ភាគ52:តើបងអាចរស់បានយូរប៉ុណាទៅ?

349 50 5
                                    

ជាច្រើនខែកន្លងទៅយ៉ុនហ្គីព្យាយាមធ្វើខ្លួនឲ្យរឹងមាំដើម្បីកូន នាយមើលថែរជូមីបានល្អខ្លាំងណាស់ គេក៏នៅតែនឹករលឹកដល់ជីមីនជានិច្ច រហូតធ្វើឲ្យនាយមិនអាចមើលឃើញអ្នកណាបានល្អនិង សាកសមនិងកន្លែងរបស់ជីមីននោះទេ មានតែរាងតូចម្នាក់គត់ដែរសាកសម គឺមានតែជីមីនដែរជាភរិយារបស់នាយ

  «នឹកបងទេ?»សម្លេងនិយាយខ្សាវៗនិយាយជាមួយរូបថតដែរនៅក្នុងស៊ុមរូបដ៏ប្រណិតបែបថ្លៃថ្នូមានទំហំធំដែរគេញ្ជួរតាំងនៅក្នុងបន្ទប់របស់នាយ
គេងើយមុខនិយាយជាមួយរូបថត ឃើញស្នាមញញឹមដ៏ស្រស់ស្អាត ទឹកភ្នែកក៏ចាប់ផ្ដើមហូរតាមកន្ទុយភ្នែក សំណួរគ្មានចម្លើយ មិនដឹងថាពេលណាទើបក្មេងម្នាក់នេះមកឆ្លើយនិងសំណួរមួយនេះ

  «មិនអីទេ អូនមិនឆ្លើយនិងបងក៏បាន! ប៉ុន្តែសំណួរមួយនេះ គ្មានអ្នកណាអាចឆ្លើយជំនួសអូនបានឡើយ បងចង់ឲ្យអូនតែម្នាក់ដែរឆ្លើយនិងបង!»នាយនិយាយហើយក៏ដើរចេញពីបន្ទប់ ចុះទៅខាងក្រោម

មកដល់ក៏រកកូនស្រីមុនគេតែម្ដង ក៏ឃើញគេអង្គុយញាំអាហារពេលព្រឹកនៅតុបាយកំពុងចាំនាយ

«morning កូនស្រីប៉ា!»នាយដើរមកជិតកូនហើយក៏ថើបថ្ងាស់នាងមួយខ្សឺត

«good morning ប៉ាៗ!»នាងសើចលិបភ្នែក នៅពេលឲ្យតែបានប៉ាៗរបស់នាងថើប

«គេងជាមួយលោកយាយលក់ស្រួលទេ?»នាយ ក៏និយាយឆ្លើយឆ្លងនិងកូនហើយក៏មកអង្គុយកន្លែងរបស់នាយដើម្បីញាំអាហារជាមួយនិងកូនដែរ

«កូនគេងលក់ស្រួលណាស់!»ជូមីនាងនិយាយហើយបន្តញាំ នាងជាក្មេងល្អតាំពីតូចមកយ៉ុនហ្គីជាអ្នកមើលថែរបីបាច់នាងគ្រប់យ៉ាង ទាំងយប់ទាំងថ្ងៃ ពេលខ្លះក៏លោកយាយរបស់នាងក៏ជំនួសម្ដងៗ គាត់ចង់មើលថែរនាងណាស់តែយ៉ុនហ្គីមិនព្រមឲ្យកូនទៅរនណាប៉ះឡើយទើបតែនាងរាងនិយាយគ្រាន់ច្បាស់និងចេះញាំបានខ្លួនឯងទើបនាយបណ្ដោយខ្លះ

«អញ្ជឹងឆាប់ញាំទៅ! បន្តិចទៀតដល់ម៉ោងទៅសាលាហើយ!»យ៉ុនហ្គីនិយាយហើយគេក៏ញាំអាហារពេលព្រឹករបស់ខ្លួន

__________

«លោកតាមានការអីមែនទេ?»យ៉ុនហ្គីសួរទៅរាងចំណាស់ដើរចូលមកក្នុងបន្ទប់ធ្វើការរបស់នាយ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now