Forty three : Did you know the truth?

1.4K 161 5
                                    

The Lora's

ឡានតាក់ស៉ីបើកមកឈប់នៅមុខអគារក្រុមហ៊ុនមួយមិនសូវជាធំប៉ុន្មានឡើយ ហើយវាកំពុងតែរកដួលរលំទៀតផង។ នេះគឺជាក្រុមហ៊ុនផលិតស្រាក្រហមរបស់ឡូរ៉ាក្រេស ដែលលោកហាន់ដេក្លែងក្លាយបានបង្កើតឡើងពេលចូលមកបន្លំខ្លួនធ្វើជាលោកហាន់ដេពិតប្រាកដ។

ក្រុមហ៊ុនទាំងមូលពេលនេះស្ទើរតែនិយាយបានថាសល់តែសំបកប៉ុណ្ណោះ បុគ្គលិកក៏នាំគ្នាលាឈប់ជាហូរហែរ បន្ទាប់ពីត្រូវបានជុងហ្គុកប្រើវិធីត្រជាក់សងសឹកកន្លងមក។ អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ ដែលមើលទៅជុងហ្គុកធម្មតាៗហើយមិនមករករឿងលោកហាន់ដេ តែតាមពិតរឿងទាំងអស់នាយបានរៀបចំទុករួចអស់ទៅហើយ តែក៏ត្រូវបានរៀបចំសារជាថ្មីបន្ទាប់ពីដឹងថាមនុស្សម្នាក់នេះជាមនុស្សក្លែងក្លាយ។

" មិនបាច់អាប់ទេលោកពូ! " ថេយ៉ុងហុចលុយឲ្យទៅលោកពូតាក់ស៉ី ហើយឡានតាក់ស៉ីក៏បើកចេញទៅបាត់។ ថេយ៉ុងឈរសំឡឹងមើលអគារក្រុមហ៊ុនទាំងទឹកមុខរាបស្មើ គេបានលួចមកម្នាក់ឯងដោយមិនប្រាប់ជុងហ្គុកឲ្យដឹង គេដឹងច្បាស់ថាគេខុស តែគេគ្រាន់តែចង់ឲ្យប្រាកដចិត្តរឿងមួយប៉ុណ្ណោះ បើគេយករឿងនេះទៅប្រាប់ឲ្យជុងហ្គុកដឹងនាយពិតជាមិនឲ្យគេមកឡើយ ហើយទោះជាឲ្យមកក៏នាយត្រូវមកជាមួយ នោះផែនការរបស់គេនឹងមិនបានសម្រេចដូចគ្នាបើលោកហាន់ដេបានឃើញមុខរបស់ជុងហ្គុក។

ក្រឡេកមកមើលនៅខាងក្នុងវិញ...

" លោកអគ្គនាយកមានអ្នកមកសុំជួប! " បុគ្គលិកគោះទ្វារបន្ទប់ប្រាប់មកលោកហាន់ដេដែលកំពុងឈ្ងោកមុខចុះនឹងតុធ្វើការ គាត់កំពុងតែស្មុគស្មាញ ព្រោះក្រុមហ៊ុនកំពុងតែប្រឈមមុខនឹងការក្ស័យធុន មិនយូរមិនឆាប់ វានឹងក្លាយជាផេះមិនខាន។

ក្រាក!

" ថេយ៉ុង ឡូរ៉ាក្រេស!! " លោកហាន់ដេស្ទុះក្រោកឈរភ្ញាក់ផ្អើលនឹងវត្តមានរបស់ថេយ៉ុង គេមកទីនេះបានយ៉ាងម៉េច?

" លោក-ប៉ា! " ថេយ៉ុងខាំបបូរមាត់បង្ខំខ្លួនឯងឲ្យហៅមនុស្សចំពោះមុខថាប៉ា គេក្ដាប់ដៃយ៉ាងណែនព្យាយាមប្រាប់ខ្លួនឯងកុំឲ្យភ័យខ្លាច។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now