ភាគ26:កុំលេងចឹងដាក់បងណា?

428 66 1
                                    

     ឡានសេរីទំនើបក៏បានមកដល់ចំណតឡាន ថេយ៉ុងជាអ្នកបើករីឯងពីនាក់ទៀតអង្គុយស្ងៀមៗអត់បានរពិសទេt-t
ក្រោយពីដាក់ឡានទុករួចរាល់ហើយពួកគេក៏ដើរចូលទៅផ្សារ ដែរមានមនុស្សអូរអណាស់

«Wowទំនងណាស់ឃ្លានណាស់នៀក!!»ជុនអុីនិយាយពេលមកដល់កន្លែងញាំអីមានហាងតូចៗ និងមានរបស់ញាំជាច្រើនដំរៀបនៅក្នុងហាងនីមួយៗ មកដល់ហាងដំបូងដែរជាហាង មាន់បំពងនិងសាច់អាំងគ្រប់មុខធ្វើនាងល្អិតអត់និងមិនឃ្លានមិនបានរួចធ្វើជានិយាយនិងដៀងភ្នែកមើលទៅថេយ៉ុងបំណងគេចង់ឲ្យបងប្រុសប៉ាវ
«បើឃ្លានមិចមិនទៅញាំ?»ថេយ៉ុងញញឹមឌឺទៅជុនអុី
«អត់មានលុយ!!»ជុនអុីនិយាយហើយក៏ពេបមាត់ព្រោះ
អត់បានយកលុយមកមែនអាងតែមានថេយ៉ុងចឹងកាន់តែទូរស៍ព្ទមួយបានហើយ

«បងដឹងថាឯងអាងមានបង...តោះ!!»ថេយ៉ុងទាញនាងមក កៀ កនិងរៀបដើរទៅហើយតែក៏ចាប់អារម្មណ៍ថាភ្លេចជីមីន
«ឆាប់មកទៅញាំជាមួយគ្នា!!»ថេយ៉ុងក៏មកចាប់ដៃជីមីនទាញទៅមកអង្គុយញាំអីជាមួយគ្នា

«ជីមីនញាំអី?ចាំយើងហៅឲ្យ!!»ជុនអុីក៏សួរជីមីនកុំឲ្យគេស្ងាត់ពេក មើលមុខចុះមិនសូវជាស្រស់បោះសោះ
«យើងអត់ឃ្លានទេ!!»ជីមីនក្រវីក្បាលដាក់ជុនអុីគេមិនមានអារម្មណ៍ឃ្លានទេ

«មកជាមួយគ្នាហើយ...ឯងចង់ឲ្យយើងញាំតែពីនាក់ហើយទុកឯងចោលមែនទេ!!»ថេយ៉ុងសួរទៅជីមីនមកគ្នាដល់ទៅបីនាក់ ចង់ឲ្យបងប្អូនគេញាំអីតែពីនាក់និងគិតថាសមអត់
«ចឹងអីក៏បានដែរ...តែខ្ងុំមិនញាំច្រើនទេ!!»ជីមីនក៏យល់ព្រមវិញដោយក្រែងចិត្តថេយ៉ុងដែរខំនាំមក

«ពូកែស្ដាប់បង្គាប់ណាស់!!»ថេយ៉ុងដាក់ដៃអោបស្មានជីមីន មិនបាច់ឆ្ងល់ទេហេតុអីក៏បងគេស្រលាញ់ជីមីនព្រោះជីមីនគឺជាក្មេងស្លូតបូតបើសិនជាគេបាត់បង់អ្វីមួយ តែគេឆ្នាស់ណាស់បើនៅជាយ៉ុនហ្គី

ជុនអុីអត់និយាយច្រើនទេសំខាន់គេឃ្លាន ទើបប្រញាប់មកកម្មង ព្រោះតែទ្រាំមិនបានទេ នាងល្អិតងាកមកក្រោយឃើញបងប្រុសខ្លួនដែរអង្គុយក្បែរគ្នានិងជីមីននោះអោបស្មានមិត្តរបស់ខ្លួនមើលពីក្រោយទៅស្មានតែប្រុសផ្សេងហើយ បើអ្នកមិនដឹងថាជាថេយ៉ុង

ម្ចាស់ចិត្តមីនយ៉ុនហ្គីWo Geschichten leben. Entdecke jetzt