Fifteen : Just a warning

1.5K 121 3
                                    

សូមអានដោយក្ដីរីករាយ ♡

°°°°°
រថយន្ដស្ព័រទំនើបបើកចូលមកក្នុងបរិវេណរបស់ភូមិគ្រឹះលេអូដាស៍ ដែលបើកបរដោយហ្វ្រេងនិងមានជីមីនអង្គុយស្ងាត់មាត់ខុសពីសព្វដងនៅបាំងខាងក្រោយ។

" អ្នកប្រុសតូច! " ហ្វ្រេងចុះពីលើឡានដើរមកបើកទ្វារឡានឲ្យជីមីនចុះ តែគេបែរជាអង្គុយឱបកាតាបភ្លឹកស្ងៀមមួយកន្លែងទៅវិញ។

" អូហ៍! " ជីមីនងាកមុខមើលហ្វ្រេងហើយប្រញាប់ចុះពីឡានដើរចូលទៅខាងក្នុងជាមួយជំហានមួយៗដូចមនុស្សមិនមានកម្លាំងនៅក្នុងខ្លួន។

ជីមីនដើរចូលមកខាងក្នុងក្រឡេកឃើញយ៉ុនហ្គីកំពុងអង្គុយចុចលេបថប់នៅតុអាហារក៏រហ័សបែរភ្នែកចេញ ហើយដើរហួសដើម្បីឡើងទៅខាងលើ។

" ឈប់សិន! " សំឡេងយ៉ុនហ្គីធ្វើឲ្យជើងដែលបម្រុងនឹងឈានក៏ឈប់ងក់ ជីមីនឈរស្ងៀមមិនព្រមបែរមក ហើយក៏មិនព្រមនិយាយអ្វី ទើបយ៉ុនហ្គីទាញលេបថប់បិទហើយដើរមករក។

" ម្នាក់ដែលជាមិត្តរបស់មីននោះ ស្គាល់គេច្បាស់ឬនៅ? " យ៉ុនហ្គីស្រដីសួរទាំងដែលជីមីនកំពុងឈរបែរខ្នងដាក់នាយនៅឡើយ។

" លោកពូសួរធ្វើអី? "

" មើលទៅគេជាមនុស្សអាថ៌កំបាំង គួរតែឈប់ពាក់ព័ន្ធជាមួយគេទៅ!! "

" ថេយ៍ជាមិត្តរបស់ខ្ញុំ ខ្ញុំស្គាល់គេច្បាស់ ដែលឲ្យខ្ញុំឈប់ពាក់ព័ន្ធនឹងគេវាទៅមិនរួច ពូទៅដឹងស្អីមកពីថេយ៍ខ្លះទៅ ទើបនិយាយបែបនេះ?? " ជីមីនជ្រួញចិញ្ចើមបែរមកប្រឈមមុខជាមួយយ៉ុនហ្គី គេពិតជាមិនយល់ពីអ្វីដែលនាយកំពុងនិយាយនោះទេ។

" ខ្ញុំ...?? " យ៉ុនហ្គីសំឡឹងមុខក្មួយប្រុសមិនព្រិចភ្នែក តាំងពីដំបូងមកជីមីនមិនដែលប្រើសព្វនាម 'ខ្ញុំ' ជាមួយនាយឡើយ ទោះបីជាខឹងគ្នាយ៉ាងណាក៏ដោយ។

" ..... " ជីមីនស្ងាត់មិនមាត់តប ហើយបែរខ្នងបម្រុងនឹងដើរឡើងទៅខាងលើ យល់ថាពេលនេះស្ថានការណ៍វាតានតឹងពេក គេហត់ គេចង់សម្រាក។

" ពូដាក់បញ្ជាឲ្យនៅឆ្ងាយពីគេ ក៏នៅឆ្ងាយពីគេទៅ ដែលពូធ្វើទៅក៏ព្រោះតែបារម្ភ!!! " យ៉ុនហ្គីស្រដីពីក្រោយខ្នងទៅអ្នកដែលកំពុងតែដើរចេញ ដោយមិនមានបំណងឃាត់គេឲ្យឈប់ឡើយ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now