ភាគ41:មិនបានបារម្ភ!!តែមិនចង់ឲ្យឯងឈឺ!

326 49 5
                                    


យ៉ុនហ្គីដោយអារម្មណ៍មួម៉ៅពេកគេក៏បើកឡានដើរ
លេងពេញទីក្រុងតាមចរិកគេមិនមែនខ្ចាស់ខ្ជាយពេលវេលាឡើយតែគេធ្វើអីមិនត្រូវពិតមែន ខួរក្បាលចេះតែគិតច្រើន រំខានគេឲ្យធ្វើការមិនកើត។
នាយជិះឡានសុខៗស្រាប់តែងាកមកឃើញផ្ទះមួយខ្នងដែរជាមនុស្សឈើរ ធ្វើឲ្យនាយចង់ចូលទៅមើល ចង់ឃើញផ្ទះនោះព្រោះវាពោពេញទៅដោយ ធម្មជាតិ ត្រូវនុងនាយដែរចូលចិត្តទៀតផង
នោះ ក៏ឈប់ឡានហើយក៏ ដើរចូលទៅ ម្ដងបន្តិចៗ
សភាពខាងក្នុងស្ងាត់ច្រងំ ដូចគ្មានមនុស្ស
តែនាយមានអារម្មណ៍ថាគេធំក្លិនមនុស្សហើយ
ខ្លិននោះដូចជា ធ្លាប់ស្គាល់ទៀតផង
មិនគិតយូរគេ នាយបិទភ្នែកតែមួយព្រិចក៏មកដល់បន្ទប់ជាន់លើ អ្វីដែរឲ្យឃើញមុននោះគឺ មានក្មេងប្រុសម្នាក់ដេកអោបពោះខ្លួនឯង ទាំងយំត្រងឹក ទៀតផង រូបភាពទាំងនេះដែរនៅចំពោះមុខធ្វើឲ្យចិត្តរបស់នាយ មិនដាច់ឡើយយ៉ាងណាក៏គេមានចិត្តមានថ្លើមសល់ជាមនុស្សខ្លះដែរ ទោះបេះដូងបាត់បង់ការចង់ចាំពីមនុស្សដែរនាយ
ស្រលាញ់មែនក៏ដោយ តែចិត្តដែរធ្លាប់អាណិត
ស្រលាញ់តាំងពីដើមមកនោះដែរវាមិនភ្លេច ទើបធ្វើឲ្យនាយមិនដាច់ចិត្ត មិនដាច់អាល័យនៅតែខ្វល់ខ្វាយតែនាយមិនដឹងថាខ្វល់ក្នុងនានជាអ្វីតែប៉ុណ្ដោះ។
«ជីមីន??ឯងកើតអី?»យ៉ុនហ្គីសួរទៅអ្នកដែរដេកលើពូកនោះដោយសម្លេងធម្មតាតែក្នុងចិត្តគេកំពុងតែជ្រួលច្របល់ហើយ
«បងយ៉ុន??ហ្អឹកៗអូនឈឺណាស់
ជួយអូនផងអ្ហឹកៗ!!»ជីមីនស្រវេស្រវ៉ាចាប់ដៃនាយគេឈឺសឹងតែសន្លប់ទៅហើយ ទឹកភ្នែករិតតែស្រក់នៅពេលដែរមនុស្សតែម្នាក់ដែរគេកំពុងតែត្រូវការ កំពុងតែនៅចំពោះមុខ
យ៉ុនហ្គីមិនឆ្លើយនាយនៅសម្លឹងមុខកាយតូចដៃនាយក៏ត្រូវគេចាប់ជាប់ដែរ
Skip ~
មន្ទីពេទ្យ
ជីមីនត្រូវបានបញ្ជូនមកមន្ទីពេទ្យពេលនេះកំពុងតែសង្គ្រោះបន្ទាន់
«ជីមីនយ៉ាងមិចហើយ??មិចក៏បន្ដោយឲ្យគេឈឺ??អ្ហឹកៗ»ជុនអុីរត់មកជាមួយនិងអាយខាគេគ្រាន់តែដឹងដំណឹងភ្លាមគេភ័យសឹងស្លាប់ទៅហើយ
«នៅមិនទាន់ដឹងទេ!!»អ៊ីនថា
«អ្ហឹកៗចុះបងយ៉ុនវិញនៅឯណា??»
«បងនៅទីនេះ!»យ៉ុនហ្គីមិនដឹងជាមកពីណាក៏និយាយឡើងធ្វើឲ្យអ៊ីនថាភ្ញាក់ផ្អើលបន្តិចព្រោះមុនគេមិននៅទីនេះឡើយ ហើយជីមីននៅមន្ទីពេទ្យគេក៏ដឹងតាម ទូរស័ព្ទដែរមិនដឹងជាអ្នកណាមកយកជីមីនមន្ទីពេទ្យ
«បងមើលថែរគេរបៀបមិច??ហេតុអីបណ្ដោយឲ្យគេឈឺ?»ជុនអុី
«សុំទោស!»យ៉ុនហ្គីនាយកំពុងតែច្របូកច្របល់ហើយ គេសុខចិត្តចាក់បណ្ដោយតាមជុនអុី ទោះមិនដឹងគេនិងជីមីនពីមុនមានសព្ធ័ភាពសុីជម្រៅយ៉ាងណាពីមុនមក
«អ្ហឹកៗមិត្តខ្ងុំឈឺបងមើលថែរគេរបៀបមិច?»ជុនអុីឈរវាយទ្រូងនាយមាំងៗយំផងអីផងរហូតទាល់តែអាយខាចូលមកឃាត់
«បានហើយ!!ជីមីនប្រាកដជាមិនអីទេ!»អាយខាចូលមកចាប់គេ
«ពួកឯងទៅវិញទៅ!»យ៉ុនហ្គី
«អត់ទេខ្ងុំចាំនៅមើលជីមីន!!»ជុនអុី
«ពេលដឹងដំណឹងហើយឯងត្រូវទៅវិញជាមួយអាយខា!!»យ៉ុនហ្គី

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now