Forty one : Shaedon Caster!

2K 157 9
                                    

" ជុង......បង-បងនិយាយស្អី?? " ថេយ៍បាត់សំឡេងយំហើយសួរទៅជុងហ្គុក តែទឹកភ្នែករបស់គេនៅតែបន្តស្រក់ចុះមក តើជុងហ្គុកកំពុងនិយាយពីអ្វី?? នរណាជាមនុស្សក្លែងក្លាយ? នរណាបន្លំធ្វើជាប៉ារបស់គេ??

" ប៉ារបស់ថេយ៍បានស្លាប់ហើយ! ហាន់ដេ ឡូរ៉ាក្រេស សព្វថ្ងៃនេះជាមនុស្សបន្លំខ្លួន គេមិនមែនជាប៉ាបង្កើតរបស់ថេយ៍នោះទេ!! " ជុងហ្គុកនិយាយចប់ ដៃជើងរបស់ថេយ៍ប្រែទន់ល្អោក លែងមានកម្លាំងអ្វីទាំងអស់ពីក្នុងខ្លួន។ គេសំឡឹងទៅមុខត្រឹងទាំងមិនមាត់អ្វីមួយម៉ាត់ ធ្វើឲ្យជុងហ្គុកចាប់ផ្ដើមបារម្ភ។

" ថេយ៍!!!  អូន-អូនយ៉ាងម៉េចហើយ?? " ជុងហ្គុកចាប់កាន់ស្មារបស់ថេយ៍ សួរគេទាំងបារម្ភ ហេតុអ្វីថេយ៍ស្រាប់តែបែបនេះ?

" ជុង...បងដឹងរឿងនេះមកពីណា?  " ថេយ៍ងាកមុខតិចៗសំឡឹងទៅជុងហ្គុក គេហាក់ពិបាកនឹងទទួលយករឿងមួយនេះណាស់!! បុរសដែលគេហៅថាប៉ារហូតមក មិនមែនជាឪពុករបស់គេ តើរឿងនេះកើតឡើងបានយ៉ាងម៉េច??  តើប្រុសម្នាក់នោះជានរណា ហេតុអ្វីបន្លំចូលក្នុងគ្រួសាររបស់គេ? តើបុរសម្នាក់នោះមានគោលបំណងអ្វី?? តើឲ្យគេធ្វើចិត្តយ៉ាងម៉េចទៅ? ម៉ាក់ប៉ារបស់គេបានស្លាប់ដោយសារមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ តើព្រះពិតជាលំអៀងណាស់មែនទេ??

" ចន ខារ៉ា! គាត់យកភស្តុតាងមកឲ្យបងនិងយ៉ុនហ្គីហ្យុង គាត់ត្រូវបានលោកហាន់ដេវាយធ្វើបាប ទើបគេសម្រេចចិត្តធ្វើបែបនេះ! "

" អូនចង់ជួបគាត់! ជុងហ្គុកអូនសុំអង្វរ! ធ្វើយ៉ាងម៉េចក៏បាន អូនចង់និយាយជាមួយគាត់! " ថេយ៉ុងក្ដាប់ដៃជុងហ្គុកយ៉ាងណែន កែវភ្នែករបស់គេពេលនេះមានតែភាពឈឺចាប់ដែលលាក់បង្កប់នៅក្នុងនោះ ជុងហ្គុកបានមើលឃើញវាយ៉ាងច្បាស់។

" កុំបារម្ភអី បងនឹងធ្វើតាមអ្វីដែលថេយ៍ចង់បាន បងនឹងនៅក្បែរថេយ៍ បងនឹងជឿជាក់លើថេយ៍ បងនឹងធ្វើជាមនុស្សទីមួយដែលថេយ៍អាចពឹងពាក់បាន ថេយ៍មិនមែននៅម្នាក់ឯងឡើយ ថេយ៍មានបង ថេយ៍មានកូន ពួកយើងទាំងបីនឹងតស៊ូជាមួយគ្នា បងនឹងសន្យា! " ជុងហ្គុកទាញថេយ៍មកឱបជាប់ក្នុងទ្រូងម្ដងទៀតយ៉ាងណែន បន្ទាប់ពីដឹងរឿងជីវិតគ្រួសាររបស់ថេយ៍ហើយ នាយកាន់តែចង់ក្លាយជាមនុស្សម្នាក់ដែលតែងតែផ្ដល់កម្លាំងចិត្តឲ្យថេយ៍ មិនថានរណាម្នាក់និយាយអ្វីនោះទេ នាយនឹងនៅក្បែរថេយ៍ជារៀងរហូត។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now