Ten : His smile

2.1K 144 7
                                    

កុំឆ្ងល់ហេតុអ្វីបាត់យូរ មកពីអ្នកសរសេរភ្លេចសាច់រឿង 😭 Anyway តោះ!

°°°°
+ភូមិគ្រឹះ វីនខូសនៀរ៍

ពេលព្រឹកព្រលឹមចូលមកដល់ បើកទំព័រថ្ងៃថ្មីដែលមានតែភាពរីករាយ លុបបំបាត់ចោលនូវរឿងសៅហ្មងកាលពីរាត្រីមុនឲ្យអស់ ដើម្បីទទួលបាននូវសុភមង្គលដ៏ពិតប្រាកដមួយ។ វាអាចជារឿងដែលគួរឲ្យខ្លាចបើសិនជាយើងយល់សប្តិឃើញរឿងអាក្រក់ណាមួយដែលតែងតែលងបន្លាចយើងជារៀងរាល់ថ្ងៃ តែប្រសិនបើមានតែមនុស្សម្នាក់ដែលនៅក្បែរយើង កាន់ដៃរបស់យើងជាប់ វានឹងមិនមែនជារឿងគួរឲ្យខ្លាចទៀតឡើយ ពិភពលោកមួយនេះក៏ប្រហែលជាមិនអាក្រក់ពេកដែរ។

" អរគុណលោកណាស់ ជុងហ្គុក! " ត្របកភ្នែកស្រទន់បើកសំឡឹងទៅកាន់បុរសដែលកំពុងគេងលក់ជាមួយក្រសែភ្នែកដែលបញ្ចេញអារម្មណ៍ជាច្រើនលាយលំចូលគ្នា។ ថេយ៍លើកដៃស្រឡូនអង្អែលទៅលើថ្ពាល់របស់នាយដែលគេងឱបគេនៅក្នុងទ្រូងដ៏កក់ក្ដៅរបស់នាយ ទាំងកំពុងគិតសួរខ្លួនឯងថា ហេតុអ្វីបុរសម្នាក់នេះល្អចំពោះខ្លួនខ្លាំងម្ល៉េះ? តើពីជាតិមុនគេបានសាងបុណ្យអ្វីមែនទេ ទើបជាអាចស្ថិតក្នុងរង្វង់ដៃរបស់បុរសម្នាក់នេះបាន? សំណួរទាំងនេះមិនមានចម្លើយទេ។

" ជុងហ្គុក ភ្ញាក់ឡើង! " ថេយ៍សម្រេចចិត្តដាស់នាយដោយសំឡេងស្រាលៗ ត្បិតពេលនេះក៏ថ្ងៃណាស់ទៅហើយ ជុងហ្គុកអាចនឹងខកខានទៅក្រុមហ៊ុនដោយសារគេក៏ថាបាន។

" អ្ហឺ.....មម! " អ្នកដែលត្រូវគេដាស់បែរជាមិនព្រមក្រោក តែបែរជាទាញដៃរបស់គេយកទៅថើបខ្សឺតៗហើយត្រសុលក្បាលចូលគេងចន្លោះករបស់ថេយ៍ទៅវិញ។

" យ៉ា! ជុងហ្គុក នេះថ្ងៃណាស់ហើយ តើលោកមិនទៅធ្វើការទេឬ? " ថេយ៍ចាប់រុញក្បាលមនុស្សកម្ជិលចេញពីកញ្ចឹងក អស់សំណើចបន្តិចនឹងចរិតរបស់នាយ វាខុសប្លែកកាលពីយប់ ដែលដូចជាសត្វចចក តែព្រឹកឡើងដូចជាកូនទន្សាយមួយក្បាល។

" បងនឹងគេងឱបថេយ៍ បងមិនឲ្យថេយ៍នៅម្នាក់ឯងទៀតឡើយ បងខ្លាចថេយ៍ដូចជាយប់មិញទៀត " ជុងហ្គុកស្រដីទាំងមិនទាន់បើកភ្នែក ដៃស្ដាំដែលមានសាក់លូកចូលទៅក្នុងភួយដែលគ្របរាងកាយកក្រាតទាំងពីរហើយស្រវាឱបចង្កេះដ៏ស្រឡូនរបស់ថេយ៍ជាប់។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now