ភាគ50: ជួយកូនខ្ងុំឲ្យបានផងណា!

357 54 7
                                    


   ការវះកាត់ក៏បានរៀបចំឡើង ជីមីនគេឈឺសឹងតែដាច់ខ្យល់ស្លាប់ម្ដងៗទៅហើយ ព្រោះតែមុខកាំបិតប៉ះនិងសាច់ស្រស់ៗទោះដាក់ថ្នាំស្ពឹកក៏ដោយក៏មិនអាច ធ្វើឲ្យគេមិនឈឺដែរ

   ផ្ទៃមុខមូលក្រឡង់ពពាក់ទៅដោយអុកសុីសែនជោកជាំដោយញើសនិងទឹកភ្នែកហូរឥឈប់ព្រោះពិបាកទ្រាំកម្លាំងក៏ខ្សោយទៅៗ

  ភ្នែកតូចៗក៏ចាប់ផ្ដើមទន់ទៅៗខ្សោះអស់កម្លាំងទប់ទល់និងការឈឺចាប់មិនបានពេកក៏បាត់មាត់ឈឹងតែម្ដង

«លោកDoctor ជីបចរគេលែងដំណើរការហើយ!» ទាំងជីបចរទាំងចង្វាក់បេះដូង រត់សញ្ជារគ្មានដំណើរការបន្តទៀតឡើយ

  លោកDoctor ម្នាក់ក៏បាននឹកឃើញដល់សម្ដីជីមីនថា '' អំឡុងពេលវះកាត់បើខ្ងុំយ៉ាងមិចៗទៅ សូមលោកគ្រូពេទ្យជួយកូនខ្ងុំឲ្យបានផងណា! ''

  គាត់មិនចង់ឲ្យអ្នកដែរអង្វរគាត់នោះខកបំណងឡើយ ពេទ្យក៏បន្តវះកាត់ទាំងនឹកស្រណោះចំពោះរាងតូចដែរ កំពុងតែត្រដរខ្យល់ ជិតផុសដង្ហើមនោះ មានអ្នកខ្លះជួយខ្យល់ដង្ហើម អ្នកខ្លះក៏បន្តវះកាត់ទាំងមមាញឹកដោយមាន បំពង់អុកសុីសែនជំនួយនោះ តែវានៅតែមិនអាចជួយជីមីនបានដែរ វាមិនយូរ នោះទេ ព្រោះគេពិតជាទ្រាំមិនបានពិតមែន គេឈឺ គេថប់ដង្ហើមដូចគេយកអីមកទប់ច្រមុះគេឲ្យអស់ខ្យល់អញ្ជឹង 

   «លោក Doctor !»
«គេទៅហើយ!យើងក៏មិនឲ្យគេក្លាយជាបែបនេះ តែពួកយើងកុំធ្វើឲ្យបំណងប្រាថ្នារបស់គេចុងក្រោយខកបំណងអី!»លោក Doctor គាត់ក៏ស្រងាកចិត្តតែគាត់និងជីមីនគឺដឹងច្បាស់ៗរាងៗខ្លួនថាវានិងខ្លាចជាបែបនេះ តែគាត់ក៏មិនឲ្យរាងតូចខកបំណងឡើយ

2ម៉ោងក្រោយមក៚

   កាត់វះកាត់ជោកជ័យតែគួរឲ្យសោកស្ដាយ
ជីមីនក៏បានផុតទៅហើយ រឿងនេះអ្នកដែររងចាំទទួលដំណឹង ស្រែកត្រហោរយំគ្រប់គ្នា

   អ្នកស្រីហាណាគាត់ពិតជាទទួលយកមិនបានពិតមែន គាត់ស្រលាញ់ជីមីនស្មើរននិងកូនបង្កើត តែគាត់អារម្មណ៍ថាខុសដែរមើលថែរជីមីនមិនបានល្អជាងនេះ តែគាត់ខំហើយ មិចក៏ជីមីនលាក់បាំងគាត់បានល្អយ៉ាងនេះ  អាណិតទាំងម្ដាយទាំងក្មេងដែរកើតមកឃើញពន្លឺហើយតែគ្មានវាសានាបានជួយម្ដាយ ។

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now