Eleven : 6 or 8 packs?

2K 161 10
                                    


°°°°°

បន្ទាប់ពីសួរសុខទុក្ខជាមួយគ្នារួចរាល់ ជីមីនក៏ត្រូវបានយ៉ុនហ្គីចាប់អូសត្រឡប់ទៅវិញ ព្រោះពេលល្ងាចណាស់ទៅហើយ តែក្មេងក្បាលរឹងដូចជា ជីមីន ឡាន់ដឺក្រែត ទម្រាំអូសទៅបាននាយសឹងតែអស់កម្លាំងពីខ្លួនទៅហើយ។

" លោកកំពុងធ្វើអីហ្នឹង? " ថេយ៍កាន់ចាននំរត់មករកជុងហ្គុកដែលកំពុងអង្គុយចុច Laptop នៅលើសាឡុង។ គេដាក់ចាននំទៅលើតុក្បែរ Laptop ហើយដាក់ខ្លួនអង្គុយជិតនាយទាំងភ្នែកបើកភ្លឹសៗសំឡឹងទៅអេក្រង់ដែលមានអក្សរជាច្រើន ទោះជាប្រឹងមើលក៏ពិបាកនឹងយល់។

" ការងារហ្នឹងណា ថ្ងៃនេះមិនទៅក្រុមហ៊ុន ទើបឲ្យអេឌីផ្ញើឲ្យមកធ្វើ " ជុងហ្គុកឆ្លើយទាំងមិនងាកទៅមើលថេយ៍ ព្រោះនាយកំពុងតែមមាញឹកនឹងការងារ ម្រាមដៃចុចញាប់ស្អេក ធ្វើឲ្យថេយ៍តាមសំឡឹងមើលឡើងចំហរមាត់ តែខំប្រឹងក្ដាប់នំញាត់រហូតមិនឲ្យទំនេរឡើយ។

" តើពេលណាហើយទៅ? " លឺសំណួរហើយ ជុងហ្គុកក៏ងាកមកសំឡឹងមុខម្ចាស់សំណួរ។

" បន្តិចទៀតប៉ុណ្ណោះ ហេតុអី? "

" ខ្ញុំស្រាប់តែមានអារម្មណ៍ថាចង់ផឹក soju ហើយមើលភាពយន្ដមួយរឿងគឺ Vincenzo លោកដែរមើលទេ? "

" បងមិនដែរមើលទេ "

" មនុស្សដូចលោកគិតតែពីការងារប្រាកដជាមិនដែលមើលហើយ រឿងនេះខ្ញុំស្រឡាញ់ចរិតតួប្រុសណាស់ ឆ្លាត សង្ហារ ពូកែ ហើយក៏ដៃឆៅ ឈ្មោះរឹតតែពីរោះ Vincenzo Cassano ឡូយខ្លាំងណាស់ " ថេយ៍និយាយបណ្ដើរចាប់អង្រួនដៃអាវជុងហ្គុកបណ្ដើរ។

" ធ្លាប់មើលម្ដងហើយមើលធ្វើអីទៀត? "

" នរណាថាធ្លាប់មើល? ខ្ញុំគ្រាន់តែឃើញគេផុសប៉ុណ្ណោះ មិនទាន់បានមើលរឿងពេញឡើយទេ Song Joong Ki Oppa  គាត់ពិតជាសង្ហារណាស់ គាត់ថែមទាំងជាតួឯងប្រុសក្នុងរឿង Descendants of the sun (ម្ចាស់ព្រះអាទិត្យ) ទៀតផង "

" មិនឃើញសង្ហារត្រង់ណាផង " ជុងហ្គុកជ្រួញមាត់ងាកសំឡឹងថេយ៍ ខណះថេយ៍ក៏លើកដៃគក់ទ្រូងនាយមួយដៃភ្លាម ប្រុសម្នាក់នេះហ៊ានពេលហើយដែលហ៊ានថា Soong Ki Oppa របស់គេមិនសង្ហារនោះ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now