Forty four : Taehyung is in danger!

1.5K 143 4
                                    

" ឯងកំពុងនិយាយស្អីថេយ៉ុង! ប៉ាគឺជាប៉ារបស់ឯង! តើប៉ាអាចជានរណាទៅ? អូមែនហើយ ការពិតប៉ាធ្វើលេងប៉ុណ្ណោះ ប៉ាមិនមែនជួបមីនហេនៅទីនេះឡើយ! "

" លោកកុហក!! លោកមិនមែនជាប៉ារបស់ខ្ញុំឡើយ!! ប៉ារបស់ខ្ញុំមិនមែនជាមនុស្សថោកទាបដូចលោកនោះទេ!! ឆាប់ប្រាប់ខ្ញុំមកលោកជានរណា??!!!!! "

" hahahaha!!! ឯងដឹងការពិតហើយឬ?? ថេយ៉ុង ឡូរ៉ាក្រេស?? " លោកហាន់ដេ អូ! គួរហៅថា ឆេដុន ខេសស្ទើរ វិញទើបត្រូវ!

លោកឆេដុនយកដៃច្រត់ចង្កេះ សើចដូចជាមនុស្សរោគចិត្តសំឡឹងមកកាន់ថេយ៉ុង បើគេដឹងការពិតបែបនេះទៅហើយ គាត់ក៏គ្មានអ្វីត្រូវលាក់វាទៀតដែរ។

" ឯង-ឯងជានរណាឲ្យប្រាកដ?? " ថេយ៉ុងឈានជើងថយក្រោយទាំងភ័យខ្លាច តែគេត្រូវជម្នះភាពភ័យខ្លាចទាំងនោះ ហើយបោកឲ្យលោកឆេដុននិយាយការពិតចេញមកឲ្យអស់ ពេលនោះគេនឹងមានភស្តុតាងយកឲ្យជុងហ្គុកហើយ ហើយប្រុសម្នាក់នេះនឹងទទួលបានទោសដែលគេបានធ្វើដាក់ប៉ាម៉ាក់របស់គេ។

" ឯងចង់ដឹងណាស់ទៅឬ? " លោកឆេដុនចាប់កដៃរបស់ថេយ៍ទាញកន្រ្តាក់ឲ្យគេចូលមកជិតគាត់ ប្រើកម្លាំងដៃច្របាច់ទាល់តែឡើងស្នាមក្រហម។

" ល-លែងខ្ញុំទៅ!!! " ថេយ៍ព្យាយាមរលាស់ដៃចេញពីបុរសម្នាក់នេះ បេះដូងគេលោតស្ទើរតែលែងដក គេភ័យខ្លាច សូមឲ្យជុងហ្គុកមកទីនេះហើយជួយគេផង។

" កុំធ្វើបែបនេះអីកូនសម្លាញ់! "

" លែងខ្ញុំ!!! " ព្រូស!

ថេយ៍រុញគាត់ចេញមួយទំហឹងហើយក៏ដួលផ្ញារក្រោយទាំងពីរនាក់ ធ្វើឲ្យទូរសព្ទរបស់គេជ្រុះចេញពីហោប៉ៅរមៀលទៅម្ខាងផ្លូវ។

" អ្ហឹមមមម!!! " ខណះនោះលោកឆេដុនក៏ស្ទុះមកចាប់គេជាប់ពីក្រោយយកដៃខ្ទប់មាត់របស់គេកុំឲ្យស្រែក។

" បើឯងហ៊ានមាត់ប្រាប់គេ ឯងប្រាកដជាស្លាប់មិនខាន!! " លោកឆេដុនខ្ទប់កាំភ្លើងដាក់ក្រោយចង្កេះរបស់ថេយ៍ វាជាកាំភ្លើងដែលគាត់ដាក់តាមខ្លួនរហូតមក។

" ខ្ញ-ខ្ញុំ! " ថេយ៍ធ្វើភ្នែកស្លើ ខ្លួនប្រាណចាប់ផ្ដើមរឹងស្ដូក កាំភ្លើងកំពុងតែផ្ចុងគេពីក្រោយ តើគេគួរធ្វើយ៉ាងណា? កូនរបស់គេកំពុងតែលូតលាស់ គេមិនអាចបណ្ដោយឲ្យខ្លួនឯងមានគ្រោះថ្នាក់ឡើយ ក្នុងចិត្តរបស់គេពេលនេះគឺមានតែរំពឹងឲ្យជុងហ្គុកមកជួយប៉ុណ្ណោះ តែនាយមកជួយយ៉ាងម៉េចទៅ? បើនាយមិនដឹងថាគេចេញមកផងនោះ? គ្រប់យ៉ាងជាកំហុសរបស់គេ!!

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now