Thirty eight : What happened to Jungkook?

1.8K 151 9
                                    

" ជុងហ្គុកឈប់សិន!! ខ្ញុំមានរឿងចង់សួរលោក!! " ថេយ៍ដើរតាមពីក្រោយជុងហ្គុកចូលមកខាងក្នុងផ្ទះ ភ្នែករបស់គេរលីងរលោង ក្នុងចិត្តកំពុងតែឆ្ងល់តើនាយបានដឹងរឿងដែលគេមានកូនមកពីណា?

" សួរអ្វីក៏សួរមក យើងគ្មានពេលឲ្យឯងទេ! " ជុងហ្គុកឈប់ដើរ ឈរបែរខ្នងដាក់ថេយ៍រង់ចាំឲ្យគេសួរសំណួរដែលគេចង់សួរមកនាយ។

" លោកដឹងរឿងនេះបានយ៉ាងម៉េច?? " ថេយ៍លើកដៃជូតទឹកភ្នែកដែលហូរចុះមក ឃាត់កុំឲ្យវាហូរចុះមកបន្តទៀត គេកំពុងតែវិលវល់ តើជុងហ្គុកកំពុងគិតអ្វី? នាយបានដឹងថាគេមានផ្ទៃពោះ ហើយក៏នាំគេមករស់នៅជាមួយ តើនាយលើកលែងឲ្យគេ ឬរៀបចំគម្រោងការអ្វីមួយធ្វើបាបគេទៅ?

" ជីមីនគឺជាអ្នកប្រាប់ ហេតុអ្វី? យើងដឹងរឿងនេះមិនបាន? " ជុងហ្គុកលូកដៃម្ខាងដាក់ចូលក្នុងហោប៉ៅរួចបែរត្រឡប់មកប្រឈមមុខនឹងថេយ៍ ហើយក៏ដើរចូលមករកថេយ៍ម្ដងមួយជំហានៗជាមួយទឹកមុខគួរឲ្យខ្លាច។

" មិន-មិនមែនបែបនោះឡើយ!! " ថេយ៍ថយក្រោយពីរជំហាន ពេលមានអារម្មណ៍ថាជុងហ្គុកខិតមកជិតគេខ្លាំងមែនទែន នាយម្នាក់នេះហាក់កំពុងលេងសើចនឹងចង្វាក់បេះដូងរបស់គេដែលកំពុងតែលោតញាប់ស្ទើរហោះចេញមកខាងក្រៅ។

" ហេតុអ្វីទៅនៅជាមួយ ឆយ វូស៉ីក? វាជាឪពុកក្មេងហេស?? " ជុងហ្គុកលូកដៃក្ដាប់កដៃរបស់ថេយ៍ទាញចូលមកបំបុកជាមួយដើមទ្រូងរបស់នាយ ទឹកមុខនាយពេលនេះដូចជាខឹងខ្លាំងណាស់អ៊ីចឹង។

" មិ-មិនមែនឡើយ! ខ្ញ-ខ្ញុំគ្មានកន្លែងទៅ ទើបទៅរស់នៅជាមួយគាត់! " ថេយ៍ព្រិចភ្នែកភ្លឹសៗឆ្លើយតបទាំងញ័របបូរមាត់ ហេតុអ្វីជុងហ្គុកសុខៗស្រាប់តែគួរឲ្យខ្លាចបែបនេះ?

" ហឹស! យកពាក្យរបស់ឯងទៅបោកក្មេងទៅ! ស្រឡាញ់អាម្នាក់ហ្នឹងហេស? ឃើញវាហៅអូនរហូត ដល់ណាជាមួយវាហើយ? " ជុងហ្គុកក្ដាប់ដៃរបស់ថេយ៍កាន់តែណែនរហូតឡើងក្រហម ដៃម្ខាងទៀតកាន់ចង្កេះរបស់ថេយ៍ផ្អោបនឹងខ្លួនប្រាណរបស់នាយជាប់ទប់មិនឲ្យគេរើបាន។

" លោកនិយាយស្អី?? លែងខ្ញុំទៅជុងហ្គុក!!! " ថេយ៍សំឡឹងទៅនាយជាមួយកែវភ្នែកឈឺចាប់ ដៃម្ខាងដែលទំនេរប្រឹងរុញទ្រូងរបស់នាយចេញ។ ពាក្យគ្រប់ម៉ាត់ដែលនាយនិយាយចេញមកកំពុងតែច្របាច់បេះដូងរបស់គេ រាល់ថ្ងៃនេះគេស្រឡាញ់នាយណាស់ មិនអាចឈប់ស្រឡាញ់បានឡើយ ហេតុអ្វីនាយចោតថាគេទៅស្រឡាញ់អ្នកផ្សេងទៅវិញ?

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now