Forty five : He's not dead

1.4K 124 8
                                    

Admin អំពិលអំពែកត្រឡប់មកវិញហើយ ដែលបាត់ទៅហ្នឹងព្រោះពេលផុសទៅ អត់មានអ្នកខមិនសោះ ទើបចេះតែអស់អារម្មណ៍សរសេរ ម៉េចម៉ាបើពិបាករកនឹកខមិនពេក ខមិនតែ "ខ្ញុំលួចស្រឡាញ់ admin" ក៏បានដែរ 😌 យ័ត្នបាត់ខ្លួនទៅម្ដងទៀត លែងមកបញ្ចប់រឿងហ្មងទៅ។

~~~~~~~~~~~

" ថាម៉េច?? ថេយ៍បាត់ខ្លួនអ៊ីចឹងឬ??? " វូស៉ីកស្ទុះក្រោកឈរចូលទៅគ្របួចអាវរបស់ជុងហ្គុក មុខឡើងក្រហមព្រោះអារម្មណ៍ខឹងដែលជុងហ្គុកមើលថែថេយ៉ុងមិនបានល្អ។

មនុស្សដែលយ៉ុនហ្គីនិយាយថាអាចជួយបាន គឺជា ឆយ វូស៉ីក នេះហើយ ទើបពេលនេះជុងហ្គុកមកសុំឲ្យវូស៉ីកជួយនិងប្រាប់រឿងទាំងអស់ទៅនាយ។

" គ្មាននរណាចង់ឲ្យរឿងនេះកើតឡើងទេ លោកចិត្តត្រជាក់សិនទៅ!! " ហ៊ូសុកដើរចូលមកចាប់បេះដៃរបស់វូស៉ីកចេញពីកអាវរបស់ជុងហ្គុក ពួកគេមកបីនាក់ ជុងហ្គុក,ហ៊ូសុកនិងអេឌី ចំណែកយ៉ុនហ្គីនិងហ្វ្រេងនាំជីមីនត្រឡប់ទៅវិមានវិញព្រោះគេយំខ្លាំងណាស់។

" ខ្ញុំមកនេះ គឺមកសុំឲ្យលោកជួយ!! " ជុងហ្គុកងើយមុខឡើងប្រឈមមុខនឹងវូស៉ីកដែលឈរច្រត់ចង្កេះសំឡឹងមកនាយវិញទាំងឆ្ងល់។

" ជួយយ៉ាងម៉េច?? លោកចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច?? "

" ទាក់ទងទៅប៉ារបស់លោក!! លោកឆយជាអ្នករួមដៃជាមួយលោកហាន់ដេមិនថាអ៊ីចឹងឬ?? គាត់ប្រាកដជាដឹងកន្លែងសម្ងាត់របស់លោកហាន់ដេហើយ ហើយខ្ញុំនឹងទាមទារសំណងសងសឹកអ្វីឡើយ បើសិនជាជួយថេយ៍ត្រឡប់មកវិញដោយមានសុវត្ថិភាព!! "  ជុងហ្គុកនិយាយដោយភាពប្រាកដប្រជា ខណៈគំនិតមួយស្រាប់តែលេចចូលក្នុងការគិតរបស់វូស៉ីកភ្លាម។

" ខ្ញុំនឹងជួយថេយ៍! តែលោកត្រូវសន្យាជាមួយខ្ញុំរឿងមួយ!! "

" និយាយមក! "

" ប្រគល់ថេយ៍មកឲ្យខ្ញុំវិញ!! ខ្ញុំនឹងជាអ្នកមើលថែគេ ខ្ញុំមិនប្រកាន់ថាគេមានកូនរបស់លោកនោះទេ ខ្ញុំនឹងការពារគេនិងកូនឲ្យបានល្អ!! លោកត្រូវដោះលែងគេ បើលោកធ្វើបាន ខ្ញុំនឹងសន្យានឹងជួយភ្លាម!! " វូស៉ីកសំឡឹងមុខជុងហ្គុកចំឥតព្រិចភ្នែក អាចថានាយអាត្មានិយមក៏បានដែរ ដែលក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះទៅហើយ នាយបែរជាប្រើវិធីគាបសង្កត់លើជុងហ្គុកទៅវិញ តែនាយពិតជាស្រឡាញ់ថេយ៍ណាស់ នាយស្រឡាញ់គេខ្លាំងបំផុត ហើយនាយជឿថានាយនឹងអាចការពារគេបានល្អជាងជុងហ្គុកទៅទៀត។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now