Twenty one : I want to eat ice-cream

1.4K 102 0
                                    

មានអ្នកអានម្នាក់គាត់ support កាត Metfone admin 1$ admin អរគុណខ្លាំងមែនទែន 😭💜អរគុណសម្រាប់ទឹកចិត្តមួយនេះ admin នឹងព្យាយាមផុសឲ្យបានរាល់ថ្ងៃ បើអាច។

°°°°°
ភូមិគ្រឹះវីនខូសនៀរ៍ដដែល....

អ្នកបម្រើដែលយកទឹកមកដាក់លើតុឲ្យភ្ញៀវរួចក៏រហ័សដើរចាកចេញទៅវិញ ដោយក្នុងបន្ទប់ទទួលភ្ញៀវពេលនេះមានមនុស្សបីនាក់ ជុងហ្គុក យ៉ុនហ្គី និង ហ្វ្រេង។

" ចៅហ្វាយ! បានដំណឹងហើយ!! " អេឌីរត់ចូលមកទាំងទូរសព្ទនៅក្នុងដៃ ពួកគេបានឲ្យកូនចៅក្រោមបង្គាប់ទៅស្វែងរកថេយ៍និងជីមីន ឥឡូវក៏បានការណ៍ហើយ។

" បានដំណឹងអីខ្លះឆាប់និយាយមក!! " ទាំងជុងហ្គុកនិងយ៉ុនហ្គីស្ទុះក្រោកឈរឡើងទាំងពីរនាក់ ម្នាក់ៗមុខស្លេកអស់ទៅហើយព្រោះបារម្ភពីក្មេងទាំងពីរ។

" គ្នាយើងរាយការណ៍មកថា តាមកាមេរ៉ាសុវត្ថិភាពបានឃើញអ្នកប្រុសថេយ៍និងអ្នកប្រុសជីមីននាំគ្នាអង្គុយផឹកនៅតូបមួយកន្លែង ហើយបាននាំគ្នាដើរកាត់ទន្លេហាន ហើយបន្ទាប់មកក៏នាំគ្នាទៅក្លឹប Demo Club!! "

" ហាស៎???!!! " ជុងហ្គុកនិងយ៉ុនហ្គីនាំគ្នាធ្វើមុខងឿងឆ្ងល់បូករួមទាំងហួសចិត្ត សរុបមកដែលបាត់ខ្លួនទៅឲ្យពួកនាយអង្គុយបារម្ភគឺនាំគ្នាទៅក្លឹបមែនទេ??

" ពួកយើងប្រញាប់ទៅ!! " មិនយូរការ ទាំងបួននាក់ចៅហ្វាយកូនចៅទាំងពីរគូក៏នាំគ្នាដើរទៅរកឡាននិងបើកចេញទៅសំដៅទៅក្លឹបដែលក្មេងទាំងពីរនាក់នោះនៅ។

Demo Club

" Ohhhoo wow!! " សំឡេងអឹងកងបន្លឺឡើងពេញក្លឹបរាត្រីដ៏អ៊ូអរ មនុស្សម្នានាំគ្នាអង្រួនខ្លួនទះដៃ ខណះកំពុងតែមើលការសម្ដែងការរាំរបស់មិត្តភក្តិមួយគូ។

ដូចដែរដឹងស្រាប់ហើយថាថេយ៍ពូកែរាំតាំងពីភាគដំបូង តែមកដល់ភាគនេះយើងក៏បានដឹងទៀតថា ជីមីនក៏ពូកែរាំដូចគ្នា។ ថេយ៍និងជីមីននាំគ្នាចាក់ក្បាច់ ដោះអាវក្រៅចេញ បន្សល់តែអាវយឺតពីក្នុង រាំទាំងស្រវឹងជោគញាក់ទៅតាមភ្លេង ពេលនេះដឹងតែពាក្យថាសប្បាយ ក្រៅពីនេះស្អីក៏មិនដឹងដែរ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now