Thirty five : Tae is pregnant!

1.7K 152 13
                                    

ក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់សំភារៈហ្គេម
(មួយថ្ងៃបន្ទាប់)

តុតុ!

" អត់ទោស លោកអគ្គនាយក! " លេខាខាងក្រៅគោះទ្វារបន្ទប់ធ្វើការ មុននឹងមានដៃមនុស្សប្រុសម្នាក់រុញទ្វារចូលមក ឲ្យយ៉ុនហ្គីងើយមុខឡើងឃើញហ៊ូសុកកំពុងដើរមក។

" តើមានរឿងអ្វីកើតឡើងខ្លះពេលខ្ញុំមិននៅ? " ហ៊ូសុកមកដល់ភ្លាមក៏សួរភ្លែត នាយបានធ្វើដំណើរទៅអេស្បាយរយះពេលពីរសប្ដាហ៍ព្រោះរឿងការងារ ដូច្នេះនាយមិនបានដឹងរឿងអ្វីឡើយ។

" បើចង់ដឹងក៏ទៅសួរសាមីខ្លួនគេទៅ!! " យ៉ុនហ្គីឱនមុខចុះធ្វើការវិញ ធ្វើឫកពាមិនខ្វល់ពីហ៊ូសុក។

" ខ្ញុំទាក់ទងជុងហ្គុកមិនបាន ទើបមកសួរហ្យុង! "

" មើលទៅ!!! " យ៉ុនហ្គីបើកថតតុធ្វើការរបស់នាយហើយដកសមីឯកសារមួយសំណុំបោះទៅឲ្យហ៊ូសុកមើល។ វាជាភស្តុតាងនិងរូបថតទាំងអស់ដែលនាយបានមកពីលោកឆយ ដោយដោះដូរគ្នាថានាយនឹងមិនយករឿងដែលលោកឆយរួមដៃជាមួយលោកហាន់ដេទៅប្រាប់ជុងហ្គូកឲ្យដឹងឡើយ ហើយលក្ខខណ្ឌរបស់នាយវិញគឺលោកឆយត្រូវលក់ភាគហ៊ុនក្នុងក្រុមហ៊ុនជុងហ្គុកឲ្យមកនាយហើយទៅរស់នៅក្រៅប្រទេសឲ្យឆ្ងាយនិងមិនត្រូវត្រឡប់មកប្រទេសកូរ៉េម្ដងទៀតឡើយ។ ដែលយ៉ុនហ្គីហ៊ានឲ្យលោកឆយរួចខ្លួនបែបនេះ ព្រោះនាយដឹងថាលោកឆយធ្វើនេះព្រោះការអូសទាញពីលោកហាន់ដេប៉ុណ្ណោះ ដូច្នេះកាលដែលច្រានលោកឆយចេញដើម្បីចាប់លោកហាន់ដេបាន វាជារឿងល្អបំផុត។

" នេះ...?? ជុងហ្គុកគេយ៉ាងម៉េចហើយ?? គេស្រឡាញ់ក្មេងម្នាក់នោះណាស់ ហេតុអ្វីក៏ធ្វើបែបនេះចំពោះគេ!? " ហ៊ូសុកទម្លាក់ឯកសារចុះវិញ។

" យើងមិនដឹងទេ ខានជួបគ្នាបីថ្ងៃហើយ ណាមួយមីនកំពុងឈឺ យើងមិនបានទៅជួបគេឡើយ "

" ជីមីនឈឺ?? "

" ពេលនេះគ្រាន់ហើយ "

" មែនហើយ ក្រែងជីមីនជាមិត្តភក្តិក្មេងម្នាក់នោះអ្ហេស?? "

" គេមិនដឹងរឿងនេះឡើយ...យើងមានកិច្ចការមួយចង់ផ្ញើឲ្យឯងធ្វើ! " យ៉ុនហ្គីបើកថតតុម្ដងទៀត ដករូបថតមួយសន្លឹកមក។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now