Five : Let me comfort you

2.6K 164 3
                                    

" គេខឹងខ្ញុំ ខ្ញុំមិនចេះលួងគេទេ គេទះកាំភ្លៀងខ្ញុំ ខ្ញុំចង់ថើបគេជំនួសដោយការប្រើអំពើហិង្សាទៅលើគេ តែខ្ញុំខ្លាចគេខឹងហើយ តើខ្ញុំគួរធ្វើយ៉ាងណាទៅ? " ពាក្យសម្ដីបន្លឺចេញពីក្រអូមមាត់ជុងហ្គុក ដែលធ្វើឲ្យយ៉ុនហ្គីនិងហ៊ូសុកលឺហើយសឹងតែមិនជឿនឹងត្រចៀក។

" ជុងហ្គុកឯងឈឺមែនទេ? " ហ៊ូសុកសើចញឹមៗទាំងមិនសូវសម ព្រោះមិនដែលឃើញជុងហ្គុកមកនិយាយស្ដីបញ្ចេញចរិតកូនក្មេងបែបនេះឡើយ វាអាចទៅរួចបានយ៉ាងម៉េច? ទើបដៃរបស់នាយម្នីម្នាចូលមកស្ទាបស្ទង់វាស់កម្ដៅថ្ងាសជុងហ្គុកឲ្យវិវេកមកមើលមិនយល់កាយវិការរបស់ខ្លួន។

" ហ្យុង!! ខ្ញុំមិនបានឈឺស្អីឡើយ តែខ្ញុំកំពុងធ្វើឲ្យគេខឹង!! "

" នរណាខឹងឯង? " យ៉ុនហ្គីស្រដីសួរបន្ទាប់ទាំងកំពុងអស់សំណើចសឹងតែរឹងពោះ តែមិនបញ្ចេញមកខាងក្រៅឲ្យនរណាដឹងឡើយ។

" ហ៉ើយ ខ្ញុំប្រាប់ពួកហ្យុងទៅពួកហ្យុងក៏ប្រហែលមិនដឹងដែរ! " ជុងហ្គុកអង្គុយដកដង្ហើមធំសែនតឹងចិត្ត នេះមែនទេជាស្នេហា? ហេតុអ្វីវាច្របូកច្របល់គួរឲ្យឈឺក្បាលខ្លាំងម្ល៉េះ? នេះគ្រាន់តែជាចំណុចចាប់ផ្ដើមផង តើតទៅមុខទៀតនាយនឹងអាចដោះស្រាយបានដែរទេ?

" បើគេខឹង ឯងក៏...លួងលោមគេទៅចប់! វាមិនទៅពិបាកអីផង " ស៊ូហុកបញ្ចេញយោបល់ធ្វើឲ្យជុងហ្គុកស្ទុះងាកទៅសំឡឹងមុខសឹងគ្រេចក។

" លួងលោមមែនទេ? " លួងយ៉ាងម៉េច? ពុទ្ធោអើយ!! ជុងហ្គុន វីនខូនៀរ៍ ម្នាក់នេះតាំងពីកើតមកមិនដែលចេះលួងលោមនរណាឡើយ តើលួងលោមនោះគេធ្វើយ៉ាងម៉េច? បើថាវាយដំច្រំធាក់អាហ្នឹងគ្រាន់ត្រូវជំនាញបន្តិច។

°°°°°
ម៉ោង 10:30

នៅក្នុងបន្ទប់បំពាក់ដោយសម្ភារៈទំនើបនិយម បង្ហាញឲ្យឃើញពីមនុស្សមាឌតូចដែលបន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់ក៏លួចយកអាវសាមីម្ចាស់បន្ទប់មកពាក់ជាមួយនិងខោខ្លីត្រឹមគល់ភ្លៅនោះ ឥឡូវនេះក៏កំពុងតែដេកសណ្ដូកក្រោមភួយសំឡីទន់ទាំងបែរចុះបែរឡើងសំឡឹងទៅមាត់ទ្វារមិនឈប់ ហាក់គេងមិនលក់សោះឡើយព្រោះមិនទាន់ឃើញម្ចាស់បន្ទប់ត្រឡប់មកវិញតាំងតែពីចាកចេញពីបន្ទប់នៅពេលរសៀលនោះ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now