ភាគ48: បង! អូនក្ដៅណាស់

425 56 4
                                    

បួនថ្ងៃកន្លងផុតទៅ៚
ថ្ងៃនេះជីមីនត្រូវទៅរៀនជាធម្មតា

«ថើបអូនបន្តិចមក!»ជីមីនអង្គុយធ្វើភ្នែកមង់ៗព្រោះតែជិតមកដល់សាលាហើយទើបទាមទាឲ្យនាយកម្លោះមុខងាប់គ្មានលេខដាក់នោះថើបខ្លួនតែមើលទៅគេមិនអើពើនិងខ្លួនបន្តិចសោះ

ស្ងាត់មិនតបហើយក៏មិនថើបជីមីនដែរ រាងតូចចាប់ផ្ដើមអន់ចិត្តក៏អង្គុយត្រង់ខ្លួនវិញ ប៉ុន្មានថ្ងៃមកនេះទំនាក់ទំនងរបស់ពួក គេមិនបានផ្អែមល្ហែមទេ ផ្ទុយទៅវិញយ៉ុនហ្គីតែងតែបាត់ពីផ្ទះរហូតមិនដឹងជាទៅណាមិនសូវបាននៅក្បែរជីមីនទេ សួរក៏ថារវល់ ជួបគ្នាតែមួយភ្លែតៗ

«អូនទៅហើយ!»នៅពេលឡានមកដល់មុខ
សាលាហើយជីមីនក៏ប្រាប់យ៉ុនហ្គីទាំងមិនមើលមុខ
នាយ

ជីមីនក៏ចុះទៅដើរទាំងគ្មានប្រលឹងក្នុងខ្លួនជួនអីក៏ជួប
និងជុនអុីល្មមនាងចាំផ្លូវជីមីនព្រោះដឹងថាជីមីនថ្ងៃនេះមករៀន

«ជីមីនOkayអត់?»

«hmm okay!»

—————

  «ចៅហ្វាយទៅណាបន្ត?»

«យើងទៅជួបនិងលោកតាពួកឯងនៅទីនេះនៅមើលជីមីននិងក្រុមហ៊ុនមិនចាំបាច់ទៅតាមយើងទេ!»យ៉ុនហ្គីនិយាយហើយក៏បាត់ខ្លួនពីក្នុងឡាន
ដឹងច្បាស់ថានាយទៅណា បន្ទាប់ពីជូនជីមីនទៅដល់សាលា

ពិភពបិសាចជញ្ជក់ឈាម៚

  «អ្វីដែរយើងត្រូវធ្វើបន្ទាប់នោះគឺរកចំណុចខ្សោយរបស់ពួកវា នោះនិងងាយស្រួលក្នុងការសម្រុកចូលវាយប្រហាពួកវាវិញ!»សម្លេងមានអំណាច នៃបុរសមានរាងកាយមាំមួន មានអំណាច សូម្បីតែលោកតារបស់នាយនិងគ្រប់គ្នាយល់ស្របទាំងអស់

  «ពិតមែនហើយ!» លោកម្ចាស់ដាសាឆ្លើយនិងគំនិតរបស់ចៅប្រុសរបស់គាត់ដែរគាត់កំពុងតែពង្វក់នាយឲ្យ កាចសាហាវជាងនេះ ដើម្បីវាយប្រហា
សត្រូវ ដែរចង់យកទឹកដីរបស់ពួកគេ នោះក៏បានជាហេតុផលរបស់គាត់ដែរធ្វើឲ្យយ៉ុនហ្គីមិនសូវខ្វល់ពីជីមីនដែរ

  «បើឯងទៅ វិមានចាស់ហើយអង្គុយសាមាធិឯងកាន់តែមានកម្លាំងនោះហើយកាន់តែងាយស្រួលទប់ទល់និងវាពេលដែរវាលួចវាយប្រហា!»ដាសានិយាយធ្វើយ៉ុនហ្គីជឿតាមគាត់ នាយក៏គិត
បែបនោះដែរណាមួយវិមានចាស់នោះក៏នាយខានទៅទីនោះយូរដែរហើយ
   ទៅអង្គុយសាមាធិឲ្យស្ងប់ចិត្តបន្តិចក៏ល្អ

ម្ចាស់ចិត្តមីនយ៉ុនហ្គីWaar verhalen tot leven komen. Ontdek het nu