោះមិនយូរទេ គេនិងអត់ភ័យទោស ឲ្យនាយក៏ថាបាន តែបើមិនដូចច្នេះទេ គេនិងចាក់ចេញពីនាយរហូតគ្មានថ្ងៃវិលមករកនាយម្ដងទៀតជាលើកទីពីឡើយ។

   បន្ទាប់ពីញាំអាហារពេលព្រឹកហើយៗ ជីមីននិងយ៉ុនហ្គីក៏បណ្ដើរគ្នាមកធ្វើការតាមទម្លាក់

  «គឺថា ចៅហ្វាយខ្ងុំមានរឿងចង់និយាយជាមួយចៅហ្វាយបន្តិច!»មកដល់ភ្លាម យ៉ុននីឈរចាំយ៉ុនហ្គីតែម្ដង
«ចាំទៅនិយាយជាមួយគេបន្តិចណា!»យ៉ុនហ្គីអោនមកប្រាប់អ្នកនៅក្បែរខ្លួនដែរគឺទាបជាងនាយ
  ជីមីនក៏ញញឹមងក់ក្បាលមិនបានថាអីព្រោះនោះជាយ៉ុននី បើអ្នកផ្សេងគេប្រាកដជាមិនពេញចិត្តឡើយ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now