Forty : He's not Tae's father.

1.9K 161 11
                                    

ថ្ងៃថ្មី

យ៉ុនហ្គីបានខលប្រាប់ជុងហ្គុកកាលពីយប់មិញពីរឿងដែលមានមនុស្សចង់ជួបនិយាយជាមួយនាយ ទើបថ្ងៃនេះនាយក៏រៀបចំខ្លួនមកជួបជាមួយមនុស្សម្នាក់នោះនៅហាងកាហ្វេមួយ។ វាជាហាងកាហ្វេមិត្តចាស់របស់យ៉ុនហ្គី ស្ងប់ស្ងាត់ហើយឯកជនបំផុត ភ្ញៀវអាចចូលមកអង្គុយពិភាក្សាការងារឬធ្វើការដោយគ្មានការរំខានអ្វីឡើយ។

ពេលចូលមកដល់មុខហាងជុងហ្គុកក៏ផ្ញើរសារប្រាប់ទៅយ៉ុនហ្គី ទើបយ៉ុនហ្គីប្រាប់ពីតុដែលពួកគេអង្គុយ ទើបជុងហ្គុកដើរទៅរកក៏ឃើញយ៉ុនហ្គីកំពុងអង្គុយចាំនៅតុជាមួយមនុស្សស្រីម្នាក់រាងចំណាស់បន្តិចតែក៏មិនចំណាស់ ណាស់ណាឡើយ។

" សួស្ដី! "

" សួស្ដី លោកវីនខូសនៀរ៍! " អ្នកស្រីខារ៉ាងើបឈរឡើងរាក់ទាក់ទៅកាន់ជុងហ្គុក ហើយក៏នាំគ្នាអង្គុយចុះវិញ។

" អ្នកស្រីគឺ...?? " សំឡឹងមុខអ្នកស្រីខារ៉ាយូរៗជុងហ្គុកដូចជាមានអារម្មណ៍ថាដូចធ្លាប់ឃើញមុខរបស់គាត់យ៉ាងម៉េចមិនដឹង តែរកនឹកមិនឃើញឡើយ។

" ខ្ញុំជាម្ដាយចុងរបស់ថេយ៉ុង!! ចន ខារ៉ា! " អ្នកស្រីខារ៉ាណែនាំខ្លួន ធ្វើឲ្យជុងហ្គុកងក់ក្បាលបន្តិច តែហេតុអ្វីសុខៗគាត់ស្រាប់តែចង់ជួបនាយ?

"  អ្នកស្រីខារ៉ាបានអះអាងថាមានភស្តុតាងដែលអាចបកអាក្រាតនិងចាប់លោកហាន់ដេដាក់គុកបាន! " យ៉ុនហ្គីនិយាយឡើង ធ្វើឲ្យជុងហ្គុកងាកភ្នែកទៅសំឡឹងមុខនាយ។ ចម្ងល់ចេះតែមានឡើង វាជាភស្តុតាងអ្វី? តើគាត់យកវាបានមកដោយរបៀបណា?

" នេះជាប្រដាប់ស្រូបសំឡេងដែលខ្ញុំរកឃើញក្នុងបន្ទប់ធ្វើការរបស់គេ! " អ្នកស្រីខារ៉ាដកយកប្រដាប់ស្រូបសំឡេងដែលគាត់រកឃើញថ្ងៃមុននោះចេញពីកាបូបមកដាក់លើតុហើយរុញទៅឲ្យជុងហ្គុក។

" តើពួកខ្ញុំជឿបានយ៉ាងម៉េចថាអ្នកស្រីមិនបានបោកពួកខ្ញុំ? ក្រែងអ្នកស្រីជាប្រពន្ធរបស់លោកហាន់ដេហេស?? " ជុងហ្គុកសួរទៅអ្នកស្រីខារ៉ាទាំងទឹកមុខហើយរង់ចាំមើលប្រតិកម្មរបស់គាតឮ តើវាមិនគួរឲ្យចម្លែកពេកទេហេស ដែលប្រពន្ធមកបកអាក្រាតប្ដីរបស់ខ្លួនឯង និងចង់ឲ្យប្ដីខ្លួនឯងចូលគុកនោះ?? នាយមិនបានជឿទុកចិត្តអ្នកស្រីខារ៉ា 100% ឡើយ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now