Three : I'm here for you

3K 199 4
                                    


ផាច់!

" ហេតុអ្វីក៏យកមិនបាន? " សំឡេងទះកាំភ្លៀងលឺសូរធ្វើឲ្យមុខតូចស្អាតរបស់ថេយ៍ងាកទៅម្ខាង ឈាមក៏លេចចេញតាមគែមបបូរមាត់ទាំងលុតជង្គង់នៅមុខបុរសចំណាស់ដែលកំពុងតែបញ្ចេញសកម្មភាពក្ដៅក្រហាយជះមកលើខ្លួន។

" ខ្ញុំ..ខ្ញុំរកមិនឃើញពិតមែនលោកប៉ា! " ថេយ៍ងើយមុខឡើងបន្តិចស្រដីទៅកាន់អ្នកដែលមានឈ្មោះជាប៉ាទាំងទឹកភ្នែកចាប់ផ្ដើមរលីងរលោង។

" មកពីឯងវាភ្លើរ យកមិនបានរបស់ហើយនៅលះបង់ខ្លួនប្រាណឲ្យវាទៀត ចំជាបំបង់បាយខ្លាំងណាស់!! ប្រាវ* " លោកហាន់ដេគំហកឡើងទាំងតឹងសសៃ.កងាកទៅគ្រវាសឯកសារនៅលើតុធ្វើការរបស់គាត់រហូតទាល់តែធ្លាក់ខ្ទេចខ្ទី សូម្បីតែថេយ៍ក៏ភ័យខ្លាចរហូតស្រក់ទឹកភ្នែកមកម៉ាត់ៗ។

" លោកប៉ា! លោកប៉ាកុំខឹងអី ខ្ញុំនឹងសន្យា..ខ្ញុំប្រាកដជាយករបស់នោះមកឲ្យប៉ាឲ្យបាន!! " ថេយ៍ស្ទុះមកឱបជើងរបស់គាត់ព្យាយាមនិយាយដើម្បីកុំឲ្យគាត់ខឹងជាងនេះ វាគ្មានផលល្អសម្រាប់គេឡើយ។

" យើងទុកពេលឲ្យឯង1ខែទៀត បើមិនបានសម្រេចត្រៀមខ្លួនទៅរស់នៅទីនោះម្ដងទៀតឲ្យហើយទៅ! " លោកហាន់ដេក្រោកឈរគ្រវាសដៃគេចេញ ហើយដើរចាកចេញទៅបាត់ បន្សល់តែរាងកាយខ្សត់ខ្សោយកម្លាំងអង្គុយសម្រក់ទឹកភ្នែកសឹងតែក្លាយជាឈាម។

...

ក្រឡេកមកមើលក្នុងបន្ទប់ខុនដូដ៏ប្រណីតឯណេះវិញ រាងកាយមាំទាំកំពុងតែគេងផ្កាប់មុខនៅលើគ្រែដ៏មានផាសុកភាពទាំងកក្រាតកាយមានតែភួយក្រាស់មួយដណ្ដប់ត្រឹមចង្កេះចុះទៅក្រោមប៉ុណ្ណោះ។ ម្រាមដៃវែងៗលូករាវពេញពូកដើម្បីរកមើលរាងកាយមនុស្សមាឌតូចដែលធ្វើឲ្យនាយមានក្ដីសុខកាលពីរាត្រីកន្លងទៅ តែរកមិនឃើញទើបបង្ខំឲ្យជុងហ្គុកបើកភ្នែកឡើងព្រឹមៗសំឡឹងមើលពូកដែលល្ហល្ហេវមានតែនាយម្នាក់ឯងគត់។

" ទៅណាបាត់ហើយ? " ជើងទាំងគូទម្លាក់ចុះផ្ទាល់ឥដ្ឋត្រជាក់ស្រេប ខណៈដៃទាញយកកន្សែងពោះគោមួយមករុំព័ទ្ធល្វែងក្រោមដើរហួសទៅមើលបន្ទប់ទឹកក៏មិនបានឃើញថេយ៉ុង ទៅរកនៅផ្ទះបាយក៏មិនបានឃើញ តើគេនៅឯណាឲ្យប្រាកដ?

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now