ភាគ51:អូនលាហើយ 📜

385 53 2
                                    


   4ឆ្នាំមុន៚

  បន្ទាប់ពីធ្វើពីធីបុណ្យហើយរួចរាល់កន្លងទៅ ប្រហែលជិត1ឆ្នាំយ៉ុនហ្គីគេសន្លប់រហូត ជំនិតពួកគេអស់ជំម្រើសក៏នាំនាយមកវិមានវិញ គ្រាន់តែបានចេញពីភពបិសាចភ្លាមយ៉ុនហ្គីក៏ដឹងខ្លួនវិញ

   រាងកាយខ្សោះខ្សោយដើរចូលវិមានដោយមានកូនចៅជួយគ្រាយកនាយទៅដាក់ក្នុងបន្ទប់ ដោយគ្មានកម្លាំងនាយក៏ដេកលក់ម្ដងទៀត

   «យ៉ុនហ្គីកើតអី?»អ្នកស្រីហាណាសួរទៅជំនិតយ៉ុនហ្គីទាំងពីក្រោយពីបាត់ពីផ្ទះរយៈជិតមួយឆ្នាំមកវិញក៏មានសភាពទ្រុតទ្រោម

«គាត់សន្លប់តាំងពីអ្នកប្រុសជីមីនស្លាប់មកម្លេះ!»យូហា

  «យូរដល់ថ្នាក់នេះមែនទេ?»អ្នកស្រីហាណា

«ហឹមមបាទ!»នាយទាំងពីរដកដង្ហើមធំបានត្រឹមតែធ្វើតាមបញ្ជារលោកម្ចាស់ដាសាគេមិនអាចប្រកែកបានឡើយ

 
    លោកម្ចាស់ដាសាក៏បានមកវិមានយ៉ុនហ្គីដែរ
គាត់មកព្រោះគាត់មិនអាចទុកឲ្យយ៉ុនហ្គីបែបនេះបានទេ គាត់មានអារម្មណ៍ថាស្ដាយក្រោយ ដែរធ្វើអញ្ជឹងចុងក្រោយជីមីនក៏ស្លាប់យ៉ុនហ្គីឈឺទ្រុតទ្រោមដូចមនុស្សទន់ខ្សោយ

   «លោកម្ចាស់?»អ្នកស្រីហាណានិយាយនៅពេលឃើញលោកម្ចាស់សាដាដើរចូលមក
«គេយ៉ាងមិចទៅហើយ!»លោកតាដាសា
«អម្បាញមិញដឹងខ្លួនដែរតែពេលនេះសន្លប់ម្ដងទៀត!»អ៊ីនថាឆ្លើយនិងលោកតា

  «ពួកឯងចេញទៅទុកឲ្យយើង ព្យាបាលគេ!»លោកតានិយាយហើយពួកគេក៏ចាកចេញទៅអស់នៅតែគាត់និងចៅគាត់តែប៉ុណ្ណោះ

   លោកម្ចាស់ដាសាក៏បានប្រគល់បេះដូងឲ្យយ៉ុនហ្គីវិញ រួចរាល់ពេលដែរគេដឹងខ្លួនមកពេលណាគាត់និងពន្យល់គេឲ្យយល់

  ត្រឹមតែមួយយប់យ៉ុនហ្គីក៏បានជានិងធូស្បើយវិញ រាងកាយគេឈឺស្ពឹកអស់សឹងតែមួយតួខ្លួន
«ជីមីន!»បើកភ្នែកភ្លាមអ្វីដែរគេនិយាយមុនគេនោះក៏ជាឈ្មោះរាងតូច គេមានអរម្មណ៍ថានឹក និងឈឺទ្រូងខាងឆ្វេងជាខ្លាំង
  «ជីមីនអូននៅឯណា?អួយយឈឺក្បាលណាស់!» យ៉ុនហ្គីងើបវឹងពីគ្រែងដោយសាតែគេខានដឹងខ្លួន
យូរងើបភ្លាមៗធ្វើឲ្យគេឈឺអញ្ជឹងនោះ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now